ចូលចិត្តទំនើប

ក្រុមហ៊ុន Google និយាយថា អ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android នឹងចូលចិត្ត Ergonomics ប៊ូតុងរុករក 3 នៅលើ Gesture

ដោយ: ភារុន 8 AM, Monday, 12 Aug, 2019

មួយថ្ងៃបន្ទាប់ពីការចេញផ្សាយកំណែចុងក្រោយនៃ Android Q Beta ក្រុមហ៊ុន Google កំពុងធ្វើការ ដោយផ្ទាល់សម្រាប់ ប៊ូតុងគ្រប់គ្រងការបញ្ជា Gesture Navigation ថ្មីរបស់ Android Q គឺជាការកែលម្អថ្មី ឱ្យកាន់តែប្រសើរឡើងទៅលើកំណែមុន។ យោងទៅតាមសាររបស់អ្នកគ្រប់គ្រងផលិតកម្ម Android UI លោក Allen Huang និងលោក Rohan Shah ដែលបានសរសេរថា «តាមរយៈការផ្លាស់ប្តូរទៅជាគំរូកាយវិការ សម្រាប់ប្រព័ន្ធរុករក ដែលយើងអាចផ្តល់នូវអេក្រង់បន្ថែម ដើម្បីទទួលបានបទពិសោធន៍កាន់តែអស្ចារ្យ ក្នុងការប្រើប្រាស់កម្មវិធី»។



ម្យ៉ាងទៀត ក្រុមហ៊ុន Google ក៏បានទទួលស្គាល់ថាប្រព័ន្ធកាយវិការ ដែលមានភាពស្រដៀងគ្នា ទៅនឹងប្រព័ន្ធកាយវិការរបស់ទូរស័ព្ទ iPhone ហើយវាទំនងជាត្រូវចំណាយពេល ដើម្បីចូលមើលទិដ្ឋភាពទូទៅ/កម្មវិធីថ្មីៗបានកាន់តែរហ័ស តែការអូស និងសង្កត់យឺតជាងការចុចប៊ូតុង។ ប៉ុន្តែ ក្រុមហ៊ុននិយាយថាអ្នកប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ អាចទាញយកទិដ្ឋភាព ពហុមុខងារបានត្រឹមតែពាក់កណ្តាល ដែលជាញឹកញាប់ អ្នកប្រើប្រាស់តែងចូលទៅកាន់អេក្រង់ដើម។
បន្ថែមលើនេះ ក្រុមហ៊ុន Google បានរកឃើញថាមនុស្សបានប្រើប្រាស់មុខងារខាងក្រោយ កាន់តែតិចជាងមុន ក្នុងអំឡុងពេលប៉ុន្មានថ្ងៃដំបូងនៃការព្យាយាមសាកល្បងប្រព័ន្ធ Android Q។ បន្ទាប់ពីនេះ ចំនួនជាមធ្យមនៃការចុចថយក្រោយ (ក្នុងមួយថ្ងៃ) ដូចគ្នានឹងការប្រើប្រាស់ប៊ូតុង 3 និងប៊ូតុង P ដែរ។
ដូច្នេះ ការសំរេចចិត្តចុងក្រោយរបស់ក្រុមហ៊ុន Google គឺត្រូវឆ្ពោះទៅមុខ ដោយប្រើប្រាស់ប្រព័ន្ធកាយវិការរុករក ឬ (Gesture Navigation) ។ ម្យ៉ាងទៀត ក្រុមហ៊ុន ក៏បានបញ្ជាក់ថាក្រុមហ៊ុនផលិតទូរស័ព្ទធំៗ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android រួមមានៈ Samsung, LG, OnePlus, Motorola, Xiaomi, HMD Global, និង Oppo សុទ្ធតែបានយល់ព្រមបញ្ចូលប្រព័ន្ធថ្មីរបស់ Google ដូចគ្នានឹងលំនាំដើមនៅលើឧបករណ៍ ដែលភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការ Android Q ។


ប៉ុន្តែ ក្រុមហ៊ុន Google ក៏បានបញ្ជាក់យ៉ាងច្បាស់ថា អតិថិជននឹងមានជម្រើស ក្នុងការប្រកាន់ខ្ជាប់នូវរបាររុករកប៊ូតុង 3 ជំនាន់មុនរបស់ប្រព័ន្ធប្រតិបត្តិការ Android Q ប្រសិនបើអ្នកប្រើប្រាស់ជ្រើសរើសវា។ លើសពីនេះ ក្រុមហ៊ុន Google ក៏បានបង្ហោះសារថា ការយល់ដឹងអំពី ប្រព័ន្ធកាយវិការរុករក ឬ (Gesture Navigation) បានរីកសុះសាយក្នុងរយៈជាច្រើនឆ្នាំនាពេលចុងក្រោយនេះ៕

អត្ថបទអ្នកចង់អាន

ទូរទស្សន៍ Sony ថ្មី ជាមួយមុខងារ Apple AirPlay

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 15 Jan, 2019

មុខងារ AirPlay បង្ហាញវត្តមាននៅគ្រប់ទីកន្លែងនៅក្នុងព្រឹត្តិការណ៍ CES 2019 យ៉ាងហោចណាស់ក៏វាមានវត្តមាននៅលើទូរទស្សន៍ដែរ។ នៅក្នុងនោះ ផលិតផលទូរទស្សន៍ម៉ូដែ...

ទូរទឹកកកឆ្លាតវៃពី LG អាចផលិតទឹកកក ភ្លឺថ្លាដូចកញ្ចក់ សម្រាប់ស្រាក្រឡុក!

ដោយ: ភារុន 2 PM, Monday, 02 Sep, 2019

ក្រុមហ៊ុន LG បានដាក់បង្ហាញទូរទឹកកកឆ្លាតវៃ ដែលប្រើប្រាស់ប្រព័ន្ធ WiFi ដើម្បីជួយបង្វែរផ្ទះបាយដ៏គួរឱ្យធុញទ្រាន់របស់អ្នក ទៅជាផ្ទះបាយដ៏ទាន់សម័យ នោះគឺទូរ...

LG ប្រកាសជល់ជាមួយ Sony, Samsung និងត្រៀមបញ្ចេញ LG G3 ការពារទឹក និងធូលីដីបាន!

ដោយ: ដាលីស 3 PM, Saturday, 09 May, 2015

ការពេញនិយមរបស់ស្មាតហ្វូន ក្នុងឆ្នាំនេះ ក្រៅពីប្រកួតប្រជែងគ្នា ក្នុងរឿងអេក្រង់ កាមេរ៉ា ឬល្បឿនក្នុងការប្រើប្រាស់​ហើយ​នោះ រឿងសមត្ថភាព ក្នុងការការពារវត...

PS4 Pro ចេញម៉ូដ Spider-Man មួយឈុត

ដោយ: ដួងច័ន្ទ 9 AM, Monday, 23 Jul, 2018

តើអ្នកចាំបានទេ នៅពេលដែលម៉ាស៊ីនហ្គេម PS3 ចេញលក់ជាមួយនឹងម៉ូដ Spider-Man ព័ទ្ធជុំវិញតួម៉ាស៊ីន រួមជាមួយតួអក្សរច្នៃដោយ លោក Ken Kutaragi ដែរឬទេ?12 ឆ្នា...

Tomnerb.Com - YouTube Channel