ចូលចិត្តទំនើប

តោះមកដឹង! តិចនិចជួសជុល ទូរស័ព្ទ Samsung Galaxy S9 មានបញ្ហាមិនកាន់ថ្ម

ដោយ: ភារុន 9 AM, Wednesday, 20 Feb, 2019

ទូរស័ព្ទ Galaxy S9 ត្រូវបានគេផលិតឡើងឱ្យមានលក្ខណៈពិសេសៗ ដ៏ល្អបំផុត គ្រប់បែបយ៉ាង និងបង្កើតគុណភាព និង ការរចនាម៉ូដដ៏ល្អឥតខ្ចោះផងដែរ។ ទាំងនេះគឺជាផ្នែកដ៏ពេញនិយមបំផុត សម្រាប់ខ្សែស្រឡាយទូរស័ព្ទ Galaxy S ប៉ុន្តែដោយសារទូរស័ព្ទទាំងនេះ ត្រូវបានផលិតឡើង ឱ្យមានកម្រាស់កាន់តែស្តើង ដូច្នេះក្រុមហ៊ុន Samsung ត្រូវតែកាត់បន្ថយទំហំថ្ម នេះជាហេតុ ដែលថាមពលថ្មរបស់ទូរស័ព្ទ Galaxy S9 នេះ មិនអាចបន្តជាមួយនឹងដំណើរការប្រើប្រាស់របស់ទូរស័ព្ទក្នុងរយៈពេលយូរ ជាពិសេសវាត្រូវការថាមពលកាន់តែខ្លាំង ដោយសារតែវាមានអេក្រង់ធំ។ លើសពីនេះក្រុមហ៊ុនក៏ដាក់ឱ្យប្រើប្រាស់នូវកម្មវិធីមួយចំនួន ដែលផ្តល់ផលប៉ះពាល់ ដល់អាយុកាលនៃថាមពលថ្មថែមទៀត។ តោះ! កុំឱ្យខាតពេលយូរ ប្រិយមិត្តអ្នកអានទាំងអស់ សូមស្វែងយល់ពីតិចនិចជួសជុលបញ្ហាថ្មរបស់ទូរស័ព្ទ Galaxy S9 នេះ ជាមួយយើង ដូចខាងក្រោម៖
1. ផ្ទាំង Wallpaper
ចាប់តាំងពី Galaxy S9 មានអេក្រង់ 18:9 ដ៏ស្រស់ស្អាត ដូច្នេះផ្ទាំង Wallpaper មើលទៅពិតជាល្អឥតខ្ចោះនៅផ្នែក Homeនៅលើអេក្រង់ទូរស័ព្ទ លើសពីនេះផ្ទាំង Wallpapers នេះប្រើនៅលើអេក្រង់ទូរស័ព្ទម៉ូដែលនេះយ៉ាងសកម្ម ដោយសារតែវាមាន Animation ដ៏ល្អឥតខ្ចោះ។ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះ អ្នកអាចអនុវត្តទៅតាមជំហាន៖
• ចូលទៅកាន់អេក្រង់ Home នៃទូរស័ព្ទ Samsung Galaxy S9 បន្ទាប់មកប៉ះឱ្យយូរ នៅលើតំបន់ទទេ។
• ចូលទៅកាន់ « Wallpapers» Option និងជ្រើសរើស «From Gallery Option» បន្ទាប់មកជ្រើសរើសពណ៌ខ្មៅនៅលើ Wallpapers ណាមួយ
• បន្ទាប់ពីនេះ នឹងលេចឡើងនៅផ្ទាំងមួយ ដែលសួរ ថាតើអ្នកចង់បានផ្ទាំង Wallpapers សម្រាប់អេក្រង់ Home ឬ Lock ។ នៅពេលអ្នកបានជ្រើសរើសរួច អ្នកនឹងមានអេក្រង់ ដែលមាន Wallpapers ពណ៌ខ្មៅ ដែលប្រើថាមពលថ្មតិច។

2. បិទ/បើក GPS Mode ដើម្បីសន្សំសំចៃថាមពលថ្ម
ប្រព័ន្ធកំណត់ទីតាំងសកលលោក ឬ GPS គឺជាលក្ខណៈពិសេសមួយ ដែលតែងតែមាននៅក្នុងស្មាតហ្វូនទំនើបៗ ដូចគ្នាផងដែរ ទូរស័ព្ទ Galaxy S9 ក៏មានលក្ខណៈពិសេសនេះ ប៉ុន្តែវាក៏ត្រូវប្រើថាមពលថ្មច្រើនផងដែរ។ ដូច្នេះអ្នកគួរបិទនូវប្រព័ន្ធ GPS នេះដោយគ្រាន់តែអនុវត្តទៅតាមជំហាន៖
• បើកកម្មវិធី Settings បន្ទាប់មកចូលទៅកាន់ Connections
• បើកការកំណត់ Location ហើយចុចពាក្យ Location Method
• បន្ទាប់មកអ្នកអាចផ្លាស់ប្តូរ GPS mode តាមតម្រូវការរបស់អ្នកហើយ។ ប្រសិនបើអ្នកចង់សន្សំសំចៃថ្ម សូមជ្រើសរើស Battery saving ដរាបណាអ្នកនៅតែចង់ប្រើប្រព័ន្ធ GPS។

3. ផ្លាស់ប្តូរ Resolution ទៅជា FHD+
ទូរស័ព្ទ Samsung Galaxy S9 ក៏ដូចជា Galaxy S9 Plus គឺបានភ្ជាប់មកជាមួយនឹងអេក្រង់ QHD+។ ទោះបីជាការបង្ហាញនេះល្អបំផុតក្តី ប៉ុន្តែវាប្រើប្រាស់ថ្មច្រើន ដោយសារតែការបង្ហាញនេះមានកម្រិតខ្ពស់។ ដូច្នេះអ្នកគួរស្វែងយល់ពីការប្តូរ Resolution ទៅជា FHD+ នេះគឺជាលក្ខណៈពិសេសមួយ ដែលអាចជួយសន្សំសំចៃថាមពលថ្ម៖
• ចូលទៅកាន់កម្មវិធី Settings >> Display
• បើកការកំណត់ Screen Resolution
• ផ្លាស់ប្តូរ Resolution អាស្រ័យលើចំណង់ចំណូលចិត្តរបស់អ្នក ថាតើអ្នកចង់បានគុណភាពថាមពលថ្មប្រើប្រាស់បានយូរ ឬ ភាពច្បាស់នៅលើអេក្រង់របស់ទូរស័ព្ទ?

4. ត្រូវប្រាកដថា អ្នកបានបិទ Display
ទូរស័ព្ទ Galaxy S9 ត្រូវបានគេបំពាក់អេក្រង់ OLED និងធ្វើការបន្ថែមនៅលើជម្រើស «Always on Display» ដ៏ល្អប្រសើរមួយ នេះទើបធ្វើឱ្យទូរស័ព្ទប្រើប្រាស់ថាមពលថ្មអស់ច្រើន ដូចនេះដើម្បីកុំឱ្យប្រើប្រាស់ថាមពលថ្មច្រើនពេក អ្នកគួរតែបិទ កម្មវិធីនេះ ដោយធ្វើទៅតាមជំហាន ដែលមានដូចជា៖
• បើកចូលកម្មវិធី Settings >> ជ្រើសរើស Lock Screen ដែលមាននៅទីនេះ
• ស្វែងរកពាក្យ «Always on Display» បន្ទាប់មកបិទវា
• អ្នកអាចងាយស្រួលបិទ «Always on Display» នៅលើទូរស័ព្ទ Galaxy S9 ឬ S9 Plus ដោយប្រើការជ្រើរើស

5. បង្កើនប្រសិទ្ធភាព ឬ លុបកម្មវិធី
កម្មវិធី ដែលអ្នកបាន Install នៅក្នុងទូរស័ព្ទរបស់អ្នក អាចចូលរួមចំណែកដ៏ធំមួយ ក្នុងការប្រើប្រាស់ថាមពលថ្ម។ ដូច្នេះប្រសិនបើអ្នកបាន Install កម្មវិធីដែលមិនប្រើ សូមលុបវាចេញភ្លាមៗ។ ម្យ៉ាងទៀតការបង្កើនប្រសិទ្ធភាពទូរស័ព្ទ តាមរយៈការ ដំឡើង RAM និង Clear ឃ្លាំងផ្ទុកទិន្នន័យសម្ងាត់ ក៏អាចជួយបន្ធូរបន្ថយការប្រើប្រាស់ថាមពលថ្មផងដែរ។

6. បើកដំណើរការកម្មវិធី Battery Saver
នេះគឺជាតិចនិចចុងក្រោយក្នុងការជួយសន្សំសំចៃថាមពលថ្ម សម្រាប់ទូរស័ព្ទ Samsung Galaxy S9 និង S9 Plus។ អ្នកអាចរកឃើញ Battery Saver mode នៅក្នុងកម្មវិធី Settings នៅពេលបើកចូលទៅកាន់កម្មវិធី Settings អ្នកនឹងឃើញពាក្យ «Mid» និង «Max»។ បន្ថែមពីនេះ Battery Saver mode នឹងធ្វើការផ្លាស់ប្តូរទិដ្ឋភាពខ្លះៗ នៅក្នុងទូរស័ព្ទ Galaxy S9 ឬ S9 Plus ដែលមានដូចជា Resolution, Animations, Processor ល្បឿន , និង Brightness …ជាដើម អ្វីទាំងអស់នេះហើយ ដែលធ្វើឱ្យទូរស័ព្ទរបស់អ្នកមានបញ្ហាថ្មមិនកាន់បានយូរ។

ប្រភព: technobezz ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ចំណុចថ្មីទាំង១១ ដែលអ្នកអាចធ្វើបានជាមួួយ Android Wear Smartwatch

ដោយ: ដួងច័ន្ទ 9 PM, Thursday, 09 Mar, 2017

បើសិនជាអ្នកជាម្ចាស់នៃ Android Wear សូមត្រៀមខ្លួនទទួល Android Wear 2.0 នៅរយៈពេល ពីរ ទៅបី សប្តាហ៍ខាងមុខ ហើយអ្នកនឹងទទួលបានកាដូពិសេសមួយ។ សម្រាប់ម្ចាស់ន...

៣ ចំណុចធំៗ របស់ម៉ាស៊ីនបោកគក់ LG ទ្វារចំហៀង ដែលជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក

ដោយ: ទំនើប 8 AM, Thursday, 01 Nov, 2018

តើលោកអ្នកកំពុងតែស្វែងរកទិញម៉ាសុីនបោកគក់ថ្មីមែនទេ? ពិតប្រាកដណាស់ម៉ាសុីនបោកគក់ដែលមានលក់នៅលើទីផ្សារ ជាច្រើនម៉ូដែលដែលផ្តល់ជូននូវការបោកគក់សម្លៀកបំពាក់បា...

វិធីសាស្ត្រដោះស្រាយ បញ្ហាស្ទះម៉ាស៊ីនត្រជាក់រថយន្ត

ដោយ: ស. លីង 8 PM, Friday, 22 Sep, 2017

ម្ចាស់រថយន្តភាគច្រើនតែងជួបនឹងបញ្ហាម៉ាស៊ីនត្រជាក់។ ប្រសិនបើម៉ាស៊ីនត្រជាក់ខូច អស់ហ្គាស អត់ត្រជាក់ អ្នកគួរយកទៅរកជាង។ ប៉ុន្តែក្នុងករណីដែលម៉ាស៊ីនត្រជាក់...

អ្នកអាចទិញទូរទស្សន៍រមូរ OLED របស់ LG បានហើយ

ដោយ: ដួងច័ន្ទ 10 AM, Sunday, 13 Jan, 2019

យើងទាំងអស់គ្នាធ្លាប់បានឃើញផលិតផល LG Display និងអេក្រង់ OLED រមូរបាន អស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅក្នុងព្រឹត្តិការណ៍ CES ប៉ុន្តែទាំងនោះសុទ្ធតែជាការដ...

Tomnerb.Com - YouTube Channel