ចូលចិត្តទំនើប

សូមណែនាំទូរសព្ទហ្គេមថ្មី Red Magic 3

ដោយ: ដួងច័ន្ទ 8 AM, Thursday, 02 May, 2019

យើងធ្លាប់បានឃើញក្រុមហ៊ុន Asus និង Black Shark ផ្តល់ជូននូវកង្ហារបញ្ចុះកម្តៅខាងក្រៅ សម្រាប់ប្រើប្រាស់ជាមួយទូរសព្ទ Gaming Smartphone របស់ពួកគេ ប៉ុន្តែក្រុមហ៊ុន Nubia បានបង្ហាញប្រាប់យើងថា ដល់ពេលវេលាដែលត្រូវបំពាក់កង្ហារពីខាងក្នុងទូរសព្ទវិញម្តង។
នៅថ្ងៃនេះ ម៉ាកសញ្ញាផលិតផលចិនមួយនេះបានបង្ហាញនូវទូរសព្ទម៉ូដែល Red Magic 3 ដែលមិនត្រឹមតែមានបំពាក់បំពង់បញ្ចុះកម្តៅស្ពាន់សម្រាប់ដាក់សារធាតុរាវត្រជាក់ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានបំពាក់កង្ហារត្រជាក់ពីខាងក្នុងផងដែរ។
កង្ហាតូចនេះត្រូវបាននិយាយថា ដំណើរការយ៉ាងស្ងប់ស្ងាត់ ប៉ុន្តែអាចបង្វិលក្នុងល្បឿនរហូតដល់ 14,000 rpm ហើយវាមានកម្រិត IP55 បន្ថែមទៀត ដូច្នេះអ្នកមិនចាំបាច់បារម្ភអំពីការជ្រាបទឹក និងធូលីចូលក្នុងតួទូរសព្ទឡើយ។

នេះជាទូរសព្ទដែលបង្ហាញពីចំណុចល្អសម្រាប់ការប្រើប្រាស់ជាប់រហូត 30,000 ម៉ោង ថ្វីត្បិតក្រុមហ៊ុន Nubia មិនបានបញ្ជាក់ពីល្បឿនដែលប្រើប្រាស់សម្រាប់ការធ្វើតេស្តក្តី។ ក្រៅពីការរួមគ្នានៃកង្ហារ និងបំពង់បញ្ចុះកម្តៅ សមត្ថភាពផ្ទេរកម្តៅរបស់ទូរសព្ទមានភាពល្អជាងវិធីសាស្រ្តបញ្ចុះកម្តៅដទៃទៀតរហូតដល់ 5 ដង ដូច្នេះវាអាចធានានូវបទពិសោធន៍លេងហ្គេមដ៏រលូន ក្នុងរយៈពេលវែង។

ដូចគ្នានឹងម៉ូដែលជំនាន់មុន ម៉ូដែល Red Magic 3 មានការរចនា Shoulder Trigger និងឆ្នូត RGB LED នៅខាងក្រោយ ដើម្បីធ្វើឱ្យអ្នកប្រកួតប្រជែងហ្គេមកាន់តែរីករាយ។ បន្ថែមលើនេះ ឧបករណ៍ស្កេនក្រយ៉ៅដៃ នៅពីលើ ឆ្នូត RGB ក៏អាចប្រើប្រាស់ជាប៊ូតុងបញ្ជារហ្គេមផងដែរ។ ទូរសព្ទនេះក៏មានបំពាក់ Hardware Switch សម្រាប់បញ្ជារ Red Magic Game Space 2.0 Dashboard ជាកន្លែងដែលអ្នកអាចចូលទៅកាន់បណ្ណាល័យហ្គេមរបស់អ្នក និង Setting នានាដែលជាប់ពាក់ព័ន្ធ រួមមានល្បឿនកង្ហារ ការថត Recording នៅលើអេក្រង់ និងការជូនដំណឹង។

អ្នកនឹងទទួលបានបន្ទះឈីប Qualcomm Snapdragon 855 ជាមួយនឹង RAM ទំហំ 12GB និងឃ្លាំងផ្ទុកទិន្នន័យទំហំ 256GB ថ្មមានកម្លាំង 5,000mAh ជាមួយបច្ចេកវិទ្យាបញ្ចូលថាមពលល្បឿនលឿន USB Power Delivery កម្រិត 27 W ដំណើរការជាមួយ QC 4.0។
សម្រាប់មុខងារកាមេរ៉ា Red Magic 3 មានកាមេរ៉ាធំទំហំ 48 megapixel មានល្បឿន f/1.7 គាំទ្រដោយ Sensor ប្រភេទ IMX586 របស់ Sony ព្រមជាមួយកាមេរ៉ាមុខទំហំ 16 megapixel មានល្បឿន f/2.0 ប៉ុន្តែមិនដឹងពីប្រភេទ Sensor។ គួរឱ្យស្តាយវាមិនមានមុខងារ Optical Stabilization ប៉ុន្តែកាមេរ៉ាធំមានមុខងារ Record ថ្មីចំនួន 2 នៅក្នុងវិស័យទូរសព្ទចល័ត។ វាអាចថតវីដេអូ 8K ហើយវាក៏មានមុខងារ Super Slow Motion ដែលមានល្បឿន 1,920 fps។

ចំណុចពិសេសដ៏ទាក់ទាញ ស្ថិតនៅលើរូបរាង និងមុខងារសម្លេង។ វាមានអេក្រង់ FHD+ AMOLED ទំហំ 6.65 inch ដែលមានមុខងារ HDR និងបំពាក់ Refresh Rate កម្រិត 90Hz ដែលគាំទ្រជាមួយហ្គេម Vainglory, Forsaken World, Heroes of the Multiverse, Peak Tank។ល។ ឧបករណ៍បំពងសម្លេង Stereo នៅខាងមុខ ដំណើរការជាមួយ DTS:X Surround Sound និងមាន Triple-Mic សម្រាប់លុបសម្លេងរំខាន មានប្រយោជន៍សម្រាប់អ្នកដែលចូលចិត្តបន្តផ្ទាល់ពេលកំពុងលេងហ្គេម។ ក្នុងនោះក៏មានរន្ធដោតកាស 3.5 mm ផងដែរ។
នៅពេលទូរសព្ទនេះបង្ហាញវត្តមាននៅក្នុងទីផ្សារក្នុងប្រទេសចិន នៅដើមខែឧសភា វានឹងមានតម្លៃចាប់ពី $430 សម្រាប់ RAM ទំហំ 6GB និងឃ្លាំងផ្ទុកទិន្នន័យទំហំ 64GB រហូតដល់តម្លៃ $640 សម្រាប់ RAM ទំហំ 12GB និងឃ្លាំងផ្ទុកទិន្នន័យទំហំ 256GB។

វាក៏កំណត់ថានឹងចេញលក់នៅសហរដ្ឋអាមេរិក កាណាដា អង់គ្លេស និងតំបន់អឺរ៉ុបផងដែរ នៅចុងខែឧសភា ប៉ុន្តែមិនមានបញ្ជាក់តម្លៃតាមតំបន់ទេ។
ការដាក់បង្ហាញនៅក្នុងប្រទេសចិនក្នុងថ្ងៃនេះ ក៏មានបញ្ជាក់ពីឧបករណ៍ប្រើប្រាស់មួយចំនួន ដែលប្រើប្រាស់ជាគូជាមួយទូរសព្ទ មានដូចជា 5G Radio Add-On និង LAN Connection Dock៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

រថយន្ត Honda Hybrid ប្រភេទ Sedan ឆ្នាំ 2019

ដោយ: ដួងច័ន្ទ 6 PM, Thursday, 31 May, 2018

ក្រុមហ៊ុន Honda បានបញ្ចេញរថយន្តម៉ូដែលថ្មីឆ្នាំ 2019 ម៉ូដែល Insight ។ នេះជារថយន្តប្រភេទ Sedan បំពាក់បច្ចេកវិទ្យា All-New Hybrid ដែលស្ថិតក្នុងលំដាប់ច...

ហ្គេម ដ៏សក្តិសមសម្រាប់ Galaxy Note 8

ដោយ: ដួងច័ន្ទ 5 PM, Sunday, 07 Jan, 2018

ទូរសព្ទ Samsung Galaxy Note 8 មានអេក្រង់ AMOLED ដ៏ធំ និងបច្ចេកវិទ្យាដ៏ទំនើប ធ្វើឱ្យវាក្លាយជាឧបករណ៍ Android សម្រាប់ការលេងហ្គេមដ៏ខ្លាំងមួយ។ ទូរសព្ទដៃ...

ជម្រើសកាមេរ៉ាសម្រាប់ Live វីដេអូ

ដោយ: ដួងច័ន្ទ 9 AM, Monday, 18 Feb, 2019

បច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជាយើង ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដូចជា Facebook ជាដើម សម្រាប់ការធ្វើអាជីវកម្ម ជាពិសេសអ្នកលក់ទំនិញអនឡាញមានសន្...

តោះ! មកស្គាល់ 6 កម្មវិធីឌីហ្សាញនៅក្នុងគេហដ្ឋានដ៏ល្អបំផុត ដែលអ្នកមិនគួរមើលរំលង!

ដោយ: ភារុន 9 AM, Wednesday, 27 Mar, 2019

ការឌីហ្សាញផ្នែកខាងក្នុងគេហដ្ឋាន គឺជាភារកិច្ចមួយ ដែលមិនងាយស្រួលឡើយដូចជា៖ ជ្រើសរើសពណ៌សម្រាក់ឌីគ័រនៅលើជញ្ចាំង ឬការរៀបចំតុបតែងនៅខាងក្នុងគេហដ្ឋាន ដើម្បី...

Tomnerb.Com - YouTube Channel