ចូលចិត្តទំនើប

តោះ! មកដឹង គន្លឹះជួសជុល Auto Rotate នៅក្នុងទូរស័ព្ទ Samsung Galaxy S8

ដោយ: ភារុន 9 AM, Wednesday, 13 Feb, 2019

តើអ្នកកំពុងស្វែងរក ដំណោះស្រាយដើម្បីជួសជុល លក្ខណៈបង្វិលដោយស្វ័យប្រវត្តិ ឬ (Auto Rotate) មិនដំណើរការនៅក្នុងទូរស័ព្ទ Samsung Galaxy S8 មែនដែរឬទេ? ដោយសារតែទូរស័ព្ទរបស់អ្នក ទំនងជាមានបញ្ហាជាប់គាំង នៅលើទម្រង់បញ្ឈរណាមួយ ហើយវាមិនអាចផ្លាស់ប្តូរបានដោយស្វ័យប្រវត្តិទៅជាទម្រង់ផ្តេកជាដើម ទោះបីជាអ្នកបានកំណត់លក្ខណៈបង្វិលដោយស្វ័យប្រវត្តិរួចហើយក្តី។ នេះជាហេតុផល ដែលអ្នកប្រើប្រាស់ទូរស័ព្ទ Galaxy S8 មានការត្អូញត្អែរជាច្រើន នាពេលថ្មីៗនេះ។ ដូច្នេះថ្ងៃនេះ ទំនើប សូមណែនាំគន្លឹះជួសជុលមួយចំនួន ដើម្បីដោះស្រាយបញ្ហានេះនៅក្នុងទូរស័ព្ទ Samsung Galaxy S8 ដែលមាននៅក្នុងអត្ថបទខាងក្រោមនេះ៖
• បិទ/បើក Auto Rotate និងចាក់សោរបញ្ឈរ
ប្រសិនបើនេះជាលើកដំបូង ដែលអ្នកជួបប្រទះនឹងបញ្ហានេះ សូមអ្នកពិនិត្យមើលថាតើ Auto Rotate ប្រាកដជា មិនបានបិទដោយចៃដន្យ ឬក៏ អ្នកគ្រាន់តែបិទ/បើកវាម្តងទៀត ដោយធ្វើនៅតាមជំហានខាងក្រោមនេះ៖
1. អូសផ្នែកខាងលើចុះមកខាងក្រោម អ្នកនឹងឃើញ ផ្ទាំងនៃមជ្ឈមណ្ឌលបញ្ជានៅក្នុងទូរស័ព្ទ Galaxy S8
2. រកមើលនិមិត្តសញ្ញានៃ Auto Rotate បន្ទាប់ចុចលើវា
3. ប្រសិនបើវាស្ថិតនៅក្នុង ទម្រង់នៃការចាក់សោរបញ្ឈរ បានន័យថាអ្នកអាចប្រើ Auto Rotate បានឥឡូវនេះ ប៉ុន្តែបើវាស្ថិតនៅក្នុង Auto Rotate ហើយវាមិនដំណើរការ បន្ទាប់ពី ការចាក់សោរបញ្ឈរ ត្រូវបានបើកឱ្យដំណើរការ។ ដូច្នេះអ្នកត្រូវតែ រង់ចាំ 5 វិនាទី ហើយនឹងបិទ/បើក រូបតំណាង Auto Rotate បន្ទាប់មកពិនិត្យមើលថា តើវាអាចដំណើរការបានហើយឬនៅ?

• Restart ទូរស័ព្ទ Galaxy S8
ប្រសិនបើមុខងារ Auto Rotate មិនដំណើរការ ទោះបីជា អ្នកបានអនុវត្តនៅតាមជំហានខាងលើនេះក្តី។ ដូច្នេះអ្នកគួរតែសាកល្បងចាប់ផ្តើម Restart ទូរស័ព្ទ Galaxy S8 របស់អ្នក។ ខាងក្រោមនេះ គឺជាវិធីក្នុងការ Restart ទូរស័ព្ទ S8៖
1. ចុច និងសង្កត់ប៊ូតុង Power នៅលើទូរស័ព្ទ S8 រហូតដល់បានឃើញ Power menu
2. អូសវា នៅលើរូបតំណាងពណ៌បៃតង
3. រង់ចាំ 2-3នាទី ហើយធ្វើដូចគ្នានេះ ដើម្បី Restart ទូរស័ព្ទ S8 ម្តងទៀត បន្ទាប់មកត្រូវពិនិត្យថាតើ Auto Rotate អាចដំណើរការបានឬអត់?

• ធ្វើបច្ចុប្បន្នភាពនៅក្នុងទូរស័ព្ទ Galaxy S8
ដំបូងចូលបើកកម្មវិធី Settings >> About >> Updates Manually >> បន្ទាប់មកពិនិត្យមើលថាតើទូរស័ព្ទរបស់អ្នក បានធ្វើបច្ចុប្បន្នភាពហើយឬនៅ? បើមិនទាន់មាន អ្នកត្រូវចាប់ផ្តើមធ្វើបច្ចុប្បន្នភាពភ្លាម។

• មូលហេតុដែលបណ្តាលឱ្យមានបញ្ហា Auto Rotate មានដូចជា៖
– បញ្ហា Accelerometer និង G-sensor
មុខងារ Auto Rotate ត្រូវពឹងផ្អែកយ៉ាងខ្លាំងលើ Accelerometer និង G-sensor របស់ទូរស័ព្ទ Galaxy ដូច្នេះបើវាមានបញ្ហានៅលើ Accelerometer និង G-sensor អ្នកអាចជួសជុលដោយការកែតម្រូវ Calibrate ម្តងទៀតនៅក្នុងទូរស័ព្ទ។ ម្យ៉ាងទៀតការកែតម្រូវនូវ Calibrate ទំនងជាត្រូវបានការប្រើប្រាស់ Calibrate inbuilt option របស់ទូរស័ព្ទ ឬក៏ប្រើប្រាស់កម្មវិធីភាគីទី 3 ដូចជា GPS Status និង Toolbox ដែលអាចរកបាន ដោយឥតគិតថ្លៃនៅក្នុង Play Store។
– TouchWiz មិនដំណើរការ
ចាប់តាំងពីទូរស័ព្ទ Galaxy S8 ត្រូវពឹងផ្អែកលើ TouchWiz សម្រាប់គ្រប់គ្រងមុខងារជាច្រើននៅក្នុងទូរស័ព្ទ ប្រសិនបើអ្នកសង្កេតឃើញថាវាមានបញ្ហាអ្វីមួយនោះ ក៏បណ្តាលឱ្យមុខងារ Auto Rotate មិនដំណើរការផងដែរ។ ដូច្នេះ ដើម្បីដោះស្រាយបញ្ហានៅលើ TouchWiz អ្នកអាចធ្វើទៅតាមជំហានដូចជា៖ បើកចូលកម្មវិធី Settings >> Application >> Application Manager >> ស្វែងរក TouchWiz >> Clear Cache ដើម្បីលុបឯកសារនៅក្នុង Cache ដែលត្រូវបានបង្កើតឡើងនៅក្នុង App >> លុបទិន្នន័យនៅក្នុង App នោះដោយចុចពាក្យ Delete Data បន្ទាប់ពីឃើញមានផ្ទាំងមួយ អ្នកត្រូវចុចពាក្យ OK ដើម្បីយល់ព្រមនឹងដំណើរការនេះ។ នៅពេលដំណើរការចប់ អ្នកត្រូវ Restart ទូរស័ព្ទឡើងវិញ ហើយពិនិត្យមើលមុខងារ Auto Rotate អាចដំណើរការបានដែរឬទេ? ប៉ុន្តែអ្នកត្រូវប្រាកដថា Auto Rotate បានបើក។
– បញ្ហានៅលើកម្មវិធីភាគីទី 3 និង Safe Mode
កម្មវិធីភាគីទី 3 មួយចំនួន មានសិទ្ធក្នុង ដំណើរការមុខងារ Auto Rotate ឧទាហរណ៍៖ ផ្លាស់ប្តូរទម្រង់បញ្ឈរទៅជាទម្រង់បង្វិលបាន។ ប្រសិនបើអ្នកច្រឡំតភ្ជាប់កម្មវិធីបែបនេះពី Play Store អ្នកគួរ Uninstall កម្មវិធីនេះចេញ។ បន្ទាប់មកពិនិត្យមើលលើ Auto Rotate នៅក្នុងទូរស័ព្ទរបស់អ្នក ថាតើវាដំណើរការបានដែរឬទេ?
ប៉ុន្តែបើមិនមែនមកពីបញ្ហាកម្មវិធីភាគីទី 3 ទេ អ្នកអាចពិនិត្យមើល Safe Mode ដើម្បីឱ្យដឹង ថាតើទូរស័ព្ទរបស់អ្នកបានកំណត់ Safe Mode ឬអត់? កម្មវិធី Safe Mode គឺជាកន្លែងដែលអ្នកប្រើប្រាស់ អាចប្រើលក្ខណៈពិសេស និងមុខងារផ្សេង ៗ នៅក្នុងទូរស័ព្ទឱ្យបានកាន់តែរលូន។ ម្យ៉ាងទៀត Safe Mode ក៏ជួយក្នុងការកំណត់ ថាតើបញ្ហានេះកើតឡើងមានមកពីត្រង់ណាឱ្យប្រាកដនៅក្នុងទូរស័ព្ទរបស់អ្នក។
– បញ្ហា Hardware
ប្រសិនបើបញ្ហា នេះ កើតជាចម្បងចេញពីបញ្ហា Hardware នៅក្នុងទូរស័ព្ទ Galaxy S8 អ្នកប្រហែលជាត្រូវពឹងផ្អែកទៅលើអ្នកជំនាញជួសជុលទូរស័ព្ទហើយ។

ប្រភព: technobezz ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

របស់ធម្មជាតិ 9 យ៉ាងដែលផ្តល់ជាតិសំណើម ដែលអ្នកអាចរកបាននៅក្នុងផ្ទះបាយរបស់អ្នក

ដោយ: ភារុន 11 AM, Monday, 03 Dec, 2018

ពិតណាស់ដែលអាហារបំប៉នត្រឹមត្រូវគឺជាគន្លឹះដែលធ្វើឲ្យស្បែកភ្លឺរលោង ជាពិសេសនៅរដូវធ្លាក់ខ្យល់បែបនេះ។ ខ្យល់ត្រជាក់នាំឲ្យយើងមានស្បែកស្ងួត និង បែកស្រកា។ ដូ...

ក្រុមហ៊ុន Sony ចង់ឱ្យទូរសព្ទ នាពេលអនាគតប្រើប្រាស់បច្ចេកវិទ្យា ចែករំលែកថាមពលថ្មដោយគ្មានខ្សែ

ដោយ: ដួងច័ន្ទ 5 PM, Wednesday, 22 Mar, 2017

ការបញ្ចូលថាមពលថ្មទូរសព្ទដៃ ដោយគ្មានខ្សែ មិនមែនជាបច្ចេកវិទ្យាថ្មីទេ។ ក្នុងឆ្នាំ២០១២ ទូរសព្ទ Nokia Lumia មានបំពាក់នូវប្រព័ន្ធបញ្ចូលថាមពល Qi Wireless ...

JBL Pulse 3 សម្រាប់ពិធីជប់លៀង ដ៏រីករាយ

ដោយ: ដួងច័ន្ទ 11 PM, Sunday, 01 Oct, 2017

  ចង្កៀងបែប Lava គឺជាសម្ភារៈតុបតែងលម្អក្នុងគេហដ្ឋានដ៏មានប្រជាប្រិយភាពមួយនាពេលបច្ចុប្បន្ន ប៉ុន្តែបើសិនជាពន្លឺដ៏ភ្លឺចិញ្ចាចទាំងនោះអាចបញ្ចេញពន្លឺលោតតា...

ណែនាំកាសស្តាប់គ្មានខ្សែពី Grado

ដោយ: ដួងច័ន្ទ 8 AM, Monday, 22 Oct, 2018

បច្ចុប្បន្ននេះពុំទាន់វាអ្វីល្អជាងឧបករណ៍ស្តាប់តន្រ្តីមានខ្សែនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនផលិតកាសស្តាប់ទំនើបៗ បាននឹងកំពុងអនុវត្តអស់ពីសមត្ថភាព ដើម្បីទាញយកផ...

Tomnerb.Com - YouTube Channel