ចូលចិត្តទំនើប

Google មានផែនការផលិតអ្វីខ្លះ ក្នុងឆ្នាំនេះ?

ដោយ: ដួងច័ន្ទ 9 AM, Saturday, 16 Feb, 2019

បើសិនជាក្រុមហ៊ុន Google បានណែនាំផលិតផល Hardware ជាច្រើនកាលពីឆ្នាំ 2018 ក្រុមហ៊ុនប្រហែលជាជួបប្រទះនឹងបញ្ហាធ្លាក់ចុះនៃការលក់យ៉ាងពិតប្រាកដនៅក្នុងឆ្នាំ 2019 នេះ។ ប្រភពចេញពីគេហទំព័រ Nikkei បានអះអាងថាមានព័ត៌មានលម្អិតស្តីពីគម្រោងផែនការរបស់ក្រុមហ៊ុន Google សម្រាប់ឆ្នាំនេះ ដែលរួមមានផែនការផលិតមួយចំនួនផងដែរ។
ជាការចាប់ផ្តើម ប្រភពផ្ទៃក្នុងរបស់ក្រុមហ៊ុន Google ទំនងដូចជាបញ្ជាក់អះអាងអំពីពាក្យចចាមអារាម នៃផលិតផលទូរសព្ទម៉ូដែល Pixel តម្លៃទាប។

ប្រភពព័ត៌មានមិនបានរៀបរាប់អំពីព័ត៌មានលម្អិតទេ ប៉ុន្តែបានបង្ហើបថា ទូរសព្ទ Pixel តម្លៃទាប នឹងចេញលក់ក្នុងតម្លៃទាបជាង $749 ដែលនេះជាតម្លៃរបស់ទូរសព្ទ iPhone XR។ ព័ត៌មានចចាមអារាមទាំងនោះបានចង្អុលបង្ហាញពីឧបករណ៍ខ្នាតកណ្តាល និងខ្នាតធំ ជាមួយអេក្រង់ 1080p LCD បំពាក់ជាមួយប្រព័ន្ធប្រតិបត្តិការ Snapdragon 670 មានឃ្លាំងផ្ទុកទិន្នន័យទំហំ 32GB មានកាមេរ៉ាក្រោយទំហំ 12 megapixel និងកាមេរ៉ាមុខមួយគ្រាប់។
អ្វីដែលកាន់តែពិសេសគឺ នៅក្នុងនោះក៏មានការលើកឡើងថា ក្រុមហ៊ុន Google នឹងផលិត នាឡិកា Smartwatch។

នេះជាលើកដំបូងដែលក្រុមហ៊ុននេះនឹងបញ្ចេញលក់ផលិតផលនាឡិកាដៃផ្ទាល់ខ្លួន ជំនួសឱ្យការសហការជាមួយក្រុមហ៊ុនជាដៃគូ ដូចជាក្រុមហ៊ុន LG ជាដើម។ នៅក្នុងព័ត៌មានបែកធ្លាយនេះ ព័ត៌មានលម្អិតអំពីផលិតផលថ្មីនេះមានកាន់តែតិច ប៉ុន្តែវាអាចពន្យល់អំពីហេតុផលដែលក្រុមហ៊ុន Google ទិញយកបច្ចេកវិទ្យា Smartwatch មួយចំនួនពី Fossil។

ព័ត៌មានបន្ថែមផ្សេងទៀត បាននិយាយអំពី Updated Version របស់ផលិតផល Home Speaker ផលិតផលកាមេរ៉ាសុវត្ថិភាពថ្មីមួយ និងការកែលម្អថ្មីសម្រាប់ផលិតផលទូរសព្ទ Pixel លំដាប់ខ្ពស់។

គេហទំព័រ Nikkei មិនបាននិយាយថាតើពេលណាផលិតផលដែលមានរៀបរាប់ទាំងអស់នេះនឹងត្រូវបញ្ចេញលក់នោះទេ។ ក្រុមហ៊ុន Google មានប្រវត្តិបញ្ចេញឧបករណ៍ភាគច្រើនដែលផលិតដោយក្រុមហ៊ុនផ្ទាល់ នៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយនៅក្នុងខែតុលា ប៉ុន្តែវាមិនមែនជាកាតព្វកិច្ចចាំបាច់ក្នុងការបញ្ចេញលក់ផលិតផលគ្រប់យ៉ាងក្នុងពេលតែមួយទេ។ ឧទាហរណ៍ ក្រុមហ៊ុន Google អាចនឹងបញ្ចេញផលិតផលទូរសព្ទតម្លៃទាបលឿនជាងគេ។

មិនថាក្នុងករណីណាទេ យើងអាចសន្មត់ថាក្រុមការងារផលិតរបស់ក្រុមហ៊ុន Google នឹងមានភាពមមាញឹកច្រើននៅក្នុងឆ្នាំនេះ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ហ្គេម Monster Hunter នឹងមកដល់ Nintendo Switch

ដោយ: ដួងច័ន្ទ 5 PM, Saturday, 27 May, 2017

ម៉ាស៊ីនហ្គេម Nintendo Switch ទើបនឹងសហការជាមួយក្រុមហ៊ុនភាគីទីបីធំមួយ គឺ Capcom។ ពួកគេបានប្រកាសថា នឹងនាំមកនូវហ្គេម Monster Hunter XX មកកាន់ប្រព័ន្ធហ្...

អ្នកអាចទិញទូរទស្សន៍រមូរ OLED របស់ LG បានហើយ

ដោយ: ដួងច័ន្ទ 10 AM, Sunday, 13 Jan, 2019

យើងទាំងអស់គ្នាធ្លាប់បានឃើញផលិតផល LG Display និងអេក្រង់ OLED រមូរបាន អស់រយៈពេលជាច្រើនឆ្នាំមកហើយ នៅក្នុងព្រឹត្តិការណ៍ CES ប៉ុន្តែទាំងនោះសុទ្ធតែជាការដ...

បង្ហាញរូបឆោម Samsung Galaxy A8 ជាផ្លូវការហើយ

ដោយ: ដាលីស 9 PM, Sunday, 30 Aug, 2015

បន្ទាប់ពីមានពាក្យចចាមអារ៉ាម លេចធ្លាយព័ត៌មានរួចមក ទីបំផុតក៏បានបង្ហាញរូបឆោម នៅលើ​វេបសាយជា​ផ្លូវការនៅ​ក្នុងប្រទេសចិនហើយសម្រាប់ Samsung Galaxy A8 ដែលចេ...

ថែទាំ កង់រថយន្តរបស់អ្នក ទោះបីអ្នកធុញទ្រាន់ ក៏ដោយ

ដោយ: ចរិយា 7 PM, Monday, 16 Jan, 2017

និយាយដល់ការបើកបរ ក្រៅពីខ្សែក្រវាត់ គឺកង់ ដែលស្ថិតនៅក្រោមជើងអ្នក នៅជាប់នឹងថ្នល់។ អ្នកបើកបរភាគច្រើន មិនបានថែទាំកង់រថយន្តឡើយ។ ពួកគាត់ខ្វះចន្លោះ នូវចំណ...

Tomnerb.Com - YouTube Channel