ចូលចិត្តទំនើប

Google Maps អនុញ្ញាតឱ្យទំនាក់ទំនងអាជីវកម្មបាន

ដោយ: ដួងច័ន្ទ 9 AM, Saturday, 01 Dec, 2018

ថ្មីៗនេះគេហទំព័រ 9to5Google បានបង្ហាញឱ្យយើងឃើញនូវ Blog Post មួយពីក្រុមហ៊ុន Google ដែលប្រកាសអំពីមុខងារថ្មីមួយ សម្រាប់កម្មវិធី Google Maps គឺមុខងារសារសម្រាប់អាជីវកម្ម។

បន្ទាប់ពីវាត្រូវបានបញ្ចេញទៅក្នុងទូរសព្ទ iPhone និងប្រព័ន្ធ Android នៅក្នុងនោះនឹងមានប៊ូតុង Messages ថ្មីមួយ នៅ Slide ផ្នែកខាងឆ្វេង ដែលនឹងអនុញ្ញាតឱ្យអ្នកផ្ញើសារទៅកាន់អាជីវកម្ម ដែលអ្នកបានឃើញនៅលើ Google Maps។
អាជីវកម្មដែលមានបំណងចង់ចូលរួមក្នុងមុខងារថ្មីនេះ នឹងត្រូវប្រើប្រាស់ប្រព័ន្ធផ្ទៀងផ្ទាត់ My Business របស់ Google និងកម្មវិធីជាប្រព័ន្ធទាក់ទងនឹងប្រព័ន្ធផ្ទៀងផ្ទាត់នៃ ដើម្បីផ្ញើ និងទទួលសារ។ កម្មវិធីនេះធ្វើឱ្យមានភាពងាយស្រួលសម្រាប់អាជីវកម្មតូចៗ ដើម្បី update ព័ត៌មានរបស់ពួកគេសម្រាប់ Google និងដើម្បីធ្វើការសន្ទនាជាមួយអតិថិជន។

មុខងារថ្មីមួយនេះទំនងជាមុខងារដ៏មានអត្ថប្រយោជន៍ធំមួយ។ អ្នកប្រហែលជាតែងតែចង់សាកសួរហាង ឬភោជនីយដ្ឋានណាមួយ អំពីសំណួរខ្លីៗមួយចំនួន ដែលមានបានរៀបរាប់នៅក្នុងគេហទំព័ររបស់ពួកគេ។ ការផ្ញើសារជាអក្សរអាចជាវិធីសាស្រ្តដ៏ងាយស្រួល សម្រាប់ការភ្ជាប់ទំនាក់ទំនងគ្នា ដោយវាពុំសូវមានការរំខានខ្លាំងចំពោះបុគ្គលិកនៅក្នុងហាង និងមានលក្ខណៈសាមញ្ញសម្រាប់អតិថិជន។

ប៉ុន្តែយើងនៅតែយល់ឃើញថា វានៅតែមានកង្វះខាត ដោយសារ Google ទំនងដូចជាមិនអាចបញ្ឈប់ការបញ្ចេញកម្មវិធីផ្ញើសារថ្មីៗ ខណៈដែលកម្មវិធីផ្ញើសារដំបូងរបស់ក្រុមហ៊ុន ហាក់ដូចជានៅតែមានបញ្ហា។ កម្មវិធី Hangouts បានបរាជ័យ ហើយកម្មវិធី Allo ត្រូវបានផ្អាកសកម្មភាព ចំណែកកម្មវិធី RCSChat ក៏មិនទាន់ដាក់ឱ្យដំណើរការជាទូទៅដែរ។

ការដាក់កម្មវិធីផ្ញើសារនៅក្នុង Google Maps អាចជួយអ្នករក្សាសារសម្រាប់អាជីវកម្ម ដាច់ដោយឡែកពីសារផ្ទាល់ខ្លួនរបស់អ្នក។ ប៉ុន្តែវាហាក់ដូចជាផ្តល់បន្ទុកបន្ថែមដល់ Google Maps ដោយសារកម្មវិធីមួយនេះទទួលបានមុខងារច្រើន ហើយការរចនាថ្មីធ្វើឱ្យមុខងារបង្ហាញទិសដៅនៅក្នុងកម្មវិធីនេះ កាន់តែពិបាក។

កម្មវិធីថ្មីនេះ ទំនងដូចជាមានទាំងចំណុចវិជ្ជមាន និងអវិជ្ជមាន ហើយចំណុចទាំងពីរនេះវាខុសៗគ្នាអាស្រ័យលើអ្នកប្រើប្រាស់។ បើសិនជាអ្នកចង់ដឹងថាមុខងារថ្មីនេះផ្តល់ផលយ៉ាងណាសម្រាប់អ្នក អញ្ចឹងគួរសាកល្បងចូលទៅកាន់ Google Maps នៅលើទូរសព្ទរបស់អ្នក ហើយទទួលយកបទពិសោធន៍ថ្មីនេះ។ លទ្ធផលយ៉ាងណា សូមចែករំលែកជាមួយ ទំនើប ផង៕

អត្ថបទអ្នកចង់អាន

LG STYLUS 2 DUAL LTE បានមកដល់កម្ពុជាហើយ!

ដោយ: ម៉ូនី 8 AM, Friday, 03 Jun, 2016

LG Stylus 2 Dual ជាប្រភេទទូរសព្ទស្មាតហ្វូនស៊េរីថ្មីបំផុតដែលទើបមកដល់ប្រទេសកម្ពុជាដែលមានទំហំអេក្រង់ធំរហូតទៅដល់ 5.7អ៊ីញដែលជាប្រភេទអេក្រង់ IPS HD ងាយស្...

សោរកង់ ដ៏ឆ្លាតវៃ

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 08 Nov, 2017

ម្ចាស់ទោចក្រយានគ្រប់រូប តែងមានក្តីបារម្ភដូចៗគ្នា ហើយក្តីបារម្ភនោះគឺ មិនថាអ្នកបានចាក់សោរកង់តឹងយ៉ាងណា នៅតែមានអ្នកអាចដោះសោរកង់ និងលួចយកកង់របស់អ្នកបាន។...

ក្រុមហ៊ុន Xiaomi ចេញលក់ Xiaomi Mi MIX 2

ដោយ: ស. លីង 12 AM, Wednesday, 25 Oct, 2017

ទំនើប ធ្លាប់បានផ្សាយពីម៉ាស៊ីន Scishare Cofee Maker ដែលផលិតដោយក្រុមហ៊ុនទូរស័ព្ទចិន Xiaomi ។ ថ្ងៃនេះ ទំនើប សូមលើកយកពីផលិតផលទូរស័ព្ទដៃរបស់ក្រុមហ៊ុន Xi...

បទពិសោធន៍តន្រ្តីកាន់តែអស្ចារ្យពី LG

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 25 Jun, 2019

ថ្ងៃនេះគេហទំព័រ ទំនើប សូមណែនាំផលិតផលឧបករណ៍បំពងសម្លេងជំនាន់ថ្មីពីក្រុមហ៊ុន LG នោះគឺម៉ូដែល XBOOM Go PK5។ ចង់ដឹងថាឧបករណ៍បំពងសម្លេងនេះមានអ្វីពិសេស សូមប...

Tomnerb.Com - YouTube Channel