ចូលចិត្តទំនើប

វិធីប្រើប្រាស់ Skype Call នៅលើ Alexa

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 18 Dec, 2018

នាពេលនេះអ្នកអាចប្រើប្រាស់ឧបករណ៍ Alexa ដើម្បីដំណើរការកិច្ចសន្ទនា Skype Call ទៅកាន់ទូរសព្ទ បាននៅក្នុង 150 ប្រទេស នៅទូទាំងពិភពលោក។ ជាមួយសេវាកម្មថ្មីនេះ អ្នកនឹងទទួលបានរយៈពេល 100 នាទី សម្រាប់ការសន្ទនាដោយឥតគិតថ្លៃ ក្នុងរយៈពេលមួយខែ សម្រាប់ការតភ្ជាប់រយៈពេល 2 ខែ បន្ទាប់ពីអ្នកភ្ជាប់សេវាកម្ម Skype ជាមួយ Alexa។ នៅក្នុងអត្ថបទខាងក្រោមនេះ អ្នកនឹងទទួលបានចំណេះដឹងអំពីវិធីភ្ជាប់ និងចាប់ផ្តើមកិច្ចសន្ទនា Skype Call នៅលើ Alexa បានយ៉ាងងាយស្រួល។

វិធីដំណើរការ Skype និង Alexa រួមគ្នា មុនពេលអ្នកអាចដំណើរការកិច្ចសន្ទនា អ្នកត្រូវធ្វើការភ្ជាប់ឧបករណ៍ Alexa របស់អ្នក ជាមួយគណនេយ្យ Skype របស់អ្នក។ ដំបូងអ្នកត្រូវចូលទៅកាន់ Amazon Alexa App (ដោយអ្នកអាចធ្វើការទាញយកទាំងនៅលើ Android និង iOS)។ បន្ទាប់មកចូលទៅក្នុង Setting បន្ទាប់មកជ្រើសយក Communication និងចុចលើ Skype។ បន្ទាប់មក Sign In ទៅកាន់គណនេយ្យ Microsoft របស់អ្នក ដែលបានប្រើប្រាស់សម្រាប់សេវាកម្ម Skype។

វិធីប្រើប្រាស់ Alexa ដើម្បីធ្វើការសន្ទនា បន្ទាប់ពីការតភ្ជាប់បានបញ្ចប់រួមរាល់ហើយ អ្វីដែលអ្នកត្រូវធ្វើគឺសួរទៅកាន់ Alexa ដើម្បីធ្វើការហៅទូរសព្ទទៅកាន់លេខទំនាក់ទំនងរបស់អ្នក។ អ្នកត្រូវប្រាកដថាអ្នកបានបញ្ជាក់ថាអ្នកចង់ប្រើប្រាស់ Skype។ ឧទាហរណ៍ អ្នកត្រូវនិយាយថា Alexa, call Mom on Skype។ អ្នកក៏អាច Dial លេខទូរសព្ទ ដោយនិយាយទៅកាន់ Alexa បានផងដែរ។ ឧទាហរណ៍ អ្នកអាចនិយាយទៅកាន់ Alexa ថា Alexa, Call (Number) on Skype។

គ្រាន់តែជាព័ត៌មានសម្រាប់អ្នក Skype មិនអាចប្រើប្រាស់សម្រាប់ Emergency Call ទេ ដូច្នេះអ្នកត្រូវប្រាកដថាអ្នកមិនពឹងផ្អែកទាំងស្រុងលើ Alexa ដើម្បីជំនួសការសន្ទនាលើទូរសព្ទជាប្រចាំទេ។

អត្ថបទអ្នកចង់អាន

តិចនិចថ្មីៗ សម្រាប់ប្រើប្រាស់ សម្ភារៈផ្ទះបាយ

ដោយ: ដួងច័ន្ទ 8 PM, Thursday, 02 Feb, 2017

នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ យើងត្រូវការប្រើប្រាស់ឧបករណ៍នានា ដើម្បីជាជំនួយ។ ក្នុងន័យនេះ ឧបករណ៍ផ្ទះបាយ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រាលបន្ទុ...

លេចរូបរាង GoPro Hero 7 ហើយ

ដោយ: ដួងច័ន្ទ 9 AM, Saturday, 08 Sep, 2018

រដូវកាលថ្មីនេះពោរពេញដោយព័ត៌មានបែកធ្លាយ ជាពិសេសសម្រាប់ម៉ូដែលផលិតផលធំៗ កំពុងពេញនិយម។ ថ្មីៗ ទំនើប ទទួលបានរូបភាពផុសនៅលើបណ្តាញទំនាក់ទំនងសង្គម ដែលបានបង្ហ...

LG បង្ហាញទូរទស្សន៍ 8K OLED ទំហំ 88 inch ដំបូងបង្អស់

ដោយ: ដួងច័ន្ទ 8 PM, Thursday, 04 Jan, 2018

ស្របពេលដែលកម្មវិធីចាក់ផ្សាយ ដំណើរការជាមួយវីដេអូប្រភេទ 4K និង HDR ក្រុមអ្នកផលិតអេក្រង់ទូរទស្សន៍ ដ៏មានមហិច្ឆតាខ្ពស់របស់ក្រុមហ៊ុន LG ក៏បាននឹងកំពុងមមាញ...

Keyboard សម្រាប់ការលេងហ្គេម កំពូលប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 08 Nov, 2017

បើសិនជាអ្នកចង់លេងហ្គេម ឱ្យកាន់តែជក់ចិត្តដិតអារម្មណ៍ និងរំភើបរីករាយ អ្នកមិនគួរប្រើប្រាស់ក្តារ Keyboard ធម្មតាទេ។ ពិសេសជាងនេះទៀត បើសិនជាអ្នកធ្វើការប្...

Tomnerb.Com - YouTube Channel