ចូលចិត្តទំនើប

Pixelbook 2 របស់ Google ទំនងជាទើបតែត្រូវបានអនុម័ត ដោយឆ្លងកាត់ FCC

ដោយ: ភារុន 9 AM, Saturday, 27 Jul, 2019

ក្រុមហ៊ុន Google បានបញ្ជាក់រួចហើយថា Pixelbook 2 កំពុងដំណើរការផលិត ហើយការអភិវឌ្ឍ Hardware ក៏ទំនងជាត្រូវបានបញ្ចប់ពេញលេញរួចរាល់ផងដែរ។ ម្យ៉ាងទៀត សម្រាប់ការដាក់ឯកសារថ្មី ស្នើសុំទៅកាន់ FCC គឺទំនងជាសម្រាប់ កុំព្យូទ័រយួរដៃស៊េរីបន្ទាប់របស់ក្រុមហ៊ុន Google។ ការដាក់ឯកសារនេះ គឺជាការសម្ងាត់ក្នុងរយៈពេល 180 ថ្ងៃ ដែលជាពេលវេលាដ៏យូរអង្វែងមួយ ដើម្បីរក្សាការសម្ងាត់រហូតដល់ព្រឹត្តិការណ៍ស្តីអំពី Hardware ស្តង់ដារបស់ក្រុមហ៊ុន នាខែ តុលា ខាងមុខនេះ។


ម្យ៉ាងវិញទៀត មានកត្តាជាច្រើនដែលចង្អុលបង្ហាញទៅកាន់ Pixelbook ដូចជាៈ ទីមួយ៖ ការដាក់ឯកសារ មកពីក្រុមហ៊ុន Quanta ដែលជាក្រុមហ៊ុនផលិត Pixelbook ដើម។ ទីពីរ៖ ស្លាក FCC ត្រូវបានសរសេនៅក្នុងពុម្ពអក្សរដូចគ្នា ដែលលេចឡើងនៅលើឧបករណ៍ Pixel ដទៃទៀតរបស់ Google។

ប៉ុន្តែ ក៏មានចំណុចមួយយល់ច្រឡំ ដែលត្រូវបានកត់សម្គាល់ដោយ 9to5Google និង Android Police នោះគឺលេខសម្គាល់ FCC «FCC ID (HFSG021A)» ហើយក៏ត្រូវបានតាមដានយ៉ាងជិតស្និទ្ធទៅលើ ស្មានហ្វូន Pixel ជាង Pixelbook ។ នេះជាហេតុ ដែលក្រុមហ៊ុន Google ទំនងជាត្រូវដោះស្រាយ ដោយការផ្លាស់ប្តូរមួយចំនួន។



យើងទាំងអស់គ្នាបានដឹងតិចតួចណាស់ អំពីអ្វីដែលជាការផ្លាស់ប្តូរ របស់ក្រុមហ៊ុន Google ដែលបានធ្វើ ជាមួយនឹងPixelbook 2 តាមរយៈការលេចធ្លាយនូវឧបសគ្គមួយចំនួននៅត្រង់កន្លែងនេះ កន្លែងនោះ។ ប៉ុន្តែ បន្ទាប់ពីក្រុមហ៊ុនបានជួបប្រទះឧបសគ្គទៅលើ Pixel Slate ដូច្នេះ អ្វីដែលក្រុមហ៊ុនត្រូវការ នោះគឺវិស្វករ និងអ្នកឌីហ៊្សាញម៉ូតដ៏ល្អបំផុត ដើម្បីធ្វើការដោះស្រាយបញ្ហាចោទនេះ ប្រសិនបើ ក្រុមហ៊ុន Google ចង់ទទួលបានការស្ថាបនា Chrome OS សារជាថ្មីម្តងទៀតដូចទៅនឹង បទពិសោធន៍ក្នុងការបង្កើត កុំព្យូទ័រយួរដៃ ដែលមានគុណភាពខ្ពស់៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

វិធីប្រើប្រាស់ HomePod សម្រាប់និយាយទូរស័ព្ទ

ដោយ: ដួងច័ន្ទ 9 AM, Thursday, 20 Sep, 2018

ក្រុមហ៊ុន Apple បានបញ្ចេញលក់ផលិតផល និងកម្មវិធី Software ជំនាន់ថ្មី កាលពីសប្តាហ៍មុន រួមទាំងការបង្ហាញមុខងារ Siri សម្រាប់ប្រើប្រាស់ជាមួយ HomePod ដែលមុ...

Smartwatch សម្រាប់កុមារដ៏ស្អាត ប៉ុន្តែអាចបង្កប់ចំណុចអវិជ្ជមាន

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 27 Feb, 2018

ក្រុមហ៊ុន Omate បានសហការជាមួយក្រុមហ៊ុន Nanoblock ដើម្បីផលិតនាឡិកា Smartwatch ថ្មីសម្រាប់កុមារ មានឈ្មោះថា Omate x Nanoblock។ វាជានាឡិកាដៃមួយគ្រឿង ច្...

Nikon បង្ហាញឈុត Filmmaker សម្រាប់ម៉ូដែល Z6

ដោយ: ដួងច័ន្ទ 9 AM, Thursday, 17 Jan, 2019

គុណសម្បត្តិរបស់មុខងារ Full Frame សម្រាប់វីដេអូ 4K ដ៏អស្ចារ្យ និងមុខងារ 10-Bit External Video ធ្វើឱ្យកាមេរ៉ាម៉ូដែល Z6 របស់ក្រុមហ៊ុន Nikon ក្លាយជាកាម...

ឧបករណ៍សាកថ្ម ចល័តល្អបំផុតសម្រាប់ Galaxy S9

ដោយ: ដួងច័ន្ទ 9 PM, Sunday, 27 May, 2018

ការសាកថ្មទូរសព្ទ គឺនៅតែជាកាតព្វកិច្ចដែលត្រូវធ្វើប្រចាំថ្ងៃ ដូច្នេះអ្នកប្រហែលជាចង់ឱ្យការអនុវត្តជាប្រចាំនេះ កាន់តែងាយស្រួល។ អ្នកអាចកាត់ផ្តាច់ចំណងរវាង...

Tomnerb.Com - YouTube Channel