ចូលចិត្តទំនើប

តោះមកដឹង! របៀបជួសជុល Apple Watch មិនសាកថ្ម

ដោយ: ភារុន 10 AM, Wednesday, 20 Feb, 2019

តើ Apple Watch មិនសាកថ្មមែនទេ? ជាធម្មតា នៅក្នុងសៀវភៅណែនាំរបស់ក្រុមហ៊ុន Apple បានពន្យល់យ៉ាងលម្អិតអំពីការប្រើប្រាស់ថាមពលថ្ម «អាយុកាលពេញមួយថ្ងៃ» របស់ Apple Watch ពោលគឺរយៈពេល 18 ម៉ោង ដែលរួមមាន៖ ការត្រួតពិនិត្យ 90ដង, ជូនដំណឹង 90ដង, ការប្រើប្រាស់កម្មវិធី 45នាទី, និងការចាក់តន្រ្តី 30នាទី តាមរយៈការតភ្ជាប់ Bluetooth…ជាដើម ម្យ៉ាងទៀតកម្លាំងថាមពលថ្មរបស់វាមានដល់ 205 mAh។ ប៉ុន្តែប្រសិនបើនៅសុខៗស្រាប់តែ Apple Watch របស់អ្នកមិនសាកថ្ម នេះពិតជារំខានខ្លាំង ព្រោះថាអ្នកត្រូវការប្រើប្រាស់វា ក្នុងការភ្ជាប់ដំណើរការជាមួយនឹងទូរស័ព្ទ Apple របស់អ្នកយ៉ាងទៀងទាត់ ដោយសារតែការប្រើប្រាស់មុខងារនីមួយៗដ៏សាមញ្ញរបស់ Apple Watch គឺផ្តល់ភាពងាយស្រួលខ្លាំង។

ដូច្នេះថ្ងៃនេះ ទំនើប សូមណែនាំអំពីរបៀបជួសជុល Apple Watch មិនសាកថ្ម ដែលមាននៅក្នុងអត្ថបទខាងក្រោម៖
1. ត្រូវប្រាកដថា អ្នកបានយកថង់ប្លាស្ទិកការពារ នៅផ្ទៃខាងក្រោយនៃនាឡិកា Apple Watch ចេញរួចហើយ
2. បើទោះបីជា បច្ចេកវិទ្យាបញ្ចូលថ្ម របស់ក្រុមហ៊ុន Apple ល្អយ៉ាងណាក្តី អ្នកនឹងនៅតែ ត្រូវថែរក្សាភាពស្អាតជានិច្ច នៅផ្ទៃខាងក្រោមនាឡិកា និងទីតាំងសាកថ្មរបស់ Apple Watch ។
3. ព្យាយាមមិនរុំជុំវិញខ្សែសាកថ្ម ដោយសារខ្សែរបស់វាអាចបត់បែនបាន។ ម្យ៉ាងទៀតនាឡិការបស់ ក្រុមហ៊ុន Apple ត្រូវបានផ្តល់ជូននូវឆ្នាំងសាកថ្មស្រ៊ីនមួយ ដោយមានទាំងខ្សែ រួមជាមួយនឹងក្បាលឆក់។ ការផ្លាស់ប្តូរ រវាងក្បាលឆ្នាំងសាកថ្ម និងខ្សែសាកថ្ម គឺដើម្បីរកឱ្យឃើញថាតើ បញ្ហាមកពីក្បាលឆ្នាំងសាកថ្ម ឬខ្សែសាកថ្ម ឬក៏មកពីរបស់ទាំងពីរនេះតែម្តង?

• វិធីជួសជុល
1. Restart នាឡិកា Apple របស់អ្នក
អ្នកគ្រាន់តែចុច និងសង្កត់ប៊ូតុង ចំហៀង រហូតដល់គ្រាប់រំកិលលេចចេញមក បន្ទាប់មកអ្នកក៏អូសវាបិទ រង់ចាំប្រហែលជាប៉ុន្មានវិនាទី ក្រោយមកក៏ធ្វើតាមវិធីដូចគ្នានេះ ដើម្បី Restart វាឡើងវិញ ឬក៏អ្នកបង្ខំ Restart នៅលើ Apple Watch ដោយអ្នកគ្រាន់តែសង្កត់ប៊ូតុងនៅចំហៀង និងប៊ូតុង Digital Crown នៅក្នុងពេលតែមួយ យ៉ាងហោចណាស់ 10 វិនាទី រហូតដល់ ឡូហ្គូ Apple លេចឡើង។


2. Reset នាឡិកា Apple របស់អ្នក
នេះជាវិធីសាស្រ្តចុងក្រោយ ក្នុងការជួសជុលបញ្ហាមិនសាកថ្ម ដំបូងបើកចូលកម្មវិធី Settings >> General >> Reset >> ប៉ះនៅលើ Erase All Content & Settings។

ប្រភព: technobezz ផ្នែក: បច្ចេកវិទ្យា, នាឡិកា

អត្ថបទអ្នកចង់អាន

តោះ! នាំគ្នាមកមើលរថភ្លើង ប្រណិតជំនាន់ថ្មីរបស់ជប៉ុន ដែលមានតម្លៃសំបុត្ររហូតដល់ 10,000 ដុល្លារ !

ដោយ: ដួងច័ន្ទ 1 PM, Saturday, 06 May, 2017

នាពេលនេះអ្នកនឹងបានយល់ន័យ របស់ពាក្យថា Travel in Style។ បំពាក់ជាមួយភោជនីយដ្ឋានដ៏ធំមួយ មានពីរជាន់ និងមានអាងទឹកធ្វើពីឈើស្រល់ ធ្វើឱ្យរថភ្លើងរបស់ក្រុមហ៊ុ...

នេះជាផលិតផលផ្លូវការ ប្រើប្រាស់ជាគូនឹង Galaxy S9

ដោយ: ដួងច័ន្ទ 10 PM, Monday, 19 Mar, 2018

តើអ្នកកំពុងស្វែងរក ទូរសព្ទថ្មីមែនទេ? ជឿជាក់ថាទូរសព្ទ Galaxy S9 កំពុងស្ថិតនៅលំដាប់ខ្ពស់ជាងគេ។ វាជាផលិតផលទូរសព្ទចុងក្រោយបង្អស់របស់ Samsung ហើយវាតំណាង...

Hauwei P9 និង P9 Plus ប្រើកាមេរ៉ាភ្លោះរបស់ Leica បានប្រកាសជាផ្លូវការហើយ!

ដោយ: ម៉ូនី 12 AM, Thursday, 07 Apr, 2016

ក្រោយពីមានការបែកធ្លាយនូវរូបភាពកាមេរ៉ាភ្លោះ និងរូបរាងទូរស័ព្ទដៃដ៏ទំនើបចុងក្រោយរបស់ HAUWEI កន្លងមក ឥលូវនេះវាត្រូវបានប្រកាសជាផ្លូវការហើយ កាលពីយប់មិញ ន...

ឧបករណ៍ផ្ទះបាយដ៏ឆ្លាតវៃថ្មី បំលែងកាកសំណល់ឱ្យទៅជាជី

ដោយ: ដួងច័ន្ទ 9 PM, Thursday, 06 Apr, 2017

ទំនើប សូមធ្វើការណែនាំបច្ចេកវិទ្យាថ្មី ដែលជាឧបករណ៍ផ្ទះបាយដ៏ឆ្លាតវៃ អាចបំលែងកាកសំណល់ ក្នុងផ្ទះបាយ ឱ្យទៅជាជី និងជួយថែរក្សាបរិសា្ថន ឱ្យកាន់តែប្រសើរឡើង។...

Tomnerb.Com - YouTube Channel