ចូលចិត្តទំនើប

តោះ! មកស្គាល់ ពីរបៀបភ្ជាប់ AirPods ថ្មី សម្រាប់អ្នកប្រើជាលើកដំបូង

ដោយ: ភារុន 8 AM, Monday, 08 Apr, 2019

AirPods របស់ក្រុមហ៊ុន Apple គឺមានភាពងាយស្រួលបំផុត ក្នុងការប្រើប្រាស់ដោយឥតខ្សែ ដើម្បីភ្ជាប់ជាមួយនឹង ឧបករណ៍អេឡិចត្រូនិចនានារបស់ក្រុមហ៊ុន Apple ។ ប៉ុន្តែមិនមែនសុទ្ធតែអ្នកប្រើប្រាស់គ្រប់គ្នា បានដឹងច្បាស់អំពីរបៀបភ្ជាប់វានោះទេ ខណៈពេលដែលអ្នកប្រើប្រាស់មួយចំនួន មិនទាន់មានបទពិសោធន៍ ពីការភ្ជាប់ AirPods ។ ដូច្នេះថ្ងៃនេះ ទំនើប ចង់ណែនាំនូវវិធីសាស្រ្តមួយចំនួន ក្នុងការភ្ជាប់ AirPods ថ្មីសម្រាប់ជាជំនួយដល់ អ្នកប្រើប្រាស់ថ្មី ហើយចង់ភ្ជាប់ AirPods ជាលើកដំបូង ដែលមាននៅក្នុងអត្ថបទខាងក្រោម៖
1. សាកថ្ម AirPods ឱ្យពេញ
មុននឹងភ្ជាប់ AirPods អ្នកត្រូវបញ្ចូលថាមពលថ្មឱ្យពេញនៅក្នុង AirPods ជាមុនសិន ដើម្បីធ្វើឱ្យការស្តាប់តន្ត្រីរបស់អ្នកបានយូរ ដោយមិនមានភាពរអាក់រអួល។ ជាទូទៅ នៅក្នុង Case របស់ AirPods មានភ្ជាប់ស្រាប់ជាមួយនឹងឆ្នាំងសាកថ្ម Lightning និងអាចផ្ទុកថាមពលថ្មបាន 8 ម៉ោង រួមជាមួយនឹងសាកថាមពលថ្ម 4 ម៉ោងនៅក្នុង AirPods (សរុបទាំងអស់ 12 ម៉ោង)។ សូមបញ្ជាក់ ពន្លឺ Pin-Point LED នៅក្នុង Case បញ្ចេញពន្លឺពណ៌បៃតង នៅពេល AirPods សាកថ្មពេញ ។

2. បើកដំណើរការ Bluetooth

អ្នកត្រូវប្រាកដថា អ្នកបានបើកដំណើរការ Bluetooth នៅលើឧបករណ៍អេឡិចត្រូនិច ដែលអ្នកចង់ភ្ជាប់ជាមួយនឹង AirPods ថ្មីនេះ។ ដូច្នេះ ឧបករណ៍ នឹងអាចបញ្ចូន Audio ដោយឥតខ្សែ ដើម្បីផ្តល់ឱ្យអ្នកនូវការស្តាប់តន្រ្តីយ៉ាងរីករាយ។

3. Pairing ដើម្បីធ្វើឱ្យ AirPods ដំណើរការ

ដើម្បីភ្ជាប់ AirPods ទៅនឹងស្មាតហ្វូន, Tablet, Laptop ឬក៏ឧកបរណ៍អេឡិចត្រូនិចផ្សេងៗទៀតរបស់ក្រុមហ៊ុន Apple អ្នកត្រូវប្រាកដថា កាសត្រចៀកទាំងពីរនេះស្ថិតនៅក្នុង Case សាកថ្មពណ៌-សរបស់ AirPods ។ បន្ទាប់មក សូមពិនិត្យមើលរង្វង់ពណ៌-សតូចមួយនៅលើ Case របស់ AirPods នោះគឺជាប៊ូតុង Pairing ហើយសង្កត់លើវារហូតទាល់តែ ពន្លឺ Status (Flashes Amber) នៅក្នុង Case បញ្ចេញមក មុនពេលវាប្រែទៅជាពណ៌-ស។

4. បញ្ចប់ Pairing

ដើម្បីធ្វើការបញ្ចប់ Pairing សម្រាប់ស្មាតហ្វូន ឬ Laptop នឹងលោតឡើងនូវពាក្យ «Pair new device» (ប៉ុន្តែមិនមែនសុទ្ធតែឧបករណ៍អេឡិចត្រូនិចទាំងអស់លោតចេញនូវឃ្លាដូចគ្នាទាំងអស់នោះទេ វាអាចខុសគ្នាបន្តិចបន្តួចទៅតាម Version ដែលដំណើរការនៅក្នុងឧបករណ៍ទាំងនោះ) បន្ទាប់មកជ្រើសរើស AirPods ។ ដូច្នេះ អ្នកអាចភ្ជាប់ឧបករណ៍ជាមួយនឹង AirPods បានហើយ ហើយអ្នកកក៏អាចប្រើប្រាស់មុខងារដ៏សំខាន់ទូទៅរបស់វា ដូចជា ស្តាប់តន្ត្រី និងការនិយាយទូរសព្ទ ដោយឥតខ្សែ។

ប្រភព: techradar ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

៤ ចំណុច ដែលអ្នកត្រូវត្រួតពិនិត្យរថយន្ត ក្រោយការបើកបរផ្លូវឆ្ងាយ

ដោយ: ចរិយា 11 PM, Friday, 13 Jan, 2017

រថយន្តធ្វើដំណើរផ្លូវឆ្ងាយវែងអន្លាយ ត្រូវជួបជារឿយៗនឹងការស្ទះចរាចរ ជង្ហុកធំ ដីគ្រួសជាដើម ដែលជាកត្តានាំឲ្យរថយន្តទ្រុឌទ្រោមទៅៗ។ ហេតុនេះ ទំនើប សូមផ្តល់ក...

រថយន្ត Audi ថ្មី អាចរំកិលកៅអីបាន

ដោយ: ដួងច័ន្ទ 8 AM, Thursday, 18 Oct, 2018

កាលពីមួយខែមុន នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៌រថយន្ត Pebble Beach Concours d’Elegance គំរូរថយន្ត Audi PB18 E-Tron បានបង្ហាញដល់អ្នកទស្សនាស្វែងយល់ថា ន...

គំនិតច្នៃប្រឌិតដ៏អស្ចារ្យ គួរមាននៅគ្រប់ទីកន្លែង

ដោយ: ដួងច័ន្ទ 5 PM, Saturday, 03 Mar, 2018

ការច្នៃប្រឌិតថ្មីៗ កើតមានជារៀងរាល់ថ្ងៃ ដែលអ្នកអាចស្វែងរកបាន នៅលើគេហទំព័រ Kickstarter និងគ្រប់ទីកន្លែងនៅក្នុងពិភពលោកទាំងមូល។ គំនិតច្នៃប្រឌិតថ្មីៗទាំ...

ណែនាំរថយន្តអគ្គិសនី Chevrolet Camaro ដ៏ខ្លាំង

ដោយ: ដួងច័ន្ទ 1 PM, Friday, 02 Nov, 2018

ក្រុមហ៊ុនរថយន្ត Chevrolet បានណែនាំគំរូរថយន្តថ្មីមួយគ្រឿង ដែលរចនាឡើងសម្រាប់ការប្រណាំងវិលជុំ ហើយវាមិនមែនជាម៉ូដែលថ្មីស្រឡាងទាំងស្រុងទេ។ នេះជាម៉ូដែលរថយ...

Tomnerb.Com - YouTube Channel