ចូលចិត្តទំនើប

Honda កំណត់កាលពេលវេលាត្រឹមឆ្នាំ 2025 ផលិតរថយន្តគ្មានអ្នកបើក ឱ្យជោគជ័យ

ដោយ: ដួងច័ន្ទ 7 PM, Thursday, 15 Jun, 2017

ក្រុមហ៊ុន Honda សង្ឃឹមថា ក្នុងអំឡុងពេល 10 ឆ្នាំ អ្នកនឹងអាចគេងលក់នៅក្នុងផ្ទះ ហើយទៅដល់ ផ្ទះដោយសុវត្ថិភាព។ ក្រុមហ៊ុនផលិតរថយន្ត ដ៏ធំរបស់ជប៉ុន Honda បានរៀបចំគម្រោងផលិតយានយន្ត ដែលគ្មានអ្នកបើកបរពេញលក្ខណៈ ដោយបញ្ជាក់ថាក្រុមហ៊ុនមានគម្រោងណែនាំរថយន្ត ដែល មិនត្រូវការអ្នកបើកបរចូលរួមឡើយ នៅឆ្នាំ2025។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន បានបញ្ជាក់ថា ក្រុមហ៊ុននឹងតំឡើងប្រព័ន្ធបើកបរ Autonomous Freeway នៅលើយានយន្តនៅឆ្នាំ 2020 ដោយទុករយៈពេលបន្ថែមប្រាំឆ្នាំទៀត សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍យានយន្ត ដែលអាចគ្រប់គ្រង ស្ថានភាពផ្លូវសំខាន់ៗទាំងអស់ ដោយពុំត្រូវការជំនួយពីមនុស្ស។

 

ដូចជាក្រុមហ៊ុនផលិតរថយន្តដទៃទៀតដែរ ប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិរបស់ Honda ពឹងផ្អែកលើ ការប្រើប្រាស់កាមេរ៉ារួមជាមួយ LiDAR និង Radar Sensors។ ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទាំង នេះ ក្នុងគោលបំណង ដើម្បីបំពេញតាមស្តង់ដាដែលកំណត់ដោយ SAE International ដែលជាអង្គ ភាពកំណត់ស្តង់ដា សម្រាប់យានយន្តគ្រប់ប្រភេទ។ ប្រព័ន្ធ Autonomous Freeway Driving បំពេញលក្ខខណ្ឌរបស់ SAE Level 3 អនុញ្ញាតឱ្យអ្នកបើកបរចាកចេញពីការបើកបរ ប៉ុន្តែនៅរក្សាគោលជំហរគ្រប់គ្រងយានយន្តវិញ។ SAE Level 4 អនុញ្ញាតឱ្យអ្នកបើកបរ អាចបោះបង់ការគ្រប់គ្រងការបើកបរ ដោយរក្សាវត្តមាននៅក្នុងយានយន្ត មានន័យថាយានយន្ត ដែលបើកបរឱ្យស្វ័យប្រវត្តិ អាចបើកបរដោយខ្លួនឯងនៅលើផ្លូវ Highway និងផ្លូវក្នុងក្រុង នៅក្រោមស្ថានភាពភាគច្រើន។

លោក Takahiro Hachigo ជា CEO របស់ក្រុមហ៊ុន Honda បាននិយាយថា «យើងនឹងព្យាយាមសម្រេចការបង្កើតប្រព័ន្ធបច្ចេកវិទ្យា Level 4 នៃការបើកបរដោយស្វ័យប្រវត្តិ សម្រាប់រថយន្តប្រើប្រាស់ជាលក្ខណៈបុគ្គល ក្នុងអំឡុងឆ្នាំ 2025។ ពួកយើងកំពុងខិតខំផ្តល់ឱ្យអតិថិជនរបស់យើង នូវអារម្មណ៍ជឿជាក់ និងទំនុកចិត្ត ដោយផ្តល់នូវប្រព័ន្ធបើកបរ ដោយស្វ័យប្រវត្តិ ដែលនឹងការពារយានយន្តពីស្ថានភាពគ្រោះថ្នាក់ ហើយនឹងមិនធ្វើឱ្យមនុស្ស នៅជុំវិញយានយន្តមានអារម្មណ៍គ្មានសុវត្ថិភាព»។

ក្រុមហ៊ុន Honda មិនតក់ក្រហល់ឡើយ។ ដូចជាក្រុមហ៊ុនផលិត ដែលជាគូប្រជែង Nissan ដែលបាននាំយកមុខងារបើកបរ ឆ្លាតវៃទៅក្នុងរថយន្ត។ មុខងាររបស់រថយន្ត Honda គឺ Sensing និង AcuraWatch អាចគ្រប់គ្រងការផ្តល់ជំនួយ ដល់ការបើកបរលើផ្លូវ ការគ្រប់គ្រងប្រព័ន្ធហ្វ្រាំងដោយស្វ័យប្រវត្តិ និងការផ្តល់សញ្ញាអំពីការប៉ះទង្គិច។ ចំណែកក្រុមហ៊ុន Nissan ជឿជាក់ថាប្រព័ន្ធ ProPilot ថ្មី នឹងត្រៀមខ្លួនរួចរាល់ សម្រាប់ការគ្រប់គ្រងការបើកបរក្នុងស្តង់ដា Level 4 នៅក្នុងឆ្នាំ 2020 ដែលអនុញ្ញាតឱ្យក្រុមហ៊ុន ដាក់ចេញនូវរថយន្តតាក់ស៊ី ដែលបើកបរដោយស្វ័យប្រវត្តិក្នុងអំឡុង ព្រឹត្តិការណ៍ Tokyo Olympics។

Honda-Autonomous-Freeway-Tomnerb-02

ប្រភព: Engadget ផ្នែក: បច្ចេកវិទ្យា, យានយន្ត, Appliances

អត្ថបទអ្នកចង់អាន

កុំព្យូទ័រយួរដៃ Surface 3 របស់ Microsoft អាចនឹងជាម៉ូដែល ទំហំ15អ៊ីញ

ដោយ: ភារុន 9 AM, Thursday, 19 Sep, 2019

រហូតមកដល់ពេលបច្ចុប្បន្ននេះ អតិថិជនរបស់ក្រុមហ៊ុន Microsoft ក៏នៅតែអាចទិញកុំព្យូទ័រយួរដៃ Surface Book 2 ដែលមានអេក្រង់ទំហំ 13.5អ៊ីញ ហើយមិនយូរប៉ុន្មានអត...

ទូរទស្សន៍ LG ស៊េរីឆ្នាំ 2019 កាន់តែទំនើប

ដោយ: ដួងច័ន្ទ 9 AM, Monday, 28 Jan, 2019

ព្រឹត្តិការណ៍ CES ឆ្នាំ 2019 មិនទាន់ចាប់ផ្តើមនៅឡើយទេ ប៉ុន្តែក្រុមហ៊ុន LG បានត្រៀមខ្លួនរួចរាល់ សម្រាប់បង្ហាញជូនព័ត៌មានទាំងឡាយណាទាក់ទងនឹងផលិតផលទូរទស្...

គំរូរថយន្ត Infiniti ថ្មីកាន់តែខ្លាំង

ដោយ: ដួងច័ន្ទ 8 AM, Thursday, 11 Oct, 2018

រថយន្ត Hybrid ភាគច្រើនផលិតឡើងសម្រាប់ការសន្សំសំចៃប្រេងឥន្ធនៈ និងជួយសង្គ្រោះពិភពលោក។ ប៉ុន្តែសម្រាប់គំរូរថយន្ត Project Black S របស់ Infinity មិនដូចអ្វ...

LG ចុះតម្លៃទូទឹកកក ធ្វើពីដែក

ដោយ: ស. លីង 11 PM, Tuesday, 17 Oct, 2017

នៅក្រៅប្រទេស កំពុងមានព័ត៌មានដ៏ល្បីមួយ ទាក់ទងនឹង LG ដែលឮថា ក្រុមហ៊ុនបញ្ចុះតម្លៃ ទូទឹកកក black stainless steel។ LG black stainless steel ជាទូទឹកកកម៉ូ...

Tomnerb.Com - YouTube Channel