ចូលចិត្តទំនើប

Samsung Galaxy S10 មានបញ្ហាឡើងកម្តៅ តើគួរដោះស្រាយតាមវិធីណា?

ដោយ: ភារុន 8 AM, Tuesday, 09 Apr, 2019

មានរឿងជាច្រើនដែលធ្វើឱ្យទូរស័ព្ទ Galaxy S10 របស់អ្នកឡើងកម្តៅ ដូចជា ការលេងហ្គេមក្នុងរយៈពេលយូរ ឬការមើល វីដេអូនៅលើ YouTube ឬក៏ធ្វើកិច្ចការជាច្រើនផ្សេងៗទៀតនៅលើទូរស័ព្ទស្មាតហ្វូននេះ។ ពេលខ្លះក៏មានកម្មវិធីមិនត្រឹមត្រូវជាច្រើនផ្សេងទៀត ក៏អាចជាមូលហេតុ ដែលបណ្តាលឱ្យមានបញ្ហានៃការឡើងកម្តៅនេះនផងដែរ។ នៅខាងក្រោមនេះ យើងនឹងបង្ហាញអ្នកពីវីធីដោះស្រាយ បញ្ហាដ៏គួររំខាននេះ នៅទូរស័ព្ទ Samsung Galaxy S10 របស់អ្នក៖
1. យក Case ចេញពីទូរស័ព្ទ
នៅពេលអ្នកប៉ះទូរស័ព្ទរបស់អ្នក ហើយកត់សម្គាល់ឃើញថាវាឡើងកម្តៅខ្ពស់ អ្នកអាចសាកល្បងយក Case ចេញពីទូរស័ព្ទភ្លាមៗ ពេលខ្លះទំនងជា Case ទូរស័ព្ទនៃ Galaxy S10 របស់អ្នក គឺជាដើមហេតុធ្វើឱ្យទូរស័ព្ទនេះឡើងកម្តៅ។

2. បិទរាល់កម្មវិធីកំពុងដំណើរការ

បន្ទាប់ពីអ្នកបានបញ្ចប់ការប្រើប្រាស់ នៅលើកម្មវិធីណាមួយនៅក្នុងទូរស័ព្ទដៃរបស់អ្នកហើយ តែកម្មវិធីនេះនៅតែបន្តដំណើរការបច្ចុប្បន្នភាពមាតិកានៅក្នុងផ្ទៃខាងក្រោយ (Background) នៃទូរស័ព្ទរបស់អុ្នកដដែល។ នេះជាហេតុ ដែលប៉ះពាល់ដល់អង្គចងចាំ នឹងអាចបង្កជាបញ្ហាឡើងកម្តៅនេះឡើងមក។ ដូច្នេះអ្នកគួរបិទរាល់កម្មវិធីទាំងឡាយណា ដែលបានប្រើប្រាស់រួចហើយ ដោយគ្រាន់តែចុចសង្កត់ Key នៃកម្មវិធីថ្មីនៅជ្រុងខាងឆ្វេង ផ្នែកខាងក្រោមនៃទូរស័ព្ទ ហើយប៉ះលើពាក្យ CLOSE ALL ។

3. បិទលក្ខណៈពិសេស និងសេវាកម្ម ដែលមិនប្រើ

Bluetooth, GPS, និង WiFi ក៏នាំមកនូវបញ្ហាឡើងកម្តៅចំពោះទូរស័ព្ទ Galaxy S10 ផងដែរ ដោយសារតែលក្ខណៈពិសេសទាំងនេះមានភាពស្រដៀងគ្នា ទៅនឹងកម្មវិធីកំពុងដំណើរការខាងលើនេះដែរ ហើយលក្ខណៈពិសេសទាំងនេះនឹងរក្សាស្កេនមាតិកាបច្ចុប្បន្នភាព ដូច្នេះអ្នកគួរបិទលក្ខណៈពិសេស និងសេវាកម្មទាំងនេះ ខណៈពេលអ្នកមិនប្រើប្រាស់វា។

4. Soft Reset

Soft Reset ទំនងជាផ្តល់ឱ្យទូរស័ព្ទរបស់អ្នកនូវការចាប់ផ្តើមថ្មីមួយ។ វិធីសាស្រ្តនេះ នឹងបិទកម្មវិធីទាំងអស់ និង Free up ដល់ RAM នៃទូរស័ព្ទរបស់អ្នក។ ដូច្នេះ Soft Reset អាចជាដំណោះស្រាយ ដ៏មានសក្តានុពលក្នុងការជួសជុលបញ្ហាឡើងកម្តៅខ្ពស់នៅលើទូរស័ព្ទ Galaxy S10 ដោយចុចសង្កត់ប៊ូតុង Power ដើម្បី Shut Down ទូរស័ព្ទ បន្ទាប់មករង់ចាំរហូតដល់ស៊ីតុណ្ហភាពនៃទូរស័ព្ទរបស់អ្នកចុះត្រជាក់ ហើយបន្ទាប់មកចុចបើកទូរស័ព្ទឡើងវិញ។

5. Reboot ទូរស័ព្ទ Galaxy S10 នៅក្នុង Safe Mode

កម្មវិធីមួយចំនួន ក៏អាចជាអ្នកធ្វើឱ្យមានបញ្ហាឡើងកម្តៅនៅក្នុងទូរស័ព្ទ Galaxy S10 ពីព្រោះវាអាចត្រូវបានប្រើលើសពី Processor ដូច្នេះដើម្បីស្វែងរកថាតើកម្មវិធីណាមួយ ជាអ្នកបង្កបញ្ហា អ្នកអាចចាប់ផ្តើម Reboot ទូរស័ព្ទនៅក្នុង Safe Mode ហើយប្រសិនបើអ្នកដឹងថាបញ្ហាមកពីកម្មវិធីណាហើយ អ្នកគួរ Uninstall កម្មវិធីនោះចេញ។ ជំហាននៃ Reboot ទូរស័ព្ទនៅក្នុង Safe Mode៖ ដំបូងចុចសង្កត់លើប៊ូតុង Power រហូតដល់សារ Power Off លេចឡើង >> ប៉ះសង្កត់លើរូបតំណាង Power Off រហូតដល់អ្នកឃើញ Safe mode នៅលើអេក្រង់ >> ប៉ះនៅលើ Safe mode និងអនុញ្ញាតឱ្យដំណើរការបញ្ចប់ >> នៅពេលដំណើរការនេះ ត្រូវបានបញ្ចប់ អ្នកនឹងមើលឃើញ Safe mode នៅផ្នែកខាងឆ្វេងខាងក្រោម នៅលើទូរស័ព្ទ Galaxy S10 របស់អ្នក >> ចុងក្រោយសង្កេតមើលទូរស័ព្ទ 2-3នាទី ថាតើវាចុះត្រជាក់ហើយឬនៅ?

6. ពិនិត្យមើល History

ភាគច្រើនបញ្ហាឡើងកម្តៅខ្ពស់នៃទូរស័ព្ទ Galaxy S10 គឺអាចបណ្តាលមកពី កម្មវិធីមានបញ្ហា រួមមាន៖ កម្មវិធីគាំង, មេរោគ Malware, មេរោគផ្សេងៗទៀត។ល។ អ្នកអាចពិនិត្យមើលប្រវត្តិកម្មវិធី មានបញ្ហានៅលើទូរស័ព្ទរបស់អ្នក ដោយគ្រាន់តែចូលទៅក្នុង Settings >> ស្វែងរក Device care និងប៉ះលើវា បន្ទាប់មកប៉ះលើ 3 Dots នៅជ្រុងខាងស្តាំខាងលើនៃអេក្រង់ និងជ្រើសរើស ប្រវត្តិកម្មវិធីមានបញ្ហា នៅក្នុងបញ្ជី Drop-Down ។

7. ធ្វើបច្ចុប្បន្នភាព Software

កំហុសខ្លះ អាចបណ្តាលឱ្យមានបញ្ហា ទូរស័ព្ទឡើងកម្តៅខ្លាំងនៅលើទូរស័ព្ទរបស់អ្នក។ ការធ្វើបច្ចុប្បន្នភាព Software ត្រូវបានភ្ជាប់មកជាមួយនឹងលក្ខណៈពិសេសថ្មី ហើយវាក៏មានកែលម្អ កំហុសមួយចំនួន ដូច្នេះនៅពេលណា ដែលមានការធ្វើបច្ចុប្បន្នភាព សូមដោនឡូត ឬ Install វាភ្លាម។ អ្នកអាចពិនិត្យមើលការធ្វើបច្ចុប្បន្នភាព Software នេះនៅលើទូរស័ព្ទ Galaxy S10 ដោយគ្រាន់តែបើកចូលទៅក្នុង Settings >> អូសចុះក្រោមរហូតដល់ស្វែងរក Software Update និងប៉ះនៅលើវា។ បន្ទាប់មកចុចលើ Download និង Install ជាការស្រេច។

8. Reset ទិន្នន័យនៅក្នុង Factory

ដំណោះស្រាយមួយទៀតនោះគឺការ Reset ទិន្នន័យនៅក្នុង Factory ប្រសិនបើអ្នកបានព្យាយាមដំណោះស្រាយទាំងអស់ខាងលើនេះហើយ ប៉ុន្តែបញ្ហានៅតែមាន។ មុនពេលអ្នកចាប់ផ្តើមដំណើរការ សូមប្រាកដថាអ្នកត្រូវបម្រុងទុកទិន្នន័យសំខាន់របស់អ្នកជាមុនសិន។ ដូច្នេះអ្នកអាចធ្វើទៅតាមជំហាន៖ ចូលទៅក្នុង Settings >> ជ្រើសរើស General Management >> ប៉ះ Reset និងជ្រើសរើស Factory Data Reset >> អូសចុះក្រោមរហូតដល់ស្វែងរកឱ្យឃើញពាក្យ Reset និងប៉ះលើវា។ ប៉ុន្តែអ្នកប្រហែលត្រូវវាយបញ្ចូលពាក្យសម្ងាត់របស់អ្នក >> ចុចលើ «Delete All» ។

ប្រភព: technobezz ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

HTC One M9 រីករាយ ជាមួយកាមេរ៉ាក្រោយ 20 មេហ្គាភិកសេល និងកាមេរ៉ាមុខ Ultra Pixel

ដោយ: ដាលីស 12 PM, Saturday, 11 Apr, 2015

បើនិយាយពី HTC រឿងដំបូងគេដែលយើងនឹកឃើញឡើងភ្លាមនោះគឺ រឿងប្រព័ន្ធសំឡេង និងកាមេរ៉ា។ ថ្មីៗបំផុត​នេះ​ប្រភពព័ត៌មានផ្ទៃក្នុងរបស់ HTC បានបង្ហើបឱ្យដឹងថា HTC O...

តើបច្ចេកវិទ្យាផ្លាស់ប្តូររបៀបធ្វើដំណើររបស់យើងដូចម្តេចខ្លះ?

ដោយ: ស៊ីវងីម 1 PM, Wednesday, 25 Jul, 2018

មិនថាយើងចូលចិត្តឬអត់ បច្ចេកវិទ្យាបានផ្លាស់ប្តូររបៀបនៃការធ្វើដំណើររបស់យើងគួរឲ្យកត់សម្គាល់។ ឥឡូវនេះ សឹងតែគ្រប់យ៉ាងមាន ភាពងាយស្រួលជាងមុនដោយសារតែបច្ចេក...

អត្ថប្រយោជន៏ នៃការប្រើប្រាស់ម៉ាស៊ីនបោក LG

ដោយ: ទំនើប 6 PM, Thursday, 24 Aug, 2017

តើអ្នកធុញនឹងបោកខោអា វរាល់ថ្ងៃណាស់មែនទេ ? អស់កង្វល់ជាមួយ និង បញ្ហទាំងនេះទៀតទៅ ម៉ាស៊ីនបោក LG អាចជួយលោកអ្នកបាន។ ដោយសារម៉ាស៊ីនបោក LG ត្រូវបានភ្ជាប់មកជា...

បង្ហាញខ្លួន Samsung Galaxy Star Trios ទូរស័ព្ទដៃ Android ស៊ីម 3

ដោយ: ដាលីស 2 PM, Saturday, 09 May, 2015

ក្រុមហ៊ុន Samsung បានធ្វើការបង្ហាញទូរស័ព្ទដៃស៊េរី Galaxy Star Trios ស្មាតហ្វូនអ៊ែនដ្រយ ស៊េរីថ្មី ដែលផលិតឡើង​ ព្រមជាមួយនឹងភាពពិសេសដែលធានា ក្នុងការប្...

Tomnerb.Com - YouTube Channel