ចូលចិត្តទំនើប

ភ្ញាក់តិចអី! Google បិទកម្មវិធី Google Allo តែគ្មាននរណាភ្ញាក់ផ្អើលសោះ!

ដោយ: ភារុន 8 AM, Thursday, 20 Dec, 2018

នាពេលថ្មីៗនេះក្រុមហ៊ុន Google បានផ្អាកការអភិវឌ្ឍន៍ Google Allo ដែលជាកម្មវិធីផ្ញើសាររបស់ Google អស់រយៈពេល 8 ខែកន្លងមកហើយ ដោយកត់សម្គាល់ឃើញថា វាមិនទទួលបានការចាប់អារម្មណ៍ដែលក្រុមហ៊ុនកំពុងសង្ឃឹមទុកនោះទេ។

បន្ទាប់ពីប្រកាសជាផ្លូវការថាក្រុមហ៊ុននឹងបិទកម្មវិធីនេះទាំងស្រុងនោះ ក្រុមហ៊ុននេះនឹងផ្តោតកំលាំងរបស់ខ្លួន ទៅលើការស្ថាបនាកម្មវិធីផ្ញើសារផ្សេងទៀតដូចជាកម្មវិធី ដែលមានសមត្ថភាព RCS បន្ថែម និងមានមុខងារទំនើបៗ ដើម្បីផ្ញើសារជាអក្សរនៅលើប្រព័ន្ធប្រតិបត្តិការ Android ដូចគ្នាផងដែរទៅនឹង iMessage របស់ក្រុមហ៊ុន Apple។
ប៉ុន្មានឆ្នាំចុងក្រោយនេះ Google ល្បីល្បាញ ចំពោះការបិទកម្មវិធីទំនាក់ទំនងរបស់ខ្លួន ហើយប្រហែលជានៅពេលខាងមុខទៀតនេះកម្មវិធីដូចជា៖ Buzz, Wave និង Google+ ក៏នឹងអាចជួបផ្លូវបញ្ចប់របស់ខ្លួននៅ Mountain View ផងដែរ។ ប៉ុន្តែក្រុមហ៊ុននៅតែរក្សាសេវាកម្ម Duo video calling របស់ខ្លួនសម្រាប់ប្រើប្រាស់នៅពេលអនាគតដដែល។

វាពិបាកក្នុងការបញ្ជាក់ពីហេតុផលចម្បងនៃការបរាជ័យរបស់ Google Allo ខណៈពេលដែលកម្មវិធីនេះ មិនសូវមានបញ្ហាអ្វី ចំពោះលក្ខណៈពិសេសៗរបស់វាឡើយ ហើយក៏ជាកម្មវិធីមួយដ៏គួរឱ្យចាប់អារម្មណ៍ផងដែរ។ ប៉ុន្តែប្រហែលជាវាមានចំណុចខ្វះខាតដូចជា៖ កម្មវិធីនេះមានភាពយឺតយ៉ាវណាស់ក្នុងការផ្ញើសារជាលក្ខណៈក្រុម, ផ្ញើសារ SMS រញ៉េរញ៉ៃ, ហើយមិនទាន់បានដោះស្រាយនូវបញ្ហា ដែលអ្នកផ្សេងទៀតបានជួបប្រទះរួច។

លើសពីនេះ កម្មវិធីនេះក៏មិនបានបញ្ចូលទៅក្នុងប្រព័ន្ធប្រតិបត្តិការ Android ឬ ប្រព័ន្ធប្រតិបត្តិការដ៏ពេញនិយមផ្សេងទៀតដែលប្រើប្រាស់សេវាកម្មរបស់ Google ដែរ។ ដូច្នេះធ្វើឱ្យអ្នកនិយមប្រើសេវាកម្មរបស់ Google មិនមានតម្រូវការចាំបាច់អី នៅក្នុងការប្រើកម្មវិធី Google Allo នេះទេ។ ម្យ៉ាងទៀតប្រសិនបើអ្នកជាមនុស្សម្នាក់ស្ថិតក្នុងចំណោមមនុស្សដែលប្រើកម្មវិធីផ្ញើសារនេះ អ្នកអាចដំណើរការផ្ញើសាររបស់អ្នករហូតដល់ត្រឹមខែ មិនា ឆ្នាំ 2019 ខាងមុខនេះប៉ុណ្ណោះ រហូតដល់កម្មវិធីត្រូវបានបិទទាំងស្រុងជាផ្លូវការ។

អត្ថបទអ្នកចង់អាន

Galaxy S10 ប្រើជាមួយនឹងបន្ទះឈីប Snapdragon 855 ដើរលឿនអស់ស្ទះ!

ដោយ: ភារុន 1 PM, Wednesday, 19 Dec, 2018

ក្រុមហ៊ុន Qualcomm ទើបតែនឹងប្រកាសបន្ទះឈីបថ្មី Snapdragon 855 សម្រាប់ដាក់ដំណើរការជាមួយស្មាតហ្វូន 2019 ដើម្បីធ្វើឱ្យស្មាតហ្វូនទាំងនោះ មានលក្ខណៈពិសេសន...

Asus បង្ហាញ Zenfone 5 Lite នៅក្នុងប្រទេសហ្វ៊ីលីពីន

ដោយ: ដាលីស 3 PM, Saturday, 11 Apr, 2015

នៅក្នុងឆ្នាំនេះ Zenfone បានសាងឈ្មោះបន្ថែមទៅក្នុងបណ្តាប្រទេស AEC របស់យើងដែលនិយមប្រើស្មាតហ្វូនល្អៗ ​តែតម្លៃធូរថ្លៃ ហើយថ្ងៃនេះ Asus ក៏បានបង្ហាញខ្លួន Z...

Apple កំពុងស្រាវជ្រាវមុខងារថ្មី សម្រាប់ iPhone 2019

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 21 Nov, 2017

ទូរសព្ទ iPhone X ទើបនឹងមានវត្តមាននៅលើទីផ្សារ ហើយមនុស្សជាច្រើនកំពុងជក់ចិត្តដិតអារម្មណ៍ជាមួយ Animoji Novelty ប៉ុន្តែព័ត៌មានលេចឡើងពីទូរសព្ទ iPhone ឆ្ន...

តោះ! មកតាមដានតម្លៃហាងឆេងទូរស័ព្ទដៃក្រោយថ្ងៃចូលឆ្នាំខ្មែរ

ដោយ: ម៉ូនី 12 AM, Monday, 18 Apr, 2016

នៅក្នុងឳកាសបុណ្យចូលឆ្នាំខ្មែកន្លងផុតយ៉ាងរហ័ស ស្របពេលនេះដែរលោកអ្នកពិតជាចង់ដឹងនូវតម្លៃហាងឆេងទូរស័ព្ទដៃ ក្រោយថ្ងៃចូលឆ្នាំខ្មែរមានការប្រែប្រួល​យ៉ាងណា​ម...

Tomnerb.Com - YouTube Channel