ចូលចិត្តទំនើប

ជំនួយការ Google ទទួលបានជម្រើសសំឡេងទីពីរ នៅក្នុងប្រទេសចំនួន 9 !

ដោយ: ភារុន 8 AM, Saturday, 21 Sep, 2019

ក្រុមហ៊ុន Google កំពុងបញ្ចេញមុខងារសំឡេងថ្មី សម្រាប់ជំនួយការ Google នៅក្នុងប្រទេសចំនួន 9 នៅថ្ងៃនេះ ដោយបន្ថែមជម្រើសសំឡេងទីពីរ ក្រៅពីសហរដ្ឋអាមេរិច ជាលើកដំបូង។ ខណៈពេលអ្នកប្រើប្រាស់តំឡើងទូរស័ព្ទដំណើរការប្រព័ន្ធប្រតិបត្តិការ Android ស៊េរីថ្មី ហើយសំឡេងលំនាំដើម ក៏នឹងត្រូវបានជ្រើសរើសដោយចៃដន្យផងដែរ ដូច្នេះ វានឹងមានមនុស្សដែលបញ្ចូលសំឡេងបញ្ជាដើម និងសំឡេងថ្មី ទោះបីជាវានៅតែអាចផ្លាស់ប្តូរ នៅពេលក្រោយក៏ដោយ។
សំឡេងថ្មីអាចរកបានសម្រាប់ ប្រទេសហូឡង់ ប្រទេសបារាំង ប្រទេសអាល្លឺម៉ង់ ប្រទេសអ៊ីតាលី ប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូង និងប្រទេសន័រវេស ហើយសម្រាប់សំឡេងជាភាសាអង់គ្លេសថ្មី ក៏កំពុងត្រូវបានដាក់ដំណើរការនៅក្នុងប្រទេសឥណ្ឌា និងចក្រភពអង់គ្លេសផងដែរ។

ជំនួយការ Google គឺដូចជាជំនួយការដ៏ឆ្លាតវៃដទៃទៀត វាត្រូវបានចាប់ផ្តើមជាមួយនឹងសំឡេងមនុស្សស្រី។ ហើយក្រុមហ៊ុន Google ក៏កំពុងព្យាយាមផ្លាស់ប្តូរសំឡេងមនុស្សស្រី ទៅជាសំឡេងមនុស្សប្រុស នៅលើសំឡេងនៃជំនួយការ Google ថ្មី ប៉ុន្តែសំឡេងនេះមិនមានមកជាមួយនឹងឈ្មោះ ឬ ការពណ៌នាអ្វីឡើយ។ ផ្ទុយទៅវិញ ក្រុមហ៊ុន Google នឹងយោងសំឡេង ដោយប្រើប្រាស់ពណ៌ ដូច្នេះ អ្នកប្រើប្រាស់ ទំនងជាអាចដាក់ឈ្មោះរបស់ខ្លួនទៅជា «ពណ៌ក្រហម» ហើយឈ្មោះមួយទៀតអាចត្រូវបានដាក់ឈ្មោះជា «ពណ៌ទឹកក្រូច» ។


Google ក៏បានចាប់ផ្តើមធ្វើបទបង្ហាញ «ជំនួយការចៃដន្យ» កាលពីឆ្នាំមុន ហើយនៅលើ Google Nest និងឧបករណ៍ Home នៅសហរដ្ឋអាមេរិច ក៏ទទួលបានជំនួយការចៃដន្យលំនាំដើមនេះផងដែរ។ សំឡេងជាភាសាចម្រុះ អាចត្រូវបានប្រើប្រាស់បានតែនៅក្នុងសហរដ្ឋអាមេរិចប៉ុណ្ណោះ ហើយក៏អាចត្រឹមតែភាសាអង់គ្លេសផងដែរ។ ហើយសម្រាប់ជម្រើសសំឡេងជាភាសាអន្តរជាតិ នឹងមិនមានការពង្រីកច្រើននោះទេ ដែលនៅក្នុងសហរដ្ឋអាមេរិចមានសំឡេងជាភាសាអង់គ្លេសចំនួន 11 ប៉ុណ្ណោះ៕

អត្ថបទអ្នកចង់អាន

World of Warcraft ជំនានទី 7 នឹងចេញក្នុងខែសីហា

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 20 Jun, 2018

ក្រុមហ៊ុន Blizzard ដឹងយ៉ាងច្បាស់ថា ដើម្បីរក្សាចំនួនអ្នកលេងហ្គេម ឱ្យបន្តការចូលមកលេងហ្គេម World of Warcraft ជារៀងរាល់ថ្ងៃ ដោយទំនុកចិត្តខ្ពស់នេះ ក្រ...

Smartwatch ថ្មីរបស់ Skagen ពិសេសយ៉ាងណា?

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 05 Sep, 2018

នេះប្រហែលជា Smartwatch ដែលអ្នកកំពុងរងចាំ។ ថ្វីត្បិតអ្នកមិនទាន់មានឱកាសកាន់នាឡិកា Skagen Falster 2 នៅក្នុងដៃក្តី ប៉ុន្តែរូបរាងរបស់វាប្រហែលជាទាក់ទាញអា...

កាសស្តាប់ Sony ថ្មី កាន់តែល្អ តម្លៃកាន់តែទាប

ដោយ: ដួងច័ន្ទ 9 AM, Monday, 27 May, 2019

កាសស្តាប់ម៉ូដែល WH-1000XM3 របស់ក្រុមហ៊ុន Sony គឺជាស្តង់ដាកំពូល នៅក្នុងប្រភេទកាសស្តាប់ដែលគ្មានខ្សែ និងមានសមត្ថភាពលុបសម្លេងរំខាន។ លើសពីនេះទៀត វាមិនត្...

ទូរទស្សន៍ Samsung The Wall ទំហំយក្ស 146 inch

ដោយ: ដួងច័ន្ទ 10 PM, Saturday, 13 Jan, 2018

នេះជាការប្រកាសជាផ្លូវការ។ ទូរទស្សន៍របស់អ្នកពិតជា មិនអាចប្រៀបធៀបទំហំជាមួយម៉ូដែលទូរទស្សន៍ថ្មីរបស់ Samsung បានឡើយ។ នេះគឺជាទូរទស្សន៍ទំហំយក្សមានឈ្មោះថា ...

Tomnerb.Com - YouTube Channel