ចូលចិត្តទំនើប

Google និយាយថាខ្លួននឹងប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញ នៅក្នុងផលិតផល Hardware ទាំងអស់របស់ខ្លួន នៅឆ្នាំ 2022!

ដោយ: ភារុន 9 AM, Thursday, 08 Aug, 2019

ថ្ងៃនេះក្រុមហ៊ុន Google បានអះអាងថានឹងបញ្ចូលវត្ថុធាតុដើមកែច្នៃឡើងវិញ នៅក្នុងផលិតផលឆ្នាំ 2022 ទាំងអស់របស់ខ្លួន។ ហើយថ្មីៗនេះផ្នែក Hardware រួមមាន៖ ទូរស័ព្ទ Pixel, Pixelbook, Google Home Speaker, Nest និងគ្រឿងបន្លាស់ដូចជា Case ទូរស័ព្ទ និងប្រដាប់សាកថ្ម…ជាដើម គឺទំនងជាត្រូវបានផលិតឡើងពីវត្ថុធាតុដើមកែច្នៃឡើងវិញ។


នៅក្នុងកិច្ចសម្ភាសន៍មួយ ជាមួយនឹងក្រុមហ៊ុន Fast ក្រុមហ៊ុន Google បាននិយាយថា ខ្លួនបានចាប់ផ្តើមប្រើប្រាស់ប្លាស្ទិកកែច្នៃឡើងវិញ នៅក្នុងឧបករណ៍ Chromecast និងប្រើប្រាស់ដបប្លាស្ទិក ដើម្បីផលិត Fabric សម្រាប់ Google Home និង Case។ ដំណើរការនេះ គឺជាគំនិតផ្តួចផ្តើម ដើម្បីបរិស្ថានស្អាតរបស់ក្រុមហ៊ុន Apple ក្នុងការប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញ នៅក្នុងផលិតផលទាំងអស់របស់ខ្លួន នាឆ្នាំ 2022។ លើសពីនេះ ក្រុមហ៊ុនក៏នឹងបង្កើត Hardware សម្រាប់ការ ផលិតមនុស្សយន្តប្រើប្រាស់នៅក្នុងផ្ទះផងដែរ នាពេលអនាគត។ កាលពីដើមឆ្នាំនេះ ក្រុមហ៊ុន Samsung ក៏បានធ្វើការអះអាងស្រដៀងគ្នានេះផងដែរ ដោយបាននិយាយថាខ្លួន នឹងប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញ សម្រាប់ផលិតផល វេចខ្ចប់របស់ខ្លួន ឱ្យមាននិរន្តរភាព។


ក្រៅពីការប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញ ក្រុមហ៊ុន Google ក៏បានបន្ថែមទៀតផងដែរថា ខ្លួននឹងសន្យាថា នឹងធ្វើការដឹកជញ្ជូន Carbon Neutral ទាំងអស់នៅត្រឹមឆ្នាំ 2020 ដើម្បីលើកកម្ពស់និរន្តរភាពនៅក្នុងការបែងចែក Hardware ។ ម្យ៉ាងទៀត នៅក្នុងកិច្ចសម្ភាសន៍នេះផងដែរ អ្នកស្រី Anna Meegan ប្រធានផ្នែកនិរន្តរភាព Hardware បាននិយាយថាក្រុមអភិវឌ្ឍន៍នេះ នឹងអាចជួយកាត់បន្ថយការបំភាយឧស្ម័នបានរហូតដល់ 40% តាមរយៈការផ្លាស់ប្តូរពីការដឹកជញ្ជូនតាមផ្លូវអាកាស ទៅជាការដឹកជញ្ជូនតាមផ្លូវគោកវិញ។ ហើយបេសសកម្មនេះ ក៏សំដៅទៅលើក្រុមការងារអភិវឌ្ឍន៍ត្រូវព្យាករណ៍ពីដំណើរការអភិវឌ្ឍ និងផលិតកម្ម ឱ្យកាន់តែប្រសើរឡើង ចាប់តាំងពីការគិតគូរ ទៅដល់ការដឹកជញ្ជូនទំនិញតាមផ្លូវគោក ដែលត្រូវចំណាយពេលយូរជាង ផ្លូវអាកាស។


ម្យ៉ាងទៀត នាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Google ក៏មានកម្មវិធីភាពជាដៃគូសហការ ទៅលើការប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញ ដែលនឹងផ្តល់ជូននូវស្លាកដឹកជញ្ជូន សម្រាប់ក្រុមហ៊ុនដៃគូសហការ ដើម្បីផ្ញើឧបករណ៍ Google ណាមួយ ដែលពួកគេលែងត្រូវការ។ ហើយសម្រាប់កម្មវិធីនេះ ឥឡូវគឺនឹងចាប់ផ្តើមធ្វើត្រឹមតែនៅក្នុងសហរដ្ឋអាមេរិចប៉ុណ្ណោះ៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

តិចនិចថ្មីៗ សម្រាប់ប្រើប្រាស់ សម្ភារៈផ្ទះបាយ

ដោយ: ដួងច័ន្ទ 8 PM, Thursday, 02 Feb, 2017

នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ យើងត្រូវការប្រើប្រាស់ឧបករណ៍នានា ដើម្បីជាជំនួយ។ ក្នុងន័យនេះ ឧបករណ៍ផ្ទះបាយ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រាលបន្ទុ...

តោះ! មកស្គាល់ 6 កម្មវិធីឌីហ្សាញនៅក្នុងគេហដ្ឋានដ៏ល្អបំផុត ដែលអ្នកមិនគួរមើលរំលង!

ដោយ: ភារុន 9 AM, Wednesday, 27 Mar, 2019

ការឌីហ្សាញផ្នែកខាងក្នុងគេហដ្ឋាន គឺជាភារកិច្ចមួយ ដែលមិនងាយស្រួលឡើយដូចជា៖ ជ្រើសរើសពណ៌សម្រាក់ឌីគ័រនៅលើជញ្ចាំង ឬការរៀបចំតុបតែងនៅខាងក្នុងគេហដ្ឋាន ដើម្បី...

Tag Heuer Smartwatch ដាំពេជ្រតម្លៃកប់ពពក

ដោយ: ដួងច័ន្ទ 10 AM, Sunday, 21 Jan, 2018

តើអ្នកធ្លាប់គិតថានាឡិកា Tag Heuer Smartwatch តម្លៃ $1,600 មិនទាន់ល្អគ្រប់គ្រាន់មែនទេ? ថ្មីៗនេះក្រុមហ៊ុនផលិតនាឡិកា Tag Heuer បានផ្តល់ភាពភ្ញាក់ផ្អើលម...

Galaxy Home ចេញលក់ឆ្នាំនេះហើយ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 29 Jun, 2019

វាជាដំណើរផ្លូវដ៏វែងឆ្ងាយមួយទៅកាន់ទីផ្សារសម្រាប់ផលិតផល Galaxy Home ហើយនាពេលនេះ នាយកប្រតិបត្តិក្រុមហ៊ុន Samsung លោក Hyun-Suk Kim ដែលជាអ្នកគ្រប់គ្រងផ្...

Tomnerb.Com - YouTube Channel