ចូលចិត្តទំនើប

Google ចាប់ផ្តើមលក់ កូនសោសុវត្ថិភាព Titan នៅក្នុងប្រទេសកាណាដា ជប៉ុន ចក្រភពអង់គ្លេស និងបារាំងហើយ!

ដោយ: ភារុន 9 AM, Monday, 05 Aug, 2019

ឥឡូវនេះ កូនសោសុវត្ថិភាព Titan របស់ Google បានធ្វើដំណើរមកដល់ក្នុងហាងលក់អនឡាញនៃប្រទេស កាណាដា ជប៉ុន ចក្រភពអង់គ្លេ និងបារាំងហើយ ដោយកាលពីមួយឆ្នាំមុន មានតែនៅក្នុងសហរដ្ឋអាមេរិចតែមួយគត់ ដែលមានកូនសោសុវត្ថិភាពថ្មីនេះប្រើប្រាស់។


កូនសោសុវត្ថិភាព Titan របស់ Google គឺអាចជួយដោះស្រាយ សុវត្ថិភាព Physical ដែលអនុញ្ញាតឱ្យមានការផ្ទៀងផ្ទាត់ដ៏ត្រឹមត្រូវ ដោយផ្អែកលើកត្តាពីរ នៅលើផ្នែក Hardware សម្រាប់ស្តង់ដារ FIDO ហើយក៏អនុញ្ញាតឱ្យអ្នក Log ចូលទៅក្នុងកម្មវិធី និងកម្មវិធីរុករក (App & Browser) មួយចំនួន ដោយប្រើប្រាស់កូនសោសុវត្ថិភាព ដើម្បីផ្ទៀងផ្ទាត់ថាវាពិតជាមិនមានបញ្ហាអ្វី ជំនួសឱ្យការពឹងផ្អែកនៅលើពាក្យសម្ងាត់មិនរឹងមាំ។ ដោយកូនសោនេះ អាចភ្ជាប់ទៅនឹងឧបករណ៍ ដែលតម្រូវឱ្យមានការផ្ទៀងផ្ទាត់ទៅតាមវិធី via USB, NFC, ឬ Bluetooth។ គន្លឹះនៃការឌីហ្សាញកូនសោនេះដំបូង គឺសម្រាប់ប្រើប្រាស់ត្រឹមតែផ្ទៃក្នុងរបស់ក្រុមហ៊ុន Google ដោយវាត្រូវបានប្រើប្រាស់យ៉ាងសកម្មនៅក្នុងក្រុមហ៊ុននេះអស់រយៈពេលជាងមួយឆ្នាំ មុនពេលវាត្រូវបានផ្តល់ជូនដល់អតិថិជននៅខាងក្រៅក្រុមហ៊ុន កាលពីខែកក្កដាមុននេះ។


ហេតុអ្វីបានជា ក្រុមហ៊ុន Google ចំណាយពេលយូរម្ល៉េះ ដើម្បីពង្រីកការចែកចាយកូនសោសុវត្ថិភាព Titan នៅទូទាំងពិភពលោក? វិបសាយព័ត៌មានបច្ចេកវិទ្យា The Verge បានទាក់ទងទៅខាងក្រុមហ៊ុន Google ផ្ទាល់ ដើម្បីសាកសួរព័ត៌មាន ហើយអ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុននេះ ក៏បាននិយាយថា «វាអាស្រ័យថាតើកូនសោនេះ អាចដំណើរការបានលឿនប៉ុណ្ណា សម្រាប់ការប្រើប្រាស់ នៅក្នុងតំបន់ជាច្រើននោះ? ហើយនេះគឺជារឿង ដែលក្រុមហ៊ុនកំពុងដំណើរការវា។ លើសពីនេះ ក្រុមហ៊ុន Google បានបដិសេធមិននិយាយ ថាតើកូនសោសុវត្ថិភាព Titan លក់ដាច់អស់ប៉ុន្មាន នៅសហរដ្ឋអាមេរិច?» ។



នៅសហរដ្ឋអាមេរិច កូនសោសុវត្ថិភាព Titan ត្រូវបានដាក់លក់ក្នុងតម្លៃ $50 ។ សម្រាប់តម្លៃនៅក្រៅប្រទេស រួមមាន៖ ប្រទេសកាណាដា តម្លៃ 65 ដុល្លារកាណាដា (ប្រហែល $49), ប្រទេសជប៉ុន តម្លៃ 6000យ៉េន (ប្រហែល $56), ចក្រភពអង់គ្លេសតម្លៃ 50ផោន (ប្រហែល $60,8) និងនៅក្នុងប្រទេសបារាំង 55 អឺរ៉ូ (ប្រហែល $61) ហើយសម្រាប់ការដឹកជញ្ជូន គឺឥតគិតថ្លៃ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

កាក់ TrackR ភ្ជាប់ iPhone តាមរករបស់

ដោយ: ស. លីង 9 PM, Tuesday, 14 Feb, 2017

ឧបករណ៍តាមដានថ្មី បង្កើតដោយក្រុមហ៊ុន ក្នុងទីក្រុងកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក លោកអ្នកអាចយកមកជំនួស GPS System ដើមី្បតាមដានរថយន្ត និងទ្រព្យសម្បត្តិរបស់ល...

Google ធ្វើតេស្ត Android Messages នៅលើ Chrome OS

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 31 Oct, 2018

នៅទីបញ្ចប់ក្រុមហ៊ុន Google បានចាប់ផ្តើមធ្វើតេស្តមុខងារ Android Messages នៅលើ Chrome OS ដែលការងារនេះត្រូវបានអនុវត្តអស់រយៈពេលជាយូរមកហើយ។ យោងតាម អ្នកប...

កម្មវិធីថ្មីរបស់ Google ជួយឱ្យរូបភាពកាន់តែស្អាត

ដោយ: ដួងច័ន្ទ 4 PM, Friday, 30 Nov, 2018

ក្រៅពីការរឹតបណ្តឹងសុវត្ថិភាពនៅលើគេហទំព័រក្លែងបន្លំនានា ក្រុមហ៊ុន Google ក៏បាននឹងកំពុងសម្លឹងរកមើលឱកាសធ្វើឱ្យគេហទំព័រដំណើរការកាន់តែលឿន ដោយធ្វើការប្រយ...

ណែនាំឧបករណ៍សាកថ្ម Rabbit Charger

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 24 Jul, 2018

ជឿជាក់ថា អ្នកណាក៏រីករាយនឹងការទទួលបានឧបករណ៍សាកថ្មបន្ថែមនៅក្នុងគេហដ្ឋានឬកន្លែងស្នាក់នៅដែរ។ ប៉ុន្តែបើសិនជាអ្នករស់នៅក្នុងផ្ទះ ឬបន្ទប់ជួល អ្នកពិតជាមិនហ៊...

Tomnerb.Com - YouTube Channel