ចូលចិត្តទំនើប

វ៉ែនតាថ្មីរបស់ Google ដំណើរការបានកាន់តែយូរ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 25 May, 2019

ជំនាន់ទី 3 នៃផលិតផល Google Glass បានបង្ហាញវត្តមានហើយ ដែលនេះជាជម្រើសផលិតផលសម្រាប់អ្នកធ្វើការលើជំនាញបច្ចេកវិទ្យា។ ក្រុមហ៊ុន Google បានណែនាំផលិតផលវ៉ែនតាម៉ូដែលថ្មី Glass Enterprise Edition 2 ដែលភាគច្រើននៅតែរក្សាបាននូវរូបមន្តដែលធ្លាប់បានប្រើប្រាស់នៅផ្នែកខាងក្រៅ ប៉ុន្តែប្រហែលជាកាន់តែមានឥទ្ធិពលខ្លាំង ទាំងនៅលើផ្នែក Hardware និង Software។

នៅពេលដែលវាត្រូវបានតំឡើងជាមួយប្រព័ន្ធ Android ផលិតផលវ៉ែនតាថ្មីនេះនឹងកាន់តែងាយស្រួលសម្រាប់ Developer ក្នុងការបង្កើត App សម្រាប់ប្រើប្រាស់យ៉ាងងាយស្រួលនៅលើវ៉ែនតា ហើយអ្នកក៏អាចចុះឈ្មោះរបស់វាទៅក្នុងសហគ្រាសគ្រប់គ្រងឧបករណ៍របស់ Android ដើម្បីជួយ IT សម្រាប់រក្សាការគ្រប់គ្រង។ អ្នកផលិតវ៉ែនតានេះប្រហែលជាចង់បង្កើត App សម្រាប់វាផងដែរ ដោយសារនៅក្នុងនោះមានការផ្លាស់ប្តូរធំៗមួយចំនួន នៅក្រោម Hood របស់វា។
ផលិតផល Version ថ្មីនេះកំពុងដំណើរការប្រព័ន្ធប្រតិបត្តិការ Snapdragon XR1 របស់ក្រុមហ៊ុន Qualcomm។ ប្រព័ន្ធប្រតិបត្តិការនេះនាំឱ្យដំណើរការរបស់វ៉ែនតាកាន់តែលឿន ជាពិសេសសម្រាប់មុខងារ AI ប៉ុន្តែវាក៏សន្យាថា នឹងផ្តល់ជូននូវការសន្សំសំចៃកាន់តែខ្លាំង ដែលនាំទៅកាន់ថ្ម មានថាមពលកាន់តែយូរអង្វែង។ នេះជាកត្តាដ៏សំខាន់មួយ នៅពេលអ្នកត្រូវការប្រើប្រាស់វ៉ែនតា រយៈពេលច្រើនម៉ោង។

ក្រុមហ៊ុន Google ក៏បានបញ្ជាក់ពីការពង្រឹងគុណភាពកាមេរ៉ា សម្រាប់ការទស្សនាវីដេអូ និងការសហការនានា។ ត្រឹមត្រូវតាមសេចក្តីរាយការណ៍ដែលបានចេញផ្សាយកាលពីគ្រាមុន នៅក្នុងនោះក៏មានការបំពាក់រន្ធដោត USB-C ដែលអាចផ្តល់នូវការបញ្ចូលថាមពលល្បឿនលឿនផងដែរ
សម្រាប់អ្នកធ្វើការនៅក្នុងឃ្លាំង និងអ្នកដែលប្រកបការងារនៅក្នុងស្ថានភាពប្រឈមនឹងគ្រោះថ្នាក់ ក៏នឹងរីករាយក្នុងការទទួលបានដំណឹងថាក្រុមហ៊ុន Google បានសហការជាមួយក្រុមហ៊ុន Smith Optics ដើម្បីផលិតស៊ុមវ៉ែនតាសុវត្ថិភាព Glass-Ready សម្រាប់ប្រើប្រាស់ជាមួយស្ថានភាពការងារជាច្រើនប្រភេទ។

ក្រុមហ៊ុន Google មិនទាន់បញ្ជាក់ពីតម្លៃរបស់វ៉ែនតាជំនាន់ថ្មីនេះនៅឡើយទេ ទោះបីជាវាទំនងដូចជានឹងអាស្រ័យលើក្រុមហ៊ុននានាក្តី។ អ្នកនឹងមិនអាចទិញវាសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ជាលក្ខណៈឯកជនបានទេ។ យ៉ាងណាមិញ ការផ្លាស់ប្តូរទៅរកប្រព័ន្ធ Android និងការ Upgrade លើប្រព័ន្ធ Hardware អាចនឹងផ្តល់នូវលក្ខណៈពិសេសថ្មី។ ម៉ូដែលជំនាន់មុន ពឹងអាស្រ័យលើ Custom Platform មួយប្រភេទ និង Hardware ចាស់ ដែលប្រហែលជាបានធ្វើឱ្យក្រុមហ៊ុនជាច្រើនបាក់មុខមាត់ ជាមួយនឹងបញ្ហាក្នុងការបង្កើត ឬបង្កើតឡើងវិញនូវ App នានា។

នាពេលនេះ បទពិសោធន៍ថ្មីកាន់តែកៀកជិតនឹងការបង្កើត App នៅលើទូរសព្ទដៃមួយដែរហើយ។ អ្នកប្រហែលជានៅតែមិនទាន់អាចបានឃើញវាជាសាធារណៈទេ ប៉ុន្តែអ្នកប្រហែលជានឹងបានឃើញថារីកដុះដាលកាន់តែច្រើនចេញពីក្រុមហ៊ុននានា ដែលមានបំណងបង្កើតវ៉ែនតាឆ្លាតវៃ ដោយពុំចាំបាច់មានភាពស្មុគស្មាញដូចវ៉ែនតា HoloLens 2 របស់ Microsoft ឡើយ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

បង្ហាញខ្លួនហើយ iPad Pro អេក្រង់ 12.9អុីញ

ដោយ: ដាលីស 11 PM, Thursday, 03 Mar, 2016

បង្ហាញខ្លួន​ចេញ​មកហើយ​សម្រាប់ iPad ​អេក្រង់​ធំ​បំផុត​តាម​ដែល Apple ធ្លាប់ធ្វើ​មក​នៅក្នុង​ឈ្មោះថា iPad Pro ដែល​​មកព្រមជាមួយ​អេក្រង់​ទំហំ​ធំ ​ដល់​ទៅ ...

ឧបករណ៍សាកថ្មគ្មានខ្សែដ៏សក្តិសមសម្រាប់ iPhone X

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 14 Aug, 2018

ក្រុមហ៊ុន Logitech បាននឹងកំពុងប្រឡូកចូលក្នុងទីផ្សារឧបករណ៍សាកថ្មគ្មានខ្សែ ជាមួយនឹងផលិតផល Powered Wireless Charging Stand ដែលក្រុមហ៊ុននឹងបញ្ចេញលក់ក្...

ម៉ាស៊ីនដាក់ចំណីសត្វ ដ៏ឆ្លាតវៃសម្រាប់អ្នកចូលចិត្ត សត្វចិញ្ចឹម

ដោយ: ដួងច័ន្ទ 11 PM, Friday, 12 May, 2017

ម៉ាស៊ីន SmartFeeder ជាជំនួយដល់អ្នកក្នុងការចិញ្ចឹមសត្វ បើទោះជាអ្នកមានការងារមមាញឹកយ៉ាងណាក៏ដោយ។ អ្នកអាចរៀបចំផែនការកាលវិភាគអាហារ សម្រាប់សត្វចិញ្ចឹមរបស់...

វិធីបង្កើន ថាមពលថ្មនៅលើ Galaxy S8

ដោយ: ដួងច័ន្ទ 9 PM, Monday, 01 May, 2017

ដោយមិនគិតពីប្រភេទ នៃឧបករណ៍ការសន្សំសំចៃថាមពលថ្ម ពិតជាពិបាកនឹងធ្វើណាស់។ Samsung Galaxy S8 មិនមានបញ្ហាជាមួយនឹងថ្ម របស់ទូរសព្ទទេ ប៉ុន្តែបើសិនជាអ្នកត្រូ...

Tomnerb.Com - YouTube Channel