ចូលចិត្តទំនើប

តោះ! មកដឹងពី របៀបតំឡើងកម្មវិធី (App) នៅលើ Mac

ដោយ: ភារុន 9 AM, Wednesday, 20 Mar, 2019

ប្រសិនបើគ្មាន Software ឬ Applications នោះទេ ឧបករណ៍ដូចជា ស្មាតហ្វូន កុំព្យូទ័រយួរដៃ (Laptop) ឬ កុំព្យូទ័រ គឺនឹងក្លាយជាឧបករណ៍ ដែលគ្មានប្រយោជន៍អ្វីទាំងអស់។ ដូច្នេះ ការស្វែងរក Applications ដ៏ល្អបំផុត គឺជាភារកិច្ចចម្បង នៅពេលដែលអ្នកទិញកុំព្យូទ័រយួរដៃ ឬ ស្មាតហ្វូន…មកប្រើប្រាស់ជាលើកដំបូង។ ដូចគ្នាផងដែរ នៅពេលអ្នកទិញ Mac ថ្មី អ្នកច្បាស់ជាត្រូវការតំឡើង កម្មវិធីដ៏សំខាន់ៗ ដែលអាចប្រើប្រាស់ជាមួយនឹង Mac ។ អត្ថបទខាងក្រោមនេះ នឹងណែនាំអ្នកអំពី របៀបតំឡើងកម្មវិធីនៅលើ Mac ៖
ជាធម្មតា ការដោតឡូត ឬ តំឡើងកម្មវិធីនៅលើ Mac មិនមែនជាការលំបាកអ្វីទេ ហើយអ្នកក៏អាចធ្វើបាន ទោះបីជាអ្នកមិនធ្លាប់បានធ្វើវាពីមុនមក និងមិនមានបទពិសោធន៍ទាល់តែសោះក្តី ដោយគ្រាន់តែអ្នកអនុវត្ត ទៅតាមការណែនាំ នោះអ្នកនឹងអាចតំឡើងកម្មវិធីបានយ៉ាងងាយស្រួល។
• ការតំឡើងកម្មវិធី ពី Mac App Store
ការតំឡើងកម្មវិធីពី Mac App Store គឺមានភាពងាយស្រួល ដោយគ្រាន់តែអនុវត្តទៅតាមជំហានដ៏សាមញ្ញ 2-3 ប៉ុណ្ណោះ ក៏អាចដំណើរការតំឡើងកម្មវិធីនៅលើ Mac បានហើយ។ ដែលជំហានទាំងនេះ មានដូចជា៖
1. ដំបូងបើកចូលទៅក្នុងកម្មវិធី Mac App Store និងស្វែងរកកម្មវិធី ដែលអ្នកត្រូវការ។
2. នៅពេលកំណត់កម្មវិធី ដែលត្រូវការហើយ សូមចុចប៊ូតុងពណ៌បៃតង ដែលមានពាក្យ «Get»/ Install app ។
3. អ្នកទំនងជាត្រូវបានស្នើរឱ្យ ដាក់ Apple ID និងលេខកូដសម្ងាត់របស់អ្នក។ បន្ទាប់មក កម្មវិធី នឹងមាននៅក្នុង Application Folder របស់ Mac ។

• ការតំឡើងកម្មវិធី ពី វិបសាយ
ប្រសិនបើតំឡើងកម្មវិធី ពីវិបសាយ នៅតាមអ៊ីនធឺណិត នោះដំណើរការតំឡើងនឹងមានលក្ខណៈខុសគ្នា អាស្រ័យលើកម្មវិធីផ្សេងៗ។ មូលហេតុ គឺគ្រប់កម្មវិធីទាំងអស់ ដែលចង់ដោនឡូត ពីអ៊ីនធឺណិត ទំនងជាត្រូវដោនឡូត នៅក្នុងទម្រង់ផ្សេងៗ ដូចជា៖ .zip, .dmg, និង .pkg ។ ទោះបីជាដំណើរការតំឡើងខុសគ្នា ប៉ុន្តែអ្នកក៏នៅតែអាច តំឡើងកម្មវិធីនៅលើ Mac បានដោយងាយស្រួលផងដែរ។ ប្រសិនបើអនុវត្តន៍ទៅតាមជំហានខាងក្រោមនេះ៖
1. ដំណើរការ តំឡើង .zip File
ការតំឡើង .zip File គឺសាមញ្ញ ហើយមិនតម្រូវឱ្យអ្នកធ្វើអ្វីច្រើនទេ ដោយគ្រាន់តែចុចពីរដងនៅលើ File ហើយវានឹងត្រូវបានបើកដំណើរការដោយស្វ័យប្រវត្តិ។ បន្ទាប់មក រូបតំណាងកម្មវិធី នឹងបង្ហាញនៅលើ Folder ដូចគ្នា ដូច្នេះអ្នកនឹងត្រូវអូសរូបតំណាងនេះ ឱ្យចូលទៅក្នុង Application Folder ជាការស្រេច។ ប៉ុន្តែប្រសិនបើ វាជា RAR File ឬ 7Zip File នោះអ្នកនឹងត្រូវមានកម្មវិធី រុករកមួយ ដើម្បីបើកដំណើរការ។

2. ដំណើរការ តំឡើង .dmg File
ដំបូងចុចលើរូបតំណាង Finder ដែលស្ថិតនៅផ្នែកខាងស្តាំនៅលើអេក្រង់ Mac របស់អ្នក បន្ទាប់មកចុចលើ Option ដោនឡូតនៅផ្នែកខាងឆ្វេង។ នោះអ្នកនឹងអាចឃើញ .dmg File ដែលបានដោនឡូត ហើយអ្នកនិងត្រូវចុចពីរដងនៅលើវា។ ប៉ុន្តែប្រសិនបើមានសារ មួយលោតឡើងថា File មិនអាចបើកបាន ដោយសារតែវាមិនបានដោនឡូតពី Mac Store ។ បន្ទាប់មក ចុចលើ File នៅផ្នែកខាងស្តាំ និងចុចពាក្យ «Open» >> ធ្វើទៅតាមការណែនាំនៅលើអេក្រង់ >> Application នឹងអាចមើលឃើញ នៅខាងក្រោមអេក្រង់ Mac នៅក្នុង Finder ។ ជាចុងក្រោយ នៅពេលកម្មវិធី ត្រូវបានតំឡើងបានជោគជ័យ បន្ទាប់មក Uninstall .dmg File ម្តងវិញ ដោយចុចលើប៊ូតុង «Eject» ដែលមានទីតាំងនៅ ជិតឈ្មោះរបស់វា។ បន្ទាប់មក អ្នកអាច Dock វាដោយគ្រាន់តែអូសវាពី Application Folder ទៅកាន់ Dock ជាការស្រេច។

3. ដំណើរការតំឡើង .pkg File
ប្រសិនបើចង់ដំណើរការតំឡើង .pkg File គឺគ្មានអ្វី ក្រៅពីអ្នកត្រូវចុច ពីរដងនៅលើ File និងចាប់ផ្តើមដំណើរការដោយស្វ័យប្រវត្តិ។ .pkg File អាចដោនឡូតបានដោយផ្ទាល់ ពីវិបសាយ ឬក៏ អ្នកអាចទទួលបានវា នៅក្នុង .dmg File ។ ម្យ៉ាងទៀត អ្វីៗក៏ដោយ ក៏ត្រូវចុច ពីរដង នៅលើ File ដែលវានឹងធ្វើការងារឱ្យ។ ក្រោយពីដំណើរការតំឡើងជោគជ័យ គឺវាល្អ ប្រសិនបើអ្នកលុប .pkg File ដើម។

ប្រភព: technobezz ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

ទាំងនេះជាអ្វី ដែលអ្នកត្រូវតែដឹងអំពីបច្ចេកវិទ្យា Dual Inverter របស់ម៉ាស៊ីនត្រជាក់ LG

ដោយ: ទំនើប 1 PM, Monday, 02 Apr, 2018

របកគំហើញ និងការច្នៃប្រឌិតថ្មីៗ ជាមួយការផ្លាស់ប្តូរ ។ ក្រុមហ៊ុន LG បានបោះជំហ៊ានទៅមុខបន្ថែមទៀតដើម្បីធ្វើឱ្យកាន់តែប្រសើរឡើង ពីបច្ចេកវិទ្យា Inverter ទៅ...

ម៉ាស៊ីនដាក់ចំណីសត្វ ដ៏ឆ្លាតវៃសម្រាប់អ្នកចូលចិត្ត សត្វចិញ្ចឹម

ដោយ: ដួងច័ន្ទ 11 PM, Friday, 12 May, 2017

ម៉ាស៊ីន SmartFeeder ជាជំនួយដល់អ្នកក្នុងការចិញ្ចឹមសត្វ បើទោះជាអ្នកមានការងារមមាញឹកយ៉ាងណាក៏ដោយ។ អ្នកអាចរៀបចំផែនការកាលវិភាគអាហារ សម្រាប់សត្វចិញ្ចឹមរបស់...

Twitter ហាមឃាត់ការប្រើភាសាមិនច្បាស់លាស់ នៅលើបណ្តាញសង្គមរបស់ខ្លួន

ដោយ: ភារុន 8 AM, Saturday, 19 Jan, 2019

នាពេលថ្មីៗនេះ ប្រព័ន្ធបណ្តាញសង្គម Twitter បានធ្វើការ Update នូវគោលការណ៍របស់ខ្លួនមួយ នោះគឺការហាមឃាត់នូវការប្រើភាសាមិនច្បាស់លាស់នៅលើបណ្តាញសង្គម ដោយស្...

កម្មវិធីសម្ពោធទូរក្លាស្សេភេសជ្ជៈ Panasonic ស៊េរីថ្មី គុណភាពខ្ពស់ និងសន្សំសំចៃថាមពលអគ្គីសនីកាន់តែអស្ចារ្យ

ដោយ: ទំនើប 12 PM, Friday, 15 Jun, 2018

ភ្នំពេញ ៖ ថ្ងៃទី 14 ខែ មិថុនា ឆ្នាំ 2018 – ក្រុមហ៊ុន Panasonic បានសហការណ៍ជាមួយ ក្រុមហ៊ុន G Gear រៀបចំកម្មវិធីសម្ពោធផលិតផលទូរក្លាស្សេភេសជ្ជៈ P...

Tomnerb.Com - YouTube Channel