ចូលចិត្តទំនើប

ទូរសព្ទ Honor 20 ចេញលក់ហើយ ប៉ុន្តែអាចនឹងគ្មានអនាគតទេ

ដោយ: ដួងច័ន្ទ 7 AM, Wednesday, 26 Jun, 2019

ឆ្នាំ 2019 គឺជាឆ្នាំនៃការផ្លាស់ប្តូររូបរាងរបស់ទូរសព្ទម៉ូដែល Honor ដែលជាក្រុមហ៊ុនកូនបង្កើតរបស់ក្រុមហ៊ុន Huawei ជាមួយនឹងការណែនាំម៉ូដែលកំពូលថ្មី គឺ Honor View 20 និង Honor 20 Pro។ នេះជាលើកទីមួយហើយ ដែលទូរសព្ទម៉ូដែលនេះកំពុងធ្វើការប្រកួតប្រជែងដណ្តើមយកចំណាប់អារម្មណ៍ និងទាក់ទាញចិត្តអ្នកនិយមប្រើប្រាស់ទូរសព្ទ Smartphone នៅក្នុងទីផ្សារទូរសព្ទលំដាប់ខ្ពស់។

ប៉ុន្តែដោយសារសហរដ្ឋអាមេរិកបានប្រើប្រាស់ក្រុមហ៊ុន Huawei ជាឈ្នាន់សម្រាប់ពង្រីកទំហំសង្គ្រាមពាណិជ្ជកម្មជាមួយប្រទេសចិន ដូច្នេះម៉ាកសញ្ញាផលិតផល Honor ក៏ទទួលរងគ្រោះ និងផលប៉ះពាល់នៅក្នុងដំណើរនេះផងដែរ។ ស្ថានការណ៍ផ្លូវការនាពេលបច្ចុប្បន្ន គឺថាសហរដ្ឋអាមេរិកបានហាមប្រាមក្រុមហ៊ុនក្នុងស្រុកទាំងអស់មិនឱ្យមានទំនាក់ទំនងអាជីវកម្មជាមួយក្រុមហ៊ុន Huawei ដែលក្នុងនោះក៏រួមបញ្ចូលទាំង Honor ផងដែរ ទោះបីជាមានការពន្យារពេលរយៈ 90 ថ្ងៃ សម្រាប់ធ្វើឱ្យស្ថានភាពនេះស្ងប់ស្ងាត់បន្តិចក្តី។ យុទ្ធសាស្ត្ររបស់ Honor សម្រាប់ទប់ទល់នឹងស្ថានការណ៍សង្គ្រាមពាណិជ្ជកម្មពិភពលោកដ៏ធំ មួយនេះ គឺការបន្តផែនការផលិតផលរបស់ខ្លួនដូចដើម នៅក្នុងក្តីសង្ឃឹមថាស្ថានការណ៍នឹងមានភាពប្រសើរឡើងក្នុងពេលឆាប់ៗនេះ។

ដោយហេតុនេះហើយបានជាព្រឹត្តិការណ៍ដាក់បង្ហាញ និងចេញលក់ជាសលកសម្រាប់ទូរសព្ទម៉ូដែល Honor 20 នៅថ្ងៃនេះនៅតែប្រព្រឹត្តឡើងតាមការគ្រោងទុក ដែលធ្វើឱ្យយើងទទួលបានព័ត៌មានអំពីតម្លៃ និងកាលបរិច្ឆេទចេញលក់ផ្លូវការ សម្រាប់ទីផ្សារដំបូងរបស់វា នៅក្រៅប្រទេសចិន។
ទីផ្សារនៅក្នុងចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ រុស្សី និងប្រទេសម៉ាឡេស៊ី នឹងទទួលបានទូរសព្ទម៉ូដែលថ្មីនេះនៅថ្ងៃទី 21 ខែមិថុនា នៅក្នុងតម្លៃប្រមាណស្មើនឹង $400។ នៅក្នុងប្រទេសនីមួយៗ ផលិតផលទូរសព្ទថ្មីនេះ នឹងដាក់លក់ជាកញ្ចប់ជាមួយផលិតផលឧបករណ៍ជំនួយដទៃ ដែលកន្លែងខ្លះនឹងទទួលបាន Honor FlyPods ហើយទីផ្សារខ្លះទៀតទទួលបាន Honor Magic Watch ជាដើម។

ទីផ្សារនៅក្នុងប្រទេសអ៊ីតាលី ហូឡង់ និងប្រទេសឥណ្ឌា នឹងចាប់ផ្តើមមានដាក់លក់ Honor 20 នៅថ្ងៃទី 24 ខែមិថុនា ហើយនៅក្នុងប្រទេសប៉ូឡូញ នឹងមានដាក់លក់នៅក្នុងថ្ងៃទី 28 ខែមិថុនា និងចុងក្រោយនៅក្នុងប្រទេសអេស្ប៉ាញ នឹងមានលក់ចាប់ពីខែកក្កដាតទៅ។
នៅក្នុងទីផ្សារប្រទេសចិន ដែលជាទឹកដីកំណើត Honor ទទួលបានអត្រាការលក់កើនឡើងខ្ពស់ រហូតដល់មួយលានគ្រឿង នៅក្នុងរយៈពេល 2 សប្តាហ៍ដំបូងនៃការដាក់លក់ម៉ូដែល Honor 20។ ថ្វីត្បិតវាស្តាប់ទៅមិនមានអ្វីធំដុំខ្លាំង ប៉ុន្តែវាជាកំណត់ត្រាថ្មីរបស់ក្រុមហ៊ុនផ្ទាល់។ មានហេតុផលជាច្រើន ដែលធ្វើឱ្យអ្នកចាប់អារម្មណ៍លើ Honor 20 ដោយសារវាមានកាមេរ៉ាមានសមត្ថភាពខ្លាំងមួយ មានការរចនាម៉ូដដ៏ស្រស់ស្អាត និងមានបំពាក់ប្រព័ន្ធប្រតិបត្តិការ Kirin 980 ដ៏ខ្លាំងក្លា។ វាក៏មាន Dot កាមេរ៉ាដ៏តូចមួយ ដែលធ្វើឱ្យវាមិនមានតម្រូវការ Notch និងមាន Fingerprint Sensor បំពាក់នៅចំហៀងតួទូរសព្ទ ដែលមានល្បឿនកាន់តែលឿន និងកាន់តែមានទំនុកចិត្តជាង Fingerprint Sensor ដែលបង្កប់នៅក្នុងអេក្រង់។

យ៉ាងណាក្តី វានៅតែមិនមែនជាជម្រើសសមប្រកបមួយ ដរាបណាក្រុមហ៊ុនមេ Huawei មិនទាន់ សម្រួលស្ថានការណ៍ឱ្យប្រសើរឡើងជាមួយក្រុមហ៊ុន Google។ នៅក្រៅប្រទេសចិន អ្វីដែល យើងកំណត់ហៅថា Android គឺសេវាកម្ម Google ដែលមានដូចជា Maps, YouTube, Gmail, Chrome និងសំខាន់ជាងគេគឺ Google Play Store ដែលទាំងអស់នេះសុទ្ធតែទាមទារ អាជ្ញាប័ណ្ណ Android របស់ Google។ ខណៈដែល Honor 20 និង 20 Pro បានទទួលប្រើ ប្រាស់ប្រព័ន្ធ Google រួចទៅហើយ ដូច្នេះអនាគតរបស់វាហាក់ដូចជានៅក្នុងភាពងងឹតនៅឡើយ ដោយវានឹងបន្តមិនទទួលបានការ Update ធំៗពី Android ឡើយ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

តើមានអ្វីថ្មីនៅក្នុង Dell XPS 15 (2-in-1) ថ្មី?

ដោយ: ដួងច័ន្ទ 5 PM, Sunday, 18 Mar, 2018

នេះជាប្រភេទ Laptop ថ្មីដែលអាចបង្វិល វាអាចឈរបាន និងអាចផ្តល់ចំណីចក្ខុដ៏ស្រស់ស្អាត ជាមួយនឹងបច្ចេកវិទ្យា 4K។ នេះជាផលិតផលថ្មីរបស់ក្រុមហ៊ុន Dell មានឈ្មោះ...

ទូរស័ព្ទ iPhone 2019 អាចមានអាវុធដ៏សម្ងាត់មួយ! ខណៈពេលក្រុមហ៊ុន Apple កំពុងទន្ទឹងរង់ចាំប្រព័ន្ធ 5G

ដោយ: ភារុន 8 AM, Saturday, 11 May, 2019

ក្រុមហ៊ុន Apple បានធ្វើសេចក្តីរាយការណ៍ថា គ្រោងនឹងតំឡើងអង់តែនសម្រាប់ទូរស័ព្ទ iPhone 2019 ដើម្បីធ្វើឱ្យមានការផ្លាស់ប្តូរដ៏ធំសម្បើម នោះគឺការធ្វើឱ្យប្រ...

ExoLens Pro ផ្តល់មុំថតរូប កាន់តែធំទូលាយ

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 10 Oct, 2017

ExoLens Pro គឺជាឧបករណ៍ដែលផ្តល់នូវ ការថតរូបបែបអាជីព ផលិតនូវរូបភាពមានគុណភាពកម្រិតខ្ពស់។ វាពង្រីកផ្ទៃរូបភាព នៅលើកាមេរ៉ារបស់ទូរសព្ទ iPhone ដោយពុំចាំបាច...

Apple មានគម្រោងសម្រាប់ iPad Mini និង AirPower នៅឆ្នាំក្រោយ

ដោយ: ដួងច័ន្ទ 9 AM, Saturday, 27 Oct, 2018

ព្រឹត្តិការណ៍សម្រាប់រដូវរងាររបស់ក្រុមហ៊ុន Apple នឹងមកដល់ក្នុងពេលឆាប់ៗនេះ ប៉ុន្តែសេចក្តីរាយការណ៍មួយរបស់អ្នកវិភាគ Ming-Chi Kuo របស់ក្រុមហ៊ុន TF Inter...

Tomnerb.Com - YouTube Channel