ចូលចិត្តទំនើប

សេវាកម្ម Google Fi ដំណើរការលើ iPhone បានហើយ

ដោយ: ដួងច័ន្ទ 8 AM, Monday, 17 Dec, 2018

បើសិនជាអ្នកជាម្ចាស់ទូរសព្ទដៃ iPhone ហើយកំពុងសម្លឹងរកឱកាសផ្លាស់ប្តូរប្រព័ន្ធ Mobile Carrier អ្នកទទួលបានជម្រើសមួយបន្ថែមទៀតសម្រាប់ការជ្រើសរើសនាពេលនេះ។

ក្រុមហ៊ុន Google បានសម្រេចពង្រីកសេវាកម្មគ្មានខ្សែ Project Fi ដើម្បីគាំទ្រដល់ដំណើរការជាមួយទូរសព្ទ ដែលជាផលិតផលរបស់ក្រុមហ៊ុន Apple ព្រមជាមួយនឹងជម្រើសផលិតផលប្រើប្រាស់ប្រព័ន្ធ Android ជាច្រើនដទៃទៀត។

ការបើកចំហរទ្វារសេវាកម្មកាន់តែធំទូលាយនេះ ក៏មានភ្ជាប់ជាមួយនូវការផ្លាស់ប្តូរឈ្មោះផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះ បានទម្លាក់ឈ្មោះ Project ចោល ដោយប្រើប្រាស់ឈ្មោះថ្មីយ៉ាងសាមញ្ញថា Google Fi។

នៅក្រោមការពង្រីកវិសាលភាពថ្មីនេះ ទូរសព្ទ iPhone និងទូរសព្ទប្រើប្រាស់ប្រព័ន្ធ Android ភាគច្រើន នឹងមានសមត្ថភាពដំណើរការជាមួយសេវាកម្មរបស់ Google ដែលសេវាកម្មទាំងនោះរួមមានសេវាកម្មត្រង់ពី Google តម្លៃ $20 សម្រាប់ការសន្ទនា និងផ្ញើសារគ្មានដែនកំណត់ និងតម្លៃ $10 សម្រាប់ការប្រើប្រាស់ទិន្នន័យ 1GB ដែលអាចប្រើប្រាស់បានរហូតដល់ 6GB។ វាក៏រួមបញ្ចូលទាំងការគ្រប់ដណ្តប់សេវាកម្មជាលក្ខណៈអន្តរជាតិនៅក្នុងប្រទេសចំនួន 170 ប្រទេស សេវាកម្មការពារ Spam និងលក្ខណៈពិសេសដទៃមួយចំនួនទៀត ដែលត្រូវបានផ្តល់ដោយសេវាកម្មនេះ។

ក្រុមហ៊ុន Google ព្រមានថា អំឡុងពេលនៃការពង្រីកវិសាលភាព មិនមែនគ្រប់ទូរសព្ទដៃទាំងអស់សុទ្ធតែទទួលបានអត្ថប្រយោជន៍ពី Google Fi ទេ។ បទពិសោធន៍ប្រើប្រាស់នៅលើទូរសព្ទ iPhone គឺស្ថិតនៅក្នុង Beta នៅឡើយទេ នៅក្នុងខណៈពេលនេះ ហើយវានឹងត្រូវទាមទារជំហាន បន្ថែមសម្រាប់ការតំឡើង។

មុខងារមួយចំនួន នៅក្នុងសេវាកម្មនេះ រួមមានសមត្ថភាពភ្ជាប់គ្នារវាងប្រព័ន្ធ Cellular ចម្រុះដោយគ្មានខ្សែ នឹងមានវត្តមានតែនៅលើទូរសព្ទមួយចំនួន ដែលផលិតសម្រាប់ដំណើរការជាមួយប្រព័ន្ធ Fi។ ផលិតផលទូរសព្ទទាំងនោះរួមមាន Pixel 3, 3 XL, 2 XL, Moto G6, LG G7, LG V35 និងទូរសព្ទ Moto X។ ទូរសព្ទទាំងអស់នេះ មានដោយផ្ទាល់នៅលើគេហទំព័រ Google Fi។

ក្រុមហ៊ុន Google មិនបានពន្យល់ច្បាស់លាស់អំពីដំណើររបស់ទូរសព្ទដែលមិនទាន់មានសមត្ថភាពដំណើរការជាមួយមុខងារ Network-Switching ដែលនឹងត្រូវប្រើប្រាស់ Fi យ៉ាងដូចម្តេចទេ ប៉ុន្តែក្រុមហ៊ុនសន្មត់យ៉ាងមានទំនុកចិត្តថា ក្រុមហ៊ុនអាចនាំមកជូននូវសេវាកម្មដែលអាចជឿទុកចិត្តបាន ដោយគ្មានបញ្ហា៕

អត្ថបទអ្នកចង់អាន

ការវិវត្តថ្មីនៃផលិតផលរបស់ Apple

ដោយ: ដួងច័ន្ទ 9 AM, Friday, 27 Jul, 2018

ក្រុមហ៊ុន Apple បាននឹងកំពុងពង្រឹងសមត្ថភាពកាន់តែខ្លាំងឡើង សម្រាប់ផលិតផលឧបករណ៍សម្លេង ហើយយោងតាមសេចក្តីរាយការណ៍ ថ្មីៗនេះរបស់ Bloomberg បានបញ្ជាក់ថាក្រុ...

ទូរទស្សន៍ LG ស៊េរីឆ្នាំ 2018 ដំណើរការជាមួយ Amazon Alexa

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 05 Jun, 2018

អស់ពេលជាច្រើនឆ្នាំមកហើយ ទូរទស្សន៍ Smart TV ត្រូវបានកំណត់ការប្រើប្រាស់យ៉ាងទូលំទូលាយ ជាមួយការភ្ជាប់អ៊ីនធឺណេត និងការប្រើប្រាស់កម្មវិធី App ជាច្រើនប្រភ...

ក្រុមហ៊ុន Apple ទើបតែចែករំលែកអាថ៌កំបាំង នៃកាមេរ៉ារបស់ iPhone

ដោយ: ដួងច័ន្ទ 10 PM, Monday, 15 May, 2017

ដោយគ្រាន់តែអ្នកបានដឹង ពីវិធីប្រើប្រាស់កាមេរ៉ារបស់ iPhone និង វិធីថតវីដេអូន និងថតរូប Selfie បានល្អ មិនមានន័យថា អ្នកបានប្រើប្រាស់សមត្ថភាពដ៏អស្ចារ្យ រ...

កាស JBL ថ្មីបំពាក់បច្ចេកវិទ្យា Google Assistant

ដោយ: ដួងច័ន្ទ 6 PM, Tuesday, 20 Feb, 2018

នៅក្នុងព្រឹត្តិការណ៍ CES 2018 ក្រុមហ៊ុន JBL បានណែនាំផលិតផលកាសស្តាប់តន្រ្តីថ្មីចំនួន 3 ដែលមានបំពាក់បច្ចេកវិទ្យា Google Assistant។ ផលិតផលថ្មីទាំងនេះ ...

Tomnerb.Com - YouTube Channel