ចូលចិត្តទំនើប

Hangouts អាចនឹងត្រូវបិទនៅឆ្នាំ 2020

ដោយ: ដួងច័ន្ទ 9 AM, Monday, 17 Dec, 2018

ថ្ងៃអវសាន្តនៃការប្រើប្រាស់កម្មវិធី Google Hangouts អាចនឹងត្រូវមកដល់នៅដំណាច់ឆ្នាំ 2020 យោងទៅតាមសេចក្តីរាយការណ៍ចេញពីគេហទំព័រ 9to5Google នាថ្ងៃនេះ។

កម្មវិធី Hangouts ជួបប្រទះនឹងបញ្ហាកើតចេញពីការកំណត់អត្តសញ្ញាណ ចាប់តាំងពីក្រុមហ៊ុន Google ដាក់ដំណើរការកម្មវិធីនេះជំនួសឱ្យកម្មវិធី Gchat កាលពីឆ្នាំ 2013 ហើយវាពិតជាបាត់បង់មុខងារមួយចំនួន នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈដែលក្រុមហ៊ុនបានបញ្ឈប់ការ Update កម្មវិធីនេះ និងបានដកមុខងារសារ SMS ចេញ។

ការផ្លាស់ប្តូរនេះជាផ្នែកមួយនៃការផ្តោតការយកចិត្តទុកដាក់ថ្មីរបស់ Google សម្រាប់កម្មវិធី Hangouts ដែលនឹងនៅតែមានសុវត្ថិភាពនាពេលនេះ ក្នុងនាមជាឧបករណ៍សម្រាប់ការទំនាក់ទំនងនៅក្នុងការិយាល័យធ្វើការ នៅក្នុងទម្រង់នៃ G Suite របស់ Hangouts Chat ក៏ដូចជាកម្មវិធី Video Conference នៅក្នុង Hangouts Meet ផងដែរ។

ក្រុមហ៊ុន Google បានឱ្យតំរុយទាក់ទងនឹងការបោះបង់កម្មវិធីផ្ញើសារផ្ទាល់របស់ក្រុមហ៊ុន កាលពីខែមេសា ឆ្នាំនេះ នៅពេលក្រុមហ៊ុនបានប្រកាសពីមុខងារ RCS Chat ថ្មីនៅក្នុងកម្មវិធី Android Messages។ កម្មវិធី Chat មិនទាន់ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការនៅឡើយទេ ដោយសារពេលវេលានៃការដាក់ឱ្យដំណើរការអាស្រ័យទៅលើ Carrier និមួយៗ ប៉ុន្តែសេចក្តីរាយការណ៍នៃ ការដំណើរការគាំទ្រ សម្រាប់មុខងារផ្ញើសារ RCS នឹងមកដល់នៅដើមឆ្នាំ 2019 សមស្របនឹងពេលវេលានៃការបិទដំណើរការកម្មវិធី Hangouts នៅក្នុងឆ្នាំ 2020។
យ៉ាងណាមិញ វាមិនមែនជាសញ្ញាល្អទេ សម្រាប់អ្នកដែលកំពុងប្រើប្រាស់កម្មវិធី Hangouts នៅក្នុង Gmail ឬអ្នកប្រើប្រាស់វា សម្រាប់ការទំនាក់ទំនងជាមួយក្មេងៗ ឬអ្នកដែលមិនមានទូរសព្ទដៃ។

មកទល់ពេលនេះ នៅមានព័ត៌មានលម្អិតជាច្រើនទៀត ដែលមិនទាន់មានភាពច្បាស់លាស់ ដូច្នេះយើងកំពុងរងចាំការឆ្លើយតប ឬប្រតិកម្មរបស់ក្រុមហ៊ុន Google ពាក់ព័ន្ធនឹងព័ត៌មាននេះ ហើយ ទំនើប នឹងបន្តការធ្វើបច្ចុប្បន្នភាពសម្រាប់មិត្តអ្នកអាននៅទីនេះ៕

អត្ថបទអ្នកចង់អាន

Gadget ឡូយៗ សម្រាប់ប្រើប្រាស់ ក្នុងការិយាល័យ

ដោយ: ដួងច័ន្ទ 11 PM, Wednesday, 22 Nov, 2017

ការិយាល័យធ្វើការជាកន្លែង ដែលប្រមូលផ្តុំដោយភាពស្មុគស្មាញ ប៉ុន្តែជាកន្លែងមួយដែលយើងត្រូវប្រមូលផ្តុំអារម្មណ៍ឱ្យបានមូលល្អ ដើម្បីបំពេញការងារបានដោយជោគជ័យ។...

ទូរសព្ទ iPhone X ចម្លង មាន Fingerprint Sensor លើអេក្រង់

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 28 Feb, 2018

ម៉ូដែលទូរសព្ទថ្មីរបស់ចិនមួយគ្រឿង ចម្លងម៉ូដតាមទូរសព្ទ iPhone X និងដំណើរការដោយប្រព័ន្ធ Android ជាផលិតផលរបស់ក្រុមហ៊ុន Doogee។ ទូរសព្ទនេះមានឈ្មោះថា Doo...

សម្ភារៈចាំបាច់ សម្រាប់រថយន្ត

ដោយ: ដួងច័ន្ទ 9 PM, Sunday, 03 Sep, 2017

សម្រាប់មនុស្សភាគច្រើន រថយន្តគឺជាសម្ភារៈ ដែលទាមទារការចំណាយខ្ពស់លំដាប់ទី២ បន្ទាប់ពីការ ចំណាយលើគេហដ្ឋាន ហើយមានមនុស្សខ្លះទៀត ចំណាយពេលជាច្រើនជាមួយរថយន្ត...

ចំណុចពិសេស ៥ ដែលម៉ាស៊ីនព្រីនតជាបណ្តាញ អាចជួយដល់អាជីវកម្មអ្នក

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 15 Feb, 2017

អាជីវកម្មសម័យទំនើបប្រើប្រាស់កម្មវិធី Cloud-Based សម្រាប់អនុវត្តការងារទំនាក់ទំនងប្រចាំថ្ងៃ និងការបំពេញមុខងារនានា រាប់ចាប់ពីកិច្ចសហប្រតិបត្តិការតាមបណ...

Tomnerb.Com - YouTube Channel