ចូលចិត្តទំនើប

មកដឹង តិចនិចក្នុងការជួសជុលទូរស័ព្ទ iPhone ជាប់គាំង Headphones Mode

ដោយ: ភារុន 9 AM, Tuesday, 29 Jan, 2019

អ្នកប្រើប្រាស់ទូរស័ព្ទ iPhone មួយចំនួនធ្លាប់បានជួបបញ្ហាជាប់គាំង Headphone Mode ដែលការជាប់គាំងនេះ នឹងធ្វើឱ្យទូរស័ព្ទរបស់អ្នកមិនមានសម្លេងចេញមកខាងក្រៅ នៅពេលមិនបានដោតកាសស្តាប់ជាប់នឹងទូរស័ព្ទ។ ប្រសិនបើទូរស័ព្ទជាប់គាំង តើគួរដោះស្រាយដោយរបៀបណា? មកមើលតិចនិចខាងក្រោមនេះ នឹងជួយអ្នកដោះស្រាយបញ្ហានេះបាន៖
ដំណោះស្រាយទី1៖ សម្អាតត្រចៀករបស់កាសស្តាប់
អ្នកអាចប្រើជក់សម្អាត ដើម្បីយកធូលី ឬ ភាពកខ្វក់ចេញពីត្រចៀករបស់កាសស្តាប់។ អ្នកត្រូវធ្វើវាដោយថ្នមៗ និងប្រុងប្រយ័ត្ន។

ដំណោះស្រាយទី2៖ ដោត និងដកកាសស្តាប់ឱ្យបានច្រើនដង
ដោតកាសស្តាប់ជាមួយនឹងទូរស័ព្ទ iPhone ហើយដកវាចេញមកវិញ ធ្វើបែបនេះឱ្យបានច្រើនដង បន្ទាប់មកព្យាយាមបើក សម្លេង ឡើង/ចុះ នៅពេលអ្នកកំពុងដោតកាសស្តាប់។ ប្រសិនបើបញ្ហានៅតែលេចឡើង សូមសាកល្បងប្រើវិធីសាស្រ្តនេះជាមួយ នឹងកាសស្តាប់ផ្សេងទៀត ប៉ុន្តែអ្នកត្រូវបា្រកដថាកាសស្តាប់នេះជាកាសស្រ៊ីន។

ដំណោះស្រាយទី3៖ Restart ទូរស័ព្ទ iPhone
ការ Restart ទូរស័ព្ទ គឺជាដំណោះស្រាយមួយ ដែលអាចជួយគ្រប់បញ្ហា និងគ្រប់ស្ថានភាព។ របៀប Restart ដំបូងចុច និងសង្កត់ប៊ូតុង sleep/wake ហើយនៅពេល ដែលរបារពណ៌ក្រហមលេចចេញមក អូសវាទៅមុខ ដូច្នេះទូរស័ព្ទ iPhone របស់អ្នក នឹងបិទដំណើរការ។ ក្រោយមកចុច និងសង្កត់ប៊ូតុង sleep/wake សារជាថ្មី វានឹងធ្វើឱ្យទូរស័ព្ទត្រឡប់មកបើកដំណើរការឡើងវិញ។

ដំណោះស្រាយទី4៖ ចាក់បទចម្រៀង
ដំបូងចាក់បទចម្រៀងនៅក្នុងទូរស័ព្ទរបស់អ្នករហូតដល់ចប់ (ជាធម្មតាទូរស័ព្ទ iPhone នឹងចាក់សោរ មុនពេលបទចម្រៀងចប់) ហើយនៅពេលដែលទូរស័ព្ទចាក់សោរ ត្រូវដោតកាសស្តាប់ទៅក្នុងទូរស័ព្ទ។ ខណៈពេលនោះ អ្នកត្រូវដោះសោរទូរស័ព្ទ និងបញ្ចប់បទចម្រៀង បន្ទាប់មកដោះកាសឱ្យបានត្រឹមត្រូវជាការស្រេច។ ម្យ៉ាងទៀតអ្នកប្រើវិធីនេះភាគច្រើនបាននិយាយថាវាអាចដោះស្រាយបញ្ហាជាប់គាំងនេះបាន យ៉ាងមានប្រសិទ្ធភាព។

ដំណោះស្រាយទី5៖ ប្រើ Bluetooth speaker
ការប្រើ Bluetooth speaker ទំនងជាប្រើក្នុងការដោះស្រាយបញ្ហានេះបាន។ ដំបូងព្យាយាមភ្ជាប់ទូរស័ព្ទ iPhone របស់អ្នកជាមួយនឹងឧបករណ៍បំពងសម្លេង និងចាក់បទចម្រៀង ខណៈពេលដែលអ្នកកំពុងស្តាប់បទចម្រៀង ដោយប្រើ Bluetooth Speaker សូមបិទ Bluetooth ប៉ុន្តែកុំទាន់បិទបទចម្រៀង។

ដំណោះស្រាយទី6៖ ប្រើប៊ូតុង Power
ដំបូងចុចប៊ូតុង Power ឱ្យជាប់ប្រហែល 2-3វិនាទី រហូតទាល់តែឃើញគ្រាប់រំកិលពណ៌ក្រហមចេញមក (អូសបិទ) បន្ទាប់មកដកកាសស្តាប់ចេញយឺតៗ ហើយចុចពាក្យ “Cancel” នៅលើអេក្រង់។

ដំណោះស្រាយទី7៖ ធ្វើបច្ចុប្បន្នភាពលើប្រព័ន្ធ iOS
ដំណោះស្រាយនេះ ទំនងទាក់ទងនឹងប្រព័ន្ធ Hardware មួយ ប៉ុន្តែជាទូទៅ ទូរស័ព្ទ iPhone ត្រូវតែធ្វើបច្ចុប្បន្នភាព។ របៀបធ្វើបច្ចុប្បន្នភាព ដំបូងបញ្ចូលថ្មទូរស័ព្ទរបស់អ្នកឱ្យពេញ និងត្រូវភ្ជាប់ជាមួយប្រព័ន្ធបណ្តាញ Wi-Fi បន្ទាប់មកចូលទៅកាន់ Setting > General > ហើយចុចទៅលើពាក្យ Software update > ប៉ះលើពាក្យ Download និងចុចពាក្យ Install ។

ដំណោះស្រាយទី8៖ Reset លើគ្រប់ Setting
ដំបូងចូលទៅកាន់កម្មវិធី Settings > General > Reset > ចុចពាក្យ Reset All Settings បន្ទាប់មកនឹងលេចផ្ទាំង Enter Passcode សូមចុចលេខសម្ងាត់របស់អ្នក ដើម្បីបញ្ជាក់ថាអ្នកត្រូវការ Reset All Settings។ ការប្រើដំណោះស្រាយនេះ មិនធ្វើឱ្យទិន្នន័យរបស់អ្នកលុបចោលឡើយ។

ដំណោះស្រាយទី9៖ លុបគ្រប់មាតិកា (Content) និង Setting
ប្រសិនបើដំណោះស្រាយខាងលើនេះ មិនអាចដោះស្រាយបាន សាកល្បងព្យាយាមលុបចោលនូវនៅមាតិកា (Content) និង Setting ទាំងអស់។ ដំណោះស្រាយនេះមិនដូចមុនទេ គឺវានឹងអាចលុបចោលអ្វីគ្រប់យ៉ាងនៅក្នុងទូរស័ព្ទរបស់អ្នក។ ដូច្នេះរឿងដំបូងដែលអ្នកត្រូវធ្វើ គឺត្រូវបម្រុងទុកទិន្នន័យរបស់អ្នកទុកសិន បន្ទាប់មកអ្នកអាចអនុវត្តតាមជំហានខាងក្រោមនេះ៖
• Settings > General > Reset > Erase all content and settings
• បញ្ចូលលេខ ទៅក្នុង Erase Passcode
• ចុច Erase iPhone
• នៅពេលដំណើការលុបបញ្ចប់ អ្នកត្រូវតំឡើងកម្មវិធីដែលអ្នកត្រូវការសារជាថ្មីឡើងវិញ

ដំណោះស្រាយទី10៖ Restore iPhone factory setting ដោយការប្រើកម្មវិធី iTune
ប្រសិនបើដំណោះស្រាយខាងលើនេះ នៅតែដោះស្រាយមិនបាននោះ អ្នកអាចសាកល្បងធ្វើតាមដំណោះស្រាយនេះបាន ប៉ុន្តែមានរឿងមួយដែលត្រូវព្យាយាមមុនពេលចូលទៅកាន់ Apple Store ដោយអ្នកត្រូវដោះស្រាយតាមរយៈការ Restore iPhone factory setting ដោយប្រើកម្មវិធី iTune។ មុនពេលចាប់ផ្តើម សូមប្រាកដថាអ្នកមានកម្មវិធី iTune ថ្មីបំផុតនៅលើ Mac ឬក៏កុំព្យូទ័ររបស់អ្នក។ ខាងក្រោមនេះគឺជារបៀបក្នុងការ Restore iPhone factory setting ដោយប្រើកម្មវិធី iTune៖
• ភ្ជាប់ទូរស័ព្ទ iPhone ជាមួយនឹង Mac ឬក៏កុំព្យូទ័រ ដោយប្រើខ្សែ USB
• បើកកម្មវិធី iTune នៅលើ Mac ឬក៏កុំព្យូទ័រ
• លេចផ្ទាំងមួយលេចចេញមក អ្នកចុចពាក្យ Summary បន្ទាប់ចុចពាក្យ Restore iPhone
• កម្មវិធី iTune នឹងដោនឡូនកម្មវិធី Firmware មុន
• រង់ចាំរហូតដំណើរការនៃការ Restore នេះចប់
• នៅពេលបញ្ចប់ពេញលេញហើយ ត្រូវតំឡើងកម្មវិធីនៅក្នុងទូរស័ព្ទរបស់អ្នកសារជាថ្មីឡើងវិញ

ចំណាំ៖ ដំណោះស្រាយទាំងនេះត្រូវបានរកឃើញថាមានប្រសិទ្ធភាពនៅលើ iPhone 4, iPhone 4s, iPhone 5, iPhone 5s, iPhone 5c, iPhone 6, iPhone 6 Plus, iPhone 6s, iPhone 6s Plus, និង iPhone SE។

ប្រភព: technobezz ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ឧបករណ៍អេឡិចត្រូនិច ដែលអ្នកគួរមាន

ដោយ: ដួងច័ន្ទ 1 PM, Friday, 29 Sep, 2017

អ្នកកំពុងស្វែងរក ឧបករណ៍អេឡិចត្រូនិចឡូយៗ មែនទេ? នៅលើគេហទំព័រ ទំនើប យើងប្រមូលផ្តុំនូវ ឧបករណ៍អេឡិចត្រូនិចដ៏មានអត្ថប្រយោជន៍ ដែលមិនត្រឹមតែជាជំនួយ ក្នុងក...

ឡានហោះដំបូង នឹងបង្ហាញវត្តមានឆាប់ៗនេះ

ដោយ: ដួងច័ន្ទ 9 AM, Saturday, 29 Sep, 2018

រថយន្តហោះដំបូងគេបង្អស់នៅក្នុងពិភពលោក ត្រូវបានកំណត់ថានឹងបង្ហាញវត្តមាននៅក្នុងទីផ្សារ ក្នុងយុទ្ធនាការ Pre-Sale ដើម្បីជាកិច្ចចាប់ផ្តើមនាខែក្រោយនេះ។ រថយ...

មុខងារពិសេសៗទាំង 5 របស់ Galaxy S10

ដោយ: ដួងច័ន្ទ 8 AM, Saturday, 06 Apr, 2019

ទូរសព្ទដៃម៉ូដែល Galaxy S10, S10E និងម៉ូដែល S10 Plus គឺជាម៉ូដែលថ្មីទាំង 3 ដែលកំពុងទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងនៅក្នុងទីផ្សារ។ ពួកវាជាប្រភេទទូរសព្...

App របស់ Samsung បង្ហាញពីផលិតផលថ្មី?

ដោយ: ដួងច័ន្ទ 8 AM, Friday, 22 Feb, 2019

ការ Update ថ្មីមួយរបស់ក្រុមហ៊ុន Samsung ដែលត្រូវបានបញ្ចេញសម្រាប់កម្មវិធី Galaxy Wearable App បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះពិតជាបាននឹ...

Tomnerb.Com - YouTube Channel