ចូលចិត្តទំនើប

មកដឹង វិធីជួសជុល Call Failed Error នៅក្នុងទូរស័ព្ទ iPhone

ដោយ: ភារុន 10 AM, Thursday, 10 Jan, 2019

តើអ្នកធ្លាប់ជួបបញ្ហានៅលើទូរស័ព្ទ iPhone នៅពេលអ្នកហៅទូរស័ព្ទ ស្រាប់តែលោតពាក្យ Call Failed Error ដែរឬទេ?នេះវាមានន័យថាការហៅទូរស័ព្ទរបស់អ្នកមិនអាចដំណើរការបាន ឬបរាជ័យក្នុងហៅទូរស័ព្ទ។ បញ្ហានេះពិតជាគួរឱ្យរំខាន ពីព្រោះនៅពេលអ្នកចង់ហៅទូរស័ព្ទទៅមនុស្សសំខាន់នៅពេលចាំបាច់ ប៉ុន្តែមិនអាចទាក់ទងបានភ្លាមៗ ហើយអ្នកមិនដឹងថាត្រូវដោះស្រាយយ៉ាងណា? ដូច្នេះថ្ងៃនេះ ទំនើប សូមណែនាំនូវវិធីមួយចំនួន ក្នុងការដោះស្រាយបញ្ហាមួយនេះ ដែលមាននៅក្នុងអត្ថបទខាងក្រោមនេះ៖
1. បើក/បិទសញ្ញាយន្តហោះ
នេះគឺជាដំណោះស្រាយងាយស្រួលបំផុត អ្នកគ្រាន់តែបើក និងបិទនូវសញ្ញាយន្តហោះ ដោយ អូសនៅលើអេក្រង់ទូរស័ព្ទនៅផ្នែកខាងក្រោមឡើងមកលើ នោះអ្នកអាចបើកចូលមជ្ឈមណ្ឌលបញ្ជា។ បន្ទាប់មកប៉ះរូបតំណាងយន្តហោះនៅជ្រុងខាងឆ្វេង នោះវានឹងដំណើរការបើក រង់ចាំ 2-3 វិនាទីបន្ទាប់មក អ្នកត្រូវបិទវាវិញ។
2. ពិនិត្យមើល Date & Time
អ្នកត្រូវចូលមើលថាតើកាលបរិច្ឆេទ និងពេលវេលានៅក្នុងទូរស័ព្ទដៃរបស់អ្នកបានកំណត់ហើយឬនៅ? ពីព្រោះប្រសិនបើអ្នកទើបតែបានមកពីដំណើរកម្សាន្តនៅក្រៅប្រទេស ដែលមានពេលវេលាខុសគ្នាខ្លាំងពីប្រទេសរបស់អ្នកនោះ អ្នកត្រូវពិនិត្យ មើល Date & Time ។ ដំបូងអ្នកត្រូវភ្ជាប់ទូរស័ព្ទជាមួយ WiFi សិន បន្ទាប់មកចូលទៅក្នុងកម្មវិធី Settings >> General >> Date and Time បន្ទាប់មកចុចបើក កម្មវិធី “Set Automatically”។

3. ហៅទៅលេខ *#31#
នេះគឺជាកូដសម្ងាត់របស់ទូរស័ព្ទ iPhone ដែលត្រូវបានប្រើ ដើម្បីបិទស្ថានភាពមិនប្រក្រតីនៅក្នុងទូរស័ព្ទ។ ប្រហែលជាអ្នកបានកំណត់លាក់បាំង នៃលេខទូរស័ព្ទរបស់អ្នកដោយចៃដន្យហើយ ដែលនេះអាចជាមូលហេតុធ្វើឱ្យការហៅទូរស័ព្ទរបស់អ្នកបរាជ័យ ។ ការហៅទៅលេខ *#31# គឺជាវិធីលឿនបំផុត តែក៏នៅមានវិធីផ្សេងទៀតដែរដូចជា បើកចូល Settings >> Phone >> Show My Caller ID ដែលប្រាកដថាប៊ូតុងនៅតែមានពណ៌បៃតង។
4. Restart ទូរស័ព្ទ iPhone
នេះគឺជាវិធីដ៏សាមញ្ញបំផុត និងមានប្រសិទ្ធភាពខ្ពស់បំផុតសម្រាប់ការដោះស្រាយគ្រប់បញ្ហានៅក្នុងទូរស័ព្ទ iPhone។ ដោយគ្រាន់តែចុចសង្កត់ប៊ូតុង Sleep/Wake នៅលើទូរស័ព្ទប្រហែល 2-3វិនាទី រហូតដល់គ្រាប់រំកិលពណ៌ក្រហមលេចចេញមក បន្ទាប់មកអ្នកអូសពីឆ្វេងទៅស្តាំ នោះវានឹងបិទហើយ។ រង់ចាំប្រហែល 20វិនាទី ឬច្រើនជាងនេះបន្ទាប់មកបើកទូរស័ព្ទវិញ ដោយចុចសញ្ញាដូចគ្នាដែរ រហូតដល់អ្នកឃើញស្លាកសញ្ញា Apple បង្ហាញនៅលើអេក្រង់នោះបានន័យថាទូរស័ព្ទរបស់អ្នកនឹងបើកដំណើរការវិញហើយ។
5. ធ្វើបច្ចុប្បន្នភាពនៅលើ Carrier Settings
Carrier Settings នៅក្នុងទូរស័ព្ទ iPhone គឺមានគ្រប់កម្មវិធីទាំងអស់នៅក្នុង Setting ដែលទាក់ទងនឹង Carriers និងប្រព័ន្ធរបស់ Apple ដែលរួមមាន Network, ការហៅទូរស័ព្ទ, Cellular data, ផ្ញើសារ, Hotspot, និង Voicemail setting ជាដើម។ ការធ្វើបច្ចុប្បន្នភាពនៅលើ Carrier settings នៅក្នុងទូរស័ព្ទ iPhone អាចជួសជុលបញ្ហាហៅទូរស័ព្ទបាន។ ដំបូងភ្ជាប់ WiFi រួចហើយចូលបើកកម្មវិធី Settings >> General >> About ដូច្នេះអ្នកចូលពិនិត្យមើលនៅក្នុង About ដើម្បី ពិនិត្យមើលថាតើទូរស័ព្ទរបស់អ្នកបានធ្វើបច្ចុប្បន្នភាពលើវាហើយឬនៅ?
6. បិទដំណើរការបណ្តាញ LTE
ប្រសិនបើអ្នកចង់ឱ្យទូរស័ព្ទដំណើរការអ៊ិនធឺណិត ឱ្យលឿនជាងមុន អ្នកអាចបើក LTE ប៉ុន្តែធ្វើបែបនេះអាចប៉ះពាល់ដល់ការហៅទូរស័ព្ទរបស់អ្នកបាន ដូច្នេះនៅពេលហៅទូរស័ព្ទអ្នកគួរតែបិទដំណើរការបណ្តាញ LTE។ ដំបូងចូលកម្មវិធី Settings >> Cellular >> Cellular Data Option >> ចុច Voice & Data បន្ទាប់ជ្រើសរើសយក 3G ជំនួសឱ្យ LTE។

7. ដក និងដាក់ ស៊ីមកាត (លេខទូរស័ព្ទ)
ស៊ីមលេខទូរស័ព្ទ អាចជាហេតុផលមួយដែលធ្វើឱ្យការហៅទូរស័ព្ទបរាជ័យ ដូច្នេះអ្នកគួរតែដកស៊ីមកាតមកមើលថាតើវាមានការសឹក ឬកោស ដោយសារស៊ីមកាតរបស់អ្នកបានប្រើអស់រយៈពេលជាយូរឆ្នាំ។ ដំបូងប្រើម្ជុល iPhone ចុចបើកស៊ីមចេញមក បន្ទាប់មកបញ្ចូលស៊ីមទៅក្នុងទូរស័ព្ទផ្សេងមួយទៀត ដើម្បីពិនិត្យមើលថាតើស៊ីមដំណើរការល្អឬអត់? ជម្រើសមួយទៀត អ្នកអាចយកស៊ីមកាតថ្មីមកបញ្ចូលនៅក្នុងទូរស័ព្ទរបស់អ្នកថាតើស៊ីមថ្មីនេះដំណើរការល្អដែរឬទេ?
8. ហៅទូរស័ព្ទទៅក្រុមហ៊ុនស៊ីមកាត
ប្រសិនបើអ្នកសាកល្បងដក និងដាក់ ស៊ីមកាតហើយ អ្នករកឃើញថាស៊ីមរបស់អ្នកខូច ឬមិនដំណើរការ ដូច្នេះអ្នកគួរហៅទូរស័ព្ទទៅកាន់ក្រុមហ៊ុនស៊ីមកាត ដើម្បីដូរស៊ីមកាតថ្មី។
9. ធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ iOS
ការធ្វើបច្ចុប្បន្នភាពប្រព័ន្ធប្រតិបត្តិការ iOS គឺពិតជាសំខាន់ ពីព្រោះដំណើរការនេះតែងតែភ្ជាប់មកជាមួយនឹងការកែលម្អ និងជួសជុលនៅក្នុងប្រព័ន្ធទូរស័ព្ទ iPhone។

10. Reset All Settings
Reset ត្រឹមតែកម្មវិធីមួយនៅក្នុង Settings អាចមានផលប៉ះពាល់ដល់ការហៅទូរស័ព្ទរបស់អ្នក ដូច្នេះអ្នកគួរ Reset កម្មវិធីទាំងអស់នៅក្នុង Settings ដោយគ្រាន់តែចូលកម្មវិធី Settings >> General >> Reset >> Reset All Settings បន្ទាប់មកអ្នកត្រូវបញ្ចូល Passcode និងជ្រើសរើស Reset All Settings ដើម្បីបញ្ជាក់។

11. Erase iPhone
ប្រសិនបើវិធីសាស្រ្តមុនៗ មិនជោគជ័យ យើងសូមណែនាំឱ្យប្រើវិធី Erase iPhone ដែលបច្ចេកទេសនេះនឹងមិនត្រឹមតែ Reset All Settings ប៉ុន្តែវាក៏នឹងលុបមាតិកា និងកម្មវិធីនៅក្នុងទូរស័ព្ទ iPhone របស់អ្នក ដូច្នេះអ្នកត្រូវ Copy ទិន្នន័យរបស់អ្នកទុកសិន មុនប្រើវិធីសាស្រ្តនេះ។ ជំហានដំបូងចូលក្នុងកម្មវិធី Settings >> General >> Reset >> Erase All Contents និង Settings បន្ទាប់បញ្ចូល Passcode និងចុច Erase iPhone ដើម្បីបញ្ជាក់។

12. Restore iPhone
ដំណើរការ Restore នៅក្នុងទូរស័ព្ទ iPhone នឹងធ្វើការលុបអ្វីៗទាំងអស់នៅក្នុងទូរស័ព្ទរបស់អ្នកទាំងស្រុង។ ដូច្នេះអ្នកត្រូវ Copy ទិន្នន័យរបស់អ្នកទុកជាមុនសិន។ ជំហានដំបូង អ្នកត្រូវប្រាកដថាថាមពលថ្មនៅក្នុងទូរស័ព្ទគឺពេញ និងមានការភ្ជាប់ WiFi ដើម្បីបង្កាកុំឱ្យមានការរំខានពេលកំពុងដំណើរការ Restore iPhone។ បន្ទាប់មកអ្នកភ្ជាប់ទូរស័ព្ទទៅនឹង កុំព្យូទ័រឬ Mac។ ហើយអ្នកត្រូវប្រាកដថាបានធ្វើការ Install កម្មវិធី iTunes នូវ Version ចុងក្រោយបំផុត។ បន្ទាប់មកចុច Restore នៅលើផ្ទាំង Summary។ មុននឹងដំណើរការកម្មវិធីចាប់ផ្តើម កម្មវិធី iTunes នឹងដោនឡូត Firmware មុនគេបំផុត។ រង់ចាំរហូតដល់ដំណើរការ Restore ត្រូវបានបញ្ចប់។

ដំណោះស្រាយខាងលើនេះមានប្រសិទ្ធភាពខ្ពស់សម្រាប់ទូរស័ព្ទ iPhone 4, iPhone 4s, iPhone 5, iPhone 5s, iPhone 6, iPhone 6 Plus, iPhone 6s, iPhone 6s Plus, iPhone SE, iPhone 7 and iPhone 7 Plus។
ប្រសិនបើដំណោះស្រាយខាងលើនេះមិនមានប្រសិទ្ធភាពចំពោះទូរស័ព្ទ iPhone របស់អ្នក សូមអ្នកសរសេរនៅត្រង់ទំព័រមតិយោបល់ខាងក្រោមនេះ! យើងនឹងព្យាយាមស្វែងរកដំណោះស្រាយផ្សេងៗទៀតជូនប្រិយមិត្តនៅទំព័រព័ត៌មានក្រោយៗ!

 

ប្រភព: technobezz ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ព័ត៌មានបែកធ្លាយ Chromebooks ថ្មីរបស់ ASUS សម្រាប់សិស្សនិស្សិតមានច្រើន ម៉ូដែល

ដោយ: ភារុន 9 AM, Friday, 25 Jan, 2019

ជីវភាពនៅក្នុងសាលារៀន អាចជាជីវិតដែលមានភាពប្រកួតប្រជែងដ៏ស្វិតស្វាញ និងមិនគ្រាន់តែសំដៅតែនៅលើមនុស្សប៉ុណ្ណោះទេ។ គឺអាស្រ័យទៅលើសម្ភារប្រើប្រាស់សម្រាប់ជំនួ...

Samsung បានបំបែកលក្ខណៈពិសេស Bright Night របស់ទូរស័ព្ទ Galaxy S10 ឱ្យចូលទៅក្នុង Night Mode

ដោយ: ភារុន 8 AM, Tuesday, 30 Apr, 2019

ក្រុមហ៊ុន Samsung កំពុងធ្វើការបង្វែរលក្ខណៈពិសេស Bright Night របស់កាមេរ៉ាទូរស័ព្ទ Galaxy S10 ដែលអនុញ្ញាតឱ្យ Night Mode របស់ទូរស័ព្ទ Galaxy S10 ធ្វើស...

កាមេរ៉ាវីដេអូ Rylo 360-Degree ដំណើរការដោយ Android

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 05 Jun, 2018

Rylo គឺជាផលិតផលកាមេរ៉ា ដ៏អស្ចារ្យមួយ បំពាក់នូវបច្ចេកវិទ្យាកាមេរ៉ា 360-Degree ដែលគ្រាន់តែទាមទារឧបករណ៍ សម្រាប់កែរូបភាពទំហំធំ ប៉ុនទូរសព្ទដៃ Smartphone...

មុខងារកំពូលទាំង 9 របស់ Galaxy S9

ដោយ: ដួងច័ន្ទ 10 PM, Saturday, 23 Jun, 2018

Galaxy S9 ជាម៉ូដែលទូរសព្ទថ្មីរបស់ក្រុមហ៊ុន Samsung ហើយដូចជាម៉ូដែលដទៃទៀត ដែលចេញលក់រៀងរាល់ឆ្នាំ វាមានបំពាក់មុខងារថ្មីៗ ព្រមជាមួយការវិវត្តថ្មីៗ។ តើអ្វ...

Tomnerb.Com - YouTube Channel