ចូលចិត្តទំនើប

ទីបញ្ចប់នៃ Tablet របស់ Google បានមកដល់ហើយ

ដោយ: ដួងច័ន្ទ 8 AM, Thursday, 27 Jun, 2019

បើសិនជាអ្នកជាមនុស្សដែលបានសម្លឹងឃើញពីសក្តានុពលនៅក្នុងផលិតផលម៉ូដែល Pixel Slate ដោយមិនគិតពីបញ្ហានៅលើ Software របស់វា យើងមានដំណឹងអាក្រក់មួយសម្រាប់អ្នក។

ក្រុមហ៊ុន Google នឹងមិនមានគម្រោងបន្តក្នុងការបង្កើត Hardware ថ្មីសម្រាប់ផលិតផល Tablet ថ្មីទេ ហើយក្រុមហ៊ុននឹងយកគ្រប់ធនធានរបស់ក្រុមហ៊ុនទាំងអស់ទៅដាក់ក្នុងផលិតផល Laptop នាពេលអនាគតវិញ។ នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលគេហទំព័រ Engadget ទទួលបាន ឱ្យដឹងថា អ្នកនាំពាក្យមួយរូបរបស់ Google បានបកស្រាយថា សម្រាប់ការខិតខំ ប្រឹងប្រែងនៅក្នុងផលិតផល Hardware របស់ក្រុមហ៊ុន Google ក្នុងនាមជា First-Party ក្រុមហ៊ុននឹងធ្វើការផ្តោតនៅលើផលិតផល Laptop ប្រើប្រាស់ Chrome OS ហើយនឹងបន្តការគាំទ្រ Pixel Slate។ អ្នកនាំពាក្យរូបនេះក៏បានកត់សម្គាល់ឱ្យដឹងថា ក្រុមហ៊ុននឹងបន្តធ្វើការជាមួយក្រុមហ៊ុនផលិត Hardware ជាភាគីទីបី នៅលើ Chrome OS ទាំងនៅលើ Laptop និង Tablet។
ព័ត៌មាននេះដំបូងឡើយចេញមកពីលោក JR Raphael នៅលើគេហទំព័រ Computerworld ដែលបានសរសេរថា ក្រុមហ៊ុន Google មានផលិតផល Tablet ទំហំតូចជាងមុនចំនួន 2 ម៉ូដែលស្ថិតនៅក្នុងដំណាក់កាលផលិត ដែលទាំងពីរនេះសុទ្ធតែត្រូវបានលុបចោល។ ព្រមជាមួយគ្នានេះដែរ ប្រភពខាងក្នុងក៏ត្រូវបានរៀបចំឡើងវិញ ដើម្បីធ្វើការនៅលើ Hardware របស់ Laptop នាពេលអនាគតផងដែរ។

ការសម្រេចចិត្តនេះមិនមានផលប៉ះពាល់ចំពោះ Laptop Hardware ផ្ទាល់របស់ Google ទេ ជាការពិត វាស្តាប់ទៅដូចជាជំនាន់ថ្មីនៃ Pixelbook ដែលប្រហែលជានឹងមកដល់នៅមុនដំណាច់ឆ្នាំនេះ។ កាលបរិច្ឆេទអាចនឹងសមហេតុសមផល ដោយសារកុំព្យូទ័រម៉ូដែលនេះនឹងឈានចូលវ័យ 2 ឆ្នាំ នៅដំណាច់ឆ្នាំនេះ ហើយអាចនឹងប្រើប្រាស់ការ Update មួយ នៅផ្នែកខាងមុខ ដែលអាចជាការលុបបំបាត់ចោល Bezel អេក្រង់ដែលមានទំហំធំបាន។
ប្រសិនបើ Google ពិតជាបញ្ឈប់ការផលិត Tablet ពិតមែន យើងអាចនិយាយបានថា វាជាកញ្ចប់ច្របល់បញ្ចូលគ្នាមួយសម្រាប់ Hardware ក្នុងនាម First-Party របស់ក្រុមហ៊ុន។ ម៉ូដែល Nexus 7 ដែលចេញលក់កាលពីឆ្នាំ 2013 គឺជា Tablet តូចមួយ ដ៏អស្ចារ្យ ប៉ុន្តែសម្រាប់ជម្រើសមានទំហំកាន់តែធំ ដូចជា Nexus 10 ចេញក្នុងឆ្នាំ 2012 និង Nexus 9 ចេញក្នុងឆ្នាំ 2014 មិនបានទទួលភាពជោគជ័យខ្លាំងទេ ដោយសារប្រព័ន្ធ Android មិនធ្លាប់ដែលបានដំណើរការយ៉ាងប្រសើរនៅលើអេក្រង់ទំហំធំៗឡើយ។

Pixel Slate គឺជា Tablet ប្រើប្រាស់ប្រព័ន្ធ Chrome OS ដំបូងរបស់ Google ប៉ុន្តែវាដំណើរការ បានល្អបំផុតនៅពេលវាត្រូវបានបំពាក់ជាមួយ Keyboard និង Trackpad។ ការប្រើប្រាស់វាក្នុងនាមជា Tablet មួយមុខ មិនសមស្របឡើយ ដោយសារ Software មិនត្រូវបានតំឡើងឱ្យសមប្រកបសម្រាប់ការប្រើប្រាស់ដោយ Touch ដូចដែលវាគួរមានឡើយ។

ដោយមិនគិតពីព័ត៌មានថ្មីនេះ ក្រុមហ៊ុន Google បានលើកឡើងថាក្រុមហ៊ុននឹងបន្តគាំទ្រ Pixel Slate សម្រាប់រយៈពេលច្រើនឆ្នាំខាងមុខទៀត ហើយផលិតផលនេះនៅតែមានដាក់លក់នៅក្នុងទីផ្សារ។ សម្រាប់អ្នកប្រើប្រាស់មួយចំនួន វាប្រហែលជានៅតែជាជម្រើសល្អមួយ ដោយសារវាមានអេក្រង់មានគុណភាពខ្ពស់ ការបំពេញប្រតិបត្តិការដ៏រឹងមាំ និងមានថាមពលថ្មខ្លាំង។ ប៉ុន្តែ សម្រាប់ដំណើរឆ្ពោះទៅមុខ Google នឹងព្យាយាម និងបន្តភាពជោគជ័យដែលក្រុមហ៊ុនមានជាមួយ Pixelbook ហើយទុកឱ្យម៉ូដែល Slate រលុបបាត់បន្តិចម្តងៗ៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ថេបប្លេត

អត្ថបទអ្នកចង់អាន

ម៉ាស៊ីនត្រជាក់ DualCool របស់ LG មានអ្វីពិសេស?

ដោយ: ដួងច័ន្ទ 10 AM, Friday, 25 Jan, 2019

រដូវក្តៅជិតចូលមកដល់ហើយ តើអ្នកមានគិតចង់ទិញម៉ាស៊ីនត្រជាក់ថ្មី សម្រាប់ប្រើប្រាស់ក្នុងគ្រួសារដែរឬទេ? បើមែន នៅទីនេះ ទំនើប សូមណែនាំម៉ាស៊ីនត្រជាក់ LG ម៉ូដ...

Xiaomi ផលិតទូរសព្ទមានអេក្រង់កោងគ្រប់ជ្រុង?

ដោយ: ដួងច័ន្ទ 8 AM, Monday, 11 Feb, 2019

ចាប់តាំងពីទូរសព្ទម៉ូដែល Galaxy Edge ចេញលក់កាលពីឆ្នាំ 2014 ផលិតផលទូរសព្ទដៃរបស់ក្រុមហ៊ុន Samsung ត្រូវបានផលិតឡើងក្នុងទម្រង់គែមកោងនៅផ្នែកខាងឆ្វេង និងខ...

តោះ! មកស្គាល់កាមេរ៉ា Panasonic Lumix G95 ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Monday, 22 Apr, 2019

ជាមួយនឹងការបញ្ចេញកាមេរ៉ាម៉ូដែល Lumix G95 បង្ហាញថា ក្រុមហ៊ុន Panasonic បន្តផលិតកាមេរ៉ាដែលមានសមត្ថភាពប្រហាក់ប្រហែលនឹងកាមេរ៉ាសម្រាប់អ្នកថតរូប និងវីដេអ...

Apple និយាយថា បន្ទះឈីបស៊េរីថ្មី A13 Bionic នឹងនាំមកនូវថាមពលថ្ម អាចប្រើប្រាស់បានច្រើនម៉ោងនៅក្នុងផលិតផល iPhone ជំនាន់ថ្មី

ដោយ: ភារុន 10 AM, Monday, 16 Sep, 2019

Apple បានបង្ហាញបន្ទះឈីបស៊េរីថ្មី ដែលនឹងផ្តល់ថាមពលក្នុងការប្រើប្រាស់ទៅដល់ផលិតផល iPhone ស៊េរីឆ្នាំ 2019 នោះគឺបន្ទះឈីប A13 Bionic ។ ដូចអ្វីដែលអតិថិជន ...

Tomnerb.Com - YouTube Channel