ចូលចិត្តទំនើប

Karma Grip សម្រាប់ GoPro ធ្វើឱ្យដំណើរផ្សងព្រេងកាន់តែរំភើប

ដោយ: ដួងច័ន្ទ 8 AM, Saturday, 05 Jan, 2019

មកទល់ពេលនេះ យើងទាំងអស់គ្នាធ្លាប់បានឃើញវីដេអូគ្មានលំនឹងជាច្រើនថតចេញពីកាមេរ៉ា GoPro។ ហើយខណៈពេលដែលប្រព័ន្ធលំនឹងអេឡិចត្រូនិចសម្រាប់រូបភាពនៅក្នុងកាមេរ៉ា Hero5 អាចជួយបានខ្លះ វានៅតែមិនអាចប្រៀបធៀបនឹងលទ្ធផលដែលទទួលបានពីផលិតផលជំនួយ Karma Grip បានទេ។
Grip គឺជាឧបករណ៍ទប់លំនឹងកាមេរ៉ា ដែលត្រូវបានប្រើប្រាស់នៅលើ Karma Drone បន្ថែមជាមួយដងកាន់ ប្រើប្រាស់ថាមពលថ្ម ដែលភ្ជាប់ជាមួយគ្នាជាបង្គំ ជាមួយ Drone។ នាពេលនេះ អ្នកអាចទិញតែ Karma Grip ដាច់ដោយឡែក សម្រាប់ការថតរូបនៅលើដីបាន នៅក្នុងតម្លៃ $300។

ឧបករណ៍ទប់លំនឹងអាចប្រើប្រាស់បានជាមួយកាមេរ៉ា Hero5 Black ដោយវាធ្វើការភ្ជាប់ដោយផ្ទាល់ទៅកាន់កាមេរ៉ាតាមរយៈរន្ធដោត USB-C និង Micro-HDMI នៅផ្នែកចំហៀងរបស់វា។ ការរួមបញ្ចូលគ្នានៃឧបករណ៍ទប់លំនឹង និងកាមេរ៉ា ផ្តល់ឱ្យអ្នកទាំងការបញ្ជារ និងកម្លាំងចេញពីដង កាន់។
នៅលើដងកាន់ មានប៊ូតុងសម្រាប់បើកដំណើរការ និងសម្រាប់ការផ្លាស់ប្តូរមុខងារថត បន្ថែមជាមួយ Highlight Tags សម្រាប់វីដេអូ មុខងារចាប់ផ្តើម និងបញ្ឈប់ការថត ក៏ដូចជាប៊ូតុង Tilt-Lock ដែលបង្ហាញប្រាប់អ្នកពីថាមពលថ្មផងដែរ។
ជាទូទៅ កាមេរ៉ារក្សាបាននូវទម្រង់ចង្អុលទៅមុខ ដោយមិនគិតពីការកាន់ដងកាន់របៀបណាទេ ប៉ុន្តែការចុចលើ Tilt-Lock អនុញ្ញាតឱ្យអ្នកផ្តោតកាមេរ៉ានៅលើ ឬក្រោមខ្សែផ្តេក និងរក្សាកាមេរ៉ាឱ្យនៅនឹងនៅលើមុំនោះ។ ការចុចពីរដងនៅលើប៊ូតុងនេះ នឹងដោះសោរកាមេរ៉ា ឱ្យវាដើរតាមវត្ថុដែលអ្នកចង់ថត ដូច្នេះអ្នកអាចធ្វើចលនាជុំវិញនរណាម្នាក់ ខណៈដែលអ្នកនៅតែអាចឱ្យបុគ្គលនោះស្ថិតនៅក្នុងស៊ុមនៃការថតរបស់អ្នក។
Grip មិនអាចបញ្ឈរដោយឯកឯងទេ ហើយវាក៏គ្មាន Tripod សម្រាប់ភ្ជាប់ជាមួយដែរ។ ជំនួសវិញ GoPro បន្ថែមកងភ្ជាប់ ដែលអាចស៊កចូលទៅក្នុងចន្លោះដងកាន់ និងកន្លែងទប់លំនឹង។ កងលោហៈធាតុនេះអាចភ្ជាប់ទៅគ្រប់ទំពក់របស់ GoPro ឬទំពក់នានា ដែលប្រើប្រាស់ឧបករណ៍ភ្ជាប់របស់ GoPro។

ដើម្បីបំពេញមុខងារកាន់តែប្រសើរ GoPro នឹងត្រូវពន្លាតខ្សែ ដែលភ្ជាប់រវាងឧបករណ៍ទប់លំនឹង និងដងកាន់។ វិធីនេះ អ្នកនឹងមានលទ្ធភាពថ្ពក់ឧបករណ៍ទប់លំនឹងលើមួកសុវត្ថិភាព ខណៈពេលថ្ពក់ដងកាន់ទៅនឹងខ្លួនប្រាណ ឬកាបូបស្ពាយរបស់អ្នក ដើម្បីទទួលបានថាមពល និងការបញ្ជារ។

Grip ត្រូវបានបំពាក់ជាមួយថ្ម ដែលអាចបញ្ចូលថាមពលជាថ្មីបាន ហើយថាមពលថ្មនោះអាចប្រើប្រាស់បានរយៈពេល 1 ម៉ោងនិង 45 នាទី និងត្រូវការរយៈពេល 6 ម៉ោងដើម្បីបញ្ចូលថាមពលឡើងវិញ ជាមួយឧបករណ៍សាកថ្មកម្លាំង 1-amp។ វាជារយៈពេលដ៏យូរ ប៉ុន្តែ GoPro បានផ្តល់នូវឧបករណ៍សាកថ្មល្បឿនលឿន ដែលសន្យាថានឹងអាចកាត់បន្ថយពេលមកនៅត្រឹម 2 ម៉ោង។ រន្ធដោត USB-C ត្រូវបានប្រើប្រាស់សម្រាប់ការបញ្ចូលថាមពលដល់ Grip និងកាមេរ៉ា ប៉ុន្តែក៏អាចប្រើប្រាស់សម្រាប់បញ្ជូនរូបភាព ដោយពុំចាំបាច់ដកកាមេរ៉ាចេញផងដែរ។
ប្រព័ន្ធទប់លំនឹងរូបភាពអេឡិចត្រូនិច អាចជួយក្នុងការទប់លំនឹងនៅពេលថតរូប ប៉ុន្តែអ្នកត្រូវទម្លាក់ Resolution យ៉ាងហោចណាស់ត្រឹម 2.7K និងត្រូវធ្វើការថតក្នុងល្បឿនមិនលើសពី 60 Frame ក្នុងមួយវិនាទីទេ។ ប៉ុន្តែជាមួយ Karma Grip អ្នកអាចកំណត់ Resolution និង Frame Rate បានតាមចិត្ត។

ឧបករណ៍ទប់លំនឹងពោរពេញដោយសមត្ថភាពខ្ពស់ដូចជា Karma Grip ផ្តល់នូវលទ្ធផលខុសគ្នាយ៉ាងខ្លាំងនៅក្នុងរូបភាពវីដេអូរបស់អ្នក ហើយវាធ្វើឱ្យកាមេរ៉ា GoPro ប្រើប្រាស់បានកាន់តែប្រសើរ ដោយមិនគិតពីអ្វីដែលអ្នកនឹងថតនោះទេ៕

ប្រភព: cnet ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

Gadget ដែលអ្នកត្រូវការប្រើប្រាស់ ប្រចាំថ្ងៃ

ដោយ: ដួងច័ន្ទ 11 PM, Wednesday, 22 Nov, 2017

មានផលិតផលប្រើប្រាស់ជាច្រើន នៅលើទីផ្សា ដែលមានតម្លៃសមរម្យ ប៉ុន្តែភាគច្រើនវាមិនត្រូវបានប្រើប្រាស់ជាចាំបាច់ទេ។ សម្ភារៈមួយចំនួនមានភាពទាក់ទាញ ប៉ុន្តែវាទា...

អស្ចារ្យ! សាខា LG ខេត្តសៀមរាប គម្រប់ខួប ៤ឆ្នាំ លក់បញ្ចុះតម្លៃរហូតដល់ ៣០%!

ដោយ: ស៊ីវងីម 7 PM, Wednesday, 18 Jan, 2017

នៅថ្ងៃទី 20 ដល់ថ្ងៃទី 22 ខែមករា ឆ្នាំ 2017 ខាងមុខនេះ LG BrandShop សាខាខេត្តសៀមរាប នឹងរៀបចំកម្មវីធីគម្រប់ខួប 4 ឆ្នាំ នៃការបើកលក់ផលិតផល LG នៅខេត្តសៀម...

Smartwatch សម្រាប់កុមារដ៏ស្អាត ប៉ុន្តែអាចបង្កប់ចំណុចអវិជ្ជមាន

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 27 Feb, 2018

ក្រុមហ៊ុន Omate បានសហការជាមួយក្រុមហ៊ុន Nanoblock ដើម្បីផលិតនាឡិកា Smartwatch ថ្មីសម្រាប់កុមារ មានឈ្មោះថា Omate x Nanoblock។ វាជានាឡិកាដៃមួយគ្រឿង ច្...

មុខងារថ្មី 2 នឹងត្រូវបន្ថែមនៅលើ Huawei Nova 2i

ដោយ: ដួងច័ន្ទ 11 PM, Friday, 23 Feb, 2018

ក្រុមហ៊ុន Huawei បានប្រកាសថាក្រុមហ៊ុននឹងណែនាំការ Update Software ថ្មីចំនួន 2 សម្រាប់ម៉ូដែលទូរសព្ទ Nova 2i។ មុខងារថ្មីទាំងពីរនេះគឺ Face Unlock និង A...

Tomnerb.Com - YouTube Channel