ចូលចិត្តទំនើប

មកដឹង! គន្លឹះជួសជុលទូរស័ព្ទ iPhone ដែលមានបញ្ហាសម្លេងរោទិ៍

ដោយ: ភារុន 9 AM, Monday, 04 Feb, 2019

តើអ្នកធ្លាប់ខកខាន ក្នុងការទទួលទូរស័ព្ទ ដែលគេហៅចូលមកច្រើនដង ដោយសារតែអ្នកមិនបានឮសម្លេងរោទិ៍ ចេញមកពីទូរស័ព្ទដៃរបស់អ្នកដែរឬទេ? បើមាន សូមកុំបារម្ភ ព្រោះថាអ្នកមិនមែនជាមនុស្សតែម្នាក់ ដែលជួបបញ្ហានេះឡើយ។ បញ្ហានេះពិតជារំខានខ្លាំង ព្រោះអ្នកនឹងឃើញនៅក្នុងមាតិកា Contact របស់អ្នក ដែលមានគេ បានហៅទូរស័ព្ទមករកអ្នកជាច្រើនដង តែអ្នកបែរជាមិនបានដឹងទាល់តែសោះ។ ដូច្នេះថ្ងៃនេះ ទំនើប នឹងចែករំលែកគន្លឹះមួយចំនួន ដើម្បីជួយអ្នកដោះស្រាយបញ្ហានេះ៖
1. ដក Case ចេញពីទូរស័ព្ទ iPhone
Case ទូរស័ព្ទ iPhone ត្រូវបានគេផលិតឡើងមកជាច្រើនប្រភេទខុសៗគ្នា ដូច្នេះប្រសិនបើអ្នកប្រើ Case ដែលមានកម្រាស់ក្រាស់ខ្លាំងពេក ក៏អាចបណ្តាលឱ្យទូរស័ព្ទ iPhone មានបញ្ហាសម្លេងរោទិ៍ដែរ ដូច្នេះអ្នកត្រូវដក Case នេះចេញ បន្ទាប់មកសាកល្បងពិនិត្យមើលសម្លេងរោទិ៍ នៅក្នុងទូរស័ព្ទដៃរបស់អ្នកម្តងទៀត។

2. បិទ/បើកប៊ូតុង ring/silent

3. បិទប៊ូតុង Do not disturb
ជាធម្មតា លក្ខខ័ណ្ឌ Do not disturb ត្រូវបានប្រើក្នុងករណី អ្នកស្ថិតនៅទីតាំងមួយ ដែលត្រូវការប្រើវាជាចាំបាច់ប៉ុណ្ណោះ។ ប៉ុន្តែប្រសិនបើអ្នកច្រឡំបើកប៊ូតុង Do not disturb នេះ ក៏អាចធ្វើឱ្យទូរស័ព្ទរបស់អ្នក ជួបបញ្ហាសម្លេងរោទិ៍ផងដែរ។ ដើម្បីដកដំណើរការនេះចេញ អ្នកគ្រាន់តែអូសផ្នែកខាងក្រោមនៃទូរស័ព្ទ iPhone មកលើ អ្នកនឹងអាចឃើញផ្ទាំងមជ្ឈមណ្ឌលបញ្ជា រួចហើយនៅក្នុងនោះមានសញ្ញារូបព្រះច័ន្ទមួយ អ្នកគ្រាន់តែប៉ះទៅលើរូបនេះ ដូច្នេះដំណើរការ Do not disturb នឹងឈប់។

4. បង្កើនកម្រិតសម្លេងរោទិ៍
អ្នកអាចសាកល្បងបង្កើនកម្រិតសម្លេងរោទិ៍នៅក្នុងទូរស័ព្ទ iPhone ឱ្យឡើងដល់កម្រិតខ្ពស់បំផុត បន្ទាប់មកប្រើទូរស័ព្ទដៃផ្សេងមួយទៀត Call មកទូរស័ព្ទដៃផ្ទាល់របស់អ្នក ហើយស្តាប់មើលថាតើសម្លេងរោទិ៍នៅតែមានបញ្ហាទៀតដែរឬទេ?

5. ប្តូរសម្លេងរោទិ៍
របៀបនៃការប្តូរសម្លេងរោទិ៍ គឺដំបូងចូលទៅក្នុងកម្មវិធី Settings >> Sounds >> Ringtone បន្ទាប់មកជ្រើសរើស សម្លេងរោទិ៍ណាមួយ ដែលអ្នកពេញចិត្ត។

6. បិទប៊ូតុង Bluetooth
ការបិទ Bluetooth គឺដើម្បីប្រាកដថាទូរស័ព្ទរបស់អ្នក នឹងមិនបានតភ្ជាប់ជាមួយនឹងកាសស្តាប់ ឬ Speaker ឡើយ។

7. បិទដំណើរការបណ្តាញ LTE
អ្នកអាចអនុវត្តតាមជំហាន ដូចរូបភាពនេះ៖

8. Restart ទូរស័ព្ទ

9. អាប់ឌែតប្រព័ន្ធប្រតិបត្តិការ iOS

10. Reset All Setting
វិធីនេះ នឹងលុបការកំណត់ទាំងអស់រួមទាំងលក្ខណៈពិសេស ដែលទាក់ទិននឹងសម្លេងរោទិ៍ដូចជា៖ ការកំណត់កម្រិតសំឡេង និងការជូនដំណឹង…ជាដើម។ ដំបូងបើកកម្មវិធី Settings >> General >> Reset >> Reset All Setting។ ម្យ៉ាងទៀតការប្រើវិធីនេះ គឺវាត្រូវការឱ្យអ្នកចុចលេខកូដសម្ងាត់ ដើម្បីបញ្ចាក់ដំណើរការ Reset All Setting នេះ។

11. លុបទិន្នន័យនៅក្នុងទូរស័ព្ទ
វិធីនេះ នឹងដកចេញទាំងអស់នៃប្រព័ន្ធផ្សព្វផ្សាយទិន្នន័យ និងការកំណត់ នេះជាមូលហេតុ ដែលយើងណែនាំឱ្យអ្នកបម្រុងទុកទិន្នន័យរបស់អ្នកទុកជាមុន។ ជំហានក្នុងការដំណើរការនៃការលុបទិន្នន័យនេះ ដំបូងបើកកម្មវិធី Setting >> General >> Reset >> Erase All Contents & Setting បន្ទាប់មកវាយបញ្ចូលលេខកូដ រួចហើយចុចពាក្យ Erase iPhone។

12. Restore ទូរស័ព្ទ
ការប្រើវិធីនេះក៏ដូចជាវិធីខាងលើនេះដែរ ទិន្នន័យនៅក្នុងទូរស័ព្ទរបស់អ្នក នឹងត្រូវបានលុបចោលទាំងអស់ សូម្បីកម្មវិធីបង្កប់ទុកក្តី ដូច្នេះអ្នកត្រូវបម្រុងទុកទិន្នន័យទាំងអស់នោះទុកជាមុន។ ជំហានក្នុងការ Restore ទូរស័ព្ទ៖
• ប្រាកដថាទូរស័ព្ទ iPhone មានថាមពលថ្មពេញ
• ប្រាកដថាទូរស័ព្ទដៃរបស់អ្នកបានតភ្ជាប់ប្រព័ន្ធ WiFi
• ភ្ជាប់ទូរស័ព្ទដៃរបស់អ្នកជាមួយ នឹងកុំព្យូទ័រ/Mac ដែលមាន កម្មវិធី iTune Version ចុងក្រោយបង្អស់
• នៅពេលផ្ទាំងមួយមក ចុចពាក្យ Summary និងចុចពាក្យ Restore iPhone
• ខណៈពេលកំពុងចាប់ផ្តើមដំណើរការ កម្មវិធី iTune នឹងទាញយកចេញនូវកម្មវិធីបង្កប់ទុក

ប្រភព: technobezz ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

កុំព្យូទ័រយួរដៃ Surface 3 របស់ Microsoft អាចនឹងជាម៉ូដែល ទំហំ15អ៊ីញ

ដោយ: ភារុន 9 AM, Thursday, 19 Sep, 2019

រហូតមកដល់ពេលបច្ចុប្បន្ននេះ អតិថិជនរបស់ក្រុមហ៊ុន Microsoft ក៏នៅតែអាចទិញកុំព្យូទ័រយួរដៃ Surface Book 2 ដែលមានអេក្រង់ទំហំ 13.5អ៊ីញ ហើយមិនយូរប៉ុន្មានអត...

គំរូរថយន្ត ចម្លែកទាំង 10

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 22 Aug, 2017

ក្រុមហ៊ុនផលិតរថយន្តជាច្រើន តែងតែព្យាយាមច្នៃប្រឌិត បង្កើតយានយន្តថ្មីៗ។ ទំនើប សូមបង្ហាញពី គំរូរថយន្តចម្លែកៗ ដែលក្រុមហ៊ុនផលិតរថយន្ត នៅលើពិភពលោកបានច្នៃ...

Chrome OS Tablet ប្រហែលអាចដំណើរការជាមួយ Window 10

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 03 Oct, 2018

ពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងផលិតផល Chrome OS Tablet របស់ក្រុមហ៊ុន Google ប្រហែលជាអ្នកមានគន្លឹះណាមួយដែលអាចទាក់ទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់បាន។ ក្ន...

ទូរស័ព្ទ Nokia 3.1 plus មានអ្វីខ្លះពិសេស?

ដោយ: ភារុន 8 AM, Monday, 12 Nov, 2018

ទូរស័ព្ទ Nokia 3.1 គឺជាជម្រើសទូរស័ព្ទដែលមានតម្លៃថោកសមរម្យមួយ នៅពេលវាត្រូវបានចេញផ្សាយដោយក្រុមហ៊ុន HMD Global កាលពីខែកក្កដា ប៉ុន្តែវាក៏ត្រូវបានគេប្រក...

Tomnerb.Com - YouTube Channel