ចូលចិត្តទំនើប

កាមេរ៉ា Fujifilm GFX 100 ខ្លាំងប៉ុណ្ណា?

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 28 May, 2019

ក្រុមហ៊ុន Fujifilm ទើបនឹងប្រកាសជាផ្លូវការអំពីផលិតផលកាមេរ៉ាថ្នាក់កណ្តាលថ្មី គឺម៉ូដែល GFX 100។ នេះជាម៉ូដែល GFX ចុងក្រោយបង្អស់ ដែលចូលរួមជាមួយនឹងម៉ូដែល GFX 50S និង GFX 50R ដែលបានចេញលក់កាលពីឆ្នាំ 2016 និង 2018។ ម៉ូដែល GFX 100 ត្រូវបានគេណែនាំនូវលក្ខណៈពិសេសធំៗមួយចំនួន លើសពីម៉ូដែលចាស់ទាំងពីរ រួមមានកម្រិត Resolution កាន់តែខ្ពស់ ការបំពាក់ Image Stabilization នៅក្នុងតួកាមេរ៉ា និងប្រតិបត្តិការកាន់តែលឿនជាងមុន។ កាមេរ៉ាថ្មីនេះ នឹងបង្ហាញវត្តមានចាប់ពីថ្ងៃទី 27 ខែមិថុនាតទៅ ក្នុងតម្លៃ $9,999.95។

ខុសពីទម្រង់កាមេរ៉ាថ្នាក់កណ្តាលចាស់ៗ ម៉ូដែល GFX 100 មានបំពាក់នូវការរចនាបែប Full-Size មានន័យថា វាមានដាក់បញ្ចូលនូវ Grip បញ្ឈរ និងមានជើងកាន់តែធំជាងកាមេរ៉ា Mirrorless ទូទៅ។ ទំហំរបស់វាស្ទើរតែប៉ុននឹងទំហំរបស់កាមេរ៉ា EOS-1D X របស់ Canon។ នៅក្នុងតួកាមេរ៉ាដ៏ធំនេះ មានបំពាក់ 3-Pound Frame ថ្មី ដែលជា Sensor មានទំហំ 102 megapixel និងមានប្រព័ន្ធ In-Body Image Stabilization ដែលមាន Five-Axis ដែល Fujifilm អះអាងថា នឹងផ្តល់ជូននូវការកែសម្រួលរំញ័រ 5.5 stops។ បន្ថែមលើនេះ ម៉ូដែល GFX 100 គឺជាកាមេរ៉ាថ្នាក់កណ្តាលដំបូង ដែលមាន Phase Detection Autofocus ដែលជាការពង្រឹងសមត្ថភាពដ៏ធំ នៅក្នុងសមត្ថភាព Autofocus ដែលមាននៅលើម៉ូដែល GFX ចាស់ៗ។

Fujifilm អះអាងថា វាផ្តល់នូវការបំពេញមុខងារកើនឡើងរហូតដល់ 210% លើសពីប្រព័ន្ធ Contrast-Detect នៅក្នុង GFX 50S និង 50R។ វាអាចដើរតាមវត្ថុដែលអ្នកចង់ចាប់យក ក្នុងល្បឿនរហូតដល់ 5 fps នៅក្នុងមុខងារ Continuous Focus Tracking និងអាចធ្វើការ Focus ក្នុងកម្រិតពន្លឺទាបបំផុត -2EV។ Sensor នេះមានបរិមាត្រអង្កត់ទ្រូង 55mm និង ផ្តល់នូវ Surface Area ច្រើនជាងមុន 1.7 ដង លើសពីបន្ទះឈីប Full Frame ទំហំ 35mm។
Sensor ទំហំ 102 megapixel ថ្មីក៏ផ្តល់ជូននូវកម្រិត Resolution កាន់តែខ្ពស់ ដែលធ្វើឱ្យកាមេរ៉ា GFX 100 ស្ថិតនៅលំដាប់ស្មើគ្នានឹងប្រព័ន្ធកាមេរ៉ាលំដាប់ខ្ពស់ ចេញពីក្រុមហ៊ុន Hasselblad និង Phase One។ បន្ទះឈីប CMOS អាចផ្តល់នូវរូបភាព 16-bit តាមរយៈប្រព័ន្ធ X-Processor 4 របស់ក្រុមហ៊ុន។ Sensor ថ្មីមាន ISO ដើម 100 ជាមួយនឹងលំដាប់ខ្ពស់បំផុតរហូតដល់ 12,800។

មុខងារវីដេអូរបស់ GFX 100 ក៏មានលក្ខណៈស្រដៀងគ្នាទៅនឹងម៉ូដេឡ X-T3 ដែរ។ វាអាចថតវីដេអូ 4K ក្នុងល្បឿន 30 fps ដោយប្រើប្រាស់ Entire Width របស់ Sensor។ វាអាចបញ្ចេញនូវវីដេអូ 10-bit 4:2:0 ទៅកាន់ SD Card ឬ វីដេអូ 4:2:2 ទៅកាន់កាមេរ៉ាថតខាងក្រៅតាមរយៈ HDMI។
ការផ្លាស់ប្តូរដទៃទៀតនៃ Hardware រួមមាន OLED Electronic Viewfinder កម្រិត 5.76 million dot ការផ្តល់ថាមពលចេញពីថ្មចំនួន 2 គ្រាប់ ជាមួយនឹងការថតបាន 800 សន្លឹក អេក្រង់ 2-Way Tilting Touchscreen និងសមត្ថភាពធន់នឹងបម្រែបម្រួលអាកាសធាតុ។ Fujifilm បានរចនាឡើងវិញនូវ Plate ខាងលើរបស់កាមេរ៉ា ដើម្បីឱ្យមានភាពបត់បែនកាន់តែខ្លាំងសម្រាប់ការថតរូបគ្រប់ប្រភេទ មិនថាជាការថតវីដេអូ ការថតរូបបញ្ជារដោយដៃ ឬបញ្ជារដោយស្វ័យប្រវត្តិក្តី។ ខណៈដែលវាបានបោះចោល ISO និង Shutter Speed Dial ដែលជាសំណព្វចិត្តនៅលើកាមេរ៉ាម៉ូដែល X Series Mirrorless ផ្ទាំងអេក្រង់ថ្មីអាចចម្លង Dials ទាំងនោះបាន ផ្តល់នូវការបញ្ជារដោយផ្ទាល់ដូចគ្នា។

ម៉ូដែល GFX 100 បានគូសបង្ហាញនូវជំហានដ៏ធំមួយទាំងនៅក្នុងផលិតផលរបស់ Fujifilm និងផលិតផលកាមេរ៉ាថ្នាក់កណ្តាលទូទៅ។ វាជាកាមេរ៉ាមួយគ្រឿងដែលអាចឈរជើងជាមួយម៉ូដែលលំដាប់ខ្ពស់ នៅក្នុងបច្ចេកវិទ្យា Resolution និងមុខងារនានា៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

ចង្កៀងរថយន្តនាពេលអនាគតរបស់ Mercedes បានក្លាយជាការពិតហើយ

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 20 Mar, 2018

ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញមួយ នៅក្នុងពិភពលោក Mercedes បាននឹងកំពុងធ្វើតេស្តសាកល្បង លើចង្កៀងរថយន្តឆ្លាតវៃថ្មីមួយ ហើយនាពេលនេះការពិតបានលាតត្រដាងថា ...

Nissan Navara ទទួលរង្វាន់ពី ASEAN NCAP ជារថយន្តសុវត្ថិភាព លំដាប់ផ្កាយ ៥

ដោយ: ចរិយា 8 PM, Thursday, 12 Jan, 2017

Nissan Navara NP300 ត្រូវបាន ASEAN NCAP ធ្វើតេស្ត និងផ្តល់ពានជារថយន្ត ដែលមានសុវត្ថិភាពខ្ពស់ ប្រចាំឆ្នាំ ២០១៦។ ព័ត៌មាន ដ៏គគ្រឹកគគ្រេងបានផ្សព្វផ្សាយ...

Android Q អាចនឹងមានមុខងារ Face ID ដែរ

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 30 Jan, 2019

មកទល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនផលិតទូរសព្ទប្រើប្រាស់ប្រព័ន្ធ Android ដែលមានបំណងចង់ដាក់បញ្ចូលមុខងារកត់ចំណាំទម្រង់ បាននឹងកំពុងដំណើរការស្វែងរកដំណោះស្រាយ...

Huawei P30 អាចនឹងនាំយករន្ធដោតកាសមកវិញ

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 09 Jan, 2019

បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតទូរសព្ទ Smartphone ដែលបោះបង់ចោលរន្ធដោតកាសទូរសព្ទប្រភេទ 3.5mm មិនមានគម្រោងផែនការនាំយកវាមកវិញភ្លាមៗនោះទេ មិនថាវាចេញពីភាពច...

Tomnerb.Com - YouTube Channel