ចូលចិត្តទំនើប

ទូរស័ព្ទ iPhone មិនដំណើរការ GPS មែនទេ? ដំណោះស្រាយទាំងនេះ អាចជួយបាន!

ដោយ: ភារុន 9 AM, Friday, 22 Mar, 2019

បញ្ហាប្រព័ន្ធ GPS នៅលើទូរស័ព្ទ iPhone គឺមិនមែនជាបញ្ហាធម្មតាៗ ដែលតែងតែកើតមាន ដូចជាបញ្ហាប្រព័ន្ធ Wi-Fi ឬក៏បញ្ហាជាមួយនឹង Bluetooth នោះទេ ប៉ុន្តែក៏នៅតែមានមនុស្សមួយចំនួន ត្អូញត្អែរអំពីបញ្ហាបែបនេះផងដែរ។ ភាគច្រើនបំផុតនៃបញ្ហាប្រព័ន្ធ GPS នៅលើទូរស័ព្ទ iPhone គឺអាចកើតឡើងភ្លាមៗ បន្ទាប់ពីអ្នកប្រើប្រាស់បាន Upgrade ទូរស័ព្ទទៅជា Version ចុងក្រោយបង្អស់។ ខាងក្រោមនេះគឺជាដំណោះស្រាយមួយចំនួន ដែលអ្នកអាចសាកល្បងអនុវត្តតាម ដើម្បីជួសជុលបញ្ហាមិនដំណើរការ GPS នៅលើទូរស័ព្ទ iPhone របស់អ្នក៖
• ប៉ុន្តែមុននឹងយើងឈានទៅដល់ដំណោះស្រាយខាងក្រោមនេះ សូមប្រិយមិត្តអ្នកអាន បើកចូលទៅកាន់កម្មវិធី Settings > Privacy > Location Services, និងត្រូវប្រាកដថា Location Services គឺកំពុងបើកដំណើរការ។
1. បិទ/បើក Location Services
ដំបូងចូលទៅកាន់កម្មវិធី Settings > Privacy > Location Services > ចុនបិទ Location Services រង់ចាំប្រហែល 15-20វិនាទី បន្ទាប់មកបើកដំណើរការវាឡើងវិញ។

2. បើក/បិទ Airplane mode

មានវិធីពីរយ៉ាងក្នុងការបើក/បិទ Airplane mode ។ វិធីទីមួយ៖ ចូលបើកកម្មវិធី Settings > Airplane mode > ចុចបើកវា។ ចំណែក វិធីទីពីរ៖ អូសផ្នែកខាងក្រោមអេក្រង់ Home ឡើងមកលើ អ្នកនឹងឃើញរូបតំណាង យន្តហោះ បន្ទាប់មកប៉ះលើវា នៅពេលនោះ Airplane mode និងចាប់ផ្តើមដំណើរការ បន្ទាប់មកទុកចោលប្រហែល 20 វិនាទី រួចអ្នកបិទ Airplane mode វិញជាការស្រេច។

3. ការកំណត់ Date & Time

ដំណោះស្រាយនេះ គឺមានភាពងាយស្រួលខ្លាំង អ្នកគ្រាន់តែចូលទៅកាន់កម្មវិធី Settings > ប៉ះលើពាក្យ Date & Time > ជ្រើសរើសពាក្យ Set Automatically ជាការស្រេច។

4. បិទប្រព័ន្ធ LTE

ប្រសិនបើដំណោះស្រាយខាងលើនេះ មិនដំណើរការទេ អ្នកអាចសាកល្បង បិទប្រព័ន្ធ LTE ដោយគ្រាន់តែចូលទៅកាន់ កម្មវិធី Settings > Cellular > Cellular Data Options > Voice & Data > ចុងក្រោយជ្រើសរើស 3G ។

5. កំណត់ Soft ឡើងវិញ

ការកំណត់ Soft ឡើងវិញ វានឹងមិនលុបទិន្នន័យណាមួយរបស់អ្នកនោះទេ។ ដើម្បីកំណត់ Soft ឡើងវិញ ដំបូងចុច និងសង្កត់នៅត្រង់ប៊ូតុង Sleep/Wake និងប៊ូតុង Power ក្នុងពេលតែមួយ ហើយចុច និងសង្កត់ឱ្យជាប់យ៉ាងហោចណាស់ ក៏បាន 10វិនាទី បន្ទាប់ពីអ្នកនឹងឃើញឡូហ្គូ Apple អ្នកអាចលែងប៊ូតុងទាំងពីរនេះបានហើយ។

6. ធ្វើបច្ចុប្បន្នភាព លើកម្មវិធី

ដំណោះស្រាយមួយនេះកាន់តែងាយស្រួល ដោយគ្រាន់តែអ្នកចុចបើកកម្មវិធី App Store ហើយប៉ះលើពាក្យ Updates បន្ទាប់មកស្វែងរកកម្មវិធី មើលថាតើកម្មវិធី បានធ្វើបច្ចុប្បន្នភាពហើយឬនៅ?

7. Reset Network Settings
ដំបូងចូលទៅកាន់កម្មវិធី Settings > General > Reset > ជ្រើសរើស Reset Network Settings > បញ្ចូលពាក្យ Passcode របស់អ្នក បន្ទាប់ប៉ះលើពាក្យ Reset Network Settings ។

8.
ប្រសិនបើអ្នកព្យាយាមដំណោះស្រាយដូចដែលរៀបរាប់ខាងលើនេះហើយ ប៉ុន្តែវានៅតែមិនដំណើរការ ប្រហែលជាអ្នកគួរសាកល្បងប្រើប្រាស់វិធីសាស្រ្ត បិទកម្មវិធី បើកដំណើរការ Airplane mode ឬក៏ Reset network settings ដែលធ្វើទៅជំហានដូចខាងក្រោមនេះ៖
• បិទកម្មវិធី៖ ដំបូងប៉ះលើប៊ូតុង Home ពីរដង ហើយអ្នកនឹងឃើញ Preview របស់កម្មវិធី ដែលអ្នកបានបើកចូលប្រើប្រាស់។ នៅពេលអេក្រង់បង្ហាញកម្មវិធី អ្នកត្រូវអូសឡើងលើ ដើម្បីបិទវា។ ធ្វើដូចនេះសម្រាប់កម្មវិធីទាំងអស់ ដែលអ្នកកំពុងបើកប្រើប្រាស់។
• ស្វែងរក Airplane mode នៅក្នុង Settings ហើយបើកដំណើរការវា ។
• Reset network settings (ធ្វើទៅតាមជំហាន ដែលបានរៀបរាប់នៅខាងលើនេះ)។
• ចូលទៅកម្មវិធី Settings > Privacy > Location Services បន្ទាប់មកបិទវា រង់ចាំ 2-3វិនាទី ហើយបើកវាឡើងវិញ ។
• ឬក៏ចូលទៅកាន់កម្មវិធី Settings > Privacy > Location Services > ប៉ះលើពាក្យ System Services និងបិទ Time Zone ។
• ឬក៏បើកចូលកម្មវិធី Settings > បិទ Airplane mode ។

9. ធ្វើបច្ចុប្បន្នភាព Software

Version iOS ថ្មី នឹងអាចដោះស្រាយបញ្ហាជាច្រើន ដែលកើតមានឡើងនៅក្នុងទូរស័ព្ទ iPhone ។

10. Restore Factory Settings នៅក្នុងទូរស័ព្ទ iPhone ដោយប្រើប្រាស់កម្មវិធី iTunes

មុននឹងប្រើដំណោះស្រាយនេះ សូមបម្រុងទុកទិន្នន័យរបស់អ្នកជាមុន និងត្រូវប្រាកដថា អ្នកមានកម្មវិធី iTunes ថ្មីបំផុត។ ដំបូងភ្ជាប់ទូរស័ព្ទ iPhone ជាមួយនឹងកុំព្យូទ័រដោយប្រើខ្សែភ្ជាប់ USB > នៅពេលកម្មវិធី iTunes ស្គាល់ទូរស័ព្ទរបស់អ្នកហើយ អ្នកត្រូវជ្រើសរើសវា > ចុចលើពាក្យ Restore នៅក្នុងផ្ទាំង Summary និងបញ្ជាក់សកម្មភាព > នៅពេលភារកិច្ចត្រូវបានបញ្ចប់ ទូរស័ព្ទ iPhone របស់អ្នកនឹងចាប់ផ្តើម Set up អ្វីៗគ្រប់យ៉ាងនៅក្នុងទូរស័ព្ទ iPhone របស់អ្នកសារជាថ្មី។

• ប្រសិនបើទូរស័ព្ទ iPhone មិនដំណើរការ GPS បន្ទាប់ពីអ្នកបានធ្វើបច្ចុប្បន្នភាព អាចប្រើវិធីដូចខាងក្រោម៖
– បិទ/បើក Location Services
– បើក/បិទ Airplane mode
– Settings > Date & Time ហើយជ្រើសរើសពាក្យ Set Automatically
– បិទ LTE និងជ្រើសរើស 3G
– ប្រសិនបើមានបញ្ហា GPS ត្រឹមតែនៅពេលអ្នកប្រើប្រាស់កម្មវិធីដ៏ជាក់លាក់ណាមួយ ហើយបានធ្វើបច្ចុប្បន្នភាពលើកម្មវិធីនោះ
– ប្រើមុខងារ Soft Reset
– Reset Network settings
– តំឡើង Version iOS ថ្មី
– Restore Factory Settings នៅក្នុងទូរស័ព្ទ iPhone ដោយប្រើប្រាស់កម្មវិធី iTunes

ប្រភព: technobezz ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ហេតុផល 10 យ៉ាងដែលអ្នកបានមើលរំលង Galaxy Note 9

ដោយ: ភារុន 8 AM, Thursday, 06 Sep, 2018

Galaxy Note 9 បានបញ្ចេញលក់នៅលើទីផ្សារពិភពលោក និង ដាក់នៅតាមហាងលក់អនឡាញនានាជាលើកដំបូង។ហើយក៏ជា Galaxy Note ចុងក្រោយគេដែលបានចេញលក់មុនពេលចេញលក់ទូរស័ព្ទ ...

ទូរសព្ទបត់របស់ Samsung តម្លៃរាប់ពាន់ដុល្លារ

ដោយ: ដួងច័ន្ទ 4 PM, Friday, 30 Nov, 2018

រយៈពេលមិនដល់មួយអាទិត្យទេ ចាប់តាំងពីក្រុមហ៊ុន Samsung បានបញ្ចេញផលិតផលអេក្រង់ថ្មី មានឈ្មោះ Infinity Flex សម្រាប់ដាក់តំឡើងលើទូរសព្ទ Smartphone ជំនាន់ថ...

នៅទីបំផុតមានអ្នកផលិតនាឡិកា Smartwatch សម្រាប់ជនពិការភ្នែកហើយ

ដោយ: ដួងច័ន្ទ 10 PM, Friday, 05 May, 2017

នៅទីបំផុត នាឡិកាដៃ Smartwatch ដែលមានអក្សរផុស សម្រាប់អ្នកពិការភ្នែកបានចេញជារូបរាងហើយ។ នាឡិកា Dot Watch នាំមកនូវបច្ចេកវិទ្យាច្នៃប្រឌិតថ្មី សម្រាប់ជន...

iPhone ចេញលក់ទូរសព្ទស៊ីម 2?

ដោយ: ដួងច័ន្ទ 9 AM, Thursday, 02 Aug, 2018

ព័ត៌មានចចាមអារាមទាក់ទងនឹងទូរសព្ទ iPhone ស៊ីម 2 បានលេចឡើងជាលើកដំបូងកាលពីដើមឆ្នាំនេះ ហើយនៅពេលនេះ ក្រុមហ៊ុន Apple បានបញ្ចេញកម្មវិធី iOS 12 ថ្មី ដែលក...

Tomnerb.Com - YouTube Channel