ចូលចិត្តទំនើប

Google ចេញលក់ទូរសព្ទម៉ូដែលថ្មី Pixel 3A និង 3A XL

ដោយ: ដួងច័ន្ទ 9 AM, Friday, 10 May, 2019

នៅក្នុងព្រឹត្តិការណ៍ Google I/O នៅថ្ងៃនេះ ក្រុមហ៊ុន Google បានប្រកាសពីផលិតផលទូរសព្ទដៃជំនាន់ថ្មី គឺ Google Pixel 3A និង Pixel 3A XL។ ទាំងពីរម៉ូដែលនេះជាជម្រើសទូរសព្ទដៃមានតម្លៃទាប នៅក្នុងស្រឡាញផលិតផលទូរសព្ទម៉ូដែល Pixel 3។

ថ្វីត្បិតវាមានតម្លៃទាប ប៉ុន្តែពួកវានៅតែរក្សាបាននូវមុខងារខ្លាំងៗនៃកាមេរ៉ារបស់ Pixel ដែលជាគុណសម្បត្តិដ៏ធំរបស់ផលិតផលទូរសព្ទនៃក្រុមហ៊ុន Google។ យ៉ាងណាក្តីវានៅមានចំណុចអន់ថយមួយចំនួន ដូចជាការប្រើប្រាស់ផ្លាស្ទិចជំនួសឱ្យកញ្ចក់នៅលើកាមេរ៉ាខាងក្រោយ ព្រមជាមួយការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Snapdragon 670 ទំហំឃ្លាំងផ្ទុកទិន្នន័យមានកំណត់ត្រឹមតែ 64GB និងការលុបបំបាត់បច្ចេកវិទ្យាបញ្ចូលថាមពលគ្មានខ្សែ និងការធានាលើភាពធន់នឹងជម្រាបទឹក។ ប៉ុន្តែទូរសព្ទដៃម៉ូដែល Pixel 3A ទាំងពីរនេះបាននាំត្រឡប់មកវិញនូវរន្ធដោតកាសស្តាប់។

ម៉ូដែល Pixel 3A ធំមានអេក្រង់ Full HD+ OLED ទំហំ 6 inch ខណៈដែរម៉ូដែល Pixel 3A តូច មានទំហំអេក្រង់ត្រឹមតែ 5.6 inch ជាមួយបច្ចេកវិទ្យាអេក្រង់ និងកម្រិត Resolution ដូចគ្នា។ ឧបករណ៍បំពងសម្លេង Stereo និងប្រព័ន្ធ Bluetooth 5.0 ព្រមជាមួយ RAM ទំហំ 4GB និងបច្ចេកវិទ្យាបញ្ចូលថាមពលល្បឿនលឿនដោយប្រើខ្សែ សុទ្ធតែត្រូវបានបំពាក់នៅលើម៉ូដែលថ្មីទាំងពីរនេះ។ សម្រាប់ថាមពលថ្ម ម៉ូដែល XL មានកម្លាំង 3,700mAh ចំណែកឯម៉ូដែល 3A តូច មានថ្មថាមពល 3,000 mAh។
ចំណុចដ៏សំខាន់ជាងគេ គឺកាមេរ៉ា Pixel ដែលបំពេញជាមួយមុខងារ Night Sight ដ៏អស្ចារ្យ និងជាមុខងារថតរូប Portrait ល្អជាងគេមួយនៅលើទូរសព្ទ ត្រូវបានធ្វើការផ្លាស់ប្តូរមកកាន់ទូរសព្ទមានតម្លៃទាបមួយគូនេះ ក្នុងទម្រង់ពេញលេញ។ ក្រុមហ៊ុន Google បានអះអាងថា នេះជាកាមេរ៉ា Pixel ដែលមានតម្លៃទាបជាងគេ។

ក្រុមហ៊ុន Google បានធ្វើការសន្យាថាក្នុងរយៈពេល 3 ឆ្នាំ ទូរសព្ទ Pixel 3A នឹងទទួលបានការ Update លើប្រព័ន្ធ Android OS និងប្រព័ន្ធសុវត្ថិភាព ធ្វើឱ្យវាបានក្លាយជាជម្រើសទូរសព្ទល្អបំផុត ជាមួយនឹងការគាំទ្ររយៈពេលវែង ដែលអ្នកអាចទទួលបានមានឧបករណ៍ប្រើប្រាស់ប្រព័ន្ធ Android។
ក្រុមហ៊ុន T-Mobile, Sprint និង US Cellular បានចូលរួមជាមួយក្រុមហ៊ុន Verizon ក្នុងចំណោមក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរសព្ទចល័តនៅសហរដ្ឋអាមេរិក ក្នុងការដាក់លក់ទូរសព្ទ Pixel 3A ជាមួយនឹងការលក់បញ្ចុះតម្លៃភ្លាមៗ។ ទូរសព្ទ Pixel 3A មានដាក់លក់ក្នុងតម្លៃ $399 ហើយម៉ូដែល Pixel 3A XL ដាក់លក់ក្នុងតម្លៃ $479៕

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Alexa នឹងបង្កើនផលិតផលកាសស្តាប់ Bluetooth

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

ផលិតផល Alexa Connectivity ទំនងជាត្រូវបានកំណត់ជាមួយនឹងផលិតផលថ្មីនៃកាសស្តាប់ Bluetooth នាឡិកាដៃ Smartwatch និងឧបករណ៍ដទៃទៀតជាច្រើនប្រភេទ បន្ទាប់ពីក្រុ...

គុណសម្បត្តិ និងអត្ថប្រយោជន៏របស់ LG Dual Inverter Compressor ™

ដោយ: ទំនើប 9 PM, Saturday, 18 Nov, 2017

តើលោកអ្នកតែងតែមានកង្វល់ជាមួយការរំខាននៃសម្លេងរបស់ម៉ាស៊ីនត្រជាក់ និងការខ្ជះខ្ជាយអគ្គីសនីមែនទេ? ឈប់បារម្មណ៏ទៀតទៅជាមួយនិងបច្ចេកវិទ្យា LG Dual Inverter ...

បច្ចេកវិទ្យា LG ThinQ AI ដែលមាននៅក្នុងគ្រឿងអេឡិចត្រូនិចLG ទទួលបានពានផលិតផលល្អបំផុតក្នុងឆ្នាំ 2018

ដោយ: ទំនើប 3 PM, Monday, 20 Aug, 2018

ក្រុមហ៊ុន LG ដែលជាអ្នកច្នៃប្រឌិតនិងរចនានៅក្នុងបច្ចេកវិទ្យាឆ្លាតវៃ AI ក្រុមហ៊ុនបានការទទួល ស្គាល់ពីសមាគមរូបភាពនិងសម្លេងសហភាពអឺរ៉ុប (EISA) ។ បច្ចេកវ...

Huawei Watch 3 មិនទាន់កំណត់ពេលវេលា ចេញលក់ទេ

ដោយ: ដួងច័ន្ទ 9 PM, Saturday, 17 Mar, 2018

ក្រុមហ៊ុន Huawei បានបញ្ជាក់ថាក្រុមហ៊ុន មានគម្រោងបញ្ចេញផលិតផលនាឡិកា Smartwatch ថ្មី។ វានឹងត្រូវបំពាក់ជាមួយប្រព័ន្ធ Android Wear ប៉ុន្តែក្រុមហ៊ុនមិនទ...

Tomnerb.Com - YouTube Channel