ចូលចិត្តទំនើប

Google នឹងពង្រឹងសមត្ថភាព Android Q មុនពេលចេញផ្លូវការ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 09 Jul, 2019

មុនពេលប្រព័ន្ធប្រតិបត្តិការ Android Q ចេញដំណើរការជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះ ក្រុមហ៊ុន Google បាននឹងកំពុងបន្តធ្វើតេស្ត ការពិសោធន៍ និងការពង្រឹងសមត្ថភាពមុខងារ Gesture-Based Navigation របស់វា។


ថ្មីៗនេះ ក្រុមហ៊ុនបានបោះជំហានកាន់តែកៀកកិតទៅកាន់យុទ្ធវិធី iPhone X របស់ Apple ដែលវាស្ទើរតែធ្វើឱ្យវាទទួលអារម្មណ៍ដូចជាការចម្លងកាបូនសុទ្ធសាធ។ ប៉ុន្តែដើម្បីធ្វើដូចនេះ ក្រុមហ៊ុន Google ត្រូវគិតសារឡើងវិញអំពីវប្បធម៌នៃប៊ូតុងត្រឡប់ (Back Button) របស់ Android។ ជំនួសឱ្យការរក្សាប៊ូតុងនៅលើអេក្រង់ ប្រព័ន្ធ Android Q នឹងប្រើប្រាស់ការធ្វើចលនា អូសកាត់អេក្រង់ ពីខាងក្នុងចេញពីចំហៀងទាំងសងខាងនៃផ្ទៃអេក្រង់ សម្រាប់បំពេញមុខងារ ត្រឡប់ក្រោយ។ ការផ្លាស់ប្តូរភា្លមៗនេះ ជួបប្រទះនឹងបញ្ហាជាមួយនឹង Menu ដែលប្រើប្រាស់ការបញ្ជារអូសចេញក្រៅ ដែលត្រូវបានប្រើប្រាស់រាប់មិនអស់នៅក្នុង App របស់ Smartphone។ កម្មវិធីទាំងនោះភាគច្រើនអនុញ្ញាតឱ្យអ្នកចុចលើរូបសញ្ញា Menu ដើម្បីចូលទៅក្នុងផ្ទាំង Menu ប៉ុន្តែរូបសញ្ញាទាំងនោះជារឿយៗតែងត្រូវបានដាក់នៅត្រង់ទីតាំងដែលពិបាកក្នុងការចុច នៅពេលដែលទូរសព្ទដៃចេះតែបន្តពង្រីកទំហំកាន់តែធំឡើងៗ ដូចជានៅជ្រុងខាងឆ្វេងផ្នែកខាងលើបង្អស់នៃផ្ទៃអេក្រង់ ជាដើម។ ការអូសម្រាមដៃដើម្បីបើកប្រអប់ Menu មានភាពងាយស្រួលជាង ប៉ុន្តែការធ្វើដូច្នេះ នាពេលនេះ បានធ្វើឱ្យបរាជ័យក្នុងការប្រើប្រាស់កម្មវិធី ដែលមាន Menu នៅចំហៀង លើកលែងតែអ្នកអូសម្រាមដៃត្រឹមត្រូវតាមអង្កត់ទ្រូងនៃផ្ទៃអេក្រង់ ដែលនេះជាដំណោះស្រាយមួយដែលអ្នកប្រើប្រាស់មួយចំនួនបានរកឃើញ។ ជាសំណាងល្អ ស្ថានភាពនេះកំពុងឆ្ពោះទៅរកភាពល្អប្រសើរ ជាមួយនឹងប្រព័ន្ធ Android Q Beta 5 ថ្មី។ ក្រុមហ៊ុន Google បានលើកឡើងថា ដើម្បីចូលទៅកាន់ Slide-Out Menu អ្នកដែលប្រើប្រាស់មុខងារ Gesture Navigation ពេញលេញ នឹងមានលទ្ធភាពចុច និងចុចឱ្យជាប់ នៅក្បែរគែមនៃផ្ទៃអេក្រង់។ Menu នឹងចាប់ផ្តើមលេចរូបរាង នៅត្រង់ចំណុចដែលវាអាចអូសវាចេញមកក្រៅទាំងអស់។ នៅក្នុងដំណោះស្រាយថ្មីនេះ ក្រុមហ៊ុន Google អនុញ្ញាតឱ្យមាន Quick Swipe ចេញពីសងខាងនៃផ្ទៃអេក្រង់ ដើម្បបន្តប្រើប្រាស់មុខងារត្រឡប់ក្រោយ។
យោងតាមសេចក្តីរាយការណ៍របស់គេហទំព័រ 9to5Google បានឱ្យដឹងថាព្រមគ្នាជាមួយនឹងការប្រកាសពីការផ្លាស់ប្តូរផ្លូវការនេះ នៅក្នុងនោះក៏មានឱកាសនៃការជួសជុល លើមុខងារផ្សេងទៀតដែរ។ អ្នកប្រើប្រាស់មួយរូបបានទទួល Beta ថ្មីនៃប្រព័ន្ធ Android Q និងបានរកឃើញ Setting ថ្មីមួយមានឈ្មោះថា Back Sensitivity។ វាអាចត្រូវបានកំណត់នៅលើ Sliding Scale មួយ ហើយអ្នកប្រើប្រាស់រូបនោះបានរៀបរាប់ថា វាបាននាំទៅកាន់ការបញ្ជារថ្មីដែលទទួលបានការពង្រឹងសមត្ថភាព។



បើសិនជាអ្នកមិនមែនជាប្រិយមិត្តរបស់ប្រព័ន្ធ Gesture របស់ Google នៅលើទូរសព្ទ Pixel ទេ នោះប្រព័ន្ធ Android Q ផ្តល់នូវជម្រើសនៃការត្រឡប់មកកាន់បទពិសោធន៍នៃការប្រើប្រាស់ការបញ្ជារ Three-Button Navigation ចាស់របស់ Android វិញ ហើយបំភ្លេចចោលទាំងស្រុងនូវ វិធីសាស្រ្តថ្មី។
យ៉ាងហោចណាស់ មកទល់ពេលនេះមុខងារថ្មីនេះធ្វើបានយ៉ាងល្អនៅក្នុងប្រព័ន្ធ Beta បញ្ចេញឱ្យប្រើប្រាស់ជាសាធារណៈ។ ថ្វីត្បិតការបញ្ជារដោយកាយវិការមិនសូវលឿន ប៉ុន្តែអ្នកនឹង អាចឃើញព័ត៌មានកាន់តែច្រើននៅលើអេក្រង់ ដោយសារប៊ូតុងធំៗទាំងនោះត្រូវបានដកចេញ បន្សល់ទុកតែបន្ទាត់វែងដ៏ស្តើងមួយ ដែលបង្ហាញពីកន្លែងសម្រាប់អូសឡើងលើទៅកាន់ Home ឬនាំមកនូវ Multitasking៕

អត្ថបទអ្នកចង់អាន

កុំព្យូទ័រមានអេក្រង់ 4K OLED របស់ Dell ចេញលក់ហើយ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 06 Jul, 2019

ផលិតផលកុំព្យូទ័រយួរដៃ ប្រភេទ 2-in-1ថ្មី ម៉ូដែល XPS 15 របស់ក្រុមហ៊ុន Dell សម្រាប់ឆ្នាំ 2019 មានដាក់លក់នៅក្នុងទីផ្សារហើយ។ ការផ្លាស់ប្តូរដ៏លេចធ្លោបំផុ...

កម្មវិធី Live Photo Wallpaper សម្រាប់ iPhone

ដោយ: ដួងច័ន្ទ 12 PM, Wednesday, 01 Nov, 2017

ទំនើប សូមណែនាំពីកម្មវិធីទូរសព្ទមួយ សម្រាប់បន្ថែមសោភណ្ឌភាពដល់អេក្រង់ទូរសព្ទរបស់អ្នក ជាមួយកម្មវិធី Live Photo Wallpaper ដែលនឹងធ្វើឱ្យទូរសព្ទរបស់អ្នកក...

Nikon មានគម្រោងឆ្លើយតបទៅនឹងកាមេរ៉ារបស់ Sony

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 02 Jul, 2019

យើងបានដឹងហើយថា ក្រុមហ៊ុន Nikon កំពុងធ្វើការពង្រីកផលិតផលកាមេរ៉ា Mirrorless របស់ខ្លួន បន្ទាប់ពីកាមេរ៉ាម៉ូដែល Z6 និង Z7 បានចេញលក់រួច ប៉ុន្តែតើទិសដៅមួយ...

ទូរទស្សន៍ OLED របស់ LG ឈ្នះពានរង្វាន់មាស iF

ដោយ: ដួងច័ន្ទ 10 AM, Sunday, 07 Apr, 2019

គណៈវិនិច្ឆ័យដែលមានការចូលរួមពីអ្នកមានជំនាញរចនាម៉ូដចំនួន 67 នាក់បានកោះប្រជុំគ្នានៅក្នុងប្រទេសអាល្លឺម៉ង់ ដើម្បីសម្រេចផ្តល់ពានរង្វាន់ចំនួន 16 ពានរង្វាន...

Tomnerb.Com - YouTube Channel