ចូលចិត្តទំនើប

ស្វែងយល់អំពី សេវាកម្ម Grab

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 13 Feb, 2019

Grab គឺជាសេវាមធ្យោបាយធ្វើដំណើរ ផ្តល់នូវសេវាកម្មហៅរថយន្តតាក់ស៊ី ឬរឺម៉ក សេវាកម្មជួលយានជំនិះនានា ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងទីក្រុងធំៗមួយចំនួននៅក្នុងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ មានដូចជា ថៃ សឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន កម្ពុជា។ល។
ខណៈដែលវាជាសេវាកម្ម ដែលយកគំរូតាមសេវាកម្ម Uber ដែលត្រូវបានប្រើប្រាស់នៅសហរដ្ឋអាមេរិក វាបានធ្វើការកែសម្រួលតម្រូវតាមតម្រូវការរបស់អ្នកប្រើប្រាស់ក្នុងតំបន់ ហើយការប្រើប្រាស់សេវាកម្មនេះក៏មានលក្ខណៈខុសៗគ្នានៅតាមតំបន់ផងដែរ។
បច្ចុប្បន្ន នៅកម្ពុជាយើង ការប្រើប្រាស់សេវាកម្ម Grab សម្រាប់មធ្យោបាយធ្វើដំណើរមានអត្រាកើនឡើងគួរឱ្យកត់សម្គាល់ ព្រោះវាផ្តល់នូវភាពងាយស្រួល សុវត្ថិភាព និងមានតម្លៃសមរម្យ។
តើអ្នកចង់ដឹងពីរបៀបប្រើប្រាស់សេវាកម្ម Grab យ៉ាងដូចម្តេចទេ? បើសិនជាអ្នកចង់ដឹង និងចង់ប្រើប្រាស់សេវាកម្មដ៏ពេញនិយមនេះ សូមអានអត្ថបទខាងក្រោម។
ការទាញយក និងចុះឈ្មោះ
អ្នកអាចទាញយក Grab App មកប្រើប្រាស់ដោយឥតគិតថ្លៃ ទាំងនៅលើ Play Store និង App Store។ បន្ទាប់ពីការទាញយកបានបញ្ចប់ កម្មវិធីនេះនឹងត្រូវតំឡើងដោយស្វ័យប្រវត្តិនៅលើទូរសព្ទដៃរបស់អ្នក។
ដើម្បីដំណើរការប្រើប្រាស់កម្មវិធី Grab ជាជំហានដំបូងអ្នកត្រូវធ្វើការចុះឈ្មោះ ដោយនៅក្នុងនោះ អ្នកមានជម្រើសចុះឈ្មោះតាមវិធី 3 គឺតាមរយៈលេខទូរសព្ទ អាសយដ្ឋានអ៊ីម៉ែល ឬតាមរយៈគណនេយ្យ Facebook របស់អ្នក។ បន្ទាប់ពីអ្នកបានជ្រើសយកវិធីសាស្រ្តណាមួយសម្រាប់ការចុះឈ្មោះ និងបានបំពេញព័ត៌មានរួចរាល់ហើយ អ្នកនឹងទទួលបានសារមួយបញ្ជាក់ពីលេខកូដសម្រាប់ចុះឈ្មោះប្រើប្រាស់សេវាកម្ម។
ការទូទាត់
ការទូទាត់ប្រើប្រាស់ជាទូទៅនៅក្នុង Grab គឺការទូទាត់ជាសាច់ប្រាក់។ ប៉ុន្តែអ្នកក៏អាចមានជម្រើសធ្វើការទូទាត់តាមរយៈកាតក្រេឌីតបានផងដែរ។ Grab ធានាចំពោះសុវត្ថិភាពនៃការប្រើប្រាស់ព័ត៌មានកាតក្រេឌីតរបស់អ្នក ក៏ដូចជាព័ត៌មានផ្ទាល់ខ្លួននានាផងដែរ។
ការកក់
នេះជាសេវាកម្មផ្តល់នូវមធ្យោបាយធ្វើដំណើរដ៏ងាយស្រួលសម្រាប់អ្នក ព្រោះវាផ្តល់នូវជម្រើសមធ្យោបាយធ្វើដំណើរជាច្រើនប្រភេទសម្រាប់អ្នកជ្រើសរើស រួចភ្ជាប់អ្នកទៅកាន់អ្នកបើកបរដែរនៅជិតបំផុត និងការធ្វើដំណើរជាមួយតម្លៃទាបសមរម្យ និងថេរ។
អ្នកគ្រាន់តែចូលទៅកាន់ Grab App បន្ទាប់មកបញ្ចូលព័ត៌មានពីទីតាំងរបស់អ្នក និងទីតាំងដែលអ្នកត្រូវទៅ។ បន្ទាប់មកទៀតអ្នកត្រូវជ្រើសយកមធ្យោបាយធ្វើដំណើរណាមួយ ដែលមានដូចជា JustGrab (ធ្វើដំណើរតាមរថយន្ត) GrabTukTuk (ធ្វើដំណើរតាមរឺម៉កឥណ្ឌា) GrabRemorque (ធ្វើដំណើរតាមរ៉ឺម៉កកង់បី) ឬ GrabBike (ធ្វើដំណើរតាមម៉ូតូ) បន្ទាប់មកចុចលើពាក្យ Book នោះអ្នកបានធ្វើការហៅសេវាកម្មដឹកជញ្ជូនចប់សព្វគ្រប់ និងរងចាំតែអ្នកបើកបររបស់អ្នកមកដល់តែប៉ុណ្ណោះ។

ការធ្វើដំណើរ
Grab នឹងចាត់ចែងបញ្ជូនអ្នកបើកបរមួយរូបមកឱ្យអ្នក បន្ទាប់ពីអ្នកបានបញ្ចប់ការកក់។ កម្មវិធីនេះក៏នឹងប្រាប់អ្នកពីព័ត៌មានរបស់អ្នកបើកបរ មានដូចជាឈ្មោះ ប្រភេទយានជំនិះ ស្លាកលេខយានជំនិះ និងអត្រាវាយតម្លៃចំពោះអ្នកបើកបរផងដែរ។ អ្នកក៏អាចពិនិត្យពីដំណើរការនៃប្រតិបត្តិការរបស់អ្នកនៅក្នុង App ផងដែរ ដើម្បីដឹងអំពីដំណើររបស់អ្នកបើកបរ ឬការលុបចោលការកក់របស់អ្នក។ ព្រមជាមួយគ្នានេះ អ្នកក៏អាចធ្វើការលុបចោលការកក់របស់អ្នកបានផងដែរ នៅពេលការរងចាំរបស់អ្នកយូរពេក។
នៅពេលអ្នកបានទៅដល់ទិសដៅកំណត់ អ្នកនឹងទទួលបានប័ណ្ណចំណាយមួយសន្លឹក សម្រាប់បង្ហាញពីតម្លៃសម្រាប់ការធ្វើដំណើររបស់អ្នក ក៏ដូចជាឱកាសក្នុងការវាយតម្លៃអ្នកបើកបរផងដែរ។ បើសិនជាអ្នកជួបប្រទះបញ្ហាក្នុងអំឡុងពេលធ្វើដំណើរ អ្នកអាចធ្វើការរាយការណ៍តាមរយៈ App នៅក្នុងទូរសព្ទផ្ទាល់។
តម្លៃសម្រាប់មធ្យោបាយធ្វើដំណើរនីមួយៗមានអត្រាខុសៗគ្នា។ ការធ្វើដំណើរតាមម៉ូតូ ឬរឺម៉កកង់បី មានតម្លៃ 1,000 រៀល ក្នុងមួយគីឡូម៉ែត្រ តាមរឺម៉កឥណ្ឌាមានតម្លៃ 1,200 ក្នុងមួយគីឡូម៉ែត្រ តាមរថយន្តមានតម្លៃ 2,000 រៀល ក្នុងមួយគីឡូម៉ែត្រ។
សម្រាប់ការធ្វើដំណើរក្នុងខេត្តសៀមរាប អ្នកអាចជម្រើសពិសេសមួយគឺសេវាកម្មជួល ដែលមានជម្រើស 2 គឺជួលរថយន្ត និងរឺម៉ក ដែលធ្វើការជួលសម្រាប់រយៈពេល 4 ឬ 8 ម៉ោងក្នុងមួយថ្ងៃ និងមានតម្លៃខុសគ្នាទៅតាមមធ្យោបាយយានជំនិះ និងការធ្វើដំណើរក្នុងក្រុង ក្រៅក្រុង។ល។

មុខងារពិសេស
មុខងារពិសេសរបស់ Grab គឺ Grab Rewards។ សម្រាប់ការធ្វើដំណើរម្តងៗ អ្នកអាចធ្វើការសន្សំពិន្ទុ ដែលនឹងជួយអ្នកក្នុងការទទួលបានអត្ថប្រយោជន៍បន្ថែម និងការប្តូរពិន្ទុយករង្វាន់ជាដើម។ សម្រាប់អតិថិជន Silver និង Gold មិនសូវមានភាពខុសគ្នាទេ ប៉ុន្តែសម្រាប់អតិថិជន Platinum នឹងទទួលបានអាទិភាពសម្រាប់ការកក់។

ការប្រើប្រាស់មធ្យោបាយធ្វើដំណើរតាមរយៈសេវាកម្ម Grab ផ្តល់នូវភាពងាយស្រួល សុវត្ថិភាព ចំណេញពេលវេលា និងមានអត្ថប្រយោជន៍បន្ថែម និងរង្វាន់ផ្សេងៗ ដែលវាបានកា្លយជាជម្រើសមធ្យោបាយធ្វើដំណើរកំពុងពេញនិយមនៅក្នុងទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន៕

អត្ថបទអ្នកចង់អាន

នាឡិកាដៃឡូយៗ សម្រាប់បុរស

ដោយ: ដួងច័ន្ទ 8 PM, Thursday, 28 Sep, 2017

ពេលវេលាជាមាសប្រាក់។ ការយឺតយ៉ាវសូម្បីតែមួយវិនាទី អាចធ្វើឱ្យអ្នកខាតបង់ផលប្រយោជន៍ ជា ពិសេសគឺប៉ះពាល់ដល់កិត្តិយសផងដែរ ជាពិសេសគឺមនុស្សប្រុស។ ដូច្នេះហើយនា...

បច្ចេកវិទ្យាឆ្លាតវៃ AI ដំណើរការនៅលើទូរទស្សន៍ OLED 2018 និងទូរទស្សន៍ Super UHD របស់ក្រុមហ៊ុន LG

ដោយ: ទំនើប 8 AM, Saturday, 13 Oct, 2018

ទូរទស្សន៍ OLED របស់ក្រុមហ៊ុន LG ស៊េរីថ្មី 2018 បំពាក់នូវបច្ចេកវិទ្យាឆ្លាតវៃ AI ដែលក្រុមហ៊ុន LG ខ្លួនឯងផ្ទាល់អោយឈ្មោះថា AI ThinQ។ បច្ចេកវិទ្យាឆ្លាតវ...

htc10 អាវុធថ្មីរបស់ htc ប្រចាំឆ្នាំ 2016

ដោយ: WangSang 1 AM, Tuesday, 19 Apr, 2016

កន្លងមកតែងតែមានការបែកធ្លាយពីម៉ូដែលទូរស័ព្ទ​ចុង​ក្រោយ​របស់​ htc ថានឹង​បញ្ចេញម៉ូដែល​ជំនាន់ក្រោយ M10 បន្ទាប់ពី M9 និង M9S។ ប៉ុន្តែនៅពេលថ្មីៗនេះ htc បា...

iPhone ថ្មីមួយចំនួនមានបញ្ហាបញ្ចូលថ្ម

ដោយ: ដួងច័ន្ទ 8 AM, Saturday, 13 Oct, 2018

ម្ចាស់ទូរសព្ទ iPhone XS និង XS Max មួយចំនួន បានផ្តល់នូវព័ត៌មានមួយចំនួនទាក់ទាងនឹងបញ្ហាប្រើប្រាស់ Cellular ជាមួយនឹងទូរសព្ទ iPhone ជំនាន់ចុងក្រោយទាំងព...

Tomnerb.Com - YouTube Channel