ចូលចិត្តទំនើប

Hauwei P9 និង P9 Plus ប្រើកាមេរ៉ាភ្លោះរបស់ Leica បានប្រកាសជាផ្លូវការហើយ!

ដោយ: ម៉ូនី 12 AM, Thursday, 07 Apr, 2016

ក្រោយពីមានការបែកធ្លាយនូវរូបភាពកាមេរ៉ាភ្លោះ និងរូបរាងទូរស័ព្ទដៃដ៏ទំនើបចុងក្រោយរបស់ HAUWEI កន្លងមក ឥលូវនេះវាត្រូវបានប្រកាសជាផ្លូវការហើយ កាលពីយប់មិញ នៅទីក្រុងឡុង។ HAUWEI បានប្រកាសនូវទូរស័ព្ទស៊េរីថ្មី ចំនួនពីម៉ូដែលនោះគឺ P9 និង P9 Plus។

P9

HAUWEI P9

Hauwei P9 បំពាក់មកជាមួយអេក្រង់ទំហ៊ំ 5.2 អ៊ីញ ប្រភេទ IPS LCD កម្រិតភាពច្បាស់ 1080 ភីស៊ែល។ ផ្ទុកដោយអង្គចងចាំក្នុង 3GB RAM/ 32GB ROM និង 4GB RAM/ 64GB ROM​ ថាមពលថ្ម 3,000mAh។

P9 Plus

HAUWEI P9 Plus

Hauwei P9 បំពាក់មកជាមួយអេក្រង់ទំហ៊ំ 5.5 អ៊ីញ ប្រភេទ AMOLED កម្រិតភាពច្បាស់ 1080 ភីស៊ែល។ ផ្ទុកដោយអង្គចងចាំក្នុង4GB RAM/ 64GB ROM ថាមពលថ្ម 3,400mAh។ វាក៏បានបំពាក់មកនូវបច្ចេកវិទ្យា 3D​​ Touch-Style ដូចទៅនឹង Mate S ផងដែរ។

P9&P9Plus

ទូរស័ព្ទទាំងពីរនេះបំពាក់មកជាមួយកាមេរ៉ាកម្រិត 12MP ចំនួនពីររបស់ Leica ប្រភេទកែវឡេន F2.2 មានភ្លឺង Flash LED ចំនួនពីរ និងមានកាមេរ៉ាមុខកម្រិត 8MP ដែលលក្ខណៈពិសេសនៃកាមេរ៉ាភ្លោះនេះ វានឹងរូបបញ្ចូលគ្នាដើម្បីគណនាជម្រៅនៃរូបភាព ។ Hauwei P9 និង P9 Plus ភ្ជាប់មកជាមួយអង្គប្រតិបត្តិការជំនាន់ថ្មីរបស់ Hauwei ជំនាន់ Kirin 955 8គ្រាប់ ដែលមានល្បឿន 2.5GHz ចំនួន 4គ្រាប់ Cortex-A72 + 1.8GHz ចំនួន 4គ្រាប់ Cortex-A53។ វាត្រូវបានកែនូវរាល់​កំហុសដែលកើតមានឡើងនៅលើបន្ទះឈីប Kirin 950 ដែលបានបំពាក់លើ Mate 8 កន្លងមក។

តួនៃទូរស័ព្ទទាំងពីរនេះត្រូវបានស្រោបលោហៈធាតុដ៏រឹងមាំ និងមានរន្ធបញ្ចូលថ្ម ប្រភេទ C ហើយវាអាចសាកថ្មទូរស័ព្ទ 10នាទីប៉ុណ្ណោះ អានិយាយបានទូរស័ព្ទបាន 6ម៉ោង ដោយបច្ចរកវិទ្យាសាកថ្ម Dual I-C។

Hauwei P9 មានតម្លៃ  €599 សម្រាប់ម៉ូដែល 3GB/32GB និង  €649 សម្រាប់ម៉ូដែល 4GB/64GB ហើយ P9 Plus មានតម្លៃថ្លៃជាងនេះ €100 គឺប្រហែល  €749។ Hauwei P9 នឹងចាប់លក់ដំបូងគេ នៅថ្ងៃទី 16 មេសានេះ នៅបណ្តាលប្រទេសចំនួន 29 នៅអឺរ៉ុប។ ហើយ P9 Plus នឹងចាប់លក់នៅថ្ងៃទី 20 ឧសភាខាងមុខនេះ។

អត្ថបទអ្នកចង់អាន

កាមេរ៉ា Panasonic ថ្មី អាចថតវីដេអូ 6K

ដោយ: ដួងច័ន្ទ 8 AM, Saturday, 08 Jun, 2019

ក្រុមហ៊ុន Panasonic បានបន្ថែមផលិតផលកាមេរ៉ា Third Full-Frame Mirrorless ថ្មីមួយទៅក្នុងស្រឡាយផលិតផល L-Mount របស់ខ្លួន ជាមួយនឹងការបញ្ចេញកាមេរ៉ា Video-...

Oppo បង្ហាញកាមេរ៉ា Selfie ពីក្រោមអេក្រង់ដំបូងបង្អស់ក្នុងពិភពលោក

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 03 Jul, 2019

កាលពីប៉ុន្មានឆ្នាំមុន ការរចនាម៉ូដទូរសព្ទ Smartphone ត្រូវបានគ្របដណ្តប់ដោយការជជែកវែកញែកអំពីការស្វែងរកវិធីសាស្រ្តល្អបំផុត ដើម្បីបង្កើនសមាមាត្រ Screen...

នេះអាចជានាឡិកា Smartwatch បន្ទាប់របស់ LG

ដោយ: ដួងច័ន្ទ 8 PM, Sunday, 05 Feb, 2017

ក្នុងពេលដែល Google កំពុងបង្កើនល្បឿននៃការផលិត និងដាក់លក់ Android Wear 2.0 ជាការវិវត្តធំបំផុត នៃឧបករណ៍ពាក់ជាប់ខ្លួន ក្រុមហ៊ុន LG ទំនងដូចជា កំពុងត្រៀម...

ទូរសព្ទ Mi Play ថ្មីពី Xiaomi តម្លៃសមរម្យ

ដោយ: ដួងច័ន្ទ 9 AM, Friday, 28 Dec, 2018

ថ្ងៃនេះក្រុមហ៊ុនផលិតទូរសព្ទរបស់ប្រទេសចិន Xiaomi បានណែនាំម៉ូដែលទូរសព្ទថ្មីមួយ មានឈ្មោះថា Mi Play។ ទូរសព្ទថ្មីនេះបង្កប់ជាមួយនឹងទម្រង់ Notch ថ្មីមួយប្...

Tomnerb.Com - YouTube Channel