ចូលចិត្តទំនើប

កាមេរ៉ាថ្មី Hero 8 និង Max 360 របស់ GoPro បានបែកធ្លាយរូបភាពហើយ!!

ដោយ: ភារុន 9 AM, Monday, 19 Aug, 2019

កាមេរ៉ាស៊េរីថ្មីពីរម៉ូដែលរបស់ GoPro ដែលនឹងមកដល់នៅក្នុងពេលឆាប់ៗនេះ នោះគឺកាមេរ៉ា Hero 8 Action និង Max 360 ត្រូវបានបែកធ្លាយរូបភាពហើយ ពី Photo Rumor។ ម្យ៉ាងទៀត ទន្ទឹមនឹងរូបភាពនៃកាមេរ៉ាទាំងពីរម៉ូដែលនេះ ក៏មានការបែកធ្លាយព័ត៌មានអះអាងថា កាមេរ៉ា Hero 8 នឹងបង្កើនទំហំស៊ុម ជាអតិបរិមារហូតដល់ទ្វេរដងលើស៊េរីកាមេរ៉ាមុន រួមជាមួយនឹងសមត្ថភាពក្នុងការថតវីដេអូកម្រិត 4K ក្នុងល្បឿន 60 fps ទៅដល់ 480 fps ខណៈពេលថតវីដេអូកម្រិត HD ។ លើសពីនេះកាមេរ៉ានេះក៏គាំទ្រនូវគ្រឿងបន្លាស់ថ្មីៗជាច្រើន និងត្រូវបានប្រកាសថាកាមេរ៉ាថ្មីនេះ នឹងចេញលក់នៅខែដើមក្រោយ។ ហើយការបែកធ្លាយរូបភាពនៃកាមេរ៉ា Hero 8 បានលេចចេញមក បន្ទាប់ពីក្រុមហ៊ុន DJI ជាដៃគូប្រកួតប្រជែងផ្ទាល់របស់ GoPro ដែលពួកគេបានបញ្ចេញកាមេរ៉ា DJI Osmo Action ហើយក្រុមហ៊ុន DJI ក៏ជាក្រុមហ៊ុនផលិតកាមេរ៉ា Action ដំបូងគេបង្អស់ផងដែរ។

យោងទៅតាមសេចក្តីរាយកាណ៍ កាមេរ៉ាប្រភេទ Flagship របស់ GoPro នឹងគាំទ្រគ្រឿងបន្លាស់ជាច្រើន នាពេលឥឡូវនេះ រួមទាំងបំពាក់អេក្រង់ដែលអាច Mount បាន, អំពូល LED នៅខាងក្រៅ, និង Microphone ខាងក្រៅផងដែរ។ ការរចនាដ៏រឹងមាំនៃកាមេរ៉ារបស់ GoPro រួមជាមួយនឹងគ្រឿងបន្លាស់ផ្សេងៗទៀត អាចជួយធ្វើឱ្យកាមេរ៉ានេះមានប្រយោជន៍ច្រើនជាងមុន នៅក្នុងការថតវីដេអូផ្សេងៗ។


ផ្នែកខាងក្នុងនៃកាមេរ៉ា Hero 8 ត្រូវបានគេបង្ហាញថា វាប្រើប្រាស់កំណែ SoC ថ្មីមួយរបស់ GoPro ដែលត្រូវបានគេហៅថា GP2 ។ ម្យ៉ាងទៀត ក្រុមហ៊ុនក៏បន្ថែមថា បន្ទះឈីប GP1 ដែលបំពាក់នៅក្នុងកាមេរ៉ា GoPro Hero 6 ជាម៉ូដែលកាមេរ៉ាមួយ ដែលបានប្រកាសចេញលក់នៅក្នុងឆ្នាំ 2017 ហើយវាក៏ត្រូវបានបែកធ្លាយរូបភាព មុនពេលចេញលក់ផងដែរ។ ផ្អែកទៅលើសមត្ថភាពបន្ទះឈីបដើម កំណែ SoC ថ្មីនឹងអាចកែលម្អឱ្យមានភាពត្រឹមត្រូវនៃពណ៌, ស្ថេរភាពនៃការថតវីដេអូ និងគុណភាពនៃការពង្រីកឌីជីថល។

សម្រាប់ការបែកធ្លាយព័ត៌មាននៃកាមេរ៉ា GoPro Max 360 ដែលវាបានផ្តល់បទពិសោធន៍ថ្មីមួយសម្រាប់អ្នកថតរូប ជាមួយនឹង Insta360 One X ដែលនេះគឺជារំពឹងទុករបស់ក្រុមហ៊ុន GoPro ដើម្បីធ្វើឱ្យការថតវីដេអូរបស់អ្នក ជាមួយនឹងកាមេរ៉ាថ្មីនេះរបស់ GoPro កាន់តែងាយស្រួលជាងមុន។

យោងទៅតាមកំណត់ត្រានៃ Photo Rumor អំពីនិន្នាការថ្មីៗរបស់ GoPro នៅក្នុងបញ្ចេញលក់កាមេរ៉ាស៊េរីថ្មីៗរបស់ខ្លួន ជារៀងរាល់ខែកញ្ញា។ ដូច្នេះ ពាក្យចចាមអារាមទាក់ទងទៅនឹងកាមេរ៉ាពីរម៉ូដែលថ្មីនេះ ទំនងជាត្រឹមត្រូវ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

Samsung បានផលធំជាងគេនៅពេល Huawei ជួបបញ្ហា

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 28 May, 2019

មហិច្ឆតារបស់ក្រុមហ៊ុន Huawei ក្នុងការដណ្តើមយកដំណែងរបស់ក្រុមហ៊ុន Samsung ក្នុងនាមជាម៉ាកសញ្ញាទូរសព្ទដៃធំជាងគេនៅក្នុងពិភពលោកនៅក្នុងឆ្នាំ 2020 បានកំពុង...

តួនាទីដ៏សំខាន់នៃបច្ចេកវិទ្យា LG Inverter ក្នុងការបង្កើតនូវឧបករណ៍ ប្រើប្រាស់ក្នុងផ្ទះដ៏ល្អប្រសើរ

ដោយ: ទំនើប 9 AM, Wednesday, 18 Jul, 2018

ថ្ងៃអង្គារ ទី17 ខែកក្កដា ឆ្នាំ2018 នេះ ក្រុមហ៊ុន ជីហ្គៀ (G Gear)  និងក្រុមហ៊ុន LG Electronics បានរៀបចំកម្មវិធី LG Inverter 2018​ “Inverter កាន់តែប្...

ឧបករណ៍បញ្ចូលថាមពល Xiaomi ខ្លាំងមិនធម្មតា

ដោយ: ដួងច័ន្ទ 8 AM, Monday, 01 Apr, 2019

ក្រុមហ៊ុន Xiaomi បានផលិតឧបករណ៍សាកថ្មល្បឿនលឿនមួយគ្រឿង ដែលមានលទ្ធភាពអាចបញ្ចូលថាមពលទៅកាន់ទូរសព្ទ Smartphone មួយគ្រឿង ជាមួយនឹងកម្លាំងថាមពល 100W។ នៅក្នុ...

Apple កំពុងស្រាវជ្រាវមុខងារថ្មី សម្រាប់ iPhone 2019

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 21 Nov, 2017

ទូរសព្ទ iPhone X ទើបនឹងមានវត្តមាននៅលើទីផ្សារ ហើយមនុស្សជាច្រើនកំពុងជក់ចិត្តដិតអារម្មណ៍ជាមួយ Animoji Novelty ប៉ុន្តែព័ត៌មានលេចឡើងពីទូរសព្ទ iPhone ឆ្ន...

Tomnerb.Com - YouTube Channel