ចូលចិត្តទំនើប

Google Maps មានមុខងារ បង្ហាញសញ្ញាកំណត់ល្បឿន

ដោយ: ដួងច័ន្ទ 8 AM, Thursday, 24 Jan, 2019

កម្មវិធី Google Maps បាននឹងកំពុងដំណើរការមុខងារបង្ហាញសញ្ញាកំណត់ល្បឿនបើកបរ សម្រាប់អ្នកប្រើប្រាស់ក្នុងវិសាលភាពកាន់តែទូលំទូលាយនៅក្នុងសហរដ្ឋអាមេរិក។ យោងតាមគេហទំព័រ Android Police បានឱ្យដឹងថា បន្ទាប់ពីការដាក់ឱ្យប្រើប្រាស់មុខងារថ្មីនៅក្នុងតំបន់ San Francisco Bay Area និងនៅក្នុងទីក្រុង Rio ប្រទេសប្រេស៊ីលរួចមក មុខងារថ្មីនេះពេលនេះត្រូវបានឃើញបង្ហាញវត្តមាននៅក្នុងទីក្រុងញូយ៉ក Los Angeles និង Minnesota។

យើងមិនទាន់ច្បាស់ថា តើនេះជាផ្នែកមាននៃការដាក់ឱ្យប្រើប្រាស់មុខងារថ្មីក្នុងទ្រង់ទ្រាយធំឬអត់ទេ ព្រោះយើងនៅរងចាំការបញ្ជាក់ជាផ្លូវការ និងព័ត៌មានលម្អិតនានាពីក្រុមហ៊ុន Google សិន។ សម្រាប់អ្នកដែលអាចប្រើប្រាស់មុខងារថ្មីនេះបានហើយនោះ នឹងបានឃើញរូបសញ្ញាថ្មីមួយ មានរូបរាងស្រដៀងនឹងសញ្ញាកំណត់ល្បឿនចរាចរណ៍នៅលើដងផ្លូវ លេចឡើងនៅផ្នែកខាងក្រោម ជ្រុងខាងឆ្វេង លើផ្ទៃអេក្រង់របស់កម្មវិធីនេះផ្ទាល់។
ទោះបីកម្មវិធី Google Maps មិនមានកង្វះខាតមុខងារសំខាន់ៗក្តី ប៉ុន្តែសម្រាប់មុខងារកំណត់ល្បឿនចរាចរណ៍នេះ គឺជាមុខងារមួយដែលទំនងដូចជាបង្ហាញថា Google Maps កំពុងដើរតាមក្រោយជំហានរបស់ដៃគូប្រជែង ឧទាហរណ៍ដូចជាកម្មវិធី Apple Maps ជាដើម។ កម្មវិធី Waze ដែលក្រុមហ៊ុន Google បានទិញយកក្នុងតម្លៃ 966 លានដុល្លារអាមេរិកកាលពីឆ្នាំ 2013 ក៏មានប្រើប្រាស់មុខងារនេះរយៈពេលជាច្រើនឆ្នាំមកហើយដែរ។

នៅពេលការ Update លេចឡើងនៅក្នុង Android Auto កាលពីឆ្នាំ 2017 ក្រុមហ៊ុន Google បានបរិយាយថាកម្មវិធីថ្មីនេះ អាចនឹងត្រូវបានបញ្ចេញឱ្យប្រើប្រាស់នៅតាមតំបន់នានាជាច្រើនទៀតនៅក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែយើងហាក់ដូចជាទទួលបានព័ត៌មានតិចតួចណាស់ចាប់តាំងពីពេលនោះមក ទោះបីជាកម្មវិធី Google Maps ទទួលបានការ Update ថ្មីៗជាច្រើនដងក្តី ក្នុងនោះរួមបញ្ចូលទាំងការសាកល្បងមុខងារ Speed Traps កាលពីខែវិច្ឆិកាកន្លងទៅ។

យើងអាចសន្មត់ថាការពន្យាពេលដាក់ដំណើរការមុខងារថ្មីនេះ អាចដោយសារតែក្រុមហ៊ុន Google រងចាំការធានាច្បាស់លាស់ និងត្រឹមត្រូវពីទិន្នន័យកំណត់ល្បឿនចរាចរណ៍សម្រាប់តំបន់នីមួយៗ ដោយសារក្រុមហ៊ុនមិនចង់រងការស្តីបន្ទោសពីអតិថិជនរបស់ខ្លួន សម្រាប់ការផាកពិន័យលើការល្មើសល្បឿនចរាចរណ៍ ដោយសារការផ្តល់ព័ត៌មានមិនត្រឹមត្រូវ។

ព័ត៌មានធ្វើបច្ចុប្បន្នភាពចុងក្រោយ ដែលគេហទំព័រ Engadget ទទួលបានបញ្ជាក់ថាការ Update មុខងារកំណត់ល្បឿនចរាចរណ៍ថ្មីនឹងត្រូវបញ្ចេញឱ្យប្រើប្រាស់សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធ iPhone និង Android នៅទូទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសដាណឺម៉ាកហើយ៕

អត្ថបទអ្នកចង់អាន

ទូរទស្សន៍ 8K របស់ Samsung ថ្លៃកប់ពពក

ដោយ: ដួងច័ន្ទ 10 AM, Tuesday, 23 Oct, 2018

ទូរទស្សន៍ទំហំយក្ស ប្រភេទ 8K QLED របស់ Samsung ជិតដល់ពេលវេលាចេញលក់យ៉ាងពិតប្រាកដហើយនៅសហរដ្ឋអាមេរិក ហើយអ្នកប្រហែលជាអ្នកខ្ចីបុលគេ បើសិនជាអ្នកចង់ទិញវាយក...

ថេបប្លេត Honor WaterPlay បង្ហាញមុខនៅចិន ថ្ងៃទី១១

ដោយ: ស. លីង 8 PM, Wednesday, 25 Oct, 2017

កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៧ កន្លងទៅនេះ ក្រុមហ៊ុន Huawei បានចេញលក់ Honor WaterPlay Tablet រួមជាមួយនឹង Honor 7X smartphone។ Huawei Honor WaterPlay...

CrossHelmet: មួកសុវត្ថិភាព ដ៏ឆ្លាតវៃ

ដោយ: ដួងច័ន្ទ 11 PM, Wednesday, 22 Nov, 2017

មួកសុវត្ថិភាព CrossHelmet គឺជាមួកសុវត្ថិភាព សម្រាប់ទោចក្រយានយន្តជំនាន់ថ្មី ដែលមានសមត្ថភាពគ្រប់គ្រងសម្លេង (Sound Control) និងអាចមើលឃើញបាន 360 ដឺក្រេ...

Huawei ចូលរួមក្លឹប Alexa-powered smart speaker ដើម្បីផលិត AI Cube

ដោយ: ភារុន 9 AM, Wednesday, 07 Nov, 2018

បំភេ្លចអ្វីគ្រប់យ៉ាងដែលអ្នកបានស្គាល់ពី Cube ដែលមានលក្ខណៈជា 3D ធម្មតា ព្រោះឥឡូវនេះអ្នកអាចក្លាយជាម្ចាស់ Hexahedron មានមុខ 6 ហើយមានមុខងារប្រហាក់ប្រហែល...

Tomnerb.Com - YouTube Channel