ចូលចិត្តទំនើប

តោះ! មកស្គាល់ ម៉ាស៊ីនបូមធូលី ដ៏ខ្លាំង និងឆ្លាតវៃ ពី LG

ដោយ: ភារុន 9 AM, Monday, 15 Jul, 2019

ថ្ងៃនេះ ទំនើប សូមណែនាំម៉ាស៊ីនបូមធូលី ដ៏ឆ្លាតវៃពីក្រុមហ៊ុន LG ម៉ូដែល HOM-BOT SQUARE ដែលជាជម្រើសដ៏សក្តិសមសម្រាប់ការសម្អាតចន្លោះ ដែលអ្នកមិនអាចសម្អាតដល់។ ចង់ដឹងថា ម៉ាស៊ីនបូមធូលីនេះ មានសមត្ថភាពពិសេសៗអ្វីខ្លះ សូមអានអត្ថបទខាងក្រោម៖
• ការសម្អាតដ៏ខ្លាំងក្លា រឹងមាំ និងយូរអង្វែង
HOM-BOT SQUARE មានបំពាក់ប្រព័ន្ធ Smart Inverter Motor ™ ដើម្បីធានាបាននូវការប្រើប្រាស់ជាអតិបរិមាជាមួយនឹងប្រសិទ្ធភាពខ្ពស់ និងភាពធន់ដ៏រឹងមាំ បើទោះជាម៉ាស៊ីបូមធូលីមួយនេះមានទំហំតូចក្តី។ លើសពីនេះ ក្រុមហ៊ុន LG ក៏មានទំនុកចិត្តគ្រប់គ្រាន់ក្នុងការផ្តល់ការធានារយៈពេល 10 ឆ្នាំ នៅលើម៉ូទ័ររបស់ម៉ាស៊ីនបូមធូលីដ៏ឆ្លាតវៃនេះ។

• ការរចនាម៉ូត
ដោយសារតែ ការរចនាម៉ូតនៃម៉ាស៊ីនបូមធូលីមួយនេះ មានរាងការ៉េ ដូច្នេះ ទើបធ្វើឱ្យវាមានភាពងាយស្រួលក្នុងការសម្អាតនៅចន្លោះ ដែលអ្នកពិបាកសម្អាត។

• ឌីជីថល Bumper
ឌីជីថល Bumper គឺអនុញ្ញាតឱ្យ Sensors ជាច្រើន ចាប់សញ្ញាឧបសគ្គផ្សេងៗ នឹងកាត់បន្ថយការប៉ះទង្គិច។ លើសពីនេះ LG HOM-BOT SQUARE ក៏អាចស្វែងយល់ពីឧបសគ្គ ថាតើវាមានកម្រិតប៉ុណ្ណា? ម្យ៉ាងទៀត Ultrasonic Sensor របស់ HOM-BOT SQUARE ក៏អាចចាប់សញ្ញា កញ្ចក់ និងវត្ថុថ្លាផងដែរ។

• សមត្ថភាពស្វែងយល់ដោយខ្លួនឯង
ជាមួយនឹងមុខងារនៃសមត្ថភាពស្វែងយល់ដោយខ្លួនឯងនេះ បានធ្វើឱ្យ HOM-BOT SQUARE អាចចងចាំទីតាំងរបស់ឧបសគ្គ និងចំណោត ឬទួល នៅក្នុងបន្ទប់ ដើម្បីកាត់បន្ថយការប៉ះទង្គិច។

• ងាយស្រួលក្នុងដកចេញនូវធូលីដី ពីធុងធូលីរបស់ HOM-BOT SQUARE
ធុងធូលីរបស់ HOM-BOT SQUARE ត្រូវបានរចនាឡើង ដើម្បីផ្តល់ភាពងាយស្រួលក្នុងការដកចេញនូវធូលីដី ដោយអ្នកគ្រាន់តែបើកគម្របខាងលើនៃម៉ាស៊ីន។ ម្យ៉ាងទៀត ការប្រើប្រាស់វាគឺមានភាពងាយស្រួល ជាងម៉ាស៊ីនបូមធូលីធម្មតា ដោយសារតែវាអាចជួយកាត់បន្ថយការរំខាន ពីធូលីដីដែលនៅសេសសល់ជុំវិញរន្ធបូមធូលី ព្រមទាំងការពារមិនឱ្យធូលីហោះហើរ ខណៈពេលសម្អាត។ លើសពីនេះ ធុងផ្ទុកធូលីមានសមត្ថភាពខ្លាំង (0.6L) ដែលជួយឱ្យការបូមធូលី កាន់តែបានច្រើន។

• មុខងារ Smart Exit
1. Exit ពីកម្រាលព្រំ និងខ្សែ Wire
មុខងារនេះនឹងរក្សា HOM-BOT SQUARE ពីការជាប់គាំងនៅចន្លោះបិទជិត និងងាយស្រួលសម្អាតនៅលើកម្រាលព្រំ និងគេចផុតពីខ្សែ Wire ខណៈពេលសម្អាត។ ម្យ៉ាងទៀត ម៉ាស៊ីនបូមធូលីមួយនេះ ក៏អាចបូមធូលីបានដោយខ្លួនឯង។
2. Exit ពីឧបសគ្គរាងរង្វង់
ជាមួយនឹង ប្រព័ន្ធសម្អាត និងបូមធូលីដោយប្រតិបត្តិការ គ្រប់គ្រងខ្លួនឯង រួមជាមួយនឹងឧបករណ៍ចាប់សញ្ញាឧបសគ្គ បានធ្វើឱ្យ HOM-BOT អាចគ្រប់គ្រងកម្មវិធីផ្លាស់ទីឥតឈប់ឈរ ទោះបីជាជួបឧបសគ្គ។

• មុខងារ Mapping Resume
ការប្រើប្រាស់មុខងារ Mapping Resume របស់ HOM-BOT SQUARE គឺអនុញ្ញាតឱ្យម៉ាស៊ីននេះ អាចស្វែងរកទីតាំងសម្អាតដោយខ្លួនឯង បើទោះបីជាអ្នកយកវាទៅទីតាំងផ្សេងទៀតក្តី ដោយសារតែម៉ាស៊ីនបូមធូលីមួយនេះ មានមុខងារ Mapping Resume ដែលអាចចងចាំទីតាំងសម្អាត ដូច្នេះ វានៅតែបន្តសម្អាត ដោយមិនចាំបាច់ប្រើការបញ្ជាដដែលៗ៕

ប្រភព: ggear ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

ព័ត៌មានបែកធ្លាយ អំពីទូរសព្ទ Nokia ថ្មី

ដោយ: ដួងច័ន្ទ 8 AM, Friday, 04 Jan, 2019

ដោយសារមានព័ត៌មានបែកធ្លាយជាច្រើន ម៉ូដែលទូរសព្ទ Smartphone ថ្មីពី Nokia ដែលមានកាមេរ៉ាចំនួន 5 គ្រឿង មិនមែនជារឿងអាថ៌កំបាំងទៀតទេ ហើយទូរសព្ទម៉ូដែលថ្មីនេះ...

Samsung ត្រៀមបញ្ចេញធេប្លេតស៊េរីថ្មី អេក្រង់ធំ 18.4អីុញ!

ដោយ: ដាលីស 7 AM, Sunday, 06 Sep, 2015

ជឿថា បើសាកល្បងនឹកទៅដល់ “ធេប្លេតអេក្រង់ធំ” មនុស្សជាច្រើនអាចស៊ាំធ្លាប់ជាមួយនឹងទំហំអេក្រង់ 7អីុញ 8អីុិញ និង 10អីុញ ឬធំបំផុតក៏ប្រមាណជា 12អីុញ តែតាមរយៈស...

មានអ្វីថ្មីនៅក្នុង iOS 11.1.2?

ដោយ: ដួងច័ន្ទ 10 AM, Sunday, 10 Dec, 2017

ក្រុមហ៊ុន Apple ទើបនឹងបញ្ចេញ iOS ជំនាន់ថ្មី 11.1.2 សម្រាប់ទូរសព្ទ iPhone, iPad និង iPod Touch។ ក្រុមហ៊ុន Apple មិនបានបញ្ចេញ iOS 11.1.2 beta សម្រាប់...

Galaxy Fold នឹងចេញលក់ ក្នុងចំនួនមានកំណត់

ដោយ: ដួងច័ន្ទ 9 AM, Thursday, 07 Mar, 2019

ក្រុមហ៊ុន Samsung មានគម្រោងរៀបចំព្រឹត្តិការណ៍សន្និសីទមួយទៀតនៅដើមខែមេសា សម្រាប់បង្ហាញផលិតផលទូរសព្ទបត់រមូររបស់ខ្លួន។ ក្រុមហ៊ុនផលិតទូរសព្ទ Galaxy Fold...

Tomnerb.Com - YouTube Channel