ចូលចិត្តទំនើប

តោះ! មកស្គាល់ Sound Tower របស់ LG តើឡូយប៉ុណ្ណា?

ដោយ: ដួងច័ន្ទ 8 AM, Thursday, 27 Jun, 2019

ទំនើប សូមណែនាំផលិតផលឧបករណ៍បំពងសម្លេងថ្មីមួយពីក្រុមហ៊ុន LG ម៉ូដែល 100W Sound Tower ដែលមានលក្ខណៈពិសេសប្លែកខុសពីគេ។ ចង់ដឹងថាប្លែកខ្លាំងប៉ុណ្ណា? អានអត្ថបទខាងក្រោមជាមួយគ្នា។
ការរចនាម៉ូដ
នេះជាផលិតផល Soundbar ថ្មី ដែលមានការរចនាម៉ូដក្នុងទម្រង់បញ្ឈរដ៏ស៊ីវិល័យ។ វាមានទម្រង់បែប Classic នៅក្នុងការរចនាម៉ូដដ៏តូចមួយ ដែលប្រាកដណាស់ថានឹងជួយបំពេញបន្ថែមភាពស្រស់ស្អាតនៅក្នុងគ្រប់ទម្រង់នៃការតុបតែងក្នុងគេហដ្ឋាន។

បច្ចេកវិទ្យា Bluetooth
អ្នកនឹងទទួលបានការចាក់ចម្រៀង ឬតន្រ្តីដោយគ្មានខ្សែ ដោយផ្ទាល់ចេញពីទូរសព្ទ Smartphone របស់អ្នក ឬឧបករណ៍សមស្របដទៃទៀត សម្រាប់បទពិសោធន៍នៃការស្តាប់តន្រ្តី ដ៏ទាន់សម័យ និងទំនើប គ្មានការរំខាន។

ចែករំលែកតន្រ្តីរបស់អ្នក
អ្នកអាចធ្វើការបញ្ជារចេញពីឧបករណ៍ចំនួន 2 គ្រឿងផ្សេងគ្នា ឬអាចអនុញ្ញាតឱ្យមិត្តភក្តិរបស់អ្នក ផ្ញើចម្រៀង ចូលក្នុងប្រព័ន្ធតែមួយ។ ប្រព័ន្ធចែករំលែកនេះមានសមត្ថភាពក្នុងការភ្ជាប់ទៅកាន់ឧបករណ៍ប្រើប្រាស់ប្រព័ន្ធ Bluetooth បានរហូតដល់ទៅ 2 គ្រឿងក្នុងពេលព្រមៗគ្នា។

ចាក់តន្រ្តី និងបញ្ចូលថាមពល
អ្នកអាចធ្វើការចាក់ចម្រៀងផ្ទាល់ចេញពីឧបករណ៍ផ្ទុកទិន្នន័យ USB មួយគ្រឿង។ លើសពីនេះទៀត អ្នកក៏អាចបញ្ចូលថាមពលទៅកាន់ទូរសព្ទដៃរបស់អ្នកបានផងដែរ។

មុខងារចាក់វិទ្យុ
ថ្វីត្បិតសម័យកាលកាន់តែទំនើប តែនៅតែមានអ្នកចូលចិត្តស្តាប់កម្មវិធីចាក់ផ្សាយនៅលើបុស្តិ៍វិទ្យុ។ ដូច្នេះអ្នកនៅតែអាចរីករាយជាមួយកម្មវិធីវិទ្យុ ជាមួយ Sound Tower របស់អ្នក។

ចង្វាក់តន្រ្តីស្របតាមរសនិយមរបស់អ្នក
អ្នកអាចធ្វើការរៀបចំ ឬកំណត់លើដំណើរការសម្លេងនៃបទចម្រៀងរបស់អ្នកបានយ៉ាងងាយស្រួល។ ផ្ទាំង LED បង្ហាញអំពី Sound Mode ដែលអ្នកកំពុងប្រើប្រាស់។ អ្នកនឹងទទួលបានជម្រើស EQ Mode ជាច្រើន មានដូចជា Standard, Pop, Classic, Rock, Jazz និង Bass Blast។

ភ្ជាប់ទៅកាន់ឧបករណ៍កំសាន្តដទៃទៀត
អ្នកនឹងរីករាយជាមួយសេរីភាពនៃការភ្ជាប់ទៅកាន់ឧបករណ៍នានាដែលអ្នកចង់ប្រើប្រាស់ ជាមួយរន្ធដោត USB, Aux In, Portable In និងតំណរភ្ជាប់តាមប្រព័ន្ធ Bluetooth៕

ប្រភព: ggear ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

ទូរទស្សន៍ 8K របស់ Sony បង្ហាញវត្តមានហើយ

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 16 Jan, 2019

ឆ្នាំថ្មីនេះ នៅក្នុងព្រឹត្តិការណ៍ CES ក្រុមហ៊ុន Sony គឺជាក្រុមហ៊ុនមួយ ក្នុងចំណោមក្រុមហ៊ុន ផលិតទូរទស្សន៍ ដែលបានប្រឡូកចូលក្នុងការផលិតទូរទស្សន៍ 8K ជាម...

តោះ! មកស្គាល់ពីរថយន្តលំដាប់ខ្ពស់ Bentley ដែលទើបមានវត្តមាននៅកម្ពុជា

ដោយ: ដួងច័ន្ទ 7 PM, Monday, 06 Mar, 2017

កាលពីល្ងាចថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧នេះ មានព្រឹត្តិការណ៍ដាក់បង្ហាញម៉ាករថយន្តថ្មី មកពីចក្រ ភពអង់គ្លេស ម៉ាក Bentley ដែលទើបនឹងមានវត្តមានជាលើកដំបូងនៅប...

នាឡិកាដៃ Leica ដំបូងពិតជាមិនធម្មតា

ដោយ: ដួងច័ន្ទ 8 AM, Saturday, 04 Aug, 2018

Leica ជាក្រុមហ៊ុនរបស់ប្រទេសអាល្លឺម៉ង់ ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ សម្រាប់ផលិតផលកាមេរ៉ាមានគុណភាពខ្ពស់។ក្រុមហ៊ុនមួយនេះ មិនមានបញ្ហាសម្រាប់ការផ្តល់អាជ្...

ក្រុមហ៊ុន Google និយាយថា អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android នឹងចូលចិត្ត Ergonomics ប៊ូតុងរុករក 3 នៅលើ Gesture

ដោយ: ភារុន 8 AM, Monday, 12 Aug, 2019

មួយថ្ងៃបន្ទាប់ពីការចេញផ្សាយកំណែចុងក្រោយនៃ Android Q Beta ក្រុមហ៊ុន Google កំពុងធ្វើការ ដោយផ្ទាល់សម្រាប់ ប៊ូតុងគ្រប់គ្រងការបញ្ជា Gesture Navigation ...

Tomnerb.Com - YouTube Channel