ចូលចិត្តទំនើប

វិធីសាស្រ្តរក្សាទុកទិន្នន័យ Google Photos

ដោយ: ដួងច័ន្ទ 7 AM, Wednesday, 26 Jun, 2019

នាពេលនេះ មុខងារផ្ទេរទិន្នន័យ (Synchronize) ដោយស្វ័យប្រវត្តិរវាងកម្មវិធី Google Photos និង Google Drive ត្រូវបានបញ្ចប់ តើយើងអាចធ្វើយ៉ាងដូចម្តេច ដើម្បីធានាថាទិន្នន័យរូបថត និងវីដេអូរបស់អ្នកត្រូវបានរក្សាទុកយ៉ាងមានសុវត្ថិភាព? វាជារឿងដ៏សាមញ្ញមួយ។ ទិន្នន័យរូបថតរបស់អ្នកអាចរក្សាទុក (Back Up) ទៅក្នុង Google Photos តាមរយៈ App នៅលើទូរសព្ទដៃ ឬដោយប្រើប្រាស់កម្មវិធី Backup and Sync របស់ Google សម្រាប់ប្រព័ន្ធ Window និង macOS។

ក្នុងនោះមានការកត់ចំណាំមួយចំនួនសម្រាប់អ្នកមុននឹងចាប់ផ្តើមការរក្សាទុកទិន្នន័យ។ បើសិនជាអ្នកសម្រេចចិត្តថាលុបកម្មវិធី Photos ចេញពីលើទូរសព្ទ Android របស់អ្នក នោះកម្មវិធី Backup and Sync នឹងត្រូវបិទដោយស្វ័យប្រវត្តិ ដូច្នេះអ្នកនឹងត្រូវបិទវាជាមុនសិន មុនពេលអ្នកលុបកម្មវិធីចោល។ ប៉ុន្តែករណីនេះមិនមែនសម្រាប់អនុវត្តលើទូរសព្ទ iPhone ទេ។ បើសិនជាអ្នក Upload រូបថតរបស់អ្នកក្នុងទម្រង់មួយ ដែល Google ហៅថា High Quality (អាចនិយាយបានថា ប្រើប្រាស់ Compression របស់ Google) ទិន្នន័យរូបថតនោះនឹងមិនត្រូវបានរាប់បញ្ចូលនៅក្នុងទិន្នន័យឃ្លាំងផ្ទុករបស់អ្នកទេ។ ប៉ុន្តែបើសិនជាអ្នក Upload ដោយមិនប្រើ Compression ដែល Google ហៅថា Original Quality នោះវានឹងរាប់បញ្ចូលក្នុងទិន្នន័យឃ្លាំងផ្ទុករបស់អ្នក ហើយបើសិនជាអ្នក Upload រូបភាពធំៗ នោះទំហំឃ្លាំងផ្ទុកទិន្នន័យរបស់អ្នកនឹងអស់យ៉ាងឆាប់។ បើសិនជាករណីនេះកើតឡើង ហើយអ្នកមិនចង់ប្រើប្រាស់ឃ្លាំងផ្ទុកបន្ថែម ដូច្នេះអ្នកគួរបិទ App នោះតែម្តងទៅ។

ការរក្សាទុកទិន្នន័យពីក្នុងទូរសព្ទ
បើសិនជាអ្នកប្រើប្រាស់ទូរសព្ទ Android អ្នកពិតជាទទួលបាន Google Photos app រួចជាស្រេចហើយ។ បើសិនជាអ្នកមិនមានវាទេ អ្នកត្រូវ Download ចេញពី Play Store ឬ App Store ហើយបើក App នោះ។ បន្ទាប់មកចុចលើរូបសញ្ញាចុចបីគ្រាប់ ហើយជ្រើសយក Setting។ ចុចលើ Backup and Sync ហើយចុចជ្រើសយក On។ នៅទីនេះអ្នកក៏អាចកំណត់មុខងារមួយចំនួនទៀត ឧទាហរណ៍ដូចជាការកំណត់ការរក្សាទុកទិន្នន័យវីដេអូ ការកំណត់ការរក្សាទុកដោយប្រើប្រាស់ប្រព័ន្ធ Cellular ឬ Wi-Fi និងការជ្រើសយកសំណុំឯកសារដទៃទៀត ក្រៅពីទិន្នន័យនៅក្នុងកាមេរ៉ា។ល។

ការរក្សាទុករូបថតចេញពី Window ឬ macOS
បើសិនជាអ្នក Upload រូបថាចេញពីកាមេរ៉ាទៅកាន់កុំព្យូទ័រ អ្នកក៏អាចរក្សាទិន្នន័យនោះនៅក្នុង Google Photos ដោយប្រើប្រាស់ App ដាច់ដោយឡែកមួយ។ អ្នកត្រូវចូលទៅកាន់គេហទំព័រ Google សម្រាប់ Backup and Sync App ហើយធ្វើការទាញយក តំឡើង និងដំណើរការកម្មវិធី។ ចុចលើ Get Started ហើយចុះឈ្មោះក្នុងគណនេយ្យ Google របស់អ្នក។ បន្ទាប់មកជ្រើសយកការរក្សាទុករូបថត និងវីដេអូ ឬឯកសារដទៃទៀត ហើយចុចលើ Next។ នៅត្រង់ចំណុចនេះ អ្នកអាចជ្រើសយកចេញពីសំណុំឯកសារណាមួយដែលអ្នកចង់រក្សារូបថតទុក។ អ្នកក៏អាចជ្រើសរើសយកការរក្សារូបថតក្នុងទម្រង់ High Quality ឬ Original Quality។ បើសិនជាអ្នកចុចលើ Advanced Settings នៅផ្នែកខាងក្រោមនៃទំព័រ អ្នកអាចជ្រើសយកការ Sync ឯកសារនៅក្នុងកុំព្យូទ័រជាមួយ Google Drive។ នៅពេលអ្នកចុចលើ Start រូបថតរបស់អ្នកនឹងចាប់ផ្តើមរក្សាទុក ហើយនៅពេលដំណើរការបញ្ចប់ អ្នកអាចចូលទៅក្នុង Google Photos នៅលើគេហទំព័រ និងអាចស្វែងរកវាបាន។

អ្នកនឹងបានឃើញរូបសញ្ញាថ្មីនៅលើ Top Toolbar។ បើសិនជាអ្នកចុចលើរូបសញ្ញានេះ វានឹងប្រាប់អ្នកអំពីឯកសារដែលទើបនឹងបាន Upload និងឯកសារណាដែលបានរំលង ទាំងក្នុងករណីដែលវាមាននៅក្នុង Google Photos ស្រាប់ ឬដោយសារពួកវាមានទំហំធំពេក (ទំហំ 75MB ឬ 100MB សម្រាប់រូបថត និងទំហំ 10GB សម្រាប់វីដេអូ) ឬតូចពេក (ទំហំក្រោម 256×256)។

ចំណុចមួយដែលអ្នកត្រូវចងចាំ គឺបើសិនជាឯកសារទាំងនោះមានសារៈសំខាន់សម្រាប់អ្នក មិនថាក្នុងន័យការងារ ឬបុគ្គល អ្នកប្រហែលជាចង់ពិចារណាលើការប្រើប្រាស់មុខងារ Backup Program ពេញលេញ (ដែលនឹងរក្សាទុកទិន្នន័យរបស់អ្នកនៅក្នុង Drive មួយដាច់ដោយឡែក) ឬសេវាកម្ម ដែលនឹងរក្សាទុកទិន្នន័យរបស់អ្នកនៅក្នុង Cloud ដោយសារពួកវាអាចផ្តល់ជូននូវឧបករណ៍ជំនួយបន្ថែម និងជម្រើសរក្សាទុកផ្សេងៗទៀតកាន់តែច្រើន៕

អត្ថបទអ្នកចង់អាន

iPhone ចេញលក់ទូរសព្ទស៊ីម 2?

ដោយ: ដួងច័ន្ទ 9 AM, Thursday, 02 Aug, 2018

ព័ត៌មានចចាមអារាមទាក់ទងនឹងទូរសព្ទ iPhone ស៊ីម 2 បានលេចឡើងជាលើកដំបូងកាលពីដើមឆ្នាំនេះ ហើយនៅពេលនេះ ក្រុមហ៊ុន Apple បានបញ្ចេញកម្មវិធី iOS 12 ថ្មី ដែលក...

iPhone 8 និង 8 Plus ពណ៌ក្រហម ទើបចេញក្តៅៗ!

ដោយ: ដួងច័ន្ទ 5 PM, Friday, 15 Jun, 2018

ក្រុមហ៊ុន Apple បានណែនាំម៉ូដែលទូរសព្ទ iPhone 8 និង 8 Plus ពណ៌ក្រហមឆ្អិនឆ្អៅថ្មី នៅថ្ងៃនេះ។ ដូចជាទូរសព្ទ iPhone 7 ដែរ ការប្រកាសថ្មីនេះធ្វើឡើង នៅក្នុ...

ម៉ូដែល Chromebooks ល្អបំផុតប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 9 PM, Thursday, 14 Dec, 2017

មិនថាកិច្ចការងារអ្វីដែលអ្នកចង់សម្រេចបាន មិនថាក្តីសុបិន្តបែបណាដែលអ្នកប៉ងប្រាថ្នា អ្នកអាចទុកចិត្តលើកំពូល Chromebooks ខាងក្រោម ដែលដើរតួជាយានជំនិះ និងដ...

LG STYLUS 2 DUAL LTE បានមកដល់កម្ពុជាហើយ!

ដោយ: ម៉ូនី 8 AM, Friday, 03 Jun, 2016

LG Stylus 2 Dual ជាប្រភេទទូរសព្ទស្មាតហ្វូនស៊េរីថ្មីបំផុតដែលទើបមកដល់ប្រទេសកម្ពុជាដែលមានទំហំអេក្រង់ធំរហូតទៅដល់ 5.7អ៊ីញដែលជាប្រភេទអេក្រង់ IPS HD ងាយស្...

Tomnerb.Com - YouTube Channel