ចូលចិត្តទំនើប

HomePod មានមុខងារអ្វីថ្មី?

ដោយ: ដួងច័ន្ទ 8 AM, Friday, 14 Jun, 2019

ក្រុមហ៊ុន Apple ទើបនឹងបង្ហាញអំពីដំណោះស្រាយចំពោះពាក្យបណ្តឹងមួយចំនួន អំពីផលិតផល HomePod ។ ការ Update នាពេលអនាគតមួយសម្រាប់ឧបករណ៍បំពងសម្លេងឆ្លាតវៃមួយនេះ នឹងនាំមកជូននូវការ Upgrade ចម្រុះធំៗជាច្រើន ដែលការគាំទ្រសម្រាប់ការប្រើប្រាស់ចម្រុះ Multiple Users គឺជាការវិវត្តថ្មីដ៏គួរឱ្យចាប់អារម្មណ៍ជាងគេ។


ដូចគ្នានឹងផលិតផលជាគូប្រជែងរបស់ខ្លួន ផលិតផល HomePod អាចកត់ចំណាំលើបុគ្គលដែលកំពុងនិយាយ និងតាក់តែងការឆ្លើយតប។ កត្តានេះមានផលប៉ះពាល់ដ៏ធំ សម្រាប់សារ ការរំលឹកដាស់តឿន និងព័ត៌មានផ្សេងៗទៀត ដែលអ្នកប្រហែលជាមិនចង់ចែករំលែកជាមួយអ្នកដទៃទៀតនៅក្នុងគេហដ្ឋានរបស់អ្នក។

នាពេលនេះ អ្នកអាចបញ្ជូនទិន្នន័យ Audio ទៅកាន់ HomePod ឬចេញពី HomePod បានដោយគ្រាន់តែយកឧបករណ៍ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS របស់អ្នកទៅដាក់នៅជិតគ្នា ដែលអនុញ្ញាតឱ្យអ្នកបញ្ចប់ Podcast មួយ ក្នុងអំឡុងពេលកិច្ចសន្ទនារបស់អ្នក ឬអាចទទួលទូរសព្ទនៅលើឧបករណ៍បំពងសម្លេងតែម្តង។


លើសពីនេះទៀត អ្នកនឹងមិនត្រូវបានរារាំង ក្នុងការប្រើប្រាស់ Beats 1 ឬ AirPlay ទៀតទេ បើសិនជាអ្នកចង់ស្តាប់តន្រ្តីបន្តផ្ទាល់។ HomePod នឹងដំណើរការ Streaming Radio បន្តផ្ទាល់ចេញពីស្ថានីយ៍ជាង 100,000 ស្ថានីយ៍ រួមមានស្ថានីយបន្តផ្ទាល់ធំៗជាច្រើនដូចជា KROQ, WNYC និង CBC ជាដើម។
HomePod ដែលទទួលបានការ update ថ្មី ត្រូវបានរំពឹងថានឹងមកដល់នៅពេលណាមួយ ក្នុងអំឡុងពេលដំណាច់ឆ្នាំ ដែលភាគច្រើនអាចនឹងមកដល់នៅក្នុងខែកញ្ញា៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

សូមកុំបារម្ភពីការតំឡើង iOS 12

ដោយ: ដួងច័ន្ទ 8 AM, Friday, 21 Sep, 2018

ក្រុមហ៊ុន Apple នៅតែបន្តការលក់ទូរសព្ទម៉ូដែល iPhone 6s ជំនាន់ឆ្នាំ 2015 ដដែលមកទល់សប្តាហ៍មុននេះ។ បន្ទាប់មកក្រុមហ៊ុនបានធ្វើការប្រកាសអំពីទូរសព្ទម៉ូដែលថ...

ផលិលផល LG ទទួលពានមាស iF ២០១៧

ដោយ: ស. លីង 8 PM, Monday, 20 Mar, 2017

if Design Awards ជាពានរង្វាន់ដ៏សំខាន់មួយ របស់ពិភពលោក ដែលមានវត្តមានជាង ៦០ឆ្នាំមកហើយ។ ពានរង្វាន់នេះរៀបចំដោយ iF International Forum Design GmbH របស់ប្...

កុំព្យូទ័រ យួរដៃល្អបំផុត សម្រាប់អាជីវកម្ម

ដោយ: ដួងច័ន្ទ 8 PM, Monday, 11 Dec, 2017

ការងារអាជីវកម្ម ពិតជាត្រូវការប្រើប្រាស់កុំព្យូទ័រជាចាំបាច់ ហើយកុំព្យូទ័រយួរដៃ ដើរតួនាទីយ៉ាងសំខាន់ ជាពិសេសនៅពេលអ្នកធ្វើការ នៅក្រៅការិយាល័យ និងពេលធ្វ...

Gadget ឡូយៗ ទាំង 9 ប្រភេទសម្រាប់សុភាពនារី

ដោយ: ដួងច័ន្ទ 8 PM, Monday, 05 Jun, 2017

ពាក្យសម្តីមួយឃ្លាបាននិយាយ នារីដែលសប្បាយរីករាយ គឺជានារីដែលស្រស់ស្អាតបំផុត។ មនុស្ស ជាច្រើនបានប្រកែកគ្នាថា ឧបករណ៍អេឡិចត្រូនិច ឬ Gadget ជាមួយនឹងស្រ្តីភ...

Tomnerb.Com - YouTube Channel