ចូលចិត្តទំនើប

តោះ! មកដឹង គន្លឹះជួសជុល Touch Screen មិនដំណើរការនៅលើទូរស័ព្ទ iPhone

ដោយ: ភារុន 9 AM, Saturday, 16 Feb, 2019

នៅពេលខ្លះ ទូរស័ព្ទ iPhone របស់អ្នកជួបបញ្ហា Touch Screen ដែលដំណើរការ ឆ្លើយតបយឺតជាងធម្មតា ឬក៏មិនដំណើរការតែម្តង។ ហើយអ្នកច្បាស់ជាឆ្ងល់ នឹងចង់ដោះស្រាយបញ្ហានេះភ្លាមៗ។ ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួនក្នុងការជួសជុលបញ្ហា Touch Screen ដំណើរការឆ្លើយតបយឺតយ៉ាវ និងមិនដំណើរការតែម្តង៖
1. សម្អាតអេក្រង់ទូរស័ព្ទ
សម្រាប់ការសម្អាត គឺត្រូវការប្រើក្រណាត់កន្សែង ឬអេប៉ុងទន់ៗ និងថ្នាំសម្អាត ប៉ុន្តែអ្នកត្រូវប្រាកដថាកន្សែងនេះ មិនធ្វើឱ្យ អេក្រង់មានការកោស ឬ ឆ្កូតឡើយ។ ដំបូងបាញ់ថ្នាំសម្អាតនៅលើក្រណាត់កន្សែង បន្ទាប់មកជូតសម្អាតថ្នមៗ នៅលើ អេក្រង់នៃទូរស័ព្ទ iPhone របស់អ្នកឱ្យបានស្អាតល្អ។

2. ដកយក Screen ការពារអេក្រង់ ឬក៏ Case ទូរស័ព្ទចេញ
ប្រសិនបើទូរស័ព្ទដៃរបស់អ្នក កំពុងប្រើ Screen ការពារអេក្រង់ ឬក៏ Case ដូច្នេះសូមយកវាចេញពីទូរស័ព្ទ iPhone ភ្លាម នៅពេលអ្នកសង្កេតឃើញមានបញ្ហានេះកើតឡើង។ ដោយសារតែ គុណភាពនៃរបស់ទាំងនេះមិនសូវល្អ នៅពេលអ្នកយកម្រាមដៃ ទៅប៉ះនឹងអេក្រង់ទូរស័ព្ទ ទំនងជា Touch Screen នៅលើទូរស័ព្ទ អាចនឹងឆ្លើយតបមកយឺតជាងធម្មតាក៏មាន។

3. សាកថ្ម ទូរស័ព្ទ iPhone ដោយឆ្នាំងសាកថ្មស្រ៊ីន
4. Restart ទូរស័ព្ទ iPhone

5. ធ្វើបច្ចុប្បន្នភាព, Install កម្មវិធីឡើងវិញ, ឬ លុបចោលកម្មវិធី

ដំបូងចូលទៅកាន់ App Store >> ចុចនៅលើផ្ទាំង Update និងស្វែងរកកម្មវិធីនៅក្នុង Application ដែលអ្នកចង់ Update បន្ទាប់មកចុចពាក្យ Update។ នៅពេលដែលធ្វើបែបនេះហើយ នៅតែមិនដំណើរការ អ្នកអាចព្យាយាមសាកល្បង Install កម្មវិធីឡើងវិញ ឬក៏ លុបចោលកម្មវិធីមួយចំនួន ប៉ុន្តែសូមប្រាកដថា អ្នកយល់ច្បាស់ ពីហានីភ័យនៃការលុបចោលកម្មវិធីទាំងនេះ។
6. Reset Settings ទាំងអស់ ឬក៏ លុបចោលមាតិកាទាំងអស់
វិធីនេះ អ្នកធ្វើទៅបានលុះត្រាតែ Touch Screen ដំណើរការយឺតជាងធម្មតា។
+ ខាងក្រោមនេះ ជាជំហាន Reset Settings៖
• បើកចូលកម្មវិធី Settings >> General >> Reset >> Reset All Settings
• អ្នកនឹងត្រូវបានស្នើរសុំឱ្យ បញ្ចូលលេខកូដសម្ងាត់
• ចុចលើពាក្យ Reset All Settings បន្ទាប់មកទូរស័ព្ទ iPhone របស់អ្នក នឹងចាប់ផ្តើមដំណើរការ Restart និង Reset settings ទាំងអស់។

+ ខាងក្រោមនេះ ជាជំហានលុបចោល មាតិកាទាំងអស់៖
• ត្រូវប្រាកដថា អ្នកបានបម្រុងទិន្នន័យ ទុកមុនពេលអ្នកចាប់ផ្តើម
• បើកចូលកម្មវិធី Settings >> General >> Reset >> Erase All Contents & Settings
• បញ្ចូលលេខកូដសម្ងាត់ របស់អ្នក
• ចុចលើពាក្យ Erase iPhone បន្ទាប់ពីដំណើរការចប់ អ្នកអាចចាប់ផ្តើម តំឡើងកម្មវិធីថ្មីនៅលើទូរស័ព្ទ iPhone

ប្រភព: technobezz ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ព័ត៌មានបែកធ្លាយពី Galaxy Note 10

ដោយ: ដួងច័ន្ទ 9 AM, Friday, 26 Apr, 2019

ក្រុមហ៊ុន Samsung បានបញ្ចេញទូរសព្ទចំនួន 5 ម៉ូដែលរួចទៅហើយ ប៉ុន្តែនៅសល់ម៉ូដែលធំមួយទៀតដែលមិនទាន់ត្រូវបានបញ្ចេញ។ នោះគឺជំនាន់ក្រោយនៃម៉ូដែល Note 9 ដែលត្រ...

ទូរសព្ទ Google Pixel 2 នឹងចេញលក់ឆាប់ៗនេះ ក្នុងតម្លៃដ៏ខ្ពស់

ដោយ: ដួងច័ន្ទ 9 PM, Sunday, 12 Mar, 2017

យោងតាមលោក Rick Osterloh ប្រធានផ្នែក Software របស់ក្រុមហ៊ុន Google បានឱ្យដឹងថា ទូរសព្ទ Google Pixel ម៉ូដែលថ្មី កំពុងត្រៀមបង្ហាញខ្លួន ប៉ុន្តែវានៅតែមា...

Apple កំពុងស្រាវជ្រាវមុខងារថ្មី សម្រាប់ iPhone 2019

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 21 Nov, 2017

ទូរសព្ទ iPhone X ទើបនឹងមានវត្តមាននៅលើទីផ្សារ ហើយមនុស្សជាច្រើនកំពុងជក់ចិត្តដិតអារម្មណ៍ជាមួយ Animoji Novelty ប៉ុន្តែព័ត៌មានលេចឡើងពីទូរសព្ទ iPhone ឆ្ន...

អស្ចារ្យមែន! “RYNO” ម៉ូតូកង់មួយដំបូងគេ លើពិភពលោក

ដោយ: ដាលីស 7 PM, Sunday, 21 Jun, 2015

បច្ចុប្បន្ននេះមនុស្សយើង ទៅបានឆ្ងាយមែនទែន តិចណូឡូជីអ្វីៗ ផ្សេងៗ អភិវឌ្ឍទៅមុខយ៉ាងលោតផ្លោះ រហូតមិនគួរឱ្យជឿ​ថា អ្វីដែលធ្លាប់គិតស្រមើស្រមៃកាលពីមុន ថានឹង...

Tomnerb.Com - YouTube Channel