ចូលចិត្តទំនើប

កុំប្រើវត្ថុទាំងនេះសម្អាត ទូរសព្ទដៃរបស់អ្នក

ដោយ: ដួងច័ន្ទ 8 AM, Saturday, 04 May, 2019

តើអ្នកធ្លាប់ជូតសម្អាតស្នាមប្រឡាក់នៅលើទូរសព្ទរបស់អ្នកជាមួយម្រាមដៃរបស់អ្នកឬទេ? តើវាធ្វើឱ្យស្នាមប្រឡាក់កាន់តែខ្លាំងថែមទៀតមែនទេ? ទង្វើនេះតែងកើតឡើងជារឿយៗ ប៉ុន្តែអ្នកអាចបញ្ជៀសវាបានដោយប្រើប្រាស់សម្ភារៈសម្អាតត្រឹមត្រូវ។ ការប្រើប្រាស់សម្ភារៈសម្អាតត្រឹមត្រូវជួយធ្វើឱ្យអេក្រង់ទូរសព្ទរបស់អ្នកគង់វង្សបានយូរ។ នៅក្នុងអត្ថបទខាងក្រោម អ្នកនឹងបានដឹងថា តើអ្វីខ្លះដែលអ្នកគួរជៀសវាងសម្រាប់ការសម្អាតទូរសព្ទរបស់អ្នក។
ក្រដាសជូតមាត់
វាជាសម្ភារៈសម្អាតដ៏ល្អសម្រាប់ការជូតសម្អាតសម្ភារៈប្រើប្រាស់ តុ ទូ ។ល។ ប៉ុន្តែអ្នកមិនគួរប្រើប្រាស់វាសម្រាប់ការជូតសម្អាតទូរសព្ទឡើយ។ ក្រដាសជូតមាត់អាចដាច់រហែក បន្សល់នូវកំទេចកំទីនៅលើផ្ទៃទូរសព្ទ ហើយកាន់តែអាក្រក់ វាក៏អាចបន្សល់ទុកស្នាមកូត ដាច់នៅលើអេក្រង់ផងដែរ

ទឹកលាងសម្អាតបង្អួច

អ្នកអាចលាងសម្អាតកញ្ចក់ឆ្លុះមុខ និងកញ្ចក់បង្អួច ដោយប្រើប្រាស់ទឹកលាងសម្អាតកញ្ចក់បង្អួច ប៉ុន្តែវាជាទង្វើខុសឆ្គង បើសិនជាអ្នកប្រើប្រាស់ទឹកលាងសម្អាតនោះនៅលើទូរសព្ទដៃរបស់អ្នក។ ទូរសព្ទដៃជំនាន់ថ្មីៗ មួយចំនួន ឧទាហរណ៍ iPhone XR មានបំពាក់ស្រោមការពាររួចជាស្រេច។ ការប្រើប្រាស់ទឹកលាងសម្អាត ដែលមានធាតុផ្សំខ្លាំង អាចធ្វើឱ្យខូចខាតដល់ស្រទាប់ការពារនោះ និងធ្វើឱ្យទូរសព្ទរបស់អ្នកកាន់តែប្រឈមនឹងការកូតដាច់។ ទឹកលាងសម្អាតដទៃទៀត ក៏ងាយនឹងបំផ្លាញស្រទាប់ការពាររបស់ទូរសព្ទផងដែរ។ ដូច្នេះអ្នកពុំគួរប្រើប្រាស់ទឹកសាប៊ូ ឬទឹកលាងសម្អាតទាំងនោះមកសម្អាតទូរសព្ទរបស់អ្នកឡើយ។

ទឹកសម្អាត Makeup

ទឹកលាងសម្អាត Makeup មួយចំនួនអាចនឹងមានសារធាតុគីមី ដែលជះផលអាក្រក់ចំពោះអេក្រង់ឧបករណ៍អេឡិចត្រូនិច។ យើងណែនាំឱ្យអ្នកជៀសវាងការប្រើប្រាស់ទឹកលាងសម្អាត Makeup ហើយជំនួសវិញដោយប្រើប្រាស់ក្រណាត់ទន់ ជាមួយនឹងទឹកបន្តិចបន្តួចវិញ។

អាល់កុល

ដោយសារទូរសព្ទដៃថ្មីៗជាច្រើនមានបំពាក់នូវស្រទាប់ការពារ ដូច្នេះការប្រើប្រាស់អាល់កុលមកជូត អាចធ្វើឱ្យស្រទាប់ការពារខូចខាត បណ្តាលឱ្យទូរសព្ទដៃរបស់អ្នកកាន់តែប្រឈមនឹងស្នាម កូត។ ដូច្នេះអ្នកត្រូវពិនិត្យរកមើលសារធាតុអាល់កុល នៅក្នុងធាតុផ្សំនៃទឹកលាងសម្អាត ហើយជៀសវាងប្រើប្រាស់វា។

សម្ពាធខ្យល់

ការបាញ់សម្ពាធខ្យល់ខ្លាំងទៅលើទូរសព្ទអាចបណ្តាលឱ្យមានការខូចខាតមួយចំនួន ជាពិសេសនៅលើ Mic របស់ទូរសព្ទ។ ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន ដូចជា Apple ជាដើមបានធ្វើការព្រមាន មិនឱ្យប្រើប្រាស់ខ្យល់បាញ់ (Compressed Air) ទៅលើទូរសព្ទ។
សាប៊ូលាងចាន និងលាងដៃ
ខណៈដែលសាប៊ូលាងដៃ និងលាងចានអាចនឹងមានរូបធាតុខ្សោយ ប៉ុន្តែការប្រើប្រាស់វាត្រូវលាងជាមួយទឹក។ ក្រុមហ៊ុនផលិតទូរសព្ទភាគច្រើនបានណែនាំឱ្យបញ្ចៀសការប្រើប្រាស់ទឹកនៅលើទូរសព្ទដៃ ដូច្នេះអ្នកគួរតែប្រើត្រឹមក្រណាត់សើមបានហើយ។

ទឹកខ្មេះ

គន្លឹះខ្លីៗមួយចំនួនណែនាំឱ្យអ្នកប្រើប្រាស់ទឹកខ្មេះមកលាងសម្អាតទូរសព្ទ ប៉ុន្តែ Android Center បាននិយាយថា អ្នកមិនត្រូវប្រើប្រាស់ទឹកខ្មេះ ឬអាល់កុល នៅលើផ្ទៃកញ្ចក់ឡើយ។ ទឹកខ្មេះអាចធ្វើឱ្យស្រទាប់ការពារខូច។ ដូច្នេះអ្នកអាចប្រើប្រាស់ទឹកខ្មេះលាងសម្អាតផ្នែកដទៃនៃទូរសព្ទ ដូចជាផ្នែកខាងក្រោយ ដោយលាយវាពាក់កណ្តាលជាមួយទឹកស្អាត។

ក្រដាសជូតសម្លាប់មេរោគ

ការព្រមាននៅលើប្រអប់ បានតាស់តឿនអ្នកឱ្យលាងសម្អាតដៃបន្ទាប់ពីប្រើប្រាស់ក្រដាសជូតសម្លាប់មេរោគ ដូច្នេះការប្រើប្រាស់វាទៅសម្អាតអ្វីដែលនឹងប៉ះពាល់ជាមួយផ្ទៃមុខរបស់អ្នកជា រឿយៗ មិនមែនជាទង្វើគប្បីឡើយ។ ជាទូទៅ ក្រដាសជូតសម្លាប់មេរោគទាំងនោះមានផ្ទុកសារធាតុអាល់កុល ដែលធ្វើឱ្យប៉ះពាល់ដល់ស្រោមការពារទូរសព្ទ៕

ប្រភព: cnet ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Acer វិវត្តបច្ចេកវិទ្យាថ្មីពី Intel និង NVIDIA

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 01 May, 2019

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Intel បាននាំមកជូននូវប្រព័ន្ធប្រតិបត្តិការជំនាន់ទី 9 ថ្មីសម្រាប់ប្រើប្រាស់លើឧបករណ៍ចល័ត នោះគឺ i9-9980HK និងបានបង្ហាញពីបន្ទ...

Vivo ប្រកាសពីវ៉ែនតា AR ដំបូងរបស់ខ្លួន

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 02 Jul, 2019

ក្រុមហ៊ុន Vivo បានប្រកាសអំពីផលិតផលវ៉ែនតា AR ដំបូងបង្អស់របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ MWC Shanghai។ ផលិតគំរូនេះ ត្រូវបានហៅឈ្មោះយ៉ាងសាមញ្ញថា Vivo AR ...

ក្រុមហ៊ុនផលិតបន្ទះឈីបកាត់ផ្តាច់ការផ្គត់ផ្គង់ទៅកាន់ Huawei

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 29 May, 2019

ក្រុមហ៊ុន Huawei មានរឿងរ៉ាវជាច្រើនដែលត្រូវព្រួយបារម្ភលើសពីការសម្រេចចិត្តរបស់ក្រុមហ៊ុន Google ក្នុងការផ្អាកការគាំទ្រប្រព័ន្ធ Android។ ប្រភពចេញពីសារព...

Vivo បង្ហាញរូបភាពទូរស័ព្ទ NEX 3​ ថ្មី មានអេក្រង់កញ្ចក់កោង​​

ដោយ: ភារុន 8 AM, Saturday, 17 Aug, 2019

ក្រុមហ៊ុន Vivo បានចាប់ផ្តើម បង្កើនការផ្សព្វផ្សាយ សម្រាប់ទូរស័ព្ទ NEX ជំនាន់ក្រោយរបស់ខ្លួន។ បន្ទាប់ពី ការបែកធ្លាយរូបភាពអេក្រង់កញ្ចក់កោង កាលពីខែមុន។ ...

Tomnerb.Com - YouTube Channel