ចូលចិត្តទំនើប

Apple Watch ថ្មី ជាអ្នកសង្គ្រោះជីវិតដ៏អស្ចារ្យ

ដោយ: ដួងច័ន្ទ 9 AM, Monday, 27 May, 2019

ក្រុមហ៊ុន Apple មាននិន្នាការមួយ បង្កប់នៅក្នុងផលិតផល និងសេវាកម្មរបស់ពួកគេ ក្នុងនាមជាការផ្លាស់ប្តូរនៅក្នុងវិស័យទាំងមូល ឬជាការផ្លាស់ប្តូរនៅក្នុងការរស់នៅប្រចាំថ្ងៃ។ នេះអាចជាការពិត បើយើងពិនិត្យលើវិធីសាស្រ្តដែលទូរសព្ទ iPhone បានជួយក្នុងការវិវត្តវិធីសាស្រ្តប្រើប្រាស់អ៊ីនធឺណេតរបស់យើង។ ថ្វីត្បិត Apple បានរំលងចោលឱកាសមួយដ៏ធំក្នុងការនាំមកជូននូវផលិតផលបន្ទះសាកថ្ម AirPower ប៉ុន្តែក្រុមហ៊ុននេះមិនបានបាត់បង់ឱកាសជោគជ័យទាំងស្រុងទេ។

ផលិតផល Apple Watch គឺជាឧទាហរណ៍មួយសម្រាប់ជោគជ័យរបស់ Apple។ ក្រុមហ៊ុន បច្ចេកវិទ្យាយក្សរបស់អាមេរិកមួយនេះបានលើកកម្ពស់ការផ្សព្វផ្សាយផលិតផល Apple Watch ក្នុងនាមជាផលិតផលពាក់ជាប់ខ្លួនសម្រាប់ការតាមដានសុខភាព អស់រយៈពេលជាច្រើនឆ្នាំមកហើយ ហើយសមត្ថភាពរបស់ Watch ក្នុងការតាមដានចង្វាក់បេះដូងមិនប្រក្រតី បានធ្វើឱ្យវាក្លាយជាឧបករណ៍ជួយសង្រ្គោះអាយុជីវិតដ៏មានសក្តានុភាពមួយ។

លោក Gaston D’Aquino វ័យ 77 ឆ្នាំ រស់នៅក្នុងទីក្រុងហុងកុង អាចបញ្ជាក់ពីគុណសម្បត្តិដ៏ប្រពៃមួយនេះបាន។ ប្រហែលជាមួយឆ្នាំមុន លោក D’Aquino បានស្ថិតនៅក្នុងព្រះវិហារមួយ នៅពេលដែល Watch បានបញ្ចេញសញ្ញាឡើង ដាស់តឿនដល់គាត់ថា គាត់កំពុងមានចង្វាក់បេះដូងខ្ពស់ មិនធម្មតា។ ទោះបីជាពេលនោះគាត់មានអារម្មណ៍ធម្មតា ក៏គាត់នៅតែទៅកាន់មន្ទីរពេទ្យដែរ ហើយគ្រូពេទ្យភ្ជាប់គាត់ជាមួយឧបករណ៍វាស់ចង្វាក់បេះដូង ECG ភ្លាមៗ ដែលបានបញ្ជាក់ពីភាពមិនប្រក្រតីពិតប្រាកដមែន។ ការធ្វើតេស្តកាន់តែស៊ីជម្រៅបានបង្ហាញថា សរសៃឈាមបេះដូងរបស់លោក D’Aquino ច្រើនជាង 90% ត្រូវបានរាំងស្ទះ។ គាត់បានឆ្លងកាត់ការវះកាត់សរសៃឈាមបេះដូងមួយ ហើយបានជាសះស្បើយទាំងស្រុង។
យោងតាមអ្នកតំណាងរបស់ក្រុមហ៊ុន Apple បានឱ្យដឹងថា ករណីជាច្រើនស្រដៀងគ្នានឹងករណីរបស់លោក D’Aquino បានជំរុញឱ្យក្រុមហ៊ុនកាន់តែពង្រឹងសមត្ថភាពតាមដានចង្វាក់បេះដូងរបស់ Watch ឱ្យកាន់តែខ្លាំង។

កាលពីខែមុន ទីក្រុងហុងកុង បានក្លាយជាទីក្រុងដំបូងគេនៅក្នុងតំបន់អាស៊ី ដែលទទួលបានផលិតផល Watch ដែលមានបំពាក់ជាមួយនឹង ECG App ថ្មី ដែលអាចចាប់យកចង្វាក់បេះដូងបាន។ លទ្ធផល EGC អាចត្រូវបានយកចេញ ជាឯកសារ PDF និងអាចចែករំលែកតាមរយៈ Email ឬកម្មវិធីសារជាអក្សរនានា សម្រាប់ផ្ញើទៅកាន់គ្រូពេទ្យរបស់អ្នកប្រើប្រាស់៕

ប្រភព: forbes ផ្នែក: បច្ចេកវិទ្យា, នាឡិកា

អត្ថបទអ្នកចង់អាន

ម៉ាស៊ីនត្រជាក់ LG Dual Cool ស៊េរីថ្មី ឆ្នាំ 2018 សន្សំសំចៃថាមពលអគ្គិសនីកាន់តែច្រើន និង ប្រើប្រាស់ឧស្ម័នហ្គាសថ្មី ដែលមិនប៉ះពាល់ដល់បរិស្ថាន

ដោយ: ទំនើប 5 PM, Saturday, 03 Mar, 2018

ថ្ងៃពុធ ទី28 ខែកុម្ភៈ ឆ្នាំ2018 នេះ ក្រុមហ៊ុន ជីហ្គៀ (G Gear) និងក្រុមហ៊ុន LG Electronics ប្រារព្ធពិធីសម្ពោធផលិតផលម៉ាស៊ីនត្រជាក់ LG Dual Cool ស៊េរី...

មិនមែនត្រឹមតែ iPhone ទេ! តែ iWatch ក៏អាចភ្ជាប់ប្រើបាន ពេញមួយផ្ទះដែរ!

ដោយ: ដាលីស 1 PM, Friday, 08 May, 2015

ខណ:ពេលដែលការនិយមរបស់ Wearable Device ចាប់ផ្តើមកើនឡើងជាបន្តបន្ទាប់ មិនថាតែ Google Glass របស់ Google ឬ​ Samsung Galaxy Gear របស់ Samsung នោះទេ ថ្មីៗន...

Pancake Lens គឺជាអ្វី?

ដោយ: ដួងច័ន្ទ 8 AM, Saturday, 16 Mar, 2019

Pancake Lens ទទួលបានឈ្មោះនេះចេញពីតួ Lens ដ៏រាបស្មើ និងមានកម្រាស់ស្តើង។ វាត្រូវបានផលិតឡើង ដើម្បីលៀនចេញពីតួកាមេរ៉ាបានកាន់តែតិច តាមដែលអាចធ្វើបាន ដូច្ន...

តោះមកដឹង! Apple Music កំពុងបន្ថែមការគាំទ្រ សម្រាប់ Tablet ដែលប្រើប្រាស់ប្រព័ន្ធ Android

ដោយ: ភារុន 10 AM, Thursday, 27 Dec, 2018

រយៈពេល 3 ឆ្នាំ បន្ទាប់ពី Apple Music បានបើកឱ្យដំណើរការជាមួយនឹងទូរស័ព្ទ ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ជាលើកដំបូង ។ យោងតាមសេចក្តីរាយការណ...

Tomnerb.Com - YouTube Channel