ចូលចិត្តទំនើប

ប្រែក្លាយរូបភាព ទៅជាទិន្នន័យ Excel បានយ៉ាងដូចម្តេច?

ដោយ: ដួងច័ន្ទ 8 AM, Thursday, 06 Jun, 2019

នាពេលនេះអ្នកអាចដាក់ក្រដាសឯកសារចុះ ហើយចាប់យកទូរសព្ទដៃមកប្រើជំនួសវិញនៅពេលអ្នកចង់ប្រើប្រាស់កម្មវិធី Microsoft Excel។ ឧបករណ៍ថ្មីមួយរបស់ក្រុមហ៊ុន Microsoft ប្រើប្រាស់សម្រាប់ទូរសព្ទ Android និង iPhone អាចប្រែក្លាយតួអក្សរ និងតួលេខនៅលើក្រដាសឯកសារ ទៅជាទិន្នន័យ Microsoft Excel មួយបាន ដោយប្រើពេលតែប៉ុន្មានវិនាទីប៉ុណ្ណោះ។

ជាមួយមុខងារ Insert Data from Picture របស់កម្មវិធី Excel អ្នកអាចថតយករូបភាពនៃទិន្នន័យនៅក្នុងជួរឈរ និងជួរដេក នៅលើក្រដាសឯកសារ នៅពេលនោះកម្មវិធី iOS និង Android Excel App នឹងប្រែក្លាយរូបភាពនោះទៅជាតារាងទិន្នន័យដែលអាចកែសម្រួលបានដោយស្វ័យប្រវត្តិ។
ឧបករណ៍ Spreadsheet Conversion បញ្ជូនរូបភាពទៅកាន់ម៉ាស៊ីន Online Image-Recognition របស់ Excel ដើម្បីដំណើរការ និងប្រែក្លាយតួអក្សរ និងតួលេខ ទៅជាតារាងទិន្ន ន័យ។ ក្នុងអំឡុងពេល Import កម្មវិធី Excel នឹងផ្តល់ជូនអ្នកនូវឱកាសមួយសម្រាប់កែសម្រួលគ្រប់យ៉ាង មុនពេលវាប្រែក្លាយទិន្នន័យនោះទាំងស្រុង។

កម្មវិធី Excel នៅលើទូរសព្ទ Android និង iPhone គឺជាផ្នែកមួយនៃការប្រមូលផ្តុំកម្មវិធី Office របស់ក្រុមហ៊ុន Microsoft សម្រាប់ប្រើប្រាស់នៅលើទូរសព្ទចល័ត ដែលរួមមានទាំងកម្មវិធី Word និង Power Point។ Version ឥតគិតថ្លៃ សម្រាប់ប្រើប្រាស់នៅលើទូរសព្ទចល័តផ្តល់ជូនអ្នកនូវឧបករណ៍សម្រាប់កែសម្រួលក្នុងកម្រិតមូលដ្ឋាន។ ជាមួយនឹងការបង់ថ្លៃប្រចាំខែសម្រាប់កម្មវិធី Microsoft Office អ្នកអាចដោះសោរទទួលយកមុខងារកាន់តែច្រើន ដូចជាមុខងារផ្តល់នូវការសហការជាមួយមិត្តរួមការងាររបស់អ្នកយ៉ាងងាយស្រួល។

ដើម្បីប្រែក្លាយរូបថតទៅជាតារាងទិន្នន័យ Excel អ្នកត្រូវអនុវត្តដូចខាងក្រោម៖
នៅក្នុងកម្មវិធី Excel អ្នកត្រូវចុចលើប៊ូតុង New នៅផ្នែកខាងលើបង្អស់ ដើម្បីបង្កើតឯកសារថ្មីមួយ។ អ្នកអាចជ្រើសរើសយកការបង្កើតសន្លឹកទទេស្អាត ឬប្រើប្រាស់សន្លឹកណាមួយនៃ Template ដែលមាននៅក្នុង App ។
នៅផ្នែកខាងក្រោមបង្អស់ អ្នកត្រូវចុចលើប៊ូតុង Data from Picture។ បើសិនវាជាលើកទីមួយដែលអ្នកប្រើប្រាស់ឧបករណ៍នេះ អ្នកត្រូវចុចលើ Allow ដើម្បីផ្តល់ការអនុញ្ញាតឱ្យ Microsoft អាចប្រែក្លាយរូបភាពទៅជាទិន្ន័យ ដោយប្រើប្រាស់សេវាកម្ម Online របស់ Microsoft ។
កំណត់ទីតាំងចតុកោណពណ៌ក្រហមនៅជុំវិញទិន្នន័យដែលអ្នកចង់ចាប់យក ហើយបន្ទាប់មកចុចលើប៊ូតុង Capture រាងកោង។ កម្មវិធីនេះមានភាពលំបាកបន្តិចបន្តួចអំពីអី្វដែលវាអាច និងមិនអាចកំណត់ជាទិន្នន័យ ដូច្នេះអ្នកប្រហែលជានឹងត្រូវថតរូប 2-3 ដង។
បើសិនជាអ្នកពេញចិត្តជាមួយរូបភាពដែលបានថត អ្នកត្រូវចុចលើប៊ូតុង Check ពណ៌ក្រហម ដើម្បីប្រែក្លាយវាទៅជាទិន្នន័យ។ បើសិនជាអ្នកមិនពេញចិត្ត អ្នកត្រូវចុចលើ X ហើយចាប់ផ្តើមម្តងទៀត។
នៅក្នុងទម្រង់ Preview របស់ទិន្នន័យដែលបានថត អ្នកត្រូវចុចលើតារាងដែលត្រូវបាន Highlight ពណ៌ក្រហម ហើយបន្ទាប់មកចុចលើ Edit ដើម្បីបញ្ចូលទិន្នន័យដែលមិន មាន។ ចុចលើ Done ក្រោយពីការផ្លាស់ប្តូរនីមួយៗ។ អ្នកក៏អាចចុចលើតារាងដែលមិនមាន Highlight ដើម្បីធ្វើការកែតម្រូវ ឬផ្លាស់ប្តូរបានផងដែរ។
នៅពេលអ្នកពេញចិត្តជាមួយឯកសារទិន្នន័យរបស់អ្នក អ្នកត្រូវចុចលើ Insert នៅផ្នែកខាងលើ ដើម្បីដាក់ទិន្នន័យរបស់អ្នកនៅក្នុងឯកសាររបស់អ្នក។
ទិន្នន័យដែលអ្នកបានថត និងផ្លាស់ប្តូរអាចជាតួលេខ និងតួអក្សរ ហើយអាចរួមទាំងតារាងនានាផងដែរ។ ខណៈដែល Appនេះមានភាពត្រឹមត្រូវភាគច្រើន សម្រាប់ការប្រែក្លាយទិន្នន័យចេញពីសន្លឹកក្រដាស យើងក៏អាចប្រើប្រាស់វាដើម្បីប្រមូលទិន្នន័យចេញពីអេក្រង់ Laptop បានផងដែរ។

ក្រុមហ៊ុន Microsoft បានបញ្ជាក់ថា ឧបករណ៍ Insert Data from Picture សម្រាប់ប្រព័ន្ធ Android និង iOS អាចដំណើរការបានជាមួយ 21 ភាសា រួមទាំងភាសាបារាំង អាល្លឺម៉ង់ និងអេស្ប៉ាញ ផងដែរ ហើយនឹងមានភាសាជាច្រើនទៀត នាពេលអនាគត៕

អត្ថបទអ្នកចង់អាន

ម៉ាស៊ីនបោក នាពេលអនាគតគឺ នៅទីនេះ

ដោយ: ទំនើប 9 AM, Wednesday, 27 Jun, 2018

ម៉ាស៊ីនបោកគក់ LG ដែលជាអ្នកឈានមុខគេ ក្នុងផ្នែកម៉ាស៊ីនបោកគក់ បានគ្រប់គ្រង 37% នៃចំណែកទីផ្សារជាមួយនឹងបច្ចេកវិទ្យាច្នៃប្រឌិតថ្មីរបស់ខ្លួន។ ក្រុមហ៊ុន LG...

Google អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ទូរសព្ទ Android ជាសោរសុវត្ថិភាព

ដោយ: ដួងច័ន្ទ 8 AM, Friday, 19 Apr, 2019

នៅថ្ងៃនេះក្រុមហ៊ុន Google បានប្រកាសថាគ្រប់ទូរសព្ទទាំងអស់ដែលដំណើរការប្រព័ន្ធ Android 7 ឬខ្ពស់ជាងនេះ នាពេលនេះអាចប្រើប្រាស់ជាសោរសុវត្ថិភាពសម្រាប់បំពេញ...

4K Projector របស់ LG ទំហំតូច តែផ្តល់នូវទំហំអេក្រង់ដ៏ធំ

ដោយ: ដួងច័ន្ទ 8 PM, Thursday, 01 Mar, 2018

ក្រុមហ៊ុន LG បានដាក់បង្ហាញផលិតផល Projector ស៊េរីឆ្នាំ 2018 នៅក្នុងព្រឹត្តិការណ៍ CES ហើយក្នុងចំណោមនោះមានម៉ូដែលផលិតផលថ្មីគឺជាឧបករណ៍ Projector ដំបូង ដ...

ទូរទស្សន៍ LG ថ្មី កម្រាស់ស្តើងស្មើនឹង Credit Card បួនជាន់ ហើយព្យួរជាប់ជញ្ជាំងដោយប្រើមេដែក

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 18 Apr, 2017

ទូរទស្សន៍ម៉ូដែល W7 ជាទូរទស្សន៍ប្រភេទ OLED ចុងក្រោយបង្អស់ ដែលនឹងមានវត្តមានលើទីផ្សារក្នុងវេទិកា CES ក្នុងឆ្នាំនេះ។ វេទិកា CES នាឆ្នាំនេះនឹងប្រព្រឹត្ត...

Tomnerb.Com - YouTube Channel