ចូលចិត្តទំនើប

កាមេរ៉ាថ្មីពី Hasselblad កាន់តែលឿន ហើយតម្លៃក៏សមរម្យ

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 03 Jul, 2019

ការ Update ចុងក្រោយបង្អស់ចេញពីក្រុមហ៊ុន Hasselblad ភាគច្រើនតែងធ្វើឡើងជាមួយនឹងកាមេរ៉ាដែលត្រូវបានបំពាក់នៅលើ Drone ឬកាមេរ៉ាមានតម្លៃថ្លៃខ្ទង់ម៉ឺនដុល្លារ។ ប៉ុន្តែក្រុមហ៊ុននេះ តែនៅបន្តដំណើរការលើកាមេរ៉ា Mirrorless Medium-Format និងផលិតផល Lens ជាគូនឹងគ្នា ដែលជាផលិតផលកសាងកិត្តិនាមដល់ក្រុមហ៊ុន។

ថ្ងៃនេះ ក្រុមហ៊ុនបានធ្វើការប្រកាសពីការ Update ដ៏មានអត្ថប្រយោជន៍ជាច្រើន រួមមានកាមេរ៉ា X1D II 50C វិវត្តថ្មី Zoom Lens ថ្មីម៉ូដែល XCD 3,5-4,5/35-75, the Phocus Mobile 2 និងព័ត៌មានលម្អិតជាច្រើនបន្ថែមទៀត។ អ្នកប្រហែលជានៅចាំកាមេរ៉ា Hasselblad ម៉ូដែល X1D ដែលបានចេញលក់កាលពីប៉ុន្មានឆ្នាំមុន។ នៅពេលដែលក្រុមហ៊ុនរបស់ប្រទេសស៊ុយអែតមួយនេះបញ្ចេញលក់កាមេរ៉ាម៉ូដែល X1D វាគឺជាកាមេរ៉ាប្រភេទ Medium-Format Mirrorless ដំបូងបង្អស់។ ជាមួយកាមេរ៉ាម៉ូដែល X1D II ថ្មីនេះ ក្រុមហ៊ុន Hasselblad សន្យាថានឹងនាំមកជូននូវការពង្រឹងសមត្ថភាពជាច្រើន ដូចជាការពង្រឹងលើប្រព័ន្ធអេឡិចត្រូនិច ដើម្បីទទួលបានបទពិសោធន៍នៃការប្រើប្រាស់កាមេរ៉ា Medium-Format កាន់តែលឿន និងកាន់តែខ្លាំង។

នៅក្នុងតម្លៃ $5,750 កាមេរ៉ាជំនាន់ទីពីរនេះ មានអត្រាតម្លៃទាបជាងមុនច្រើន ដោយសារកាមេរ៉ាដើមមានតម្លៃចាប់ផ្តើមរហូតដល់ទៅ $9,000។
ព្រមជាមួយគ្នានេះ ក្រុមហ៊ុន Hasselblad ក៏បានបង្ហាញពី Zoom Lens ថ្មីម៉ូដែល XCD 3,5-4,5/35-75 ដែលជាការបន្ថែមទី 9 ទៅក្នុងផលិតផលស្រឡាយ X System របស់ក្រុមហ៊ុន។ Zoom Lens ថ្នាក់កណ្តាលដ៏រឹងមាំនេះធ្វើការជាមួយ Wide Angle ដើម្បីចាប់យករូបភាព Telephoto ក្នុងទម្រង់ Focal Lengths។ វាអាចនឹងផលិតចប់រួចរាល់នៅក្នុងខែតុលា ក្នុងឆ្នាំនេះ ហើយវានឹងចេញលក់ក្នុងតម្លៃ $5,175។ ក្រុមហ៊ុន Hasselblad សង្ឃឹមថាផលិតផលថ្មីនេះនឹងទាក់ទាញចិត្តអ្នកថតរូប ដែលចង់បានសម្ភារៈប្រើប្រាស់ក្នុងកម្រិតតូចបំផុត សម្រាប់ងាយស្រួលក្នុងការធ្វើដំណើរ។ ហើយសម្រាប់អតិថិជនប្រភេទនេះ កម្មវិធី Phocus Mobile 2 របស់ Hasselblad បង្កើតបាននូវលំហូរការងារចល័តយ៉ាងឆាប់រហ័សមួយសម្រាប់ការកែរូបភាព។ វាអាចដំណើរការជាមួយកាមេរ៉ា X1D II តាមរយៈការប្រើប្រាស់រន្ធដោត USB-C ឬប្រព័ន្ធ WiFi ហើយវាក៏ដំណើរការនៅលើ iPad Pro និង iPad Air ដែរ។ ជាមួយគ្នានេះវាក៏ផ្តល់នូវមុខងារ Export រូបភាពក្នុងគុណភាពពេញ ការបញ្ជារការថត និងការគ្រប់គ្រងកាមេរ៉ាដោយផ្ទាល់។

នៅមិនទាន់អស់ទេ។ ក្រុមហ៊ុន Hasselblad ក៏បានប្រកាសផងដែរថា ក្រុមហ៊ុនកំពុងធ្វើការលើទំនើបកម្មម៉ូដែល CFV II 50C ដែលជាកាមេរ៉ាមាន Sensor ប្រភេទ Medium-Format ទំហំ 50 MP និងមានអេក្រង់បង្វិលមួយ ហើយអាចដំណើរការជាមួយកាមេរ៉ាស្ថិតក្នុងប្រព័ន្ធ V System ភាគច្រើន ដែលបានផលិតឡើងក្រោយឆ្នាំ 1957។

ក្រុមហ៊ុននេះក៏បាននឹងកំពុងធ្វើការអភិវឌ្ឋលើតួកាមេរ៉ា 907X ថ្មីផងដែរ ដែលនឹងក្លាយជាតួកាមេរ៉ា Medium-Format មានទំហំតូចជាងគេមិនធ្លាប់មានពីមុនមក។ វានឹងដំណើរការជាមួយ X System Lenses ហើយជាមួយនឹងជំនួយពី Adapter វានឹងអាចមានលទ្ធផលដំណើរការជាមួយ Lenses ប្រភេទ H System, V System និង XPan។ យើងមិនទាន់ច្បាស់ថា តើពេលណាទើបផលិតផលចុងក្រោយទាំងពីរនេះនឹងផលិតចប់រួចរាល់ទេ ប៉ុន្តែនៅក្នុងខណៈពេលនេះ អ្នកនឹងទទួលបានកាមេរ៉ា X1D, XCD Lens និងកម្មវិធី Phocus Mobile 2 សម្រាប់ដំណើរការការថតរូបយ៉ាងរីករាយ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

របស់ធម្មជាតិ 9 យ៉ាងដែលផ្តល់ជាតិសំណើម ដែលអ្នកអាចរកបាននៅក្នុងផ្ទះបាយរបស់អ្នក

ដោយ: ភារុន 11 AM, Monday, 03 Dec, 2018

ពិតណាស់ដែលអាហារបំប៉នត្រឹមត្រូវគឺជាគន្លឹះដែលធ្វើឲ្យស្បែកភ្លឺរលោង ជាពិសេសនៅរដូវធ្លាក់ខ្យល់បែបនេះ។ ខ្យល់ត្រជាក់នាំឲ្យយើងមានស្បែកស្ងួត និង បែកស្រកា។ ដូ...

Oppo Realme 3 តម្លៃសមរម្យ តែមានលក់តែនៅឥណ្ឌា

ដោយ: ដួងច័ន្ទ 9 AM, Thursday, 07 Mar, 2019

កាលពីឆ្នាំមុន ក្រុមហ៊ុន Oppo បានបញ្ចេញលក់ផលិតផលទូរសព្ទ Sub-Brand ម៉ូដែល Realme នៅក្នុងប្រទេសឥណ្ឌា ដោយយកការបំផុសគំនិតពីម៉ូដែលទូរសព្ទ Redmi របស់ក្រុម...

ZenPad 7 និង 8 ធេប្លែត ថ្មីបំផុតពី Asus

ដោយ: ដាលីស 10 AM, Saturday, 30 May, 2015

នៅលើទីផ្សារ Android ទោះជា Asus មានស្មាតហ្វូនដូចជា ZenFone និងធេប្លែតដូចជាពួក FonePad, MemoPad ឬផ្សេងៗទៀតស្រាប់ហើយ តែក៏នៅមានព័ត៌មានរបូតចេញមកទៀតដែរថា...

កាសត្រចៀក ល្អបំផុតសម្រាប់ការរត់

ដោយ: ដួងច័ន្ទ 8 PM, Friday, 22 Dec, 2017

គុណសម្បត្តិនៃបច្ចេកវិទ្យាឈានមុខ លើកាសស្តាប់តន្ត្រីគ្មានខ្សែ ដែលធ្វើឱ្យចំណូលចិត្តស្តាប់តន្រ្តីរបស់អ្នក នៅកាន់តែមានភាពងាយស្រួលគ្រប់ពេលវេលា សូម្បីនៅពេ...

Tomnerb.Com - YouTube Channel