ចូលចិត្តទំនើប

Google អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ទូរសព្ទ Android ជាសោរសុវត្ថិភាព

ដោយ: ដួងច័ន្ទ 8 AM, Friday, 19 Apr, 2019

នៅថ្ងៃនេះក្រុមហ៊ុន Google បានប្រកាសថាគ្រប់ទូរសព្ទទាំងអស់ដែលដំណើរការប្រព័ន្ធ Android 7 ឬខ្ពស់ជាងនេះ នាពេលនេះអាចប្រើប្រាស់ជាសោរសុវត្ថិភាពសម្រាប់បំពេញលក្ខខណ្ឌ Two-Factor Authentication ផ្តល់ឱ្យអ្នកនូវវិធីសាស្រ្តកាន់តែមានសុវត្ថិភាពក្នុងការចូលទៅកាន់កម្មវិធី Google Apps កាន់តែប្រសើរជាងវិធីសាស្រ្តដទៃទៀតដែលក្រុមហ៊ុន Google ធ្លាប់ផ្តល់ជូនអ្នក។ ដូច្នេះនៅពេលដែលអ្នកចង់ឱ្យឧបករណ៍ពិតប្រាកដណាមួយប្រើប្រាស់សម្រាប់ផ្ទៀងផ្ទាត់អំពីការ Login អ្នកមិនចាំបាច់ទិញ Dongle មួយគ្រឿងនោះទេ។ អ្នកគ្រាន់តែប្រើប្រាស់ទូរសព្ទដៃរបស់អ្នកប៉ុណ្ណោះ។

ដើម្បីធ្វើឱ្យទូរសព្ទ Android មួយគ្រឿងក្លាយជាសោរសុវត្ថិភាព អ្នកនឹងត្រូវភ្ជាប់ទូរសព្ទរបស់អ្នកតាមរយៈ Bluetooth ទៅក្នុង Chrome Browser ដើម្បីផ្ទៀងផ្ទាត់ពីការ Login។ វិធីសាស្រ្តថ្មីនេះដំណើរការនៅលើ Gmail, G Suite, Google Cloud និងសេវាកម្មគណនេយ្យ Google ដទៃទៀត។ ក្រុមហ៊ុន Google លើកឡើងថាគេហទំព័រដទៃទៀតប្រហែលជានឹងចូលរួមនៅពេលក្រោយ ប៉ុន្តែក្រុមហ៊ុននៅតែស្ថិតក្នុងដំណើរការបញ្ជាក់អំពីសេវាកម្មផ្ទៀងផ្ទាត់របស់ខ្លួននៅឡើយទេ។
លក្ខខណ្ឌនៃការផ្ទៀងផ្ទាត់ Two-Factor Authentication អាចជួយការពារការ Login ដែលមិនបានទទួលការអនុញ្ញាត នៅពេលដែលនរណាម្នាក់យកបានលេខសម្ងាត់របស់អ្នក ដែលវាពិតជាសំខាន់ណាស់នៅពេលមានព័ត៌មានបែកធ្លាយ និងការវាយលុកនានាដែលអាចធ្វើឱ្យគណនេយ្យរបស់អ្នកប្រឈមនឹងបញ្ហា។

Google ណែនាំឱ្យអ្នកទាំងអស់គ្នាប្រើប្រាស់ទូរសព្ទដៃជាសោរសុវត្ថិភាព ប៉ុន្តែក្រុមហ៊ុនបានធ្វើការណែនាំជាពិសេសចំពោះអ្នកសារព័ត៌មាន សកម្មជន អ្នកជំនួញ អ្នកនយោបាយ។ល។ ដែលជាក្រុមអ្នកប្រើប្រាស់ដែលតែងប្រឈមនឹងការវាយប្រហារតាមប្រព័ន្ធ Online។
មិនមែនគ្រប់វិធីសាស្រ្ត Two-Factor Authentication សុទ្ធតែមានសុវត្ថិភាពស្មើៗគ្នានោះទេ ហើយ Google ធ្វើបានផ្តល់នូវជម្រើសជាច្រើន មានដូចជា SMS Verification Codes, Google Authenticator’s Rotating Codes និង Google Prompt ជាដើម ដែលអនុញ្ញាតឱ្យទូរសព្ទ Android និងសេវាកម្ម Google នៅលើកុំព្យូទ័ររបស់អ្នកអាចធ្វើការទំនាក់ទំនងដោយផ្ទាល់ទៅវិញទៅមកតាមរយៈប្រព័ន្ធ Internet។ ជម្រើសសោរសុវត្ថិភាពថ្មីនេះ ដំណើរការស្រដៀងគ្នានឹង Google Prompt ប៉ុន្តែនៅពេលនេះវាទាមទារឱ្យទូរសព្ទដៃរបស់អ្នកត្រូវនៅកៀកជិតនឹងកុំព្យូទ័រ ការពារអ្នកដទៃដែលនៅឆ្ងាយក្នុងការចូលទៅកាន់គណនេយ្យរបស់អ្នក។
វាក៏ប្រើប្រាស់ពិធីសារមួយគូនៃការផ្ទៀងផ្ទាត់ផងដែរ គឺ FIDO និង WebAuthn ដើម្បីធ្វើការពិនិត្យទ្វេដង បញ្ជាក់ថាអ្នកស្ថិតនៅលើគេហទំព័រត្រឹមត្រូវ និងមិនត្រូវបានគេលួចប្រើប្រាស់។

ដើម្បីដំណើរការទូរសព្ទ Android ជាសោរសុវត្ថិភាព អ្នកនឹងត្រូវការទូរសព្ទដៃដែលដំណើរការប្រព័ន្ធ Android 7 ឬខ្ពស់ជាងនេះ និងបើក Chrome Browser ដាច់ដោយឡែកនៅលើឧបករណ៍ដំណើរការប្រព័ន្ធ Chrome OS, macOS ឬ Window 10។ ជំហានដំបូង Sign In ទៅក្នុង Google Account របស់អ្នក នៅលើទូរសព្ទ Android ហើយបើក Bluetooth។ បន្ទាប់មកបើកតំណភ្ជាប់ myaccount.google.com/security នៅក្នុង Chrome នៅលើឧបករណ៍ទីពីររបស់អ្នក ហើយចុច Two-Step Verification។ ជ្រើសយកជម្រើសក្នុងការបន្ថែមសោរសុវត្ថិភាព ហើយជ្រើសយកទូរសព្ទរបស់អ្នកចេញពីតារាងបញ្ជីឧបករណ៍។ បើអ្នកប្រើប្រាស់ទូរសព្ទ Pixel 3 អ្នកអាចប្រើប្រាស់ប៊ូតុងបន្ថយសម្លេង ក្នុងការដំណើរការសោរសុវត្ថិភាព ដោយ Google និយាយថា វាបានតំឡើង FIDO នៅខាងក្នុងបន្ទះឈីប Titan M របស់ Pixel រួចជាស្រេចហើយ ដែលអាចផ្ទៀងផ្ទាត់ថាការចុចប៊ូតុងនេះត្រូវបានអនុញ្ញាត។ ទូរសព្ទដំណើរការប្រព័ន្ធ Android 7 ឬខ្ពស់ជាងនេះដទៃទៀត នៅតែអាចប្រើប្រាស់លក្ខខណ្ឌ Two-Factor Authentication ប៉ុន្តែពួកគេនឹងទាមទារឱ្យ Sign In និងចុចប៊ូតុងមួយ។

នាពេលនេះ សេវាកម្មនេះមានតែនៅលើទូរសព្ទ Android ប៉ុណ្ណោះ ហើយវាត្រូវបានប្រើប្រាស់ផ្តាច់មុខសម្រាប់តែការ Login ទៅក្នុងសេវាកម្ម Google ប៉ុណ្ណោះ។ Google រៀបរាប់ថាដោយសារបច្ចេកវិទ្យាថ្មីនេះដំណើរការនៅលើពិធីសារដូចគ្នា រួមមាន ស្តង់ដា FIDO ដែលសោរសុវត្ថិភាពពិតប្រាកដនឹងធ្វើ ដូច្នេះវាអាស្រ័យលើពេលវេលាប៉ុណ្ណោះមុនពេលក្រុមហ៊ុនដទៃអនុវត្តបច្ចេកវិទ្យាស្រដៀងគ្នានេះ។ នៅពេលនោះ Browser ដទៃទៀតក្រៅពី Chrome អាចទទួលបានការគាំទ្រនេះ ហើយសេវាកម្មដទៃក៏អាចពង្រីកទៅប្រើប្រាស់ទូរសព្ទ Android ជាសោរសុវត្ថិភាពបានដែរ។ Google និយាយថាក្រុមហ៊ុនកំពុងស្ថិតក្នុងដំណាក់កាលដំណើរការឆ្ពោះទៅសម្រេចគោលបំណងដ៏ធំនេះនាពេលអនាគត៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ឧបករណ៍សាកថ្ម Nomad Wireless ថ្មី មានរន្ធ USB ចំនួន 4

ដោយ: ដួងច័ន្ទ 6 PM, Monday, 22 Jan, 2018

ឧបករណ៍សាកថ្ម Nomad Wireless Hub គឺជាឧបករណ៍សាកថ្ម Wireless Pad ជំនាន់ថ្មី ដែលរួមបញ្ចូលគ្នារវាងឧបករណ៍សាកថ្ម Qi Charger នៅខាងលើ ជាមួយនឹងរន្ធដោត USB ចំ...

ហេតុអ្វីបានជាយើងត្រូវជ្រើសរើសយកស្មាតហ្វូន LG K7 & LG K10

ដោយ: WangSang 1 AM, Wednesday, 13 Jul, 2016

រហូតមកដល់ពេលនេះ នៅប្រទេសកម្ពុជា ការប្រើប្រាស់ស្មាតហ្វូនស៊េរីថ្មីៗ សំរាប់ការប្រើប្រាស់ទូទៅ និងការកំសាន្ត គឺបាននឹងកំពុងតែក្លាយទៅជាទំលាប់ប្រចាំថ្ងៃសំរ...

ជើងទម្រ សម្រាប់សាកថ្មទូរសព្ទទាំង ១០ ប្រភេទ ដ៏ទាន់សម័យ

ដោយ: ដួងច័ន្ទ 7 PM, Thursday, 16 Mar, 2017

បើសិនជាអ្នកបានឃើញ ទូរសព្ទរបស់អ្នកបង្ហាញថា ថាមពលថ្មនៅសល់តែ ១០ភាគរយទៀត តម្រូវឱ្យអ្នកបញ្ចូលថ្មជាបន្ទាន់ ប៉ុន្តែអ្នកមិនមានឧបករណ៍សាកថ្ម នៅក្បែរខ្លួន។ នេ...

កាស Bluetooth ល្អបំផុតក្នុងឆ្នាំ 2017

ដោយ: ដួងច័ន្ទ 8 PM, Sunday, 08 Oct, 2017

ទូរសព្ទ Smartphone នាពេលបច្ចុប្បន្នបានបន្តបន្ថែម មុខងារកាន់តែពិសេស ប៉ុន្តែសម្រាប់វានៅតែមានបញ្ហាចោទឡើង នៅពេលវាបំពេញមុខងារហៅទូរសព្ទ។ កាស Bluetooth ដើ...

Tomnerb.Com - YouTube Channel