ចូលចិត្តទំនើប

មកដឹង! របៀប ដោនឡូតវីដេអូ ពីកម្មវិធី YouTube បានយ៉ាងងាយស្រួល

ដោយ: ភារុន 1 PM, Friday, 29 Mar, 2019

ការមើលវីដេអូ នៅលើ YouTube អ្នកគ្រាន់តែបញ្ចូលឈ្មោះរបស់វីដេអូ នៅក្នុងប្រអប់ស្វែងរក ហើយនៅពេលវីដេអូបង្ហាញ នៅលើបញ្ជី អ្នកនឹងអាចចុចនៅលើវីដេអូណា ដែលអ្នកពេញចិត្តបាន។ ប៉ុន្តែនៅពេលខ្លះក៏មានបញ្ហាមួយ កើតមានឡើងជាញឹកញាប់នោះ គឺវីដេអូនោះនឹងត្រូវបានគេដកចេញ ដោយសារហេតុផលខុសៗគ្នាដូចជា សិទ្ធថតចម្លង (Copyrights) ដូច្នេះអ្នកមិនអាចមើលវីដេអូនេះ សារជាថ្មីម្តងទៀតបានឡើយ។ ដូច្នេះវាជាការល្អប្រសើរបំផុត នោះគឺអ្នកគួរតែដោនឡូត វីដេអូដែលអ្នកពេញចិត្តនេះទុក នៅក្នុងទូរស័ព្ទដៃ Tapblet ឬ កុំព្យូទ័រយួរដៃរបស់អ្នក…ជាដើម ដោយអនុញ្ញាតឱ្យអ្នកមើលឃើញវីដេអូនេះបានគ្រប់ពេល និងគ្រប់ទីកន្លែង។ ជាទូទៅ នៅលើអ៊ីនធឺណិត អ្នកអាចរកឃើញ Tons នៃកម្មវិធី ឬ Add-ons ដែលអាចអនុញ្ញាតឱ្យអ្នកដោនឡូតវីដេអូ ជាមួយនឹងវា ប៉ុន្តែក៏មានវិធីសាស្រ្តដ៏ងាយស្រួលជាងនេះ ដោយគ្រាន់តែអ្នកកែសម្រួល URL នៃវីដេអូនេះ ហើយវាបញ្ចូនបន្តដោយស្វ័យប្រវត្តិទៅទំព័រ (Page) ដែលអ្នកចង់ដោនឡូតវា ដោយគ្រាន់តែចុចតែម្តងប៉ុណ្ណោះ។

វិធីសាស្រ្តណែនាំដូចខាងក្រោមនេះ នឹងបង្ហាញអ្នកពីរបៀប ក្នុងការដោនឡូតយកវីដេអូ ពីកម្មវិធី YouTube បានយ៉ាងងាយស្រួល៖
• ដំបូងចូលទៅកាន់គណនី Gmail របស់អ្នក។
• បន្ទាប់មកចូលទៅកាន់កម្មវិធី YouTube ហើយនៅក្នុងប្រអប់ស្វែងរក អ្នកត្រូវវាយបញ្ចូលឈ្មោះវីដេអូ ដែលអ្នកពេញចិត្ត និងចង់ដោនឡូតយក។
• បន្ទាប់មកស្វែងរកវីដេអូ នៅក្នុងលទ្ធផលស្វែងរក ហើយចុចលើវា។ រង់ចាំរហូតដល់ វីដេអូ Loading ចប់។
• នៅជំហានបន្ទាប់ អ្នកគ្រាន់តែត្រូវការបន្ថែមពាក្យ «ss» នៅក្នុង URL នៃវីដេអូរបស់កម្មវិធី YouTube។
• ប្រសិនបើអ្នកមិនទាន់យល់ច្បាស់ អ្នកអាចមើលគំរូ ឧទាហរណ៍ដូចនៅខាងក្រោមនេះ (នេះគឺជាវិបសាយ វីដេអូដើម https://www.youtube.com/watch?v=or0QNq4w2UA) ហើយ URL ដែលអ្នកត្រូវការ ដោនឡូតវីដេអូ ជាឧទាហរណ៍៖ វិបសាយ https://www.ssyoutube.com/watch?v=or0QNq4w2UA ។

• ប៉ុន្តែនៅពេលអ្នកផ្លាស់ប្តូរ អាស័យដ្ឋាន សូមចុចបញ្ចូល។

នៅក្នុង Window អ្នកនឹងឃើញ Option ដែលអ្នកអាចជ្រើសរើស គុណភាពវីដេអូ និងទ្រង់ទ្រាយ ដែលអ្នកពេញចិត្តបាន។ បន្ទាប់មកអ្នកគ្រាន់តែចុចលើពាក្យ «Download» ហើយវីដេអូ នឹងចាប់ផ្តើមដោនឡូតហើយ។

អត្ថបទអ្នកចង់អាន

យឺតពេលទេសម្រាប់ Samsung Smart Speaker?

ដោយ: ដួងច័ន្ទ 8 AM, Saturday, 15 Sep, 2018

នៅទីបំផុត Samsung បានបង្ហាញផលិតផល Smart Speaker នៅក្នុងទីផ្សារហើយ។ វាមានឈ្មោះថា Galaxy Home ហើយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំនៃប្រទេសកូរ៉េខាងត្បូងមួយនេះ...

ទោចក្រយានអគ្គិសនី សាកថាមពល បានដោយខ្លួនឯង

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 10 Oct, 2017

ក្រុមហ៊ុនច្នៃម៉ូដកង់របស់ប្រទេសអូទ្រីស Vello បានបញ្ជាក់ពីការផលិតកង់ដំបូងបង្អស់ ដែលមានបំពាក់មុខងារបីចម្រុះចូលគ្នាគឺ អគ្គិសនី បញ្ចូលថាមពលដោយស្វ័យប្រវត...

ទូរទស្សន៍ LG ថ្មី កាន់តែលឿន កាន់តែឆ្លាតជាមួួយ Google Assistant និង Alexa

ដោយ: ដួងច័ន្ទ 5 PM, Tuesday, 09 Jan, 2018

ផលិតផលទូរទស្សន៍របស់ LG ទទួលបានពានរង្វាន់ Best of CES Award អស់រយៈពេល 3 ឆ្នាំ ជាប់ៗគ្នា ហើយនៅក្នុងឆ្នាំ 2018 នេះ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ធំម...

ហ្គេមមួយដ៏ល្បីក្នុងឆ្នាំ 2016 នឹងមកដល់ Nintendo Switch ក្នុងខែនេះ

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 10 May, 2017

ជាមួយនឹងហ្គេមល្បីៗមួយចំនួនដូចជា Mario Kart 8, Puyo Puyo Tetris និង TumbleSeed ដែលពេលនេះមានវត្តមាន នៅលើឧបករណ៍ហ្គេម Nintendo Switch អ្នកផលិតដំបូងមានក...

Tomnerb.Com - YouTube Channel