ចូលចិត្តទំនើប

មកដឹង របៀបជួសជុលទូរស័ព្ទ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដែលមិនអាច ដោនឡូត App

ដោយ: ភារុន 8 AM, Thursday, 31 Jan, 2019

យើងម្នាក់ៗ ស្រឡាញ់ទូរស័ព្ទ ដោយសារតែវាអស្ចារ្យ ប្រសិនបើនិយាយអំពីការប្រើប្រាស់ វាផ្សារភ្ជាប់ទៅនឹង ការរស់នៅក្នុងសង្គម ការទំនាក់ទំនង និងការងារជាដើម នាសម័យបច្ចុប្បន្ននេះ។ ម្យ៉ាងទៀត អ្នកចាប់ផ្តើមស្រឡាំងកាំង នៅពេលដឹងថា ខ្លួនបាត់ទូរស័ព្ទ ឬភ្លេចវានៅកន្លែងណាមួយ។ ដូច្នេះតើទូរស័ព្ទ ពិតជាមានអំណាចខ្លាំងក្លាក្នុងការគ្រប់គ្រងយើងមែនទេ? ការពិត គឺថាទូរស័ព្ទរបស់យើង ប្រហែលជាមិនមានអនុភាពដល់ថ្នាក់ហ្នឹងទេ ប៉ុន្តែអ្វីដែលទាក់ទាញយើងនោះគឺ App ។ App ទាំងនេះ អាចផ្តល់ឱ្យយើងនូវសមត្ថភាពក្នុងការប្រែក្លាយទូរស័ព្ទរបស់យើង ទៅជាទូរស័ព្ទដ៏ឆ្លាតវៃ ហើយ App ក៏អាចផ្តល់ព័ត៌មានទាំងអស់នៅជុំវិញពិភពលោកមកឱ្យយើងដឹងផងដែរ។ ប៉ុន្តែប្រសិនបើទូរស័ព្ទប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android របស់អ្នក នឹងមិនអាចដោនឡូត App បាន នឹងធ្វើឱ្យអ្នកមិនស្រណុកក្នុងចិត្ត ដូចនេះអ្នកអាចអនុវត្តន៍នូវវិធីដូចខាងក្រោម ដើម្បីដោះស្រាយនូវបញ្ហានេះ៖
1. Restart ទូរស័ព្ទ
នៅពេលទូរស័ព្ទប្រើប្រព័ន្ធ Android ដោនឡូតពីកម្មវិធី Google Play មានបញ្ហាជាលើកដំបូង អ្នកអាចចាប់ផ្តើម Restart ទូរស័ព្ទ នេះវាអាចមានប្រយោជន៍។

2. ពិនិត្យមើលការកំណត់ Date & Time
ប្រសិនបើអ្នកដោនឡូត App ចេញពីកម្មវិធី Play Store នៅពេល Google Server កំពុងព្យាយាមពិនិត្យមើលពេលវេលានៅលើទូរស័ព្ទរបស់អ្នក ហើយបើពេលវេលាមិនត្រឹមត្រូវ វានឹងមិនអាចធ្វើសមកាលកម្មរវាង Server ជាមួយនឹងទូរស័ព្ទ ដែលនេះអាចបង្កជាបញ្ហាក្នុងការដោនឡូតពីកម្មវិធី Play Store បាន។

3. ប្រើប្រព័ន្ធអ៊ីនធឺណិតរបស់ទូរស័ព្ទ ជំនួសឱ្យប្រើប្រព័ន្ធ Wi-Fi
ប្រសិនបើអ្នកកំពុងប្រើបណ្តាញ Wi-Fi ដើម្បីដោនឡូត App មានបញ្ហា ដូច្នេះអ្នកអាចសាកល្បងផ្លាស់ប្តូរទៅប្រើប្រព័ន្ធអ៊ីនធឺណិតរបស់ទូរស័ព្ទវិញម្តង ហើយពិនិត្យមើលថាតើវាដំណើរការដែរឬទេ?

4. ត្រូវប្រាកដថា Download Manager បើក
Download Manager គឺជាកម្មវិធីសម្របសម្រួលក្នុងការដោនឡូត App ទាំងអស់។ ដូច្នេះអ្នកត្រូវប្រាកដថាកម្មវិធីនេះគឺ បើក នៅពេលអ្នកចង់ដោនឡូត App។

5. លុបឃ្លាំងសម្ងាត់ និងទិន្នន័យ នៅក្នុង Google Play
ការសម្អាតឃ្លាំងសម្ងាត់ និងទិន្នន័យរបស់ Google Play អាចដោះស្រាយបញ្ហាមួយចំនួនទាក់ទងនឹងកម្មវិធី Play Store។ របៀបនៃការលុបគឺដំបូង ចូលទៅក្នុង Setting>>Apps ឬ Application Manager>>Google Play Store>>បន្ទាប់ Scroll វាចុះក្រោមរកមើលនៅក្នុង Option ចុចពាក្យ Clear Cache>>នោះវាលុបទិន្នន័យនៅក្នុង Google Play។

6. Clear Cache និង Clear Data នៅក្នុង Google Play Services
ដំបូងចូលទៅក្នុងកម្មវិធី Setting>>Apps ឬ Application Manager>> Scroll រកមើលពាក្យ Google Play Services ហើយចុចវា បន្ទាប់មកវានឹងលោតផ្ទាំងមួយ បន្ទាប់មកចុចពាក្យ Clear cache។ នៅពេល Clear ហើយ បន្ទាប់មកព្យាយាមដោនឡូត App តើវិធីនេះអាចដោះស្រាយបានដែរឬទេ?

7. Refresh ទិន្នន័យ Data Sync Settings
ការធ្វើសមកាលកម្មទិន្នន័យទៅលើទូរស័ព្ទរបស់អ្នក ក៏អាចជាវិធីមួយដោះស្រាយនូវបញ្ហានេះបានផងដែរ។ ដំបូងចូលទៅកាន់ Setting>> Accounts/Accounts & Sync (អាស្រ័យលើ version នៅក្នុងទូរស័ព្ទរបស់អ្នក) >> ចុចពាក្យ Background data>> រង់ចាំប្រហែល 30នាទី បន្ទាប់មកពិនិត្យប្រអប់នៅជិតវាម្តងទៀត។ ប៉ុន្តែសម្រាប់អ្នកបានអាប់ឌែត Version ចុងក្រោយបង្អស់ ទំនងជាអ្នកត្រូវប៉ះទៅលើចំណុច3 នៅផ្នែកលើខាងស្តាំ ដើម្បីបើកចូល Drop down Menu នៅក្នុងនោះមានជម្រើស Auto Sync Data ហើយ។ នៅពេលវាដំណើរការចប់ បន្ទាប់មកត្រឡប់ចូលទៅក្នុងកម្មវិធី Google Play Store ដោយពិនិត្យមើលថាតើវាអាចដំណើការដោនឡូតបានដែរឬទេ?

8. ធ្វើបច្ចុប្បន្នភាព Software នៅក្នុងទូរស័ព្ទ
ជាធម្មតាគ្រប់ទូរស័ព្ទទំនើបៗ គួរតែធ្វើបច្ចុប្បន្នភាពជានិច្ច ដើម្បីធ្វើកំណែនូវប្រព័ន្ធប្រតិបត្តិការឱ្យកាន់តែប្រសើរឡើង។ របៀបធ្វើបច្ចុប្បន្នភាព ដំបូងចូលកម្មវិធី Setting>> Scroll ចុះក្រោមរកមើលពាក្យ About បន្ទាប់មកចុចលើវា និងពិនិត្យមើលថាតើអ្នកមាន Version ថ្មីហើយឬនៅ ប្រសិនបើមិនទាន់មាន អ្នកត្រូវ Install បច្ចុប្បន្នភាពថ្មី>>ទូរស័ព្ទរបស់អ្នកនឹង Restart ដោយស្វ័យប្រវត្តិ។ នៅពេល Restart ចប់ហើយ>>ពិនិត្យថាតើ App នឹងអាចចាប់ផ្តើមដោនឡូតនៅក្នុងទូរស័ព្ទរបស់អ្នកបានឥឡូវ។

9. Reset គណនី Google
ប្រសិនបើបញ្ហានៅតែមិនអាចដោះស្រាយបានដោយវិធីខាងលើនេះ អ្នកគួរផ្លាស់ប្តូរដំណោះស្រាយដោយការ Reset គណនី Google ម្តងទៀត។ នៅពេលអ្នកប្រើវិធីនេះ អ្នកត្រូវលុបគណនីទាំងមូលរបស់អ្នក និងចាប់ផ្តើម Reset គណនីសារជាថ្មីម្តងទៀត។ នេះមានន័យថាអ្នកត្រូវចងចាំ Username និង Password នៅក្នុងគណនី Google របស់អ្នក។ ដូច្នេះគណនីនេះ នឹងត្រូវបានដកចេញទាំងស្រុងពីទូរស័ព្ទរបស់អ្នក ហើយវានឹងត្រូវបន្ថែមម្តងទៀត។

10. Uninstall ទៅលើការអាប់ឌែត Google Play Store
នៅពេលខ្លះការអាប់ឌែត Play Store អាចជាបញ្ហាក្នុងការដោនឡូត App ដូច្នេះអ្នកគួរ Uninstall ទៅលើការអាប់ឌែតរបស់អ្នក ហើយត្រូវអាប់ឌែត App សារជាថ្មីម្តងទៀត។ នៅពេលធ្វើការអាប់ឌែត គឺត្រូវ Install ឡើងវិញ និងព្យាយាមដោនឡូត App ទាំងអស់ម្តងទៀត ដើម្បីពិនិត្យមើលថាតើ វាដំណើរការដូចអ្វីដែលអ្នករំពឹងទុកដែរឬទេ? របៀប Uninstall វា៖ ដំបូង ចូលកម្មវិធី Setting>> Apps/Application Manager>>រកមើលពាក្យ Google Play Store>> Play Store>> Uninstall Updates នៅពេលដំណើរការហើយ អ្នកត្រូវចុចប៊ូតុង Home ដើម្បីមកកាន់អេក្រង់ខាងដើមវិញ>> Restart ទូរស័ព្ទ បន្ទាប់មកត្រឡប់ចូលមកកម្មវិធី Setting ម្តងទៀត>> Update នឹងដំណើរការដោយស្វ័យប្រវត្តិ។ នៅពេល App ត្រូវបានធ្វើបច្ចុប្បន្នភាព>> Play Store បន្ទាប់មកពិនិត្យមើលថា App ឥឡូវតើកំពុងដោនឡូតបានដែរឬអត់?

11. Reset ទូរស័ព្ទនៅក្នុងកម្មវិធី Factory Settings
ប្រសិនបើអ្នកមិនអាចដោះស្រាយបញ្ហាតាមវិធីដូចខាងលើនេះទេ ដំណោះស្រាយចុងក្រោយគឺការដោះស្រាយទៅលើប្រព័ន្ធប្រតិបត្តិការ Android ដោយ Reset ទូរស័ព្ទនៅក្នុងកម្មវិធី Factory Settings។ មុននឹងប្រើវិធីនេះ អ្នកគួរតែរក្សាទិន្នន័យសំខាន់ៗនៅក្នុងកុំព្យូទ័រ ដែលមានគណនី Google របស់អ្នកជាមុនសិន។ របៀបក្នុងការ Reset៖ ដំបូងចូលទៅក្នុងកម្មវិធីSetting>> Back up និង Reset>>ឥឡូវអ្នកធ្វើការ Check/Uncheck Option>>ជ្រើសរើស Back up ទៅតាមចំណូលចិត្តរបស់អ្នក។ ត្រឡប់មកអ

ប្រភព: technobezz ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Nokia 4.2 ចេញលក់ហើយ ព្រមជាមួយសមត្ថភាពខ្លាំងជាងមុន

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 07 May, 2019

ទូរសព្ទដៃម៉ូដែល Nokia 4.2 ថ្មី របស់ក្រុមហ៊ុន HMD Global ដែលក្រុមហ៊ុនបានប្រកាសកាលពីខែកុម្ភៈកន្លងទៅ នាពេលនេះបានចាប់ផ្តើមដាក់លក់ Pre-Order ហើយនៅក្នុងស...

iPad Mini ថ្មី ប្រើជាមួយប៊ិចបានទៀត

ដោយ: ដួងច័ន្ទ 9 AM, Friday, 22 Mar, 2019

ក្រុមហ៊ុន Apple ទើបនឹង Update ផលិតផល iPad Mini ថ្មី ជាលើកដំបូងក្នុងរយៈពេល 3 ឆ្នាំកន្លះកន្លងមកនេះ ដែលជាការផ្តល់នូវការដុសខាត់ថ្មីសម្រាប់ Tablet មួយប្...

ព្រឹតិ្តការណ៍ថ្មីរបស់ Apple នឹងផ្តោតលើការអប់រំ

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 16 May, 2018

ក្រុមហ៊ុន Apple បានប្រកាសអំពីព្រឹត្តិការណ៍ពិសេសនាថ្ងៃទី 27 ខែមីនាខាងមុខនេះ ដែលនឹងផ្តោតលើប្រធានបទ «គំនិតច្នៃប្រឌិតថ្មី សម្រាប់គ្រូបង្រៀន និងសិស្ស»​ ...

Lexus LC500 Coupe កាន់តែឡូយជាមួយរឿង Black Panther

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 20 Feb, 2018

ព្រឹត្តិការណ៍ Specialty Equipment Market Association (SEMA) នៅក្នុងឆ្នាំ 2018 នេះកាន់តែអសា្ចរ្យ ដោយមានការប្រមូលផ្តុំនូវម៉ូដែលរថយន្តល្បីៗ នៅជុំវិញពិ...

Tomnerb.Com - YouTube Channel