ចូលចិត្តទំនើប

តោះ! មកស្គាល់ពី របៀបកែតម្រូវ លក្ខណៈពិសេស Adaptive Brightness របស់ប្រព័ន្ធប្រតិបត្តិការ Android Pie

ដោយ: ភារុន 11 AM, Tuesday, 14 May, 2019

នៅពេលខ្លះ លក្ខណៈពិសេសថ្មី ដែលភ្ជាប់មកជាមួយនឹងប្រព័ន្ធប្រតិបត្តិការ ដែលបានធ្វើការ Update រួច អាចក្លាយជាអ្នកបង្កបញ្ហាច្រើនជាង អ្វីដែលជាតម្លៃនៃការប្រើប្រាស់របស់លក្ខណៈពិសេសទាំងនេះផងដែរ។ ឧទាហរណ៍៖ លក្ខណៈពិសេស Adaptive Brightness Mode របស់ប្រព័ន្ធប្រតិបត្តិការ Android Pie ដែលជាលក្ខណៈពិសេសដ៏ឆ្លាតវៃ ដែលអាចសម្របសម្រួលជាមួយនឹង ការបង្ហាញនៅលើអេក្រង់ទូរស័ព្ទស្មាតហ្វូនរបស់អ្នក ក៏ដូចជាជាមួយនឹងចំណង់ចំណូលចិត្តរបស់អ្នកទៅលើពន្លឺរបស់វា ប៉ុន្តែប្រសិនបើលក្ខណៈពិសេសនេះដំណើរការមិនល្អ នៅក្នុងទូរស័ព្ទស្មាតហ្វូនរបស់អ្នក ដូច្នេះ អ្នកអាចបិទលក្ខណៈពិសេសនេះក៏បាន គ្រាន់តែអ្នកចង់ប្រើលក្ខណៈពិសេសនេះ តាមដែលអាចធ្វើបាន អ៊ីចឹង! គួរកែតម្រូវដោយវិធីណា?

នៅក្នុងកិច្ចសំម្ភាសន៍មួយ ជាមួយនឹងក្រុមហ៊ុន VentureBeat កាលពីចុងខែ សីហា ឆ្នាំមុននេះ លោក Ben Poiesz ដែលជាអ្នកគ្រប់គ្រងក្រុមផលិតនៃផលិតផលរបស់ Google បាននិយាយថា បន្ទាប់ពីប្រើរយៈពេលមួយសប្តាហ៍ ក្នុងការប្រើប្រាស់ អំឡុងពេលកែតម្រូវលក្ខណៈពិសេសនេះ ដោយប្រើការកំណត់ Manually ដើម្បីជាជំនួយដល់ទូរស័ព្ទរបស់អ្នក «ស្គាល់» ទៅតាមអ្វីដែលជាចំណង់ចំណូលចិត្តរបស់អ្នក។ ប៉ុន្តែ អ្នកមិនគួរកែតម្រូវការបង្ហាញរបស់អេក្រង់នៃទូរស័ព្ទស្មាតហ្វូនរបស់អ្នកនោះទេ ពីព្រោះបើអ្នកមិនកែតម្រូវវានោះ ទំនងជាវាផ្តល់ផលល្អ មិនត្រឹមតែធ្វើឱ្យទូរស័ព្ទស្មាតហ្វូនរបស់អ្នក ងាយស្រួលប្រើនៅក្នុងបរិយាកាសពន្លឺចម្រុះប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយសន្សំសំចៃថាមពលថ្ម ដោយមិនរក្សាការបង្ហាញឱ្យភ្លឺជាប់ជានិច្ចនៅលើអេក្រង់របស់អ្នកផងដែរ។

ម្យ៉ាងវិញទៀត អ្នកប្រើប្រាស់មួយចំនួនបានរកឃើញថា ដំណើរការបែបនេះ មិនងាយស្រួលក្នុងការកែសម្រួលនោះទេ។ ដូច្នេះ ការស្វែងយល់អំពីលក្ខណៈពិសេស Brightness នៅក្នុងទូរស័ព្ទស្មាតហ្វូន បានកត់សម្គាល់ឃើញថា ពន្លឺគឺចាប់ផ្តើមពីងងឹតដេញទៅជាភ្លឺទៅៗ ហើយត្រឡប់មកដំណើរការបែបនេះម្តងទៀត ដែលធ្វើឱ្យពួកគេឈឺក្បាលខ្លាំង។
ដូចនេះ បើស្ថិតក្រោមស្ថានភាពបែបនោះ យកល្អគួរតែបិទ/បើកលក្ខណៈពិសេស Adaptive Brightness ដែលអ្នកអាច អនុវត្តន៍ទៅតាមជំហាន៖ អូសចុះក្រោម ពីរដងពីផ្នែកខាងលើនៃអេក្រង់នៅលើទូរស័ព្ទរបស់អ្នក ហើយអ្នកនឹងឃើញគ្រាប់រំកិល Manual Brightness នៅផ្នែកខាងលើនេះ បន្ទាប់មកអ្នកអាចប្រើប្រាស់ ដើម្បីកែតម្រូវលក្ខណៈពិសេស Brightness នេះបាន។ ប៉ុន្តែប្រសិនបើអ្នកចង់បិទ Adaptive Brightness ទាំងស្រុង ដោយគ្រាន់តែចូលទៅកាន់ Settings >> នៅជ្រុងខាងស្តាំនៃផ្នែកខាងក្រោម ប៉ះលើពាក្យ «Display» >> ប៉ះលើពាក្យ «Adaptive Brightness» នោះវានឹងនាំអ្នកទៅកាន់ អេក្រង់ ដែលអនុញ្ញាតឱ្យអ្នកអាចធ្វើការបិទ/បើក លក្ខណៈពិសេសនេះបាន។

ម្យ៉ាងទៀត នៅពេលខ្លះ សូម្បីលក្ខណៈពិសេស Adaptive Brightness ក៏អាចដំណើរការបាននៅក្នុងទូរស័ព្ទស្មាតហ្វូនរបស់អ្នក ហើយទំនងជាអ្នកត្រូវ Reset វាដោយសារតែអ្នកបានផ្លាស់ប្តូរទីលំនៅថ្មី កន្លែងធ្វើការងារថ្មី ឬ កន្លែងថ្មី ដែលមានពន្លឺផ្សេងៗខុសពីកន្លែងចាស់របស់អ្នក។ ដូច្នេះ ការ Reset គឺនឹងចាំបាច់ត្រូវធ្វើ បន្ទាប់មកអ្នកអាចសម្របវា ជាមួយនឹងបរិយាកាសកន្លែងថ្មីរបស់អ្នកហើយ។ មិនដូចជា ការបិទ/បើកលក្ខណៈពិសេស Adaptive Brightness ទេ ប៉ុន្តែទោះជាយ៉ាងនេះក្តី ការ Reset គឺមិនងាយស្រួលស្វែងយល់ទាំងអស់នោះឡើយ។ ខាងមុខនេះគឺជាជំហាន៖ ចូលទៅកាន់ Settings >> ប៉ះលើពាក្យ «Apps & notifications» >> ស្វែងរក និងជ្រើសរើសកម្មវិធី «Device Health Services» >> ប៉ះលើពាក្យ «Storage» >> ប៉ះលើប៊ូតុងដែលមានស្លាក «Clear storage» >> សម្រាប់ហេតុផលមួយចំនួន នេះគឺជាកន្លែងដែលអ្នកនឹងឃើញប៊ូតុង ដែលមានស្លាក «Reset Adaptive Brightness» ហើយប៉ះលើវា បន្ទាប់មកអ្នកនឹងទទួលបានការស្នើរឱ្យ Pop-up Window ប្រសិនបើអ្នកប្រាកដចង់ធ្វើបែបនេះ សូមចុចលើពាក្យ «OK» នោះវានឹងដំណើរការ Reset លើលក្ខណៈពិសេសនេះ។ ទន្ទឹមនឹងនេះដែរ វានឹងផ្តល់ពន្លឺនៃលក្ខណៈពិសេស Adaptive Brightness ដូច្នេះអ្នកត្រូវព្យាយាម និងមើលថាតើវាអាចត្រូវបានកែតម្រូវសម្របទៅនឹង តម្រូវការរបស់អ្នកហើយឬនៅ?

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

តោះ! មកស្វែងយល់ ពីរបៀប ធ្វើឱ្យ Samsung Galaxy S10 មិនមានបញ្ហាថាមពលថ្ម

ដោយ: ភារុន 9 AM, Sunday, 31 Mar, 2019

ប្រសិនបើអ្នកចង់បានថាមពលថ្ម សម្រាប់ប្រើប្រាស់នៅក្នុងទូរស័ព្ទ Galaxy S10 បានយូរ ហើយអ្នកនឹងមិនចាំបាច់ត្រូវសាកថ្ម រៀងរាល់ 2-3 ម៉ោងម្តងទេនោះ នៅខាងក្រោមន...

Canon បញ្ជាក់ពីការផលិតកាមេរ៉ា 8K

ដោយ: ដួងច័ន្ទ 9 AM, Friday, 18 Jan, 2019

ក្រុមហ៊ុន Canon ធ្លាប់បានលើកឡើងថាក្រុមហ៊ុននឹងធ្វើការអភិវឌ្ឍន៍ផលិតផលកាមេរ៉ា Full-Frame Mirrorless ដែលមានសមត្ថភាពថតវីដេអូប្រភេទ 8K។ នៅក្នុងកិច្ចសម្ភា...

ឧបករណ៍បំពងសម្លេង XBOOM របស់ក្រុមហ៊ុន LG ជាឧបករណ៍ មានអានុភាពដ៏អស្ចារ្យជាងឧបករណ៍ដ៏ទៃ

ដោយ: ទំនើប 9 AM, Monday, 22 Oct, 2018

នៅក្នុងព្រឹត្តិការណ៍ IFA 2018 នៅទីក្រុងប៊ែកឡាំង ក្រុមហ៊ុន LG Electronics បានបង្ហាញផលិតផលដែលមានលក្ខណៈពិសេស បន្ថែមទៀតរបស់ខ្លួនដូចជា ផលិតផលបំពងសម្លេងច...

ទូរទស្សន៍ SAMSUNG ថ្មី បញ្ចេញពន្លឺ នៅពេលងងឹត

ដោយ: ដួងច័ន្ទ 6 PM, Friday, 30 Jun, 2017

សាកល្បងក្រឡេកមើលទិដ្ឋភាព ជុំវិញផ្ទះរបស់អ្នក និងសាកល្បងរាប់កញ្ចក់អេក្រង់ នៅក្នុងផ្ទះមានដូចជា ទូរទស្សន៍នៅលើជញ្ជាំង Tablet នៅលើតុកាហ្វេ Monitor កុំព្យ...

Tomnerb.Com - YouTube Channel