ចូលចិត្តទំនើប

Google ផ្អាកការគាំទ្រ Android ទៅឱ្យ Huawei

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 29 May, 2019

ក្រុមហ៊ុន Huawei បាននឹងកំពុងប្រឈមជាមួយនឹងបញ្ហាដ៏ធ្ងន់ធ្ងរមួយ បន្ទាប់ពីរដ្ឋបាលរបស់លោកប្រធានាធិបតី Trump បានប្រកាសពីការហាមប្រាមជាក់លាក់ ប៉ុន្តែវាអាចនឹងទទួលលទ្ធផលកាន់តែអាក្រក់។

ប្រភពពីសារព័ត៌មាន Reuter បានអះអាងថា ក្រុមហ៊ុន Google បានផ្អាកប្រតិបត្តិការជាមួយក្រុមហ៊ុន Huawei ដែលទាមទារឱ្យមានការផ្ទេរកម្មសិទ្ធ Hardware និង Software ដែលប៉ះពាល់ភាគច្រើនលើអាជីវកម្ម Smartphone របស់ក្រុមហ៊ុន Huawei នៅក្រៅប្រទេសចិន។
យោងតាមប្រភពពីខាងក្នុងបានឱ្យដឹងថា ក្រុមហ៊ុន Huawei បាត់បង់ភ្លាមៗនូវការចូលទៅកាន់ការ Update ប្រព័ន្ធ OS នៅពេលអនាគត លើសពីគម្រោង Android Open Source Project ហើយផលិតផលទូរសព្ទថ្មីៗ ដែលនឹងចេញលក់ នឹងត្រូវដំណើរការដោយមិនមាន App ផ្លូវការមួយចំនួន ដូចជា Google Play និង Gmail ជាដើម។

ប្រភពដដែលបានបន្តថា ក្រុមហ៊ុននេះកំពុងបន្តការពិភាក្សាផ្ទៃក្នុង លើសេវាកម្មទាំងឡាយណា ដែលកំពុងបាត់បង់។ ក្រុមហ៊ុន Google អាចនឹងកាត់ផ្តាច់គ្រប់ការគាំទ្រផ្នែកបច្ចេកវិទ្យាទាំងអស់ និងការសហការសម្រាប់ប្រព័ន្ធ Android និងសេវាកម្មទាំងឡាយ។
ការផ្អាកនេះអាចនឹងបង្ហាញឱ្យឃើញពីបញ្ហាដ៏ធំមួយ ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើផ្នែកអាជីវកម្មទូរសព្ទចល័តរបស់ក្រុមហ៊ុន Huawei។ ថ្វីត្បិតកត្តានេះអាចនឹងមិនប៉ះពាល់ធ្ងន់ធ្ងរចំពោះអាជីវកម្មរបស់ Huawei នៅក្នុងប្រទេសចិន ដោយសារនៅក្នុងប្រទេសចិនមិនអាចប្រើប្រាស់ Google Apps បាន ប៉ុន្តែការពឹងអាស្រ័យរបស់ក្រុមហ៊ុននៅលើការប្រើប្រាស់ Google Apps នៅតែជាបញ្ហាប្រឈមជាមួយផលិតផលទូរសព្ទដទៃទៀត ដូចជាម៉ូដែល P30 Pro ជាដើម។ ជាយូរមកហើយ ស្របពេលដែលសហរដ្ឋអាមេរិកនៅតែបន្តចាត់ទុក Huawei នៅក្នុងបញ្ជីខ្មៅ ក្រុមហ៊ុននេះប្រហែលជាមានតម្រូវការពឹងអាស្រ័យលើ App និងសេវាកម្មរបស់ភាគីទីបី ដើម្បីផ្តល់ជូននូវមុខងារពេញលេញសម្រាប់ប្រើប្រាស់ទូរសព្ទ ប៉ុន្តែយើងមិនប្រាកដថាអតិថិជននឹងពេញចិត្តចំពោះការផ្លាស់ប្តូរនេះឬទេ។

យ៉ាងណាក្តី សម្រាប់មុខងារ Play Service និង Apps មួយចំននួននៅតែអាចដំណើរការជាប្រក្រតី ដោយសារពួកវាមិនមានតម្រូវការទំនាក់ទំនងរបស់ Google ជាមួយ Huawei ទេ។ ចំណែកឯប្រព័ន្ធ OS និងការ Update ប្រព័ន្ធសន្តិសុខ គឺជាកត្តាចោទខ្លាំង ដោយសារវាត្រូវបានផ្អាកដំណើរការហើយ។
ក្រុមហ៊ុន Huawei បានផ្តល់នូវការឆ្លើយតបដំបូងទៅនឹងសកម្មភាពរបស់ក្រុមហ៊ុន Google ដូចខាងក្រោមថា៖
ក្រុមហ៊ុន Huawei បានបង្កើតនូវការចូលរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍ និងពង្រីកប្រព័ន្ធ Android នៅជុំវិញពិភពលោក។ ក្នុងនាមជាដៃគូជាសកលដ៏សំខាន់របស់ Android ក្រុមហ៊ុនបានធ្វើការយ៉ាងជិតស្និទ្ធជាមួយ Open-Source Platform របស់ពួកគេ ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធ Ecosystem មួយ ដែលផ្តល់អត្ថប្រយោជន៍ចំពោះទាំងអ្នកប្រើប្រាស់ និងវិស័យបច្ចេកវិទ្យានេះ។

ក្រុមហ៊ុន Huawei នឹងនៅតែបន្តការ Update ប្រព័ន្ធសនិ្តសុខ និងសេវាកម្ម After-Sale ទៅគ្រប់ផលិតផលទូរសព្ទ Smartphone ម៉ូដែល Huawei និង Honor និងគ្រប់ផលិតផល Tablet ទាំងអស់ដែលបានបង្ហាញវត្តមាននៅលើទីផ្សា គ្របដណ្តប់ទាំងផលិតផលដែលត្រូវបានលក់ចេញ និងផលិតផលដែលស្ថិតនៅក្នុងស្តុកនៅទូទាំងពិភពលោក។ ក្រុមហ៊ុននឹងបន្តកសាងប្រព័ន្ធ Software Ecosystem ដែលមាននិរន្តភាព និងមានសុវត្ថិភាពមួយ ដើម្បីផ្តល់នូវបទពិសោធន៍ល្អបំផុតសម្រាប់គ្រប់អ្នកប្រើប្រាស់ទូទាំងសកលលោក៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

កញ្ចក់ថតរូប Selfie ថតភ្លាមដាក់បង្អួត នៅលើបណ្តាញសង្គមភ្លែត

ដោយ: ដាលីស 1 PM, Saturday, 30 May, 2015

ថ្ងៃនេះ យើងមាន Gadget ល្អៗ ដែលប្រើសម្រាប់ជួយឱ្យការថត Selfie របស់យើងចេញឱ្យ​មកស្រស់​ស្អាត​មកជម្រាប​ជូន។ iStrategy Labs ជាបច្ចេកទេសមួយនៅក្នុង Digital ...

ព័ត៌មានបែកធ្លាយពីទូរសព្ទ iPhone XI Max ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Thursday, 17 Jan, 2019

ទោះបីជាមានបញ្ហាចម្រូងចម្រាស់លើការផ្លាស់ប្តូររូបរាង ទូរសព្ទ iPhone ជំនាន់ក្រោយរបស់ក្រុមហ៊ុន Apple ត្រូវបានរងការរិះគន់ជារឿយៗ អំពីកង្វះខាតគំនិតច្នៃប្រ...

ក្រុមហ៊ុន LG សហការជាមួយ LPGA ក្នុងនាមជាអ្នកតំណាងផ្លូវការនៃការប្រកួតជើងឯក EVIAN 2018

ដោយ: ភារុន 9 AM, Tuesday, 02 Oct, 2018

ក្រុមហ៊ុន LG អេឡិចត្រូនិចដ៏ធំរបស់ប្រទេសកូរ៉េខាងត្បូងមួយនេះ ត្រូវបានគេកត់សម្គាល់ឃើញថាគឺជាឆ្នាំទី 2 របស់ខ្លួនហើយ ដែលបានធ្វើជាដៃគូសហការជាលក្ខណៈផ្លូវកា...

ឆ្នាំ 2018 នេះរថយន្តបញ្ជារដោយស្វ័យប្រវត្តិ វិវត្តយ៉ាងណាហើយ?

ដោយ: ដួងច័ន្ទ 8 PM, Thursday, 07 Jun, 2018

រថយន្តបញ្ជារដោយស្វ័យប្រវត្តិ ត្រូវបានគេរំពឹងថានឹងបង្ហាញវត្តមាន ក្នុងពេលឆាប់ៗនេះ ប៉ុន្តែវាហាក់ដូចជា មិនដូចការរំពឹងទុកនេះឡើយ។ ជារៀងរាល់ឆ្នាំ ក្រុមហ៊ុ...

Tomnerb.Com - YouTube Channel