ចូលចិត្តទំនើប

Honda បន្ថែមបច្ចេកវិទ្យាជំនួយលើរថយន្ត Honda Civics 2019

ដោយ: ដួងច័ន្ទ 8 AM, Thursday, 16 Aug, 2018

កាលពីឆ្នាំ 2014 ក្រុមហ៊ុន Honda បានបន្ថែមបច្ចេកវិទ្យា Driver-Assist ដែលមានឈ្មោះថា Sensing ទៅក្នុងម៉ូដែលរថយន្តទំនើប
លំដាប់ខ្ពស់មួយចំនួន។

ប្រព័ន្ធបច្ចេកវិទ្យានេះគឺជាផ្នែកមួយនេះគម្រោងផែនការរបស់ក្រុមហ៊ុនផលិតយានយន្តដ៏ធំមួយនេះ ក្នុងការនាំយកមុខងារ Sensing ទៅកាន់គ្រប់
ម៉ូដែលយានយន្តទាំងអស់របស់ក្រុមហ៊ុន Honda នៅឆ្នាំ 2022 និងបំពេញភាពល្អឥតខ្ចោះនៃបច្ចេកវិទ្យា Self-Driving នៅលើយានយន្តនៅក្នុងឆ្នាំ 2025។

មុខងារនេះបានដាក់ដំណើរការ ប៉ុន្តែវាមិនមានលក្ខណៈស្តង់ដារទេ សម្រាប់ម៉ូដែលរថយន្ត Honda ស៊េរីឆ្នាំ 2019 ទាំងអស់។ យ៉ាងណាមិញនៅក្នុង
ឆ្នាំនេះ ក្រុមហ៊ុន Honda បានរួមបញ្ចូល មុខងារសុវត្ថិភាព Sensing សម្រាប់គ្រប់ម៉ូដែលរថយន្ត Trim គ្រប់លំដាប់ នៃម៉ូដែលរថយន្ត Civic Sedan និង Coupe។

យានយន្តដែលត្រូវបានកែលំអថ្មីនេះ នឹងមានវត្តមានក្នុងនាមជាម៉ូដែលរថយន្ត Civic ជំនាន់ទី 10 នៃម៉ូដែលរថយន្តដែលនឹងចេញលក់នាឆ្នាំក្រោយ។
ក្រុមហ៊ុន Honda សន្យាថានឹងធ្វើការកែលំអថ្មីលើការរចនាម៉ូដ និងការរចនាម៉ូដ Sport Trim សម្រាប់ទាំងម៉ូដែល Sedan និង Coupe ព្រមជាមួយនឹង
ការបន្ថែមបច្ចេកវិទ្យា Sensing។

ប្រព័ន្ធបច្ចេកវិទ្យានេះមានរួមបញ្ចូលនូវប្រព័ន្ធហ្វ្រាំងស្វ័យប្រវត្តិ ការផ្តល់សញ្ញាអាសន្ននៅពេលរថយន្តបើកឆ្ពោះទៅរកការប៉ះទង្គិច និងការជួយរក្សាឱ្យ
រថយន្តរក្សាលំនឹងនៅលើដងផ្លូវ និងនៅលើគន្លងផ្លូវ ព្រមជាមួយការគ្រប់គ្រងយានយន្តតាមប្រព័ន្ធ Adaptive Cruise Control។

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, យានយន្ត

អត្ថបទអ្នកចង់អាន

Huawei នឹងជួយបង្កើត 5G នៅអង់គ្លេស ទោះមានក្តីបារម្ភពីសន្តិសុខក្តី

ដោយ: ដួងច័ន្ទ 9 AM, Friday, 26 Apr, 2019

យោងតាមសារព័ត៌មាន The Telegraph បានឱ្យដឹងថា នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May បានចុះហត្ថលេខាអនុញ្ញាតឱ្យក្រុមហ៊ុនទូរគមនាគមន៍ចិនដ៏ធំ Huawei ...

LG K7 រូបរាងទាន់សម័យតម្លៃសមរម្យបំផុត

ដោយ: ម៉ូនី 3 AM, Monday, 25 Apr, 2016

កាលពី​ពេល​កន្លង​ទៅ​ថ្មីៗ នេះ ក្រុមហ៊ុន Ggear Co., LTD ដែល​ដៃគូរទីផ្សារលើ​ផលិត​ផល​ម៉ាក​ LG ទើប​នឹង​នាំ​ចូល​នូវ​ទូរស័ព្ទ​ធន់មធ្យម​ស៊េរី​ថ្មី​មក​ប្រទេ...

Facebook កំពុងសាកល្បងមុខងារថ្មី

ដោយ: ដួងច័ន្ទ 9 AM, Monday, 16 Jul, 2018

Facebook បច្ចុប្បន្ននេះកំពុងដាក់សាកល្បងមុខងារថ្មីសម្រាប់ Messenger ដែលអាចកំណត់អត្តសញ្ញាណគណនេយ្យសង្ស័យ ដែលផ្ញើសារមិនសមរម្យ ដោយផ្ទាល់ទៅកាន់អ្នកប្រើប្...

Messenger ជា App ដំបូងរបស់ Facebook ដែលមាន Dark Mode

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 06 Mar, 2019

ជាច្រើនថ្ងៃបន្ទាប់ពីកម្មវិធី Messenger របស់ Facebook បានបញ្ចេញមុខងារ Dark Mode នៅលើ Reddit បណ្តាញទំនាក់ទំនងសង្គមមួយនេះបានធ្វើការ Update ជាផ្លូវការស...

Tomnerb.Com - YouTube Channel