ចូលចិត្តទំនើប

Google Maps អាចប្រាប់ពីល្បឿនបើកបររបស់អ្នក

ដោយ: ដួងច័ន្ទ 8 AM, Thursday, 13 Jun, 2019

ក្រុមហ៊ុន Google ស្ងាត់ៗបានបន្ថែមមុខងារវាស់ស្ទង់ល្បឿននៃការបើកបរបន្តផ្ទាល់មួយ នៅក្នុងកម្មវិធី Google Maps ដែលអនុញ្ញាតឱ្យអ្នកអាចតាមដានល្បឿននៃការបើកបរយានយន្តរបស់អ្នក ព្រមជាមួយការកំណត់ល្បឿនបើកបរនៅក្នុងតំបន់ផងដែរ។

គេហទំព័រ Android Police បានរាយការណ៍ថា មុខងារថ្មីនេះអាចបើក ឬបិទដំណើរការចេញពីក្នុង Navigation Setting នៅក្នុង Setting របស់ App ផ្ទាល់ ដែលវានឹងបង្ហាញនៅលើផ្ទៃអេក្រង់ត្រង់ចំណុចខាងក្រោម ជ្រុងខាងឆ្វេងនៃផ្ទាំង App ក្នុងអំឡុងពេលអ្នកកំពុងធ្វើដំណើរនៅក្នុងរថយន្ត។
មុខងារថ្មីនេះគឺជាមុខងារមួយក្នុងចំណោមមុខងារជាច្រើនដែលត្រូវបានដាក់បញ្ចូលទៅក្នុង Google Map បន្ទាប់ពីវាបានបង្ហាញវត្តមានជាលើកដំបូងនៅក្នុង Waze App ដែលក្រុមហ៊ុន Google បានទិញយកកាលពីឆ្នាំ 2013។

យើងធ្លាប់បានឃើញមុខងារកំណត់ល្បឿនបើកបរ នៅក្នុង App នេះរួចស្រេចហើយ ព្រមជាមួយមុខងាររាយការណ៍ពីគ្រោះថ្នាក់ផង ដែលអនុញ្ញាតឱ្យអ្នកផ្តល់ដំណឹងទៅកាន់អ្នកបើកបរដទៃអំពីគ្រោះថ្នាក់ កន្លែងមានការត្រួតពិនិត្យចរាចរណ៍ និងកាមេរ៉ាស្ទង់ល្បឿន។ Google Maps ក៏បានដាក់បញ្ចូលមុខងារសម្រាប់តាក់តែងរូបសញ្ញាប្រាប់ទិសរបស់អ្នកផងដែរ។

មុខងារចរាចរណ៍ថ្មីនេះមិនទាន់បង្ហាញវត្តមានសម្រាប់ការប្រើប្រាស់គ្រប់ទីកន្លែងនៅឡើយទេ។ គេហទំព័រ Android Police បានលើកឡើងថា អ្នកប្រើប្រាស់បានរាយការណ៍ថាបានឃើញមុខងារថ្មីនេះនៅប្រទេសអាហ្សង់ទីន អូស្ត្រាលី ប៊ែលហ្សិក ប្រេស៊ីល កាណាដា សាធារណរដ្ឋឆេក ហ្វាំងឡង់ អាល្លឺម៉ង់ ឥណ្ឌា ហូឡង់ ប៉ូឡូញ ព័រទុយហ្គាល់ ស៊ុយអែត តៃវ៉ាន់ ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក។ បច្ចុប្បន្ននេះ មុខងារថ្មីនេះត្រូវបានរាយការណ៍ថាមិនទាន់អាចដំណើរការនៅលើ Android Auto បានទេ ប៉ុន្តែវាអាចដំណើរការនៅក្នង Auto App។

នៅលើទំព័រ Pre-Existing Support ក្រុមហ៊ុន Google បានណែនាំថា មុខងារកំណត់ល្បឿននៃការបើកបរ ត្រូវបានផ្តល់ជូនសម្រាប់បម្រើឱ្យគោលបំណងនៃការផ្តល់ព័ត៌មានតែមួយមុខប៉ុណ្ណោះ ហើយបើយើងសម្តៅលើភាពមិនទុកចិត្តនៃការផ្តល់ព័ត៌មាន GPS វិញ វាអាចជាទង្វើដ៏ល្អបំផុតសម្រាប់អនុវត្តវិធីសាស្រ្តដូចគ្នា ជាមួយនឹងមុខងារវាស់ស្ទង់ល្បឿនបើកបរ៕

អត្ថបទអ្នកចង់អាន

កាសស្តាប់ត្រចៀកគ្មានខ្សែដ៏ទំនើបរបស់ Xiaomi Mi ដំបូងបង្អស់ ត្រូវបានដាក់លក់នៅក្នុងប្រទេសឥណ្ឌា

ដោយ: ភារុន 10 AM, Thursday, 18 Jul, 2019

ក្រុមហ៊ុន Xiaomi Mi បានបញ្ចេញផលិតផល កាសស្តាប់ត្រចៀកគ្មានខ្សែដ៏ទំនើប នៅក្នុងប្រទេសឥណ្ឌា។ សម្រាប់កាស ស្តាប់ថ្មីនេះ គឺជាផលិតផលដំបូងបង្អស់របស់ក្រុមហ៊ុន...

Motorola ចេញទូរសព្ទថ្មី កាន់តែឆ្លាតវៃ

ដោយ: ដួងច័ន្ទ 7 AM, Friday, 24 May, 2019

យើងមិនទាន់បានឈានដល់ពាក់កណ្តាលឆ្នាំ 2019 នៅឡើយទេ ប៉ុន្តែក្រុមហ៊ុន Motorola បានបង្ហាញជូននូវផលិតផល Hardware គួរឱ្យចាប់អារម្មណ៍មួយចំនួនរួចជាស្រេចហើយ។ ផ...

Logosease មុជទឹកជ្រៅប៉ុនណា ក៏អាចនិយាយគ្នាបានដែរ

ដោយ: ដាលីស 9 PM, Thursday, 21 May, 2015

បើនិយាយពីសមុទ្រ អ្នកណាៗ ក៏ចូលចិត្តដែរ ហើយអ្នកខ្លះទៀត ថែមទាំងចូល​ចិត្តការមុជទឹក ហែល​ទស្សនាភាពស្រស់ស្អាត នៅតាមបាតសមុទ្រជ្រៅទៀតផង។ តែបញ្ហារបស់ការមុជទឹ...

ក្រុមហ៊ុន Apple ទើបតែចែករំលែកអាថ៌កំបាំង នៃកាមេរ៉ារបស់ iPhone

ដោយ: ដួងច័ន្ទ 10 PM, Monday, 15 May, 2017

ដោយគ្រាន់តែអ្នកបានដឹង ពីវិធីប្រើប្រាស់កាមេរ៉ារបស់ iPhone និង វិធីថតវីដេអូន និងថតរូប Selfie បានល្អ មិនមានន័យថា អ្នកបានប្រើប្រាស់សមត្ថភាពដ៏អស្ចារ្យ រ...

Tomnerb.Com - YouTube Channel